ចូលចិត្តទំនើប

ទូរសព្ទមានកាមេរ៉ាទំហំ 64 MP បានមកដល់ហើយ

ដោយ: ដួងច័ន្ទ 6 AM, Thursday, 16 May, 2019

ក្រុមហ៊ុន Samsung បានប្រកាសអំពីបច្ចេកវិទ្យា Image Sensor ថ្មីសម្រាប់ប្រើប្រាស់នៅលើទូរសព្ទចល័ត ជាមួយនឹងកម្រិត Resolution ខ្ពស់ជាងអ្វីដែលកំពុងមានវត្តមាននៅក្នុងទីផ្សានាពេលបច្ចុប្បន្ន។

បច្ចេកវិទ្យា ISOCELL Bright GW1 គឺជា Sensor មានទំហំ 64 megapixel ដែលប្រើប្រាស់ Pixel ទំហំ 0.8μm ប៉ុនគ្នានឹងទំហំរបស់ Sensor មានទំហំ 48 megapixel របស់ក្រុមហ៊ុន Samsung នាពេលបច្ចុប្បន្ន។ មានន័យថា វានឹងក្លាយជា Sensor មានទំហំដ៏ធំ ដែលអាចចាប់យកពន្លឺជារួមកាន់តែច្រើន
បច្ចេកវិទ្យា Bright GW1 នឹងផលិតរូបភាពមានទំហំ 16 megapixel ដោយធ្វើការច្របាច់បញ្ចូលនូវ Pixel ចំនួន 4 បញ្ចូលរួមគ្នាតែមួយ ដូចជាអ្វីដែល Sensor ទំហំ 48 megapixel ប្រែក្លាយរូបភាពទំហំ 12 megapixel តាមលំនាំដើម។

Sensor ថ្មីរបស់ Samsung ក៏នឹងមានលទ្ធភាពផ្លាស់ប្តូរ Color Filter សម្រាប់ការថតរូប Full Resolution ទំហំ 64 megapixel នៅក្នុងស្ថានភាពពន្លឺល្អដែរ។ Sensor ប្រភេទ IMX586 ទំហំ 48 megapixel របស់ក្រុមហ៊ុន Sony មានសមត្ថភាពស្រដៀងគ្នា ប៉ុន្តែផលិតផលរបស់ Samsung មិនមានទេ។ នៅថ្ងៃនេះ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េមួយនេះក៏បានប្រកាសថាផ្នែកនៃទំហំ 48 megapixel ដែលត្រូវបានធ្វើបច្ចុប្បន្នភាព នឹងផ្តល់ជូននូវលក្ខណៈពិសេសដូចគ្នា។
នាពេលបច្ចុប្បន្ននេះកាមេរ៉ាមានទំហំ 48 megapixel បានក្លាយជារឿងធម្មតាទូទៅ ដោយសារក្រុមហ៊ុនជាច្រើន ដូចជា Samsung, Huawei, Oppo, Vivo, Xiaomi និងក្រុមហ៊ុនដទៃទៀតបានដាក់លក់ផលិតផលទូរសព្ទរបស់ពួកគេជាមួយ Sensor បែបនេះរួចទៅហើយ។

ក្រុមហ៊ុន Samsung រំពឹងថាបច្ចេកវិទ្យាកាមេរ៉ាទំហំ 64 megapixel នឹងចូលទៅក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាយធំ នៅឆមាសទី 2 ក្នុងឆ្នាំនេះ ដូច្នេះវានឹងមិនមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលទេ បើសិនជាយើងបានឃើញលក្ខណៈពិសេសថ្មីនេះ បង្ហាញខ្លួននៅលើ Spec Sheet នៃផលិតផលទូរសព្ទដែដែលនឹងចេញនៅចុងឆ្នាំ 2019 នេះ ជាពិសេស បើសិនជាក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុននាំមុខផ្នែកវិស័យ Image Sensor ធ្វើដំណើរតាមផ្លូវនេះដែរ នោះវារឹតតែធ្វើឱ្យវត្ថុបំណងមួយនោះក្លាយជាការពិត ប្រាកដមែន៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអ្នកនឹងពេញចិត្ត

ដោយ: ដួងច័ន្ទ 10 PM, Sunday, 09 Apr, 2017

បច្ចេកវិទ្យារថយន្ត បញ្ជារដោយស្វ័យប្រវត្តិ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជាច្រើននៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយបច្ចេកវិទ្យា Drone ក៏បានប...

ពិតជាអស្ចារ្យណាស់ ឈុតក្រោះ Iron Man របស់កងទ័ពសហរដ្ឋអាមេរិក

ដោយ: ដាលីស 9 AM, Sunday, 10 May, 2015

លេងមែនទែនហើយ! នៅពេលដែលឧត្តមនាវីឯក នៃអង្គភាពប្រតិបត្តិការពិសេស របស់អាមេរិកបានបង្ហើបឱ្យដឹងថា កងទ័ពបានសាកល្បងឈុតក្រោះបែប Iron Man នៅក្នុង ខែមិថុនា នាឆ...

ប្រព័ន្ធ Infotainment ចុងក្រោយរបស់ Toyota ផ្តល់ដោយ Linux

ដោយ: ដួងច័ន្ទ 9 PM, Monday, 05 Jun, 2017

ក្រុមហ៊ុន Toyota នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងបង្អស់ នៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់បច្ចេកវិទ្យា Automotive Grade Linux (AGL) សម្រាប់រថយន្ត Toyo...

HyperDrive USB-C ឧបករណ៍សាកថ្មគ្មានខ្សែដ៏សង្ហារ

ដោយ: ដួងច័ន្ទ 5 PM, Sunday, 28 Jan, 2018

បច្ចុប្បន្ននេះស្របពេលស្តង់ដាបច្ចេកវិទ្យាថ្មីៗ កំពុងរីកចម្រើនលូតលាស់ បញ្ហាថ្មីៗជាច្រើនក៏កកើតឡើងដំណាលគ្នាដែរ។ ត្រឡប់ទៅពិនិត្យមើលពេលវេលា ដែលម៉ាស៊ីនកុំ...

Tomnerb.Com - YouTube Channel