ចូលចិត្តទំនើប

7 ឧបករណ៍ចម្លែក ប៉ុន្តែមានប្រយោជន៍សម្រាប់ធ្វើឲ្យអាហារក្នុងទូរទឹកកករក្សាទុកបានយូរ

ដោយ: ភារុន 8 AM, Monday, 20 Aug, 2018

ខណៈពេលដែលអ្នកសង្ឃឹមថាស៊ីតុណ្ហភាពត្រជាក់របស់ទូរទឹកកកនឹងអាចរក្សាម្ហូបអាហាររបស់អ្នកឲ្យនៅតែមានគុណភាពល្អ ស្រស់ និង ទុកបានយូរ
នោះ ដូច្នេះអ្នកគួរតែស្វែងយល់ពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន ដែលអាចជួយអាហារនៅក្នុងទូរទឹកកករឹតតែរក្សាបានយូរថែមទៀត។
ដូច្នេះ ទំនើប សូមណែនាំនូវឧបករណ៍ចំនួន 7 យ៉ាងដែលអាចធ្វើឲ្យអាហារនៅក្នុងទូរទឹកកកអាចរក្សាទុកបានកាន់តែយូរ។ ឧបករណ៍ទាំងនេះមានដូចជា៖

1. ឧបករណ៍ Avocado Fresh Pod
ផ្លែប៊ឺមានផ្ទុកអង់ស៊ីមម្យ៉ាងដែលអាចឲ្យវាងាយប្រែពណ៌ទៅជាពណ៌ត្នោតពេលវាប៉ះនឹងខ្យល់។ នៅពេលអ្នកកាត់ផ្លែប៊ឺដាក់ទៅក្នុង Avocado Fresh Pod ហើយដាក់ចូលក្នុងទូរទឹកកកនោះវាអាចកាត់បន្ថយនូវការប៉ះខ្យល់។ ផ្លែប៊ឺនៅក្នុងឧបករណ៍នេះអាចរក្សាបានដល់ទៅ2-3ថ្ងៃ ធម្មតាវាអាចទុកបាន
ត្រឹមតែ2-3ម៉ោងប៉ុណ្ណោះ។ លើសពីនេះឧបករណ៍នេះមានតម្លៃត្រឹមតែ 6$ ប៉ុណ្ណោះ។

2. ឧបករណ៍ BluApple Freshness Balls
ឧបករណ៍មួយនេះអាចជួយឲ្យបន្លែ ផ្លែឈើរក្សាភាពស្រស់បានយូរ ពីព្រោះឧបករណ៍នេះអាចស្រូបយកឧស្ម័នធម្មជាតិដែលបញ្ចេញដោយបន្លែ
ផ្លែឈើ ដោយសារឧស្ម័ននេះហើយដែលបណ្តាលឲ្យបន្លែ ផ្លែឈើឆាប់រលួយ។ ឧបករណ៍នេះមួយឈុតមានតម្លៃ12$។

3. ប្រអប់ Rubbermaid FreshWorks
ប្រអប់នេះអាចផ្ទុកបន្លែ ផ្លែឈើឲ្យនៅស្រស់បានយូរ។ វាមានរន្ធសម្រាប់ឲ្យខ្យល់ចេញចូលបានស្រួល និង ការពារសំណើមដែលចេញពីចំហាយ
ត្រជាក់របស់ទូរទឹកកក។ ប្រអប់នេះមានតម្លៃ 7$។

4. ថង់ BlueAvocado Reusable (re)zip Reusable Lunch
ថង់មួយនេះល្អសម្រាប់ការថែរក្សាបន្លែ ផ្លែឈើ អាហារសម្រន់នំ និង ស៊ាំងវិចជាដើម។ លក្ខណៈពិសេសរបស់ថង់នេះគឺវាមានរូតបិទជិត
ហើយនិងមិនប៉ះពាល់ដល់បរិស្ថាន ពីព្រោះនៅពេលប្រើម្តងរួចហើយអ្នកលាងសម្អាតវាអ្នកនឹងអាច យកវាមកប្រើម្តងទៀតបាន។
ថង់នេះមួយឈុតមានតម្លៃត្រឹមតែ20$ប៉ុណ្ណោះ។

5. ដប Novart Herb Keeper and Herb Storage
ដើម្បីថែរក្សារុក្ខជាតិថ្នាំឲ្យនៅស្រស់បានយូរ អ្នកគួរប្រើដបប្រភេទនេះ ព្រោះវាអាចរក្សាបានរហូតដល់រយះពេល 2 សប្តាហ៍មិនឲ្យរុក្ខជាតិថ្នាំរលួយ។
ដបមួយនេះមានតម្លៃ 24$។

6. ឧបករណ៍បូមខ្យល់ Cusimax Automatic Vacuum Sealer
ដើម្បីថែរក្សាអាហារឲ្យបានកាន់តែយូរនោះ អ្នកគួរតែប្រើឧបករណ៍បូមខ្យល់ Cusimax ។ ប៉ុន្តែមុនពេលអ្នកយកអាហារដាក់ក្នុងថង់ដើម្បីបូមខ្យល់
ចេញនោះ អ្នកគួរតែប្រាកដថាអាហារត្រូវបានលាងសម្អាតបានស្អាតល្អ។ ពីព្រោះមានបាក់តេរីខ្លះអាចលូតលាស់នៅក្នុងស៊ីតុណ្ហភាព 0 អង្សាសេបាន។
ឧបករណ៍នេះត្រូវបានលក់ក្នុងតម្លៃ40$។

7. កញ្ចប់ Stasher Reusable Silicone Food
អ្នកអាចដាក់បន្លែ ផ្លែឈើ ស៊ាំងវិច និង អាហារសម្រន់ទៅក្នុងកញ្ចប់មួយនេះរួចដាក់វាទៅក្នុងទូរទឹកកក វាអាចរក្សាទុកអាហារទាំងនេះបានយូរ។
ហើយនៅពេលអ្នកចង់យកបន្លែ មកស្រុះទៅក្នុងឆ្នាំងអ្នកមិនបាច់យកបន្លែចេញពីកញ្ចប់នោះទេ អ្នកគ្រាន់តែស្រុះវាទាំងនៅក្នុងកញ្ចប់ក៏បាន។ លើសពីនេះអ្នកក៏អាចបរិភោគស៊ាំងវិចក្តៅៗដោយគ្រាន់តែអ្នកយកវាមកដាក់កម្តៅនៅក្នុងចង្រាន Microwave ជាការស្រេច។ វាមានតម្លៃត្រឹមតែ 18$ ប៉ុណ្ណោះ។

រាល់ឧបករណ៍ខាងលើទាំងអស់អាចបញ្ជាទិញពី Website: Amazon ។

ប្រភព: today ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ណែនាំពីទូរទឹកកកឆ្លាតវៃរបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Samsung បាននឹងកំពុងបន្ថែមមុខងារថ្មីៗ ទៅក្នុងផលិតផលទូរទឹកកកឆ្លាតវៃ ម៉ូដែល Family Hub ហើយក្រុមហ៊ុនអះអាងថា version ចុងក្រោយបង្អស់របស់វា កាន់...

បច្ចេកវិទ្យាថ្មីៗ ទាំង១១ ដែលនឹងដំណើរការក្នុង ឆ្នាំ២០១៧នេះ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 15 Jan, 2017

ពីមួយឆ្នាំទៅមួយឆ្នាំ យើងគ្រប់គ្នា មិនថាយុវវ័យ ឬមនុស្សវ័យកណ្តាលនោះឡើយ តែងតែទន្ទឹង រងចាំនូវការចេញនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការថ្មីៗបន្ថែម...

សម្ភារៈ សម្រាប់ថតរូបទាំង 6 គួរយកតាមពេលដើរកំសាន្ត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 24 May, 2017

អ្នកកំពុងត្រៀមខ្លួនធ្វើដំណើរកំសាន្ត ហើយអ្នកចង់ត្រឡប់មកវិញ ជាមួយរូបថតដ៏ស្រស់ស្អាត។ ប៉ុន្តែ ក្រៅពីកាមេរ៉ា និង Lenses តើអ្នកគួរយកសម្ភារៈអ្វីបន្ថែម? ជា...

iPhone X SE ជា Smartphone ថ្លៃបំផុតរបស់ Apple?

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

លោក Ming-Chi Kuo អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities បានត្រឡប់មកវិញជាមួយនឹងការវិភាគថ្មី លើម៉ូដែលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Apple ដែលមានគម្រោងចេញលក់...

Tomnerb.Com - YouTube Channel