ចូលចិត្តទំនើប

តោះ! មកដឹង 8 មុខងាររបស់ប្រព័ន្ធប្រតិបត្តិការ Android ដ៏អាថ៌កំបាំង ដែលអ្នកប្រើប្រាស់ 90% ប្រហែលជាមិនធ្លាប់បានដឹង

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

Android គឺជាប្រព័ន្ធប្រតិបត្តិការ សម្រាប់ស្មាតហ្វូនដ៏ធំមួយ ដែលសម្បូរទៅដោយមុខងារពិសេសៗ និងកម្មវិធី ដែលអាចទាញយកមកប្រើ ដោយឥតគិតថ្លៃជាច្រើន។ ប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន Google មួយនេះបានក្លាយជាជម្រើសរបស់ក្រុមហ៊ុន ផលិតស្មាតហ្វូនលំដាប់ថ្នាក់ពិភពលោកធំៗជាច្រើនដូចជា Samsung, Sony, LG, Huawei, HTC … ជាដើម។ នាពេលបច្ចុប្បន្ននេះ ប្រហែលជាមិនមានមនុស្សណាម្នាក់ ដែលថាមិនមានស្មាតហ្វូនទាំងអស់នេះ នៅក្នុងហោប៉ៅរបស់ពួកគេនោះទេ។ ដូច្នេះអ្នកនិយមប្រើប្រាស់ស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ទាំងអស់ ពិតជាចង់ដឹង មុខងារពិសេសៗ ដ៏គួរឱ្យចាប់អារម្មណ៍ទាំង 8 នេះហើយ ដោយហេតុថាមុខងារទាំងនេះ ទំនងជាមិនសូវមានអ្នកប្រើប្រាស់ណាធ្លាប់បានដឹងនៅឡើយ។
1. មុខងារសន្សំសំចៃថាមពលថ្ម
ប្រសិនបើអ្នកជ្រើសរើស ផ្ទៃខាងក្រោយជាពណ៌ខ្មៅ ឬក៏ ពណ៌ងងឹតៗ នៅលើអេក្រង់នៃស្មាតហ្វូនរបស់អ្នក នឹងធ្វើឱ្យការពន្លិចពណ៌ Pixel ដោយស្វ័យប្រវត្តិបិទ ហើយអ្នកក៏អាចសង្កេតឃើញថា ស្មាតហ្វូនរបស់អ្នក នឹងកាន់ថ្មបានយូរជាងធម្មតា។

2. មុខងារផ្លាស់ប្តូរអត្ថបទ ទៅជាការនិយាយ
អ្នកមិនត្រឹមតែអាចអានសារជាអត្ថបទ ប៉ុន្តែអ្នកក៏អាចស្តាប់សារនេះបានផងដែរ ប្រសិនបើស្មាតហ្វូនរបស់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលអ្នកគ្រាន់តែបើកចូលកម្មវិធី Settings >> Accessibility >> និងចុច Turn on នៅលើText-to-Speech option ជាការស្រេច។

3. មុខងារ Remote បញ្ជាស្មាតហ្វូនពីចម្ងាយ
ដំបូងចូលបើកកម្មវិធី Settings >> Security >> Device administrators បន្ទាប់ពិនិត្យមើលប្រអប់នៅជិត Android Device Manager >> ស្វែងរកទីតាំងពីចម្ងាយនៃស្មាតហ្វូន នឹងអនុញ្ញាត Remote Lock & Erase។ បន្ទាប់កំណត់មុខងារនេះហើយ នៅពេលអ្នកបាត់ស្មាតហ្វូន អ្នកក៏នឹងអាចស្វែងរកទីតាំងនៃស្មាតហ្វូនរបស់អ្នក និងប្លុកទិន្នន័យ ដោយមិនមានការបាត់បង់ តាមរយៈវិបសាយរបស់ Google។

4. មុខងារ Guest Mode
ប្រសិនបើអ្នកចង់ឱ្យមិត្តភក្តិខ្ចីស្មាតហ្វូនរបស់អ្នក យកទៅប្រើប្រាស់ជាបណ្តោះអាសន្ន អ្នកអាចរក្សាទុកទិន្នន័យផ្ទាល់ខ្លួនជាសម្ងាត់ ដោយប្រើ Guest Mode។ ជំហាននៃការបើកដំណើរការមុខងារ Guest Mode ដំបូងអូសពីលើចុះមកក្រោម ហើយប៉ះរូបតំណាង User នៅខាងលើផ្នែកខាងស្តាំ បន្ទាប់មកបន្ថែមរូបតំណាង Guest ហើយអ្នកនឹងអាចជ្រើសរើសបុគ្កល ដែលនឹងគ្រប់គ្រងស្មាតហ្វូនរបស់អ្នកជាបណ្តោះអាសន្ន។

5. មុខងារ ពង្រីកអេក្រង់ ឬ Screen magnifier
អ្នកប្រើប្រាស់ស្មាតហ្វូន ដែលមើលមិនសូវឃើញច្បាស់ ប្រាកដជាត្រូវការមុខងារ ពង្រីកអេក្រង់នេះជាក់ជាពុំខាន។ ដំបូងអ្នកគ្រាន់តែចូលទៅកាន់ Settings >> Accessibility >> Magnification gestures បន្ទាប់មកអ្នកអាចធ្វើការពង្រីកលើផ្នែកណាមួយក៏បាន ក្នុងការបង្ហាញនៅលើអេក្រង់ស្មាតហ្វូនរបស់អ្នក ដោយគ្រាន់តែអ្នកប៉ះវា។

6. មុខងារ Hotspot mode
អ្នកមិនចាំបាច់ទិញ 4G modem ឬ រ៉ោតទ័រដាច់ដោយឡែក ដើម្បីតភ្ជាប់អ៊ីនធឺណិតទៅកាន់ឧបករណ៍អេឡិចត្រូនិច ផ្សេងមួយទៀតឡើយ ព្រោះថាស្មាតហ្វូនរបស់អ្នកអាច តភ្ជាប់អ៊ីនធឺណិតទៅកាន់ឧបករណ៍នេះបានយ៉ាងងាយស្រួល។ ដំបូងចូលទៅកាន់ Settings >> Tethering & portable hotspot បន្ទាប់មកចុចបើក Portable WLAN hotspot។

7. គ្រប់គ្រងស្មាតហ្វូនរបស់អ្នក ជាមួយនឹងចលនាក្បាល
ប្រសិនបើអ្នកស្ថិតនៅក្រោមស្ថានភាព ដែលដៃទាំងពីររបស់អ្នកកំពុងកាន់របស់របរពេញ ហើយអ្នកចង់ចុចទទួលទូរស័ព្ទនោះ អ្នកលែងមានការពិបាកទៀតហើយ បន្ទាប់ពីអ្នកបាន Install កម្មវិធី Called EVA Facial Mouse រួច អ្នកនឹងអាច គ្រប់គ្រងស្មាតហ្វូន ក្នុងការទទួលទូរស័ព្ទ ជាមួយនឹងចលនាក្បាលរបស់អ្នកបាន។

8. មុខងារ ហ្គេមដ៏អាថ៌កំបាំង
ចាប់ផ្តើមពី Version 2.3 Gingerbread មក Google បានបញ្ចូលវត្តមានហ្គេមដ៏អាថ៌កំបាំងតូចមួយ សម្រាប់អ្នកមាន ស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android អាចលេងកម្សាន្តបាន។ ជំហាននៃការស្វែងរកហ្គេមនេះ ដំបូងចូលទៅកាន់ Settings >> About >> ចុចនៅលើ Version ឱ្យច្រើនដងយ៉ាងរហ័ស ហើយនៅពេលដែលលេចចេញនូវផ្ទាំង Marshmallow តូចមួយនៅលើអេក្រង់ បន្ទាប់មកចុចលើវាម្តងទៀត ដូច្នេះហ្គេមដ៏អាថ៌កំបាំងមួយនេះ នឹងអាចបើកដំណើរការបានហើយ។

មុខងារដ៏អាថ៌កំបាំងទាំង 8 នេះគឺតែងតែមាននៅលើ ប្រព័ន្ធប្រតិបត្តិការ Android Version ចាស់ៗ។ ប៉ុន្តែសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android Version ថ្មីៗក៏មានបន្ថែមមុខងារដ៏ពិសេសៗ និងអាថ៌កំបាំងផ្សេងៗទៀត ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងផងដែរ។ ដូច្នេះសូមប្រិយមិត្តអ្នកអានទំាងអស់ រង់ចាំតាមដានព័ត៌មានបន្តបន្ទាប់ នូវមុខងារដ៏អាថ៌កំបាំងផ្សេងៗទៀតនៅក្នុង ស្មាតហ្វូនស៊េរីទំនើបៗ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នេះ។

អត្ថបទអ្នកចង់អាន

រថយន្ត លក់ដាច់បំផុត នៅអាមេរិក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Feb, 2017

ឆ្នាំ២០១៦ បានបញ្ចប់ទៅហើយ ចំណែកឯចំនួននៃការលក់រថយន្ត នៅក្នុងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងចំណុចវិជ្ជមាន។ ជាទូទៅ ចំនួននៃការលក់យានយន្តកើនឡើង ៣.៣ភាគរយ ជារ...

ទីបំផុត LG សម្រេចបំពាក់អេក្រង់ OLED នៅលើ V30 ហើយ

ដោយ: ម៉ូនី 9 PM, Thursday, 10 Aug, 2017

បន្ទាប់ពីអាក់ខាន ក្នុងការបញ្ចេញកំពូលស្មាតហ្វូន ដែលបំពាក់អេក្រង់ OLED កន្លងមក នៅពេលនេះក្រុមហ៊ុន LG បានប្រកាសជាផ្លូវការថា កំពូលស្មាតហ្វូន LG V30 នឹង ...

អ្វីខ្លះដែលអាចសម្អាត ក្នុងម៉ាស៊ីនបោកគក់បាន?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Oct, 2018

តើអ្នកធ្លាប់ឆ្ងល់ទេថា ក្រៅពីសម្លៀកបំពាក់ តើអ្នកអាចបោកគក់អ្វីបានទៀតខ្លះនៅក្នុងម៉ាស៊ីនបោកគក់? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ សម្ភារៈកីឡា អ្នកដឹងច...

ជើងទម្រ សម្រាប់សាកថ្មទូរសព្ទទាំង ១០ ប្រភេទ ដ៏ទាន់សម័យ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

បើសិនជាអ្នកបានឃើញ ទូរសព្ទរបស់អ្នកបង្ហាញថា ថាមពលថ្មនៅសល់តែ ១០ភាគរយទៀត តម្រូវឱ្យអ្នកបញ្ចូលថ្មជាបន្ទាន់ ប៉ុន្តែអ្នកមិនមានឧបករណ៍សាកថ្ម នៅក្បែរខ្លួន។ នេ...

Tomnerb.Com - YouTube Channel