ចូលចិត្តទំនើប

7 តិចនិក ដើម្បីពង្រីកទំហំឃ្លាំងទិន្នន័យ លើ iPhone

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 02 May, 2017

នៅពេលដែលទូរសព្ទ iPhone របស់អ្នកចាប់ផ្តើមអស់ទំហំ នៃឃ្លាំងផ្ទុកទិន្នន័យ អ្នកអាចចាប់ផ្តើមលុបកម្មវិធីមួយចំនួន រូបថត និងវីដេអូ ដើម្បីរក្សា ឬពង្រីកទំហំឃ្លាំងទិន្នន័យ។ អ្នកអាចសាកល្បងប្រើប្រាស់តិចនិកមួយចំនួនខាងក្រោម ដើម្បីរក្សាទំហំឃ្លាំងទិន្នន័យរបស់អ្នក ព្រោះមិនមាននរណាម្នាក់ចង់បង្ខំចិត្តលុបកម្មវិធី ឬរូបភាពជាទីស្រលាញ់ឡើយ។

  1. បញ្ឈប់ការរក្សាទុក អត្ថបទសារ

ដោយការកំណត់មុខងារ Default ទូរសព្ទ iPhone នឹងរក្សាទុកអត្ថបទសារទាំងអស់ ដែលអ្នកបានផ្ញើ និងទទួលជារៀងរហូត។ វាមានភាពងាយស្រួលបើសិនជាអ្នកចង់មើល កិច្ចសន្ទនាកាលពីច្រើនខែមុន ប៉ុន្តែមិនមានភាពល្អប្រសើរទេ បើអ្នកចង់រក្សាទំហំឃ្លាំងទិន្នន័យ។ ដើម្បីបញ្ឈប់មុខងារនេះ អ្នកត្រូវចូលទៅកាន់ Setting -> Messages បន្ទាប់មកអូសចុះក្រោម រហូតដល់បានឃើញ Message History បន្ទាប់មកចុច Keep Messages។ ប្តូរពី Forever ទៅជា 30 Days ឬ 1 Year។ បន្ទាប់មកនឹងមានផ្ទាំងបញ្ជាក់ថា អ្នកចង់លុបសារចាស់ៗឬទេ ដូច្នេះអ្នកត្រូវចុច Delete ដើម្បីដំណើរការ។

  1. កុំរក្សាទុករូបភាពច្រំដែល

បើសិនជាអ្នកប្រើប្រាស់កម្មវិធី HDR ឬ Instagram ច្រើន អ្នកនឹងកត់សម្គាល់ឃើញថា ទូរសព្ទរបស់អ្នករក្សាទុករូបភាពពីរ គឺរូបភាពបែប HDR និងរូបភាពធម្មតា (បើសិនជាករណីប្រើប្រាស់ Instagram នោះអ្នកនឹងមានរូបភាពបែប Filtered, Cropped និងរូបភាពធម្មតា)។ ដើម្បីបញ្ឈប់ករណីនេះ ចូលទៅកាន់ Setting ហើយចូលទៅ Photos & Camera។ បន្ទាប់មកអូសមកខាងក្រោម ហើយចុចលើ សញ្ញា Tick នៅជាប់នឹង Keep Normal Photo។ បើសិនជាអ្នកប្រើប្រាស់ iPhone 7 Plus អ្នកនឹង ឃើញសញ្ញាដូចគ្នាសម្រាប់ Portrait Mode ដែលអ្នកអាចបិទវាបាន។ ដើម្បីបញ្ឈប់ការរក្សារូបភាពពីរ ក្នុងកម្មវិធី Instagram ចូលទៅក្នុងកម្មវិធី Instagram ចុចលើ Profile ហើយចុច Setting (រូបសញ្ញា Gear/ខ្ចៅស្ពឺ) ស្ថិតនៅជ្រុងខាងស្តាំផ្នែកខាងលើ។ នៅពីក្រោមនោះ ចុចលើសញ្ញា Tick នៅជាប់នឹង Save Original Photos។

  1. បញ្ឈប់មុខងារ Photo Stream

រូបភាពនៅក្នុង Photo Stream ប្រើប្រាស់ទំហំឃ្លាំងផ្ទុកជាច្រើន ទោះបីជាវាមិនច្រើនដូចរូបភាពដើម ក្តី ព្រោះវាបានបង្ហោះ នៅក្នុងឧបករណ៍របស់អ្នកនៅក្នុង Device-Optimized Resolution។ អ្នកប្រហែលជាមិនត្រូវការរូបភាពទាំងនោះទេ ដោយសារវាជារូបភាពដូចគ្នានឹងរូបភាព ដែលអ្នកមាននៅក្នុងឧបករណ៍រួចហើយ។ ដើម្បីបិទកម្មវិធីនេះ អ្នកត្រូវចូលទៅកាន់ Setting ហើយចូលទៅ Photos & Camera រួចចុចបិទ Upload to My Photo Stream។ រូបភាពនៅក្នុង Photo Stream នឹងត្រូវបានលុបចេញពីលើទូរសព្ទរបស់អ្នក ប៉ុន្តែវាអាចនៅជាប់លើឧបករណ៍ដទៃដូចជា iPad ឬកុំព្យូរទ័រ ដែលអ្នកបានបើកកម្មវិធី Photo Stream។ វាក៏នឹងមានជាប់ក្នុងគណនេយ្យ iCloud របស់អ្នកផងដែរ សម្រាប់រយៈពេល 30 ថ្ងៃរាប់ចាប់ពីថ្ងៃ ដែលវាត្រូវបានបង្ហោះ។

  1. លាងសម្អាត Browser Cache

បើសិនជាអ្នកប្រើប្រាស់ Safari គ្រប់ពេល ទូរសព្ទរបស់អ្នកអាចនឹងរក្សាទុក ប្រវត្តិគេហទំព័រ និងទិន្នន័យដែលអ្នកអាចនឹងមិនត្រូវការ។ ដើម្បីលាងសម្អាត Browser Cache របស់ Safari សូមចូលទៅ កាន់ Setting បន្ទាប់មកចុច Safari ហើយអូសចុះក្រោម និងចុច Clear History and Website Data។ បើសិនជាអ្នកប្រើប្រាស់ Chrome ជំនួស Safari សូមបើកកម្មវិធី Chrome ហើយចុចប៊ូតុង សញ្ញាចុចៗបីគ្រាប់នៅផ្នែកខាងលើ ជ្រុងខាងស្តាំ បន្ទាប់មកចុច History ហើយនៅផ្នែកខាងក្រោមនៃអេក្រង់ ចុច Clear Browsing Data។

  1. លុបចម្រៀងដែលបានទាញយក

តារាងបទចម្រៀង និងអាល់ប៊ុមដែលអ្នកបានទាញយក ដើម្បីស្តាប់កំសាន្តអាចចាប់ផ្តើមបន្ថែមចំនួន ទិន្នន័យ។ បើសិនជាអ្នកប្រើប្រាស់ Apple Music វាងាយស្រួលក្នុងការស្វែងរកបទចម្រៀង ដែលបាន ទាញយក ដើម្បីលុប។ ចូលទៅ Setting -> General -> Storage & iCloud Usage -> Manage Storage ហើយបន្ទាប់មកស្វែងរក Apple Music។ អ្នកអាចអូស ដើម្បីលុបបទចម្រៀងម្តងមួយ ឬអ្នកអាចអូសលើ All Song នៅខាងលើ ដើម្បីលុបចោលទាំងអស់។ ចំពោះកម្មវិធី Spotify មានភាព ពិបាកក្នុងការស្វែងរកបទចម្រៀង ដែលបានទាញយក។ អ្នកនឹងត្រូវបើកកម្មវិធី ហើយចុច Your Library ហើយបន្ទាប់មកជ្រើសយក View by Album ឬ Playlist បន្ទាប់មកអូសចុះក្រោមដើម្បីស្វែងរក ជម្រើសFilter និងបន្ថែម Download Filter ដែលនឹងបង្ហាញតែអាល់ប៊ុម ឬតារាងចម្រៀង ដែលអ្នកបានទាញយកប៉ុណ្ណោះ។ បន្ទាប់មកបើកអាល់ប៊ុម ឬតារាងចម្រៀងមួយណាក៏បាន ហើយចុចបិទលើ Downloaded។

Tricks-To-Free-Up-Space-iPhone-02

  1. លុប វីដេអូ ដែលបានទាញយក

ស្រដៀងនឹងបទចម្រៀងដែរ អ្នកប្រហែលជាមានទិន្នន័យវីដេអូជាច្រើន ដែលអ្នកបានទាញយកមកទុកក្នុងទូរសព្ទរបស់អ្នក។ មិនដូចជាបទចម្រៀងឡើយ ដោយសារអ្នកអាចនឹងចូលទៅមើលវីដេអូឡើងវិញ។ បើសិនជាអ្នកប្រើប្រាស់កម្មវិធី Stock Podcast វានឹងមានភាពងាយស្រួលក្នុងការលុប ទិន្នន័យចោល។ ចូលទៅកាន់ Setting -> General -> Storage & iCloud Usage -> Manage Storage ហើយចុច Podcast។ មិនមានវិធីដើម្បីលុបវាចោលទាំងអស់ឡើយ ដូច្នេះអ្នកត្រូវលុបកម្ម វិធីវីដេអូទាំងនោះម្តងមួយ។

  1. លុបបញ្ជី ដែលអ្នកបានអាន

មុខងារ Safari’s Offline Reading List អាចប្រើប្រាស់ទំហំ ឃ្លាំងទិន្នន័យអស់ជាច្រើន សម្រាប់ទុកឱ្យអ្នកអានអត្ថបទ នៅពេលគ្មានអ៊ីនធឺណេត។ ដើម្បីលុបសម្អាតមុខងារនេះ អ្នកត្រូវចូលទៅ Setting ហើយចូលទៅ General -> Storage & iCloud Usage។ នៅខាងក្រោម Storage ចុច Manage Storage -> Safari។ អូសមកខាងឆ្វេងកាត់លើពាក្យ Offline Reading List និងចុច Delete ដើម្បីសម្អាតទិន្នន័យទាំងនោះ។ យ៉ាងណាមិញ ការធ្វើបែបនេះមិនអាចលុបកម្មវិធីពីក្នុង Reading List របស់អ្នកឡើយ ដូច្នេះអ្នកត្រូវបើក Safari ហើយចូលទៅកាន់ Reading List ហើយអូសមកខាងឆ្វេង បើសិនជាអ្នកចង់លុបកម្មវិធីណាមួយ។

អត្ថបទអ្នកចង់អាន

GPU ថ្មី ពី Apple

ដោយ: ដួងច័ន្ទ 8 AM, Monday, 16 Jul, 2018

ដើម្បីដើរទន្ទឹមគ្នាជាមួយនឹងកុំព្យូទ័រយួរដៃជំនាន់ថ្ម MacBook Pro ក្រុមហ៊ុន Apple បាននឹងកំពុងដាក់លក់ផលិតផលមួយសម្រាប់អ្នកប្រើប្រាស់ ដែលមានតម្រូវការម៉ា...

នៅឥណ្ឌា ទៀតហើយ! Oppo F3 Lite សម្ពោធក្នុងខែតុលា

ដោយ: ស. លីង 11 PM, Tuesday, 24 Oct, 2017

នៅខែតុលា ឆ្នាំ២០១៧ នេះ មានការសម្ពោធទូរស័ព្ទថ្មីៗជាច្រើន នៅក្នុងប្រទេសឥណ្ឌា។ ក្រៅពី Huawei Honor 6C ទូរស័ព្ទដៃរបស់ចិន Oppo F3 Lite ក៏បានសម្ពោធ និងផ្...

ផលវិជ្ជមាន នៃការផ្ញើសារ លើទូរសព្ទដៃ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Feb, 2017

នៅសហរដ្ឋអាមេរិក អ្នកប្រើប្រាស់ទូរសព្ទដៃ ទទួលបានជាមធ្យម ៣៥៧ សារ ក្នុងមួយខែ ដែលការទទួលទូរសព្ទឆ្លើយឆ្លងគ្នាមានត្រឹម ២០៤ ដងប៉ុណ្ណោះ។ ការផ្ញើសារ បានទទួល...

HTC U និង Ultra នឹងបង្ហាញខ្លួន ក្នុងខែមីនា ២០១៧ នេះ

ដោយ: ចរិយា 10 PM, Sunday, 15 Jan, 2017

ទូរស័ព្ទ HTC នឹងចេញជំនាន់ពីរ ក្នុងពេលតែមួយ គឺ HTC U Play និង HTC U Ultra ដែលទំនើប ទទួលបានព័ត៌មានថា នឹងបង្ហាញខ្លួនដល់សាធារណៈជន នៅក្នុងខែកុម្ភៈ និងមី...

Tomnerb.Com - YouTube Channel