ចូលចិត្តទំនើប

លក្ខណៈពិសេសៗទាំង 9 ដែលលាក់ នៅក្នុងទូរស័ព្ទស្មាតហ្វូន ដែលអាចធ្វើឱ្យជីវិតរស់នៅរបស់អ្នក កាន់តែមានភាពងាយស្រួល

ដោយ: ភារុន 9 AM, Thursday, 18 Apr, 2019

នៅក្នុងទូរស័ព្ទស្មាតហ្វូន តែងមានលក្ខណៈពិសេសជាច្រើន ដែលយើងត្រូវចំណាយពេលជាច្រើន ដើម្បីស្វែងរកឱ្យឃើញ។ ជាទូទៅ មុខងារដ៏សំខាន់បំផុតរបស់ស្មាតហ្វូន និងមានប្រយោជន៍ដល់អ្នកប្រើប្រាស់ ប៉ុន្តែត្រូវបានលាក់បាំង ទាល់តែមានជំនួយពីអ្នកជំនាញ ទើបអាចរកវាឃើញ។ ឧទាហរណ៍ដូចជា តើអ្នកដឹងដែរឬទេថា ក្តារចុចរបស់ក្តារវាយអក្សរនៅក្នុងទូរស័ព្ទ iPhone អាចអនុញ្ញាត ឱ្យអ្នកប្រើប្រាស់ដោយគ្មានទីបញ្ចប់បាន ក៏ដូចជាធ្វើឱ្យការរស់នៅរបស់អ្នកកាន់តែប្រសើរ និងងាយស្រួលជាងមុន។ នេះជាហេតុដែល ទំនើប យល់ឃើញថាការចំណាយពេលច្រើន ក្នុងការប្រើប្រាស់ទូរស័ព្ទ ដូច្នេះ យើងគួរចេះប្រើប្រាស់វាឱ្យបាន 200% នៃលក្ខណៈពិសេសៗទាំងអស់ ដែលមាននៅក្នុងទូរស័ព្ទដៃរបស់យើង ទើបថ្ងៃនេះ ទំនើប ចង់ណែនាំលក្ខណៈពិសេសចំនួន 9 ដែលមានលាក់ទាំងនៅក្នុងទូរស័ព្ទ iPhone ផង និងទូរស័ព្ទប្រើប្រព័ន្ធ Android ដែលអ្នកមិនគួរមើលរំលង រួមមាន៖
1. Enable Navigation នៅក្តារចុចរបស់ទូរស័ព្ទ iPhone
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់បានរកឃើញនូវមុខងារសម្ងាត់មួយ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone មានភាពងាយស្រួលបំផុត ក្នុងកំឡុងពេលវាយអក្សរផ្ញើសារ ដោយអ្នកគ្រាន់តែចុច និងសង្កត់ត្រង់ Space Bar ហើយអ្នកនឹងអាចប្រើប្រាស់ កាន់តែងាយស្រួលទៅលើ សញ្ញាព្រួញដែលជាសញ្ញាកំណត់ចំណុច។

2. ស្វែងរកទូរស័ព្ទ ដែលបាត់
ប្រសិនបើអ្នកជ្រុះបាត់ ឬ ភ្លេចមិនដឹងថាទុកទូរស័ព្ទស្មាតហ្វូន ប្រើប្រព័ន្ធ Android នៅឯណានោះ អ្នកអាចស្វែងរកវាឃើញយ៉ាងងាយស្រួល ដោយគ្រាន់តែអ្នកបើកកម្មវិធីរុករក រួចវាយបញ្ចូល android.com/find និងបញ្ចូលពាក្យសម្ងាត់ បន្ទាប់មកកម្មវិធី Google Map ក៏ចាប់ផ្តើមស្វែងរកទីតាំង របស់ទូរស័ព្ទរបស់អ្នក។ អ្នកក៏អាចធ្វើការលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទាំងអស់នៅក្នុងទូរស័ព្ទ ប្រសិនបើចាំបាច់។

3. បើកដំណើរការ កម្មវិធី Night Mode Setting នៅក្នុងទូរស័ព្ទប្រើប្រព័ន្ធ Android

នៅលើទូរស័ព្ទប្រើប្រព័ន្ធ Android 7.0 គឺមាន Night Mode Setting ដែលជាលក្ខណៈពិសេសមួយ អាចលុបចោលពន្លឺពណ៌ខៀវ ដែលបង្កគ្រោះថ្នាក់ចេញពីអេក្រង់ទូរស័ព្ទ ហើយធ្វើឱ្យវាប្រែពណ៌ជាស្រទន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ឱ្យតិចបំផុតនៅពេលអ្នកកំពុងមើលទូរស័ព្ទនៅពេលយប់។

4. ប្រើ Ctrl + Z នៅក្នុងទូរស័ព្ទ iPhone

ប្រសិនបើអ្នកចង់លុបអត្ថបទតែម្តង អ្នកគ្រាន់តែក្រវីទូរស័ព្ទ iPhone របស់អ្នក វានឹងលោតផ្ទាំង Undo Typing មួយមក រួចអ្នកចុចពាក្យ Undo នោះវានឹងលុប Text របស់អ្នកចេញហើយ។

5. ថត Screenshot ដោយមិនចាំបាច់ប្រើប៊ូតុង

ជាធម្មតាសម្រាប់ទូរស័ព្ទប្រើប្រព័ន្ធ Android នៅពេលយើងចង់ថត Screenshot គឺត្រូវការជំនួយពីប៊ូតុង 2 ប៉ុន្តែមិនមានមនុស្សច្រើនទេ ដែលដឹងថាគ្រាន់តែយកប្រអប់ដៃរបស់អ្នក ទៅអូសលើអេក្រង់ទូរស័ព្ទ គឺអ្នកក៏អាច Screenshot រូបភាពបានហើយ។ ដើម្បីដំណើរការលក្ខណៈពិសេសនេះ គឺអ្នកត្រូវកំណត់លក្ខណៈពិសេសនេះសិន ដោយគ្រាន់តែចូលទៅកាន់ Setting > ចុចពាក្យ My device > Motions and Gestures និង Turn on «Palm Motion»។

6. ធ្វើឱ្យប្រសើរឡើង នូវគុណភាពសេវា

លក្ខណៈពិសេសនេះ នឹងធ្វើឱ្យទូរស័ព្ទ iPhone របស់អ្នក អាចបង្កើនគុណភាពសេវា នៅពេលអ្នកទៅដល់ខេត្តឆ្ងាយៗ ពីទីក្រុង។ ដំបូងអ្នកត្រូវវាយបញ្ចូលលេខកូដ *3370# ប៉ុន្តែត្រូវចងចាំថា «ការធ្វើបែបនេះអាចធ្វើឱ្យថាមពលថ្មរបស់ទូរស័ព្ទ កាន់ប្រើអស់លឿនជាងមុន» ហើយដើម្បីបិទមុខងារនេះវិញ អ្នកគ្រាន់តែវាយបញ្ចូលលេខកូដ #3370# នេះម្តងទៀត។

7. ស្វែងរកហ្គេម ដែលលាក់ក្នុងទូរស័ព្ទប្រើប្រព័ន្ធ Android

មិនមានមនុស្សច្រើនទេ ដែលដឹងថាក្រុមហ៊ុន Google បានតំឡើងកម្មវិធី Easter Eggs ទៅលើគ្រប់ប្រព័ន្ធប្រតិបត្តិការ Android ។ អ្នកអាចស្វែងរកលក្ខណៈពិសេសបាន ដោយគ្រាន់តែអ្នកចូលទៅក្នុង Setting > About Phone > Android 6.0.1 អ្នកនឹងឃើញ Icon របស់ Easter eggs លេចចេញលើអេក្រង់ទូរស័ព្ទហើយ។

8. ដោះសោរទូរស័ព្ទ iPhone ដោយប្រើច្រមុះ

ដំបូងអ្នកត្រូវបន្ថែម New Print ទៅក្នុងប្រព័ន្ធ TouchID ដោយបើកចូលកម្មវិធី Setting > Touch ID & Passcode > វាយបញ្ចូលលេខ Password របស់អ្នក បន្ទាប់មកនឹងលោតផ្ទាំង Touch ID & Passcode រួចចុច Add a Fingerprint ហើយអ្នកអាចប្រើច្រមុះទៅប៉ះចំណុច ជំនួសម្រាមដៃ ដូច្នេះអ្នកដំណើរការដោះសោរទូរស័ព្ទ ដោយប្រើច្រមុះរបស់អ្នកបានហើយ។

9. កំណត់ពេលវេលា Power on/off នៅក្នុងទូរស័ព្ទស្មាតហ្វូន

លក្ខណៈពិសេសនេះ នឹងជួយអ្នកកាត់បន្ថយការញៀនទូរស័ព្ទស្មាតហ្វូនបាន។ វាក៏អាចជួយអ្នកក្នុងការគ្រប់គ្រង និងត្រួតពិនិត្យពេលវេលា ដែលកូនរបស់អ្នកចំណាយពេល ប្រើទូរស័ព្ទរបស់ពួកគេផងដែរ។ ដើម្បីបើកដំណើរការមុខងារនេះ ដំបូងចូលក្នុងកម្មវិធី Setting ហើយនៅផ្នែកខាងក្រោម មានចំណុច Search ដូច្នេះ គ្រាន់តែវាយបញ្ចូលពាក្យ «Scheduled power on & off» បន្ទាប់មកជ្រើសរើសពេលវេលា ដើម្បីបិទ ឬបើកទូរស័ព្ទ ជាការស្រេច។

ប្រភព: brightside ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តោះ! តាមដានតម្លៃហាងឆេងទូរស័ព្ទដៃមុនចូលឆ្នាំខ្មែរ

ដោយ: ម៉ូនី 1 PM, Wednesday, 06 Apr, 2016

នៅក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរខិតចូលមកដល់ខាងមុខនេះ លោកអ្នកពិតជាត្រូវការទូរស័ព្ទដៃទំនើបៗ ដើម្បីថតរូបកម្សាន្ត និងប្រើប្រាស់ជាក់ជាមិនខាន។ ខាងក្រោមនេះជា...

iPad មាន OS ផ្ទាល់ខ្លួនហើយ

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Jun, 2019

នៅក្នុងព្រឹត្តិការណ៍ WWDC 2019 នៅក្នុងទីក្រុង San Jose កាលពីថ្ងៃចន្ទកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Apple បានអួតបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ iOS 13 ថ្ម...

សម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 22 Aug, 2018

បន្ទប់ទទួលភ្ញៀវជាបន្ទប់ដែលរវល់ជាងគេ នៅក្នុងគេហដ្ឋាន ដូច្នេះហើយបានជាវាត្រូវការប្រើប្រាស់សម្ភារៈច្រើនប្រភេទ។ សម្ភារៈទាំងនោះត្រូវប្រើប្រាស់ សម្រាប់តុប...

ទូរស័ព្ទ iPhone 8 «គ្មានសេវា ឬ សញ្ញា» តើធ្វើដូចម្តេចដើម្បីជួសជុលវា?

ដោយ: ភារុន 10 AM, Wednesday, 03 Apr, 2019

ទាំងទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺតែងតែផ្តល់ភាពរីករាយដ៏ពិតប្រាកដ ជាមួយនឹងលក្ខណៈពិសេសៗដែលក្រុមហ៊ុន Apple បានដាក់បញ្ចូលទៅក្នុងទូរស័ព្ទស៊េរីទំ...

Tomnerb.Com - YouTube Channel