ចូលចិត្តទំនើប

6 យ៉ាងអាចរក្សាទុក ក្នុងទូរទឹកកក

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Oct, 2018

ទូរទឹកកកជាកន្លែងសម្រាប់រក្សាទុកចំណីអាហារ ភេសជ្ជៈ និងគ្រឿងកំប៉ុងនានា ប៉ុន្តែមានរបស់មួយចំនួនទៀតដែលអ្នកអាចរក្សាទុកនៅក្នុងទូរទឹកកកបានផងដែរ។ អ្នកអាចនឹងភ្ញាក់ផ្អើល បើសិនបានដឹងពីរបស់ទាំងនោះ។

ផ្កាស្រស់
តើអ្នកដឹងទេថាអ្នកលក់ផ្កា និងហាងផ្កាទាំងនោះរក្សាទុកផ្កាស្រស់របស់ពួកគេដោយរបៀបណា? គឺពួកគេរក្សាវាទុកក្នុងទូរទឹកកក។ សីតុណ្ហភាពត្រជាក់ជួយរក្សាស្រទាប់ផ្កា និងទងផ្កា ដែលទើបនឹងកាត់ថ្មីៗ ឱ្យនៅស្រស់។ ដូច្នេះអ្នកក៏អាចរក្សាផ្កាស្រស់នៅក្នុងទូរទឹកកកបានដូចគ្នា ដើម្បីរក្សាទុកបានកាន់តែយូរ។

ក្រែមលាបរង្វង់ភ្នែក
មនុស្សទាំងប្រុស ទាំងស្រី បច្ចុប្បន្ននេះប្រើប្រាស់ក្រែមលាបជុំវិញរង្វង់ភ្នែក ដើម្បីកាត់បន្ថយស្នាមជាំខ្មៅ និងកាត់បន្ថយសញ្ញានៃភាពចាស់។ ថ្វីត្បិតវាអាចរក្សាទុកបាននៅក្នុងសីតុណ្ហភាពធម្មតានៅក្នុងបន្ទប់ ប៉ុន្តែមនុស្សភាគច្រើនរក្សាវាទុកនៅក្នុងទូរទឹកកក ព្រោះការលាបវានៅពេលត្រជាក់ ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ហើយវាក៏ជួយកាន់តែបន្ថយការហើម និងស្នាមពណ៌ក្រហមនៅជុំវិញភ្នែកផងដែរ។

ក្រែមលាបមាត់
សារជាតិប្រេងនៅក្នុងក្រែមលាបបបូរមាត់អាចរលាយ ដែលធ្វើឱ្យពណ៌ក្រែមខូច។ អ្នកអាចជៀសវាងករណីនេះបាន ដោយរក្សាទុកក្រែមលាបបបូរមាត់នៅក្នុងទូរទឹកកក។ អ្នកគួរកត់សម្គាល់ថាក្រែមលាបបបូរមាត់ដែលរក្សាទុកនៅក្នុងទូរទឹកកក ភាគច្រើនមានញើសនៅពេលអ្នកយកមកប្រើប្រាស់។ វាមិនមានផលអាក្រក់ណាស់ណាទេ ប៉ុន្តែសំណើមអាចធ្វើឱ្យមានស្នាមនៅលើក្រែម។

Eyeliner
Eyeliner ដែលមានភាពទន់ ផ្តល់នូវភាពងាយស្រួលក្នុងការគូរ ប៉ុន្តែវាពិបាកនៅពេលអ្នកត្រូវការសម្រួចវា។ ដូច្នេះអ្នកអាចរក្សាវាទុកក្នុងទូរទឹកកកមុននឹងយកមកចិតសម្រួច ដើម្បីឱ្យវាមានភាពរឹងងាយស្រួលចិត។

ថ្នាំលាបក្រចក
ការរក្សាទុកថ្នាំលាបក្រចកនៅក្នុងទូរទឹកកក អាចឱ្យវាប្រើប្រាស់បានកាន់តែយូរ។ ប៉ុន្តែទូរទឹកកកអាចធ្វើឱ្យថ្នាំក្រចកកក និងកាន់តែខាប់។ យើងណែនាំឱ្យអ្នករក្សាទុកថ្នាំក្រចកណាដែលអ្នកមិនសូវប្រើប្រាស់ញឹកញាប់ ដើម្បីរក្សាវាទុកបានយូរ។

ចានដែក
ជារឿយៗនៅពេលអ្នកត្រូវការវាយម្សៅ ឬវាយក្រែម អ្នកតែងជួបការលំបាក ជាមួយការប្រើប្រាស់ឧបករណ៍ដែលមានកម្តៅ។ អ្នកអាចសាកល្បងយកចានដែកសម្រាប់ដាក់ម្សៅ ឬក្រែមទុកក្នុងទូរទឹកកក អ្នកនឹងបានទទួលភាពងាយស្រួលក្នុងការលាយម្សៅ ឬក្រែមសម្រាប់ចំអិនម្ហូបអាហារនានា។ អ្នកអាចប្រើប្រាស់តិចនិចនេះបាននៅគ្រប់ពេល តែវាកាន់តែមានប្រសិទ្ធភាពនៅពេលប្រើក្នុងរដូវក្តៅ។

ប្រភព: onegoodthingbyjillee ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Sony រួមគ្នាជាមួយក្រុមហ៊ុនថ្មីមួយ នឹងមានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 05 Mar, 2019

ក្រុមហ៊ុនកាមេរ៉ាបង្កើតថ្មីមួយ មានឈ្មោះថា Light ដែលមានកិត្តិស័ព្ទល្បីល្បាញលើផលិតផលកាមេរ៉ា Multi-Lens បានប្រកាសក្នុងថ្ងៃនេះថា ក្រុមហ៊ុនកំពុងធ្វើការសហ...

ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Huawei ត្រូវបានឱ្យឈ្មោះថា «HarmonyOS»

ដោយ: ភារុន 9 AM, Monday, 12 Aug, 2019

ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការអំពី HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការមួយ ដែលត្រូវបានដំណើរការអភិវឌ្ឍ ដើម្បីជំនួសឱ្យការពឹងផ្អែកទៅលើប្រព័ន្ធប្រ...

Sony Xperia Ear Duo នឹងប្រាប់ថានរណាដែលហៅទូរស័ព្ទមករកអ្នក

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

កាសត្រចៀកនាពេលបច្ចុប្បន្ននេះជាជំនួយការដ៏ឆ្លាតវៃបំផុត ហើយវាពិតជាអស្ចារ្យសម្រាប់ការគ្រប់គ្រងសម្លេងមិនចាំបាច់ប្រើដៃ ប៉ុន្តែវាមានដែនកំណត់សម្រាប់ស្ថានភា...

Brand ចាស់ NoKia ៦ បង្ហាញខ្លួនជាថ្មី នៅចិន

ដោយ: ចរិយា 7 PM, Wednesday, 18 Jan, 2017

ទូរស័ព្ទដៃម៉ាក Nokia ដែលធ្លាប់លី្បល្បាញមុនគេ ក្រោយមកការពេញនិយម បានធ្លាក់ចុះ ដោយសារមានទូរស័ព្ទម៉ាកល្បីជាច្រើនលេចឡើង។ ពេលនេះ Nokia បានអណ្តែតខ្លួនជាថ្...

Tomnerb.Com - YouTube Channel