ចូលចិត្តទំនើប

តិចនិចរៀបចំអេក្រង់ចាក់សោរលើ Window 10

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 26 Dec, 2018

វាជាអ្វីដែលអាចនឹងមើលឃើញនៅគ្រប់ពេលដែលអ្នកអង្គុយចុះនៅពីមុខកុំព្យូទ័ររបស់អ្នក ប៉ុន្តែយើងនៅតែមានចម្ងល់តើអ្នកបានចាប់អារម្មណ៍មើលវាឬទេ បើសិនជាអ្នកចាប់ផ្តើមវាយបញ្ចូលលេខសម្ងាត់ និងដោះសោរអេក្រង់របស់អ្នកភ្លាមៗ។ អេក្រង់ចាក់សោររបស់ Window 10 អាចជាអ្វីច្រើនលើសពីអេក្រង់សម្រាប់បញ្ចូលលេខសម្ងាត់។ វាអាចកំណត់សម្រាប់បង្ហាញពីការជូនដំណឹងរបស់ App ការបង្ហាញពីព្រឹត្តិការណ៍នានានៅក្នុងប្រតិទិន និងបង្ហាញពីកាលបរិច្ឆេទ និងម៉ោងជាដើម។ អ្នកអាចបន្ថែមរូបភាពរបស់អ្នកសម្រាប់ជា Background ឬអនុញ្ញាតឱ្យ Window បន្ថែមរូបភាពបង្វិល ហើយអត្ថបទខាងក្រោមជាគន្លឹះនៃការអនុវត្តសកម្មភាពខាងលើ ដើម្បីឱ្យអ្នកអាចរៀបចំអេក្រង់ចាក់សោរនៅលើ Window 10 បាន។
ជ្រើសរើស Background
អ្នកមានជម្រើសចំនួន 3 សម្រាប់ជ្រើសរើស Background នៅលើអេក្រង់ចាក់សោរ ដែលអាចជារូបថត ឬ Slideshow ឬ Window Spotlight។ ជម្រើសរូបថតអនុញ្ញាតឱ្យអ្នកជ្រើសរើសរូបថតណាមួយរបស់អ្នកសម្រាប់ជា Background ហើយសម្រាប់ Slideshow អនុញ្ញាតឱ្យអ្នកជ្រើសរើសបណ្តុំរូបថត ដែលនឹងធ្វើការបង្ហាញវិលជុំចេញពីបណ្តុំរូបថតដែលអ្នកជ្រើសរើស។ សម្រាប់ Window Spotlight នឹងធ្វើការជ្រើសរើសរូបភាព High-Resolution ចេញពីទំព័រ Bing។ រូបភាព Spotlight នឹងបង្ហាញជាលក្ខណៈវិលជុំ និងផ្លាស់ប្តូរតាមពេលវេលា។ ដើម្បីធ្វើការជ្រើសរើសអ្នកត្រូវចូលទៅកាន់ Setting រួចចូលទៅក្នុង Personalization ហើយបន្ទាប់មកចុចលើ Lock Screen ហើយចុងក្រោយចុចលើ Background។

បន្ថែម Apps
បើសិនជាអ្នកចង់ឱ្យអេក្រង់ជាប់សោររបស់អ្នកបំពេញមុខងារកាន់តែប្រសើរ អ្នកអាចបន្ថែម App បានរហូតដល់ 8 ដែលនឹងបង្ហាញរូបរាងនៅលើអេក្រង់ ដែលក្នុងនោះ App មួយបង្ហាញព័ត៌មានលម្អិត ហើយ App ចំនួន 7 ផ្សេងទៀតបង្ហាញរូបរាងជា Quick Status។ ដើម្បីជ្រើសយក App ទាំងនោះ អ្នកត្រូវចូលទៅកាន់ Settings ហើយចូលទៅក្នុង Personalization បន្ទាប់មកចុចលើ Lock Screen ហើយធ្វើការជ្រើសរើស App មួយសម្រាប់ធ្វើការបង្ហាញព័ត៌មានលម្អិត ឬជ្រើសយក App ដទៃទៀតសម្រាប់បង្ហាញ Quick Status។ បន្ទាប់មក អ្នកអាចចុច ឬប៉ះលើប្រអប់មួយសម្រាប់ជ្រើសយក App។ បើសិនជាអ្នកមិនចង់បង្ហាញ App ទាំងនោះទេ អ្នកត្រូវចុចលើគ្រប់ប្រអប់ ហើយកំណត់ None ទៅលើ App នោះ។ App ដែលអាចបង្ហាញ Status រួមមាន Weather, Skype, Calendar, Mail, Store និង Xbox។ ពួកវាមានលក្ខណៈខុសៗគ្នា អាស្រ័យលើ App ដែលអ្នកបានតំឡើងនៅលើកុំព្យូទ័ររបស់អ្នក។
ដាក់ Cortana នៅលើអេក្រង់ជាប់សោរ
អ្នកអាចធ្វើការសន្ទនាជាមួយកម្មវិធី Cortana ដោយមិនចាំបាច់ដោះសោរកុំព្យូទ័ររបស់អ្នកជាមុនឡើយ។ អ្នកត្រូវចូលទៅកាន់ Settings បន្ទាប់មកជ្រើសយក Cortana និងជ្រើសយកជម្រើស Use Cortana even when my device is locked។ វានឹងអនុញ្ញាតឱ្យកម្មវិធីនេះប្រតិបត្តិមុខងារជាមូលដ្ឋានរបស់វា ដូចជាស្វែងរកព័ត៌មាន ឬអាកាសធាតិ ខណៈដែលកុំព្យូទ័ររបស់អ្នកនៅតែចាក់សោរ។ បើសិនជាអ្នកមិនមានបញ្ហាចំពោះករណីដែល Cortana ចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងធ្វើការណាត់ជួប អ្នកអាចជ្រើសលើប្រអប់ដែលបង្ហាញថា Let Cortana access my calendar, email, messages, and Power BI data when my device is locked។
ផ្លាស់ប្តូរអេក្រង់ Sign-In
អ្នកមានជម្រើស 2 សម្រាប់ជ្រើសរើសអេក្រង់ Sign-In គឺជម្រើសពណ៌លាតសុទ្ធ និងរូបថតបង្ហាញនៅលើអេក្រង់ជាប់សោររបស់អ្នក។ ដើម្បីបង្ហាញរូបថត អ្នកត្រូវចូលទៅក្នុង Settings ហើយចូលទៅ Personalization បន្ទាប់មកចូលទៅ Lock Screen និងជ្រើសយក Show Lock Screen background picture on the sign-in screen។ បើសិនជាអ្នកមិនបានជ្រើសយកទេ នោះអេក្រង់ Sign-in របស់អ្នកនឹងបង្ហាញជាអេក្រង់មានពណ៌លាតសុទ្ធ។ ដើម្បីជ្រើសយកពណ៌ អ្នកត្រូវចូលទៅ Personalization ហើយចុចលើ Color ហើយធ្វើការជ្រើសយកពណ៌ដែលអ្នកពេញចិត្ត។
លាក់អាសយដ្ឋានអ៊ីម៉ែល
ដើម្បីការពារព័ត៌មាន Window 10 អនុញ្ញាតឱ្យអ្នកលាក់បាំងអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកនៅលើអេក្រង់ Sign-In។ អ្នកអាចជ្រើសយកជម្រើសនេះ ដោយចូលទៅក្នុង Settings បន្ទាប់មកចូលទៅ Account ហើយចូលទៅ Sign-In Option បន្ទាប់មកចុចលើ Privacy និងចុងក្រោយចុចលើ Show account details (e.g. email address) on sign-in screen។
បិទការជូនដំណឹង
ការជូនដំណឹងនៅលើអេក្រង់ជាប់សោរ អាចផ្តល់នូវភាពងាយស្រួលសម្រាប់អ្នក ប៉ុន្តែវាក៏អាចត្រូវបានអ្នកដទៃមើលឃើញផងដែរ។ ដើម្បីបិទមុខងារនេះ អ្នកត្រូវចូលទៅក្នុង Setting ចុចយក System ហើយចុចលើ Notifications & actions ហើយចុចលើ Show Notifications on the lock screen ដើម្បីបិទមុខងារនេះ៕

អត្ថបទអ្នកចង់អាន

រថយន្ត លក់ដាច់បំផុត នៅអាមេរិក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Feb, 2017

ឆ្នាំ២០១៦ បានបញ្ចប់ទៅហើយ ចំណែកឯចំនួននៃការលក់រថយន្ត នៅក្នុងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងចំណុចវិជ្ជមាន។ ជាទូទៅ ចំនួននៃការលក់យានយន្តកើនឡើង ៣.៣ភាគរយ ជារ...

Xiaomi គ្រោងបង្កើនតួលេខគុណនឹង 3 ក្នុងទីផ្សារអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 AM, Saturday, 02 Mar, 2019

ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិនមិនទាន់បង្កើតចំណាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារនៅសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែកត្តានេះទំនងដូចជាមិនរំខានអារម្មណ៍របស់ពួកគេខ...

វិធីងាយស្រួលបំផុត ក្នុងការពិនិត្យមើលទូរសព្ទចោរ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 May, 2017

បើសិនជាអ្នកទិញទូរសព្ទមួយទឹក មានចំណុចដ៏ជាក់លាក់មួយ សម្រាប់ពិនិត្យមើល ថាតើទូរសព្ទនោះជាទូរសព្ទចោរ ឬមិនមែន។ ហើយវិធីពិនិត្យនេះ សព្វថ្ងៃកាន់តែមានភាពងាយស្...

Mercedes-AMG GT 2008 បន្ថែមរូបរាង និង កម្លាំងម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

នៅពេលដែលរថយន្ត Mercedes-AMG GT បង្ហាញវត្តមាននៅក្នុងវេទិកា GT Roadster វាបានបង្ហាញរូបរាងកែច្នៃថ្មី គឺម៉ូដែល GT C។ មិនដល់មួយឆ្នាំទេ រូបរាងរថយន្តថ្មីម...

Tomnerb.Com - YouTube Channel