ចូលចិត្តទំនើប

8 ចំណុចជួយពង្រឹងថាមពលថ្ម MacBook

ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Dec, 2018

គុណសម្បត្តិមួយផ្នែកធំនៃប្រព័ន្ធប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព អាយុកាលថាមពលថ្មរបស់ MacBook ត្រូវបានពង្រឹង នៅគ្រប់ម៉ូដែលនីមួយៗជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញថាមពលថ្មដែលអាចដំណើរការបានពេញមួយថ្ងៃរបស់ MacBook ថ្មី នឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗ។ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលថ្មនៅលើ MacBook, MacBook Air ឬ MacBook Pro ទំនើបសូមបង្ហាញជូនវិធីងាយៗចំនួន 8 ដែលអ្នកអាចសាកល្បងអនុវត្តបាន។
បង្ហាញភាគរយថ្ម
ការតាមដានកម្រិតថាមពលថ្មនៅសេសសល់ មិនបានជួយឱ្យថ្មដំណើរការបានកាន់តែយូរទេ ប៉ុន្តែវាអាចជួយអ្នករៀបចំគម្រោងដើម្បីបំពេញការងារនៅលើកុំព្យូទ័រ មុនពេលអ្នកត្រូវការយកវាទៅបញ្ចូលថាមពល។ បើសិនជា MacBook របស់អ្នកបង្ហាញតែរូបសញ្ញាថ្មនៅលើរបារ Menu យើងស្នើឱ្យអ្នកបន្ថែមការបង្ហាញភាគរយ នៅកៀកក្បែរនោះ។ អ្នកគ្រាន់តែចុចនៅលើរូបសញ្ញាថ្ម នៅលើ របារ Menu និងចុចលើពាក្យ Show Percentage។

ពិនិត្យស្ថានភាពថ្ម
ដើម្បីអនុវត្តចំណុចនេះ អ្នកត្រូវចុចឱ្យជាប់លើ Option Key នៅលើកា្តរ Keyboard ហើយចុចលើរូបសញ្ញាថ្មនៅផ្នែកខាងលើនៃរបារ Menu។ អ្នកនឹងបានឃើញស្ថានភាពមួយក្នុងចំណោមស្ថានភាពចំនួន 4 មានដូចជា៖
• Normal: នេះបង្ហាញថាមុខងាររបស់ថ្ម ដំណើរការប្រក្រតី
• Replace Soon: នេះបង្ហាញថាមុខងាររបស់ថ្ម ដំណើរការប្រក្រតី ប៉ុន្តែវារក្សាទុកថាមពលមិនបានច្រើន ដូចពេលវានៅថ្មីទេ
• Replace Now: នេះបង្ហាញថាមុខងាររបស់ថ្មដំណើរការធម្មតា ប៉ុន្តែវារក្សាទុកថាមពលបានកាន់តែតិច។ អ្នកអាចបន្តប្រើប្រាស់ថ្មនេះបាន រហូតដល់អ្នកផ្លាស់ប្តូរវា ដោយមិនមានផលអាក្រក់ទៅលើកុំព្យូទ័រឡើយ
• Service Battery: មុខងាររបស់ថ្មមិនដំណើរការប្រក្រតីទេ ហើយអ្នកប្រហែលមិនបានកត់សម្គាល់ឃើញការផ្លាស់ប្តូររបស់វា ឬមិនបានសម្គាល់ឃើញពីចំនួនថាមពលដែលវាអាចរក្សាទុកទេ។ អ្នកត្រូវយកវាទៅកន្លែងផ្តល់សេវាកម្មជួសជុល ប៉ុន្តែអ្នកក៏នៅតែអាចបន្តការប្រើប្រាស់ថ្មនេះ ដោយមិនមានជះផលប៉ះពាល់ដល់កុំព្យូទ័រឡើយ។
យោងតាមក្រុមហ៊ុន Apple ថ្មរបស់ MacBook ត្រូវបានផលិតឡើងដើម្បីរក្សាទុកថាមពលបានរហូតដល់ 80% នៃសមត្ថភាពដើមរបស់វា នៅពេលវាត្រូវបានបញ្ចូលថាមពលគ្រប់ 1,000 ដង។ ដើម្បីពិនិត្យមើលចំនួនដងនៃការបញ្ចូលថាមពល អ្នកត្រូវចុចលើ Option Key ហើយចុចលើរូបសញ្ញា Apple នៅជ្រុងខាងឆ្វេង ផ្នែកខាងលើ ហើយបន្ទាប់មកជ្រើសយក System Report។ បន្ទាប់មកចុចលើ Power ពីផ្ទាំងខាងឆ្វេង ហើយស្វែងរកចំនួននៃ Cycle Count នៅក្រោម Health Information។

បន្ថយពន្លឺអេក្រង់
ថាមពលនៅលើអេក្រង់ គឺជាកន្លែងស្រូបយកថាមពលថ្មច្រើនជាងគេ។ ដូច្នេះ ដំបូងឡើយអ្នកត្រូវបន្ថយពន្លឺផ្ទៃអេក្រង់ រហូតដល់កម្រិតដែលសមស្របនឹងកែវភ្នែករបស់អ្នក។ ពន្លឺអេក្រង់កាន់តែភ្លឺ ថាមពលថ្មប្រើអស់កាន់តែឆាប់។ អ្នកក៏អាចកំណត់ពន្លឺអេក្រង់ឱ្យមានពន្លឺស្រទន់បន្តិច និងអាចបិទកម្មវិធី បន្ទាប់ពីគ្មានសកម្មភាពក្នុងអំឡុងពេលយូរ ដោយចូលទៅក្នុង System Preferences បន្ទាប់មកចុចលើ Energy Saver។ បើសិនជាអ្នកដំណើរការនៅលើថាមពលថ្ម នៅក្នុងបរិស្ថានពន្លឺភ្លឺខ្លាំង អ្នកប្រហែលជាចង់បិទមុខងារ Auto Brightness ដូច្នេះអ្នកត្រូវចូលទៅ System Preferences ហើយចូលទៅ Display និង uncheck នៅក្នុងប្រអប់ Automatically Adjust Brightness។
តាមដាន Software Update
ការតាមដានជាមួយ MacOS Update នឹងជួយអ្នកក្នុងការទទួលបានថាមពលថ្មកាន់តែប្រសើរ។ ដើម្បីពិនិត្យមើលថាតើមានការ Update សម្រាប់ MacBook របស់អ្នកឬនៅ អ្នកត្រូវចូលទៅកាន់ System Preferences បន្ទាប់មកចូលទៅក្នុង Software Update។ នៅទីនោះ អ្នកអាចចុច Check នៅក្នុងប្រអប់ Automatically Keep my Mac Up to Date ហើយចុចប៊ូតុង Advanced នោះវានឹងអនុញ្ញាតឱ្យអ្នកពិនិត្យការ Update ដោយស្វ័យប្រវត្តិ ធ្វើការទាញយកដោយស្វ័យប្រវត្តិ ឬធ្វើការតំឡើងដោយស្វ័យប្រវត្តិ។

បិទពន្លឺនៅលើ Keyboard
ពន្លឺ Backlit នៅលើ Keyboard ល្អបំផុតសម្រាប់ការវាយអត្ថបទនៅកន្លែងងងឹត ប៉ុន្តែវាក៏ជាកត្តាស្រូបយកថាមពលថ្មខ្លាំងដែរ។ អ្នកអាចកំណត់ការបិទពន្លឺភ្លើងនៅលើ Keyboard បន្ទាប់ពីគ្មានសកម្មភាពមួយរយៈពេល ដូច្នេះវានឹងបញ្ចេញពន្លឺនៅពេលអ្នកប្រើប្រាស់ និងបិទនៅពេលអ្នកដើរចេញ។ អ្នកត្រូវចូលទៅកាន់ System Preferences ហើយចុចលើពាក្យ Keyboard។ នៅ ក្នុងនោះ អ្នកត្រូវ Check ក្នុងប្រអប់ Turn Keyboard Backlight off after _______ of inactivity។ អ្នកនឹងទទួលបានជម្រើសពេលវេលាពី 5 វិនាទីទៅ 5 នាទី។

បិទ Bluetooth
មានពេលជាច្រើនដែលអ្នកនឹងមិនប្រើប្រាស់ Bluetooth Mouse ឬ Speaker។ នៅពេលមិនមានអ្វីត្រូវតភ្ជាប់ ការបើក Bluetooth ចោលក៏គ្មានន័យដែរ។ យើងស្នើឱ្យអ្នកបិទមុខងារ Radio ដើម្បីសន្សំថាមពល។ អ្នកគ្រាន់តែចុចលើរូបសញ្ញា Bluetooth នៅក្នុងរបារ Menu ហើយជ្រើសយក Turn Bluetooth Off ឬអ្នកអាចចូលទៅក្នុង System Preferences ហើយចូលទៅក្នុង Bluetooth និងចុចលើប៊ូតុង Turn Bluetooth Off។
បិទកម្មវិធី ដែលមិនប្រើប្រាស់
ជាទង្វើប្រសើរបំផុតក្នុងការបិទកម្មវិធី នៅពេលអ្នកមិនត្រូវការប្រើប្រាស់។ អ្នកអាចអនុវត្តករណីនេះបានដោយចុចលើ Command និង Q Key នៅក្នុងពេលតែមួយ ឬចុចលើកម្មវិធីនៅខាងលើបង្អស់នៃរបារ Menu ហើយជ្រើសយកជម្រើស Quit។ ដើម្បីពិនិត្យលើបរិមាណថាមពល ត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីកំពុងដំណើរការនីមួយៗ អ្នកត្រូវបើក Activity Monitor ហើយចុចលើ Energy Tab។
ផ្តាច់ឧបករណ៍ដែលមិនប្រើប្រាស់
ជាមួយប្រព័ន្ធ Bluetooth បើសិនជាអ្នកមិនមានដំណើរប្រើប្រាស់ឧបករណ៍ភ្ជាប់ USB ណាមួយទេ (ដូច Flash Drive ជាដើម) អ្នកគួរដកវាចេញ ដើម្បីការពារការស្រូបយកថាមពល។ បើសិនជាខ្សែបញ្ជូនថាមពលមិនត្រូវបានភ្ជាប់ ការបញ្ចូលថាមពលទៅកាន់ទូរសព្ទ Smartphone ឬ Tablet តាមរយៈរន្ធដោត USB របស់ MacBook ក៏នឹងស្រូបយកថាមពលថ្មពីកុំព្យូទ័រដែរ៕

អត្ថបទអ្នកចង់អាន

ណែនាំឈុត 3D Blue Ray Home Theater ពី LG

ដោយ: ដួងច័ន្ទ 9 AM, Thursday, 03 Jan, 2019

ថ្ងៃនេះ ទំនើប សូមណែនាំផលិតផល Home Theater ម៉ូដែល 3D Blue Ray ពីក្រុមហ៊ុន LG ជូនមិត្តអ្នកអានដែលកំពុងស្វែងរកផលិតផលដែលផ្តល់ឱ្យនូវបទពិសោធន៍ស្តាប់តន្រ្ត...

ប្រដាប់ប្រដា ប្រើប្រាស់ក្នុងផ្ទះបាយ LG ចុង ២០១៦ សម្រាប់ដើម ២០១៧

ដោយ: ចរិយា 10 PM, Wednesday, 04 Jan, 2017

LG Electronics ត្រូវបានចាត់ទុកជាម៉ាកផលិត ដ៏សម្បូរបែប និងទាន់សម័យកាល សម្រាប់ប្រដាប់ប្រដា ប្រើប្រាស់ក្នុងផ្ទះបាយ។ នៅចុងឆ្នាំ ២០១៦ ក្រុមហ៊ុន LG បានចេញ...

ក្រុមហ៊ុន Ford ទទួលជោគជ័យ ដ៏អស្ចារ្យ ជាមួយជំហានដំបូងនៃការដាក់លក់ Focus RS

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

ក្រុមហ៊ុនផលិតរថយន្ត មានចំនួនលក់ជាមធ្យម ច្រើនជាង ៥០០គ្រឿង ជារៀងរាល់ខែ ចាប់តាំងពីដាក់ ចេញលក់ដំបូង។ ចំនួននៃការលក់ប្រចាំឆ្នាំ នៅក្នុងខែកុម្ភៈ របស់ក្រុម...

Zoom Lens ថ្មីពី Nikon កាន់តែលឿន កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Feb, 2019

ក្រុមហ៊ុន Nikon បានប្រកាសពីផលិតផលបន្ថែមថ្មីមួយ ទៅក្នុងស្រឡាយផលិតផល Z-Mount Lens កាលពីពេលថ្មីៗនេះ។ ផលិតផលថ្មីនេះមានឈ្មោះថា Nikkor Z 24-70 f2.8 S ដែល...

Tomnerb.Com - YouTube Channel