ចូលចិត្តទំនើប

8 ចំណុច ដើម្បីចាប់ផ្តើមប្រើប្រាស់ iPhone XS ឬ XS Max

ដោយ: ដួងច័ន្ទ 9 AM, Friday, 21 Dec, 2018

តើអ្នកជាម្ចាស់ទូរសព្ទ iPhone XS ឬ XS Max មែនទេ? អ្នកអាចនឹងប្រើប្រាស់ទូរសព្ទគ្មានប៊ូតុង Home ជាលើកដំបូង ឬជាលើកដំបូងដែលអ្នកនឹងមានឱកាសប្រើប្រាស់មុខងារ Portrait និងមុខងារ Face-Tracking ពីកាមេរ៉ាមុខជាដើម។ ដើម្បីជៀសវាងបញ្ហាសម្រាប់ការប្រើប្រាស់ជាលើកដំបូង ទំនើប សូមបង្ហាញអ្នកអំពីចំណុចគន្លឹះៗមួយចំនួនសម្រាប់អ្នកស្វែងយល់មុននឹងចាប់ផ្តើមប្រើប្រាស់។
បង្កើត Memoji
កាមេរ៉ាមុខរបស់ទូរសព្ទ iPhone ថ្មីនេះ បំពេញមុខងារជាច្រើន រួមមានការអនុញ្ញាតឱ្យអ្នកដោះសោរទូរសព្ទ ជាមួយផ្ទៃមុខរបស់អ្នក ការថតរូប Selfies និងការប្រើប្រាស់ Memoji។ Memoji ដូចគ្នានឹង Animoji ដែរ ប៉ុន្តែអ្នកអាចរីករាយជាមួយរូបគំនូរជីវចល ច្រើនលើសពីមុន។ ពេលនេះអ្នកអាចធ្វើការរចនារូបភាព Animoji ដោយខ្លួនអ្នកផ្ទាល់ ដែលមានរូបរាងដូចជាអ្នក និងជាមួយជំនួយពីកាមេរ៉ាមុខ វាអាចធ្វើចលនាដូចអ្នកផងដែរ។

ការទាញយក Shortcuts App
កម្មវិធីថ្មីដ៏គួរឱ្យចាប់អារម្មណ៍មួយរបស់ Apple ជាទូទៅមិនមានភ្ជាប់ជាមួយទូរសព្ទទេ។ ដូច្នេះអ្នកត្រូវការធ្វើការ Download។ Shortcuts គឺជាកម្មវិធីថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ការបញ្ជារទៅកាន់ Siri តែមួយគត់ ដើម្បីធ្វើរឿងរ៉ាវជាច្រើននៅលើទូរសព្ទ។ ឧទាហរណ៍ ការបញ្ជារដោយនិយាយថា Good Morning, Siri អាចឱ្យអ្នកទទួលបាននូវព្រឹត្តិការណ៍ជាប់ៗគ្នាជាច្រើន រាប់ចាប់ពីការបញ្ជារឧបករណ៍ Smart Home រហូតដល់ការទទួលបានព័ត៌មាននានាអំពីសកម្មភាពពេញមួយថ្ងៃរបស់អ្នក។

គ្រប់គ្រងពេលវេលាលើទូរសព្ទ
កម្មវិធី iOS 12 ថ្មី ត្រៀមខ្លួនរួចរាល់សម្រាប់ទូរសព្ទ iPhone XS។ កម្មវិធី Screen Time អនុញ្ញាតឱ្យអ្នកទទួលបានការគ្រប់គ្រងបានកាន់តែប្រសើរនៅលើពេលវេលាដែលអ្នកចំណាយជាមួយទូរសព្ទដៃរបស់អ្នក។ ឧបករណ៍ថ្មីអនុញ្ញាតឱ្យអ្នកមើលឃើញពីទីកន្លែងដែលអ្នកប្រើប្រាស់ពេលច្រើនជាងគេ និងផ្តល់នូវវិធីសាស្រ្តជួយអ្នកក្នុងការកាត់បន្ថយជម្ងឺញៀនរបស់អ្នកផងដែរ។ នេះជាវិធីសាស្រ្តដ៏ពិសេសមួយ សម្រាប់ជាជំនួយដល់ការរីករាយជាមួយទូរសព្ទថ្មីរបស់អ្នក ដោយមិនចាំបាច់បារម្ភពីការប្រើប្រាស់ច្រើនហួសហេតុពេក។

ការតំឡើងរូបរាងច្រើនជម្រើស
ជំនួសឱ្យការប្រើប្រាស់ម្រាមដៃក្នុងការដោះសារទូរសព្ទ iPhone XS អ្នកអាចប្រើប្រាស់មុខរបស់អ្នកបាន។ នេះជាអ្វីដែលមានដំបូងនៅលើទូរសព្ទ iPhone X ប៉ុន្តែអត្រាជោគជ័យមិនខ្ពស់ឡើយ ជាពិសេសនៅពេលអ្នកពាក់វ៉ែនតា ឬមួក។ មានវិធីសាស្រ្តជាច្រើនដើម្បីធ្វើឱ្យមុខងារ Face ID កាន់តែជាក់លាក់ ប៉ុន្តែក៏មាន Setting មួយ ដែលអ្នកត្រូវធ្វើការផ្លាស់ប្តូរដែរ។ អ្នកត្រូវចូលទៅកាន់ Setting ហើយចូលទៅក្នុង Face ID & Passcode បន្ទាប់មកជ្រើសយក Alternate Appearance។ អ្នកក៏អាចប្រើប្រាស់ការកំណត់នេះ ដើម្បីបន្ថែមទម្រង់មុខទីពីរ ដូច្នេះដៃគូរបស់អ្នកក៏អាចដោះសោរទូរសព្ទរបស់អ្នកបានដែរ។

ប្រើទូរសព្ទដោយគ្មានប៊ូតុង Home
នេះជាអាចចំណុចដ៏ពិបាកជាងគេ សម្រាប់ការផ្លាស់ប្តូរពីទូរសព្ទ iPhone ដែលមានប៊ូតុង Home។ ទូរសព្ទ iPhone XS និង XS Max ដែលគ្មានប៊ូតុង Home តម្រូវឱ្យអ្នកអាស្រ័យលើកាយវិការ ការប្រើប្រាស់ការអូសខុសៗគ្នា ដើម្បីប្រើប្រាស់ទូរសព្ទ។ នេះជាវិធីដែលអ្នកផ្លាស់ប្តូរ App បិទ App និងធ្វើរឿងរ៉ាវដទៃទៀត ដោយគ្មានវត្តមានប៊ូតុង Home។

ប្រើប្រាស់កម្មវិធី Portrait
នៅពេលអ្នកប្រើប្រាស់កម្មវិធី Portrait អ្នកនឹងមានចម្ងល់អំពីវិធីសាស្រ្តដែលអ្នកត្រូវអនុវត្តវា។ មុខងារសម្រាប់ការថតរូបនេះ អនុញ្ញាតឱ្យអ្នកបង្កើតរូបភាពដ៏ស្រស់ស្អាត មាន Background ព្រិលៗ ដែលជាទូទៅវាអាចធ្វើបានតែនៅលើកាមេរ៉ា DSLR។ ដើម្បីប្រើប្រាស់មុខងារនេះ អ្នកត្រូវចូលទៅក្នុងកម្មវិធីកាមេរ៉ា បន្ទាប់មកអូសលើអេក្រង់ រហូតដល់ឃើញ Portrait ដែលមានហាយឡាយពណ៌លឿង នោះអ្នកនឹងអាចថតរូបដ៏ស្រស់ស្អាតបានហើយ។

បង្ខំ Restart
មានពេលជាច្រើន ដែលអ្នកត្រូវការបង្ខំឱ្យ Restart ទូរសព្ទ iPhone របស់អ្នក។ ដោយគ្មានវត្តមានប៊ូតុង Home អ្នកត្រូវអនុវត្តវិធីផ្សេង ដើម្បី Restart ទូរសព្ទ ដោយត្រូវចុចប៊ូតុងតម្លើង ឬបន្ថយ សម្លេង ព្រមជាមួយប៊ូតុង Power ឱ្យជាប់ រហូតដល់ចេញសញ្ញាឱ្យបិទទូរសព្ទ។

សាកល្បងប្រើប្រាស់ Beta Program
បើសិនជាអ្នកមិនខ្លាចនឹងប្រឈមជាមួយមេរោគ ឬបញ្ហានានា អ្នកអាចចូលរួមជាមួយកម្មវិធី Beta របស់ Apple ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់មុខងារថ្មីរបស់ iPhone បានមុនគេ។ ឧទាហរណ៍កម្មវិធី FaceTime Calls ដែលមាននៅលើ iOS 12.1 Beta។ ដើម្បីចូលរួម អ្នកត្រូវចូលទៅកាន់ beta.apple.com នៅលើទូរសព្ទ iPhone XS ហើយ Log in ជាមួយគណនេយ្យ iCloud របស់អ្នក។ បន្ទាប់មកធ្វើការជ្រើសរើស iOS Tab ហើយអនុវត្តតាមការណែនាំ៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ឆ្នាំ 2019 មានអ្វីថ្មីសម្រាប់ LV Smartwatch?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 02 Jan, 2019

ក្រុមហ៊ុន Louis Vuitton បានធ្វើការ Upgrade នៅលើផលិតផលនាឡិកាដៃ Smartwatch របស់ខ្លួននៅលើ Wear OS ជាមួយនឹងបន្ទះឈីបថ្មីរបស់ Qualcomm។ ផលិតផល Smartwatch...

ជម្រើស SSD ល្អបំផុត

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018

យោងតាមការសិក្សាស្រាវជ្រាវ និងការធ្វើតេស្តលើឧបករណ៍ Solid-State Drives (SSD) ចំនួន 28 គ្រឿងរួចមក យើងទទួលបានលទ្ធផលចេញជាឧបករណ៍ SSD ល្អបំផុត នោះគឺ Samsu...

កាមេរ៉ា Canon EOS R ថ្មីជិតចេញលក់ហើយ

ដោយ: ដួងច័ន្ទ 1 PM, Thursday, 14 Mar, 2019

ចាប់តាំងពីផលិតផលកាមេរ៉ារបស់ក្រុមហ៊ុន Canon ម៉ូដែល EOS R បានបង្ហាញកាលពីឆ្នាំមុន វាបានក្លាយជាប្រភពនៃព័ត៌មានចចាមអារាមមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ...

ម៉ាស៊ីនដាក់ចំណីសត្វ ដ៏ឆ្លាតវៃសម្រាប់អ្នកចូលចិត្ត សត្វចិញ្ចឹម

ដោយ: ដួងច័ន្ទ 11 PM, Friday, 12 May, 2017

ម៉ាស៊ីន SmartFeeder ជាជំនួយដល់អ្នកក្នុងការចិញ្ចឹមសត្វ បើទោះជាអ្នកមានការងារមមាញឹកយ៉ាងណាក៏ដោយ។ អ្នកអាចរៀបចំផែនការកាលវិភាគអាហារ សម្រាប់សត្វចិញ្ចឹមរបស់...

Tomnerb.Com - YouTube Channel