ចូលចិត្តទំនើប

7 តិចនិច សន្សំសំចៃការចំណាយ លើម៉ាស៊ីនត្រជាក់

ដោយ: ដួងច័ន្ទ 9 PM, Friday, 23 Jun, 2017

ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យការចំណាយថ្លៃអគ្គិសនីរបស់អ្នក កើនឡើងខ្ពស់។ ជាភព្វសំណាង ទំនើប បានស្វែងរកឃើញវិធីសាស្រ្តមួយចំនួន ដែលអាចជួយអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ បានកាន់តែប្រសើរ និងសន្សំសំចៃការចំណាយ។

បញ្ឈប់ការសាយភាយ ភាពត្រជាក់ទៅឱ្យអ្នកជិតខាង

បើសិនជាគេហដ្ឋានរបស់អ្នក ជាសំណង់ចាស់ ខ្យល់ត្រជាក់នៅក្នុងគេហដ្ឋាន អាចនឹងសាយភាពទៅផ្ទះអ្នកជិតខាង តាមទ្វារ បង្អួច ពិដាន និងស្នាមប្រេះនានា។ ដើម្បីពិនិត្យមើលថាតើផ្ទះរបស់អ្នក អាច គ្រប់គ្រងភាពត្រជាក់បានល្អយ៉ាងណា អ្នកអាចធ្វើការពិសោធន៍ដោយខ្លួនឯង ដោយឈរនៅក្រៅផ្ទះ និងស្ទាបមើលតាមប្រឡោះទ្វារ និងបង្អួច។ បើអ្នកមានអារម្មណ៍ថាធាតុត្រជាក់ បានសាយភាយចេញ អ្នកគួរស្វែងរកវិធីបិទចន្លោះប្រហោងទាំងនោះ។ 

ប្រើប្រាស់ Thermostat

បើសិនជាគេហដ្ឋានរបស់អ្នក មិនមានឧបករណ៍ Thermostat ដូចជា Ecobee, Lyric, Lux ឬ Nest អ្នកគួរពិចារណាទិញមួយ សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន។ ឧបករណ៍ Smart Thermostats អាច កំណត់កម្រិតភាពត្រជាក់ ឬក្តៅ នៅពេលអ្នកមិនស្ថិតនៅក្នុងផ្ទះ ដើម្បីសន្សំសំចៃថវិកា។ បន្ថែមលើនេះ អ្នកអាចកែតម្រូវការកំណត់ ពីចម្ងាយបាន ដោយប្រើប្រាស់កម្មវិធី នៅលើទូរសព្ទដៃរបស់អ្នក។ មានឧបករណ៍ Thermostat មួយចំនួនអាចដំណើរការបានជាមួយ Amazon Alexa, Samsung SmartThings, Apple HomeKit, Wink, Google Home និងកម្មវិធី Smart Home ផ្សេងៗ ទៀត។

Save-Money-Air-Conditioning-in-Summer-Tomnerb-02

ត្រូវប្រាកដថា Thermostat ដាក់ចំទីតាំងត្រឹមត្រូវ

ទីតាំងដាក់តម្កល់ Thermostat អាចដើរតួនាទីយ៉ាងសំខាន់ លើដំណើរការរបស់ម៉ាស៊ីនត្រជាក់។ ឧទាហរណ៍ បើសិនជាអ្នកដាក់វានៅជិតបង្អួច ដែលមានកម្តៅខ្លាំង នោះម៉ាស៊ីនត្រជាក់របស់អ្នកនឹងដំណើរការកាន់តែខ្លាំងឡើង លើសពីអ្វីដែលវាត្រូវធ្វើ ពីព្រោះវាស្មានថា បន្ទប់ទាំងមូលមានអាកាសធាតុក្តៅខ្លាំង។

បិទរនាំងបង្អួច

បង្អួចមិនត្រឹមតែជះកម្តៅព្រះអាទិត្យក្តៅខ្លាំង ដែលធ្វើឱ្យឧបករណ៍ Thermostat ឡើងកម្តៅប៉ុណ្ណោះទេ តែវាក៏នឹងធ្វើឱ្យអ្នកកាន់តែក្តៅផងដែរ។ ក្នុងអំឡុងពេលមានពន្លឺព្រះអាទិត្យខ្លាំងបំផុត ក្នុងមួយថ្ងៃ អ្នកគួរបិទរនាំងបង្អួច និងជៀសឱ្យផុតពីពន្លឺព្រះអាទិត្យ។ វាក៏នឹងជួយទប់ស្កាត់ការសាយភាយចំហាយត្រជាក់ ដល់អ្នកជិតខាងបានទៀតផង។

ប្រើប្រាស់កង្ហារ

យោងតាម National Resource Defense Council (NRDC) ការប្រើប្រាស់កង្ហារលើពិដានអាចធ្វើឱ្យបន្ទប់ទទួលបានភាពត្រជាក់ 10 ដឺក្រេបន្ថែម និងប្រើប្រាស់ថាមពល 10% នៃថាមពលរបស់ម៉ាស៊ីនត្រជាក់។ បើសិនជាអ្នកចង់បានបច្ចេកវិទ្យាកាន់តែខ្ពស់ អ្នកអាចដំឡើងកង្ហារ Smart Ceiling ដែលអាចភ្ជាប់ជាមួយកម្មវិធីលើទូរសព្ទ។ អ្នកអាចកំណត់កាលវិភាគ សម្រាប់កំណត់ពេលកង្ហារបើក និងបិទ ហើយអ្នកអាចគ្រប់គ្រងល្បឿនកង្ហារបានទៀតផង។

តំឡើងសីតុណ្ហភាព

មនុស្សជាច្រើនគិតថា ការរក្សាទុកម៉ាស៊ីនត្រជាក់ ក្នុងកម្រិតអង្សារដដែល នៅពេលអ្នកចាកចេញពីបន្ទប់ នឹងជួយសន្សំថវិកា ពីព្រោះម៉ាស៊ីនត្រជាក់មិនចាំបាច់ធ្វើការទ្វេដងទេ ដើម្បីទទួលបានភាពត្រជាក់ទេ។ ប៉ុន្តែនេះមិនមែនជាការពិតទេ។ លោក Lauren Urbanek មកពី NRDC បាននិយាយថាការចំណាយថវិកាបានតិចជាងគេ លើការប្រើប្រាស់ម៉ាស៊ីនត្រជាក់ គឺបើក Thermostat នៅពេលអ្នកចេញពីផ្ទះ។ ប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការយ៉ាងមានប្រសិទ្ធភាពបំផុត នៅក្នុងល្បឿនពេញ ក្នុង អំឡុងពេលដ៏វែង។ ដូច្នេះអ្នកត្រូវបន្ថយសីតុណ្ហភាព នៅពេលអ្នកមកដល់ផ្ទះវិញ នឹងជួយអ្នកសន្សំលុយ បានច្រើនជាងការប្រើប្រាស់វដ្ត បិទ-បើកម៉ាស៊ីនត្រជាក់ នៅពេលអ្នកចេញក្រៅ។ ការប្រើប្រាស់ Thermostat កាន់តែផ្តល់ភាពងាយស្រួល ក្នុងការរក្សាកម្រិតសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់។ អ្នកអាចបញ្ជារមុខងារឧបករណ៍នេះ ឱ្យស្ថិតក្នុងសីតុណ្ហភាពខ្ពស់ នៅពេលអ្នកនៅខាងក្រៅ និងបញ្ជារឱ្យ ចុះត្រជាក់មុនពេលយាយមកផ្ទះ។

ការកំណត់សីតុណ្ហភាពទាប គ្មានប្រយោជន៍ទេ

ត្រូវចាំថាអ្នកត្រូវកំណត់ សីតុណ្ហភាព Thermostat ឱ្យបានខ្ពស់បំផុត ដែលនឹងជួយសន្សំសំចៃការចំណាយ។ ទោះបីការផ្លាស់ប្តូរបន្តិចបន្តួច ក៏អាចជួយអ្នកសន្សំបានកាន់តែច្រើន។

អ្នកអាចសន្សំបានថាមពល 10% ក្នុងមួយឆ្នាំ នៅលើការចំណាយ ដោយគ្រាន់តែកំណត់សីតុណ្ហភាព Thermostat ក្នុងកម្រិត 10-15 ដឺក្រេសម្រាប់រយៈពេល 8 ម៉ោងជារៀងរាល់ថ្ងៃ នេះបើយោងតាម Nebraska Energy Office។ អ្នកជំនាញបានណែនាំថា អ្នកគួរកំណត់កម្រិតសីតុណ្ហភាព 25.5 អង្សាសេ នៅពេលអ្នកនៅក្នុងផ្ទះ។

Save-Money-Air-Conditioning-in-Summer-Tomnerb-03

ប្រភព: Cnet ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

សូមណែនាំម៉ាស៊ីនលាងចានដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 22 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានមកស្គាល់ម៉ាស៊ីនលាងចានដ៏ឆ្លាតវៃមួយមានឈ្មោះថា Tetra។ វាជាផលិតផលរបស់ក្រុមហ៊ុន HearWorks និងរចនាម៉ូដដោយក្រុមហ៊ុន Frog...

តើ Nikon នឹងបញ្ចេញកាមេរ៉ា Z5 ឬទេក្នុងឆ្នាំនេះ?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Mar, 2019

ខណៈដែលក្រុមហ៊ុនជាច្រើនបាននឹងកំពុងជំរុញរនាំងឧបសគ្គនៃការផលិតកាមេរ៉ា Mirrorless រាប់ចាប់ពីកាមេរ៉ា Lumix S1R របស់ Panasonic រហូតដល់កាមេរ៉ា Sigma 60.9MP...

ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម

ដោយ: ទំនើប 3 PM, Thursday, 07 Feb, 2019

នាថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន ជីហ្គៀ រៀបចំកម្មវិធីបរិច្ចាកឈាមក្រោមប្រធានបទ ...

តើ Huawei MateBook X Pro ថ្មីមានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 27 Feb, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei បានបញ្ចេញកុំព្យូទ័រយួរដៃម៉ូដែល MateBook X Pro ដែលជាផលិតផល Laptop ដ៏អស្ចារ្យមួយ មានសមត្ថភាពចម្រុះ ងាយស្រួលយកតាមខ្លួន ...

Tomnerb.Com - YouTube Channel