ចូលចិត្តទំនើប

តោះ! មកស្វែងយល់ពី 9 អាថ៌កំបាំងរបស់រថយន្ត ដែលមានតែអ្នកបើកបរមានជំនាញប៉ុណ្ណោះ ដែលដឹង

ដោយ: ស្រីពៅ 9 AM, Friday, 26 Jul, 2019

បើទោះបីជា អ្នកចេះបើកឡានអស់រយៈពេលជាច្រើនឆ្នាំ ឬ អ្នកបានដឹងពីរបៀបបើកបរវាក៏ដោយ ក៏នៅមានអ្វីជាច្រើនទៀត ប្រហែលជាអ្នកមិនទាន់បានដឹងអំពីឡានរបស់អ្នក។ ជាការពិតណាស់ អ្នកជំនាញខាងផ្នែករថយន្ត ទំនងជានឹងណែនាំអ្នកថា អ្វីដែលបានដឹងអំពីឡាន ប្រហែលជានៅតិចតួចនៅឡើយ។ ដូច្នេះ តោះ! ប្រិយមិត្តអ្នកអាន មកស្វែងយល់ទាំងអស់គ្នាអំពីការចែករំលែកនូវបទពិសោធន៍របស់អ្នកជំនាញខាងផ្នែករថយន្ត៖
1. បញ្ហាអាគុយ ប្រហែលជាអ្នកមិនចាំបាច់ប្តូរ
ប្រសិនបើ ឡានរបស់អ្នកមានបញ្ហាទៅលើអាគុយ អ្វីដែលអ្នកគិតដំបូងនោះគឺការប្តូរវាចេញ។ ប៉ុន្តែ ជាញឹកញាប់ទំនងជា បណ្តាលមកពីខ្សែភ្លើងរបស់អាគុយនោះទេ ទើបធ្វើឱ្យឡានរបស់អ្នកមានបញ្ហា ដោយសារតែវាឡើងច្រែះស្នឹម។ ល្បិចមួយ ដែលអ្នកជំនាញតែងប្រើ ដើម្បីដោះស្រាយបញ្ហា គឺការចាក់ភេសជ្ជៈកូកា នៅលើខ្សែភ្លើងនោះ ពីព្រោះភេសជ្ជៈនេះអាចកម្ចាត់ស្នឹម ច្រែះបាន ដូច្នេះប្រសិនបើ អ្នកត្រូវការប្តូរអាគុយ សូមប្រាកដថាអាគុយនោះថ្មី ដើម្បីធានាថាវាអាចប្រើប្រាស់បានយូរឆ្នាំ។

2. រក្សាប្រេង ឱ្យស្អាត
ប្រសិនបើអ្នកគិតថាការបំពេញបន្ថែមប្រេងឡាន រៀងរាល់ 3,000 ម៉ាយ (4828.032 Km) គឺជារឿងដ៏ល្អ។ ប៉ុន្តែ អ្នកជំនាញបានស្នើឱ្យរង់ចាំរហូតដល់ 7,500 ម៉ាយ (12070.08 Km) ឬក៏អាចរហូតដល់ជុំវិញ 10,000 ម៉ាយ (16093.44 Km)។

3. ពិនិត្យមើលច្រែះនៅលើស្បែកហ្វ្រាំងឡាន
នៅពេលអ្នកឮសម្លេងរញ៉េរញ៉ៃពីហ្វ្រាំងឡានរបស់អ្នក រឿងដំបូងដែលអ្នកគិត នោះគឺការប្តូរស្បែកហ្រ្វាំង។ ជាធម្មតា វាអាចល្អប្រសើរជាងនេះ ប្រសិនបើ អ្នកពិនិត្យមើលស្បែកហ្វ្រាំងមុននឹងប្តូរវាចេញ ថាតើស្បែកហ្វ្រាំងមានឡើងច្រែះដែរឬទេ? ប្រសិនបើ វាឡើងច្រែះ អ្នកគួរដុសសម្អាតវាជាមួយនឹងថ្នាំកម្ចាត់ច្រែះ។ ជាទូទៅ ស្បែកហ្វ្រាំងឡានមិនចាំបាច់ត្រូវប្តូរចេញ រហូតដល់វាត្រូវបានសឹកអស់ជាងពាក់កណ្តាល។

4. សូមប្រយ័ត្នជាមួយនឹងការត្រួតពិនិត្យ ដោយឥតគិតថ្លៃ



5. កុំស្នើឱ្យជាងឡាន បង្វិលសំបកកង់

6. កុំខ្លាច ពិនិត្យមើលពន្លឺម៉ាស៊ីន
ជារឿងធម្មតា ដែលការត្រួតពិនិត្យពន្លឺម៉ាស៊ីនឡាន គឺវាសំខាន់ ខណៈពេលដែលមានសញ្ញាជូនដំណឹងប្រាប់ នៅលើផ្ទៃតាប្លូរបស់ឡាន ហើយក៏នឹងប្រាប់ដល់ម្ចាស់ឡានថា តើឡានរបស់អ្នកកំពុងមានបញ្ហាអ្វីខ្លះ? ដូចជា ហ្គាសម៉ាស៊ីនត្រជាក់ មិនត្រូវបានដំណើរការលឿន និងគ្រប់គ្រាន់…ជាដើម ដែលនេះបណ្តាលឱ្យអុកស៊ីសែនចូលទៅឆ្លងកាត់តាមខ្សែហ្គាស។ ជារឿយៗ អ្វីដែលលេចឡើងនៅលើផ្ទៃតាប្លូ គឺអាស្រ័យទៅលើការរចនាបថរបស់បញ្ហានីមួយៗ ឬ កម្មវិធីតំណាងឱ្យបញ្ហាជាក់ស្តែងដែលកើតឡើងជាមួយនឹងឡានរបស់អ្នក។

7. ឡានប្រហែលជាមិនត្រូវការ គ្រឿងផ្សំពិសេសឡើយ
អ្នកឯកទេសផ្នែកឡាន ឬជាងឡាន បានស្នើឱ្យបន្ថែមនូវគ្រឿងបន្លាស់ផ្សេងៗ សម្រាប់ម៉ាស៊ីន ធុងហ្គាស ឬ ការបញ្ជូន ដើម្បីជួយកែលម្អនូវការអនុវត្ត ទៅលើការជួសជុលឡានបាន ដោយខ្លួនឯង។ ហើយអ្វីដែលសំខាន់នោះ អ្នកត្រូវចងចាំថា អ្នកត្រូវ ប្តូរប្រេងឱ្យបានទៀងទាត់ទៅតាមការណែនាំ និងដើម្បីថែរក្សាប្រេងនៅក្នុងឡានរបស់អ្នក ឱ្យនៅតែស្អាតជានិច្ច។

8. វគ្គសិក្សាបើកបររថយន្ត នៅលើអ៊ីនធឺណិត ពិតជាអាចជួយបង្កើនចំណេះដឹងខាងផ្នែករថយន្តដល់អ្នក
មានអត្ថប្រយោជន៍ជាច្រើន ក្នុងការចូលរួមវគ្គសិក្សាបើកបររថយន្ត ពីព្រោះ អ្នកអាចសន្សំប្រាក់ទៅលើការធានារ៉ាប់រង ទទួលបានពិន្ទុនៅលើកំណត់ត្រាបើកបររបស់អ្នក និងរក្សាឱ្យមានភាពទាន់សម័យជានិច្ចទៅលើច្បាប់បើកបរ។

9. ជៀសវាងការបើកបរនៅក្នុងល្បឿនលឿន
លុះត្រាតែ អ្នកកំពុងបើកបរនៅក្នុងខ្សែភាពយន្ត «The Fast and the Furious» នោះទើបអ្នកអាចបើកបរក្នុងល្បឿនលឿនបាន។ ប៉ុន្តែ នៅក្នុងជីវិតពិតជាក់ស្តែង អ្នកគួរតែបើកបរនៅក្នុងល្បឿនធម្មតាៗ ពីព្រោះ ការបើកបរនៅក្នុងល្បឿនហួសកំណត់ វាមិនត្រឹមតែបង្កើនហានីភ័យនៃគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយអ្នកក៏នឹងមានបញ្ហាជាមួយនឹងច្បាប់ផងដែរ៕

ប្រភព: brightside ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ស្វែងយល់ពីរថយន្តថ្មី Lamborghini Urus SUV

ដោយ: ដួងច័ន្ទ 6 PM, Thursday, 21 Dec, 2017

ការច្នៃម៉ូដរូបរាង និងសមត្ថភាពដ៏កំពូល នឹងរួមបញ្ចូលគ្នា ដើម្បីជួយឱ្យរថយន្តម៉ូដែល Urus ក្លាយជា រថយន្តប្រភេទ SUV កំពូលមួយគ្រឿង។ វាមានម៉ាស៊ីន Twin-Turbo...

Galaxy S10 នឹងប្រើប្រាស់ Wi-Fi 6

ដោយ: ដួងច័ន្ទ 9 AM, Friday, 08 Feb, 2019

ទូរសព្ទ Galaxy S10 របស់ក្រុមហ៊ុន Samsung នឹងចូលរួមក្នុងចំណោមទូរសព្ទ Smartphone ដំបូង ដែលមានសមត្ថភាពដំណើរការប្រព័ន្ធ Wi-Fi ដែលមានល្បឿនកាន់តែលឿន ត្រូ...

LG សម្ពោធសាខា LG BRANDSHOP ថ្មី សាខាក្រុងតាខ្មៅ

ដោយ: ទំនើប 3 PM, Thursday, 23 May, 2019

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺសាខា LG BRANDSHOP ក្រុងតាខ្មៅ ដែលមានអាសយដ្ឋាន ផ្...

Galaxy Note 8 នឹងមានតម្លៃជិត $1,000 នៅពេលចេញលក់ ក្នុងខែកញ្ញា

ដោយ: ដួងច័ន្ទ 8 PM, Monday, 26 Jun, 2017

មានព័ត៌មានជាច្រើន និយាយអំពីទូរសព្ទស៊េរីថ្មីរបស់ Samsung គឺ Galaxy Note 8។ ដូច្នេះក្នុងថ្ងៃ នេះ ទំនើប សូមបង្ហាញពីដំណឹងថ្មីៗ អំពី Note 8 បន្ថែមទៀត សម...

Tomnerb.Com - YouTube Channel