ចូលចិត្តទំនើប

មកដឹង គន្លឹះទាំង 7 ដើម្បីជួយបង្កើនល្បឿននៅក្នុងស្មាតហ្វូនស៊េរីចាស់

ដោយ: ភារុន 8 AM, Monday, 28 Jan, 2019

ប្រសិនបើអ្នករកឃើញថាស្មាតហ្វូនរបស់អ្នកដំណើរការជាមួយនឹង Layer Software, App, និង File ឯកសារ មានការយឺតយ៉ាវជាងមុន ដោយសារតែអ្នកបានប្រើប្រាស់ទូរស័ព្ទនេះអស់រយៈពេលយូរគួរសមដែរនោះ។ បើទោះបីជាស្មាតហ្វូនរបស់អ្នកស៊េរីចាស់ក៏ពិតមែន ប៉ុន្តែហេតុផលពិតប្រាកដ ដែលធ្វើឱ្យល្បឿនទូរស័ព្ទមានការថមថយល្បឿន គឺមិនមែនដោយសារគ្រឿងម៉ាស៊ីនរបស់វាកាន់តែចាស់ កាន់តែស្ពឹកនោះទេ។ ដូច្នេះ អ្នកក៏មិនចាំបាច់ត្រូវឡើងស៊េរីតទៅទៀតដែរ ប្រសិនបើអ្នកដឹងពីគន្លឹះទាំង 7 ខាងក្រោមនេះ៖
1. ធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធ Software
ការធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ឬ iOS ចុងក្រោយបំផុត អាចផ្តល់ឱ្យស្មាតហ្វូនរបស់អ្នកនូវឱកាសដ៏ល្អបំផុតក្នុងការរស់រាន្តមានជីវិតឡើងវិញ ដោយវាបានធ្វើឱ្យប្រសើរឡើងសម្រាប់ App, កម្មវិធីហ្គេមមួយចំនួន, និងសេវាកម្មថ្មីៗដែលអាចដំណើរការជាមួយនឹងស្មាតហ្វូនរបស់អ្នកបាន។

2. ធ្វើបច្ចុប្បន្នភាពលើ App
សម្រាប់ស្មាតហ្វូនដែលប្រើប្រតិបត្តិការ Android អ្នកគ្រាន់បើកចូល Google Play Store >> My apps & games >> រួចចុច Update All ដូច្នេះវានឹងចាប់ផ្តើមដំណើរការបច្ចុប្បន្នភាពនៅលើ App ហើយ។ សម្រាប់ទូរស័ព្ទ iPhone អ្នកបើកចូល App Store >> ចុចផ្ទាំង Updates ដែលលោតចេញមក និងចុចលើពាក្យ Update All។

3. បិទ Auto-update
សម្រាប់ស្មាតហ្វូនដែលប្រើប្រតិបត្តិការ Android អ្នកគ្រាន់បើកចូល Google Play Store >> Setting >> Auto-update apps >> Don’t auto-update apps។ សម្រាប់ទូរស័ព្ទ iPhone អ្នកបើកចូល Setting >> iTunes & App Store >> Updates >> Set of Off។

4. Clear Browser Cache
ប្រសិនបើទូរស័ព្ទរបស់អ្នកប្រើកម្មវិធីរុករក Chrome អ្នកអាចបើកចូលកម្មវិធី Setting >> Privacy >> Clear Browsing Data បន្ទាប់មក Clear Data ដែលអ្នកចង់លុប។ សម្រាប់ទូរស័ព្ទ iPhone ដែលប្រើកម្មវិធីរុករក Safari អ្នកត្រូវបើកចូលកម្មវិធី Setting >> Clear History & Website Data។

5. Uninstall apps
សម្រាប់ស្មាតហ្វូនដែលប្រើប្រតិបត្តិការ Android ដូចជា Moto One, Nokia 7.1, Google Pixel 3, Galaxy Note 9 ឬ Mate 20 Pro ជាដើម សុទ្ធតែអាច Uninstall apps ដែលមាននៅក្នុងម៉ីនុយរបស់ស្មាតហ្វូនទាំងនេះ។ សម្រាប់ទូរស័ព្ទ iPhone អ្នកបើកចូលកម្មវិធី App Store >> ចុចផ្ទាំង Offloads unused apps ហើយនៅលើរបារលោតចេញពាក្យ Enable។

6. Install Light versions apps
សម្រាប់ស្មាតហ្វូនដែលប្រើប្រតិបត្តិការ Android អ្នកគ្រាន់តែបើកចូល Google Play Store >> ស្វែងរកកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលបានរៀបរាប់ដូចនៅខាងមុខនេះបន្ទាប់មកចុចប៊ូតុងតំឡើង។ កម្មវិធីនេះរួមមាន៖ Facebook, Facebook Messenger, Google Maps Go, Gmail Go, Line, Skype, ឬ YouTube Go ជាដើម។ សម្រាប់ទូរស័ព្ទ iPhone អ្នកបើកចូល App Store >> នឹងធ្វើដូចទៅនឹងទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ដែរ។ ប៉ុន្តែប្រសិនស្មាតហ្វូនរបស់អ្នកមិន Support ទៅលើ Light versions App អ្នកអាចធ្វើការតំឡើងកម្មវិធី Web apps ក៏បានដែរ។

7. Factory Reset
ទាំងទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ឬ iOS អ្នកគ្រាន់តែវាយពាក្យ Reset, Reset phone, ឬ Erase all data (Factory reset) នៅក្នុងរបារ Search នៃកម្មវិធី Setting នៅក្នុងស្មាតហ្វូនរបស់អ្នក។ បន្ទាប់មកវានឹងលោតផ្ទាំង Reset មួយ ដែលនៅក្នុងនោះមាន Reset ទាំងអស់ ដូច្នេះអ្នកអាចជ្រើសរើស Reset អ្វីក៏បាន។

ប្រភព: techradar ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

LG បង្ហាញអេក្រង់ 4K HDR តម្លៃទាបមិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

តម្លៃរបស់អេក្រង់ Monitor ប្រភេទ HDR ប្រើប្រាស់សម្រាប់ការលេងហ្គេម បានបន្តការធ្លាក់ចុះ នេះបើតាមការវិនិច្ឆ័យលើម៉ូដែលថ្មីរបស់ក្រុមហ៊ុន LG។ ម៉ូដេល 32UK5...

ដំណឹងល្អ! សម្រាប់អ្នកលក់តាមអនឡាញ ឥឡូវនេះ Facebook កំពុងសាកល្បងShopping Mode សម្រាប់ការ Live លក់ផ្ទាល់

ដោយ: ភារុន 8 AM, Thursday, 20 Dec, 2018

បច្ចុប្បន្ននេះ Facebook កំពុងសាកល្បងលក្ខណៈពិសេសថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកធ្វើអាជីវកម្មលក់ទំនិញតាមអនឡាញ កាន់តែមានប្រសិទ្ធភាព ចំពោះការ Live ផ្ទាល់នូវ...

ផលិតផល Digital Signage របស់ LG ផ្តល់ជូននូវដំណោះស្រាយ អាជីវកម្មឈានមុខគេ

ដោយ: ទំនើប 6 PM, Tuesday, 20 Feb, 2018

នៅក្នុងព្រឹត្តិការណ៍ (ISE) 2018 ផលិតផល OLED របស់ក្រុមហ៊ុន LG ដែលឈានមុខគេនៅលើសកលលោក ជាមួយនឹងការផ្តល់ជូននូវភាពងាយស្រួលដ៏ប្រសើរបំផុត សំរាប់គ្រប់អាជីវក...

YouTube មានមុខងារ Dark Mode អាថ៌កំបាំងមួយ ហើយនេះជាវិធីប្រើប្រាស់វា

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 03 May, 2017

គេហទំព័រ YouTube មានមុខងារ Dark Mode ដ៏លាក់កំបាំងមួយ ដែលអាចធ្វើឱ្យគេហទំព័រ ទាំងមូលកាន់តែមានអារម្មណ៍ដូចក្នុងរោងកុន។ មុខងារនេះ អាចដំណើរការបានតែនៅលើ C...

Tomnerb.Com - YouTube Channel