ចូលចិត្តទំនើប

5 ហេតុផល ដែលអ្នកត្រូវ រក្សាកម្មវិធីនៅក្នុងស្មាតហ្វូន ឱ្យទាន់សម័យជានិច្ច

ដោយ: ភារុន 8 AM, Thursday, 21 Mar, 2019

ប្រសិនបើគ្មានកម្មវិធី ស្មាតហ្វូនក៏នឹងមិនផ្តល់ជូននូវការកម្សាន្តដ៏សម្បូរបែប ដល់អ្នកប្រើប្រាស់ឡើយ។ ដូច្នេះហើយក្រុមហ៊ុនផលិត និងលក់កម្មវិធីធំៗ ទាំងអស់ សុទ្ធតែច្នៃប្រៃឌិតនូវកម្មវិធីកម្សាន្តជាច្រើន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសថាតើកម្មវិធីណាមួយ ដែលពួកគេចង់បាន ដើម្បីជាជម្រើសដ៏សម្បូរបែប សម្រាប់ការប្រើប្រាស់ទូរស័ព្ទ iPhones, ទូរស័ព្ទ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និងទូរស័ព្ទប្រើប្រាស់ Windows …ជាដើម។ នេះក៏ជាហេតុដែលអ្នកអភិវឌ្ឍន៍កម្មវិធី កំពុងធ្វើការ 24ម៉ោង ដើម្បីធ្វើឱ្យកម្មវិធីទាំងនេះ មានភាពប្រសើរឡើង ដូច្នេះអ្នកប្រើប្រាស់ ក៏អាចទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យផងដែរ នោះហើយដែលតម្រូវឱ្យអ្នកប្រើប្រាស់ ត្រូវធ្វើបច្ចុប្បន្នភាពជាប់ជានិច្ច ដើម្បីទទួលបាន Version ថ្មីបំផុត។ ប៉ុន្តែហេតុអ្វីបានជាត្រូវតែធ្វើបច្ចុប្បន្នភាព ឱ្យទាន់សម័យជានិច្ច ហើយតើវាពិតជាមានសារៈសំខាន់ឬ? ដូចនេះបើចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោមនេះ ដែលវានឹងបង្ហាញពីហេតុផល 5 យ៉ាង ដែលអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនស៊េរីទំនើបៗ ទាំងឡាយគួររក្សាកម្មវិធី ឱ្យមានភាពទាន់សម័យជានិច្ច។ ម្យ៉ាងទៀតការធ្វើបច្ចុប្បន្នភាព មិនតម្រូវឱ្យចំណាយពេល ឬ ការខិតខំប្រឹងប្រែងច្រើនពេកទេ ហើយវាក៏ជាដំណើរការដ៏ងាយស្រួលផងដែរ ដោយគ្រាន់តែបើកចូល App Store/Play Store នៅក្នុងស្មាតហ្វូនរបស់អ្នក និងចុចលើប៊ូតុង «Update» ជាការស្រេច។ ដូច្នេះកុំចាំបាច់រង់ចាំយូរ សូមតាមដានជាមួយនឹង វិបសាយរបស់យើង ទាំងអស់គ្នា៖
1. ការធ្វើប្ចុប្បន្នភាព ជួយបង្កើនសុវត្ថិភាព
ការអាប់ឌែតកម្មវិធី ធ្វើឱ្យប្រសើរនូវសុវត្ថិភាព នៅលើស្មាតហ្វូនរបស់អ្នក ដោយធ្វើការ ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ប្រសិនបើកម្មវិធីមួយចំនួននៅក្នុងស្មាតហ្វូនរបស់អ្នកហួសសម័យ នោះនឹងធ្វើឱ្យពួក Hacker អាចចូល Hack ព័ត៌មានរបស់អ្នក បានកាន់តែងាយស្រួល។

2. ការជួសជុលកំហុស

ជាញឹកញាប់ ការជាប់គាំងនៅលើកម្មវិធី នៅលើស្មាតហ្វូន នៅពេលអ្នកចុចលើប៊ូតុង ម៉ីនុយ គឺតែងតែកើតមាន ដោយសារតែកម្មវិធីមួយចំនួនត្រូវបានហួសសម័យ ដូចនេះប្រសិនបើអ្នកមិនចង់ជួបបញ្ហានេះទៀត អ្នកត្រូវតែធ្វើបច្ចុប្បន្នភាព ទើបអាចជួសជុលកំហុស ជាប់គាំងនេះបាន។

3. ជៀសវាងបញ្ហាណាមួយ

ភាគច្រើនកម្មវិធីភាគីទី 3 អាចបង្កបញ្ហាខ្លះៗនៅក្នុងស្មាតហ្វូនរបស់អ្នក។ ប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូនប្រើប្រព័ន្ធ Android អ្នកនឹងកត់សម្គាល់ឃើញថា បញ្ហាមួយចំនួននឹងអាចដោះស្រាយបាន ដោយការប្រើប្រាស់ Safe mode ។ នៅក្នុង Safe mode រាល់កម្មវិធីភាគីទី 3 ត្រូវបានបិទ ដូច្នេះអ្នកអាចមើលឃើញយ៉ាងងាយស្រួល បើមានកម្មវិធីមួយក្នុងចំណោមនោះ ផ្តល់បញ្ហាដល់ស្មាតហ្វូនរបស់អ្នក។ ប៉ុន្តែអ្នកក៏ត្រូវធ្វើបច្ចុប្បន្នភាពនៅលើ Safe mode ផងដែរ ដើម្បីទទួលបានការប្រើប្រាស់ដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពជាងមុន និងដើម្បីជៀសវាងបញ្ហាណាមួយកើតឡើង ដោយសារកម្មវិធីភាគីទី 3 ផងដែរ។

4. រក្សាបាននូវការប្រើប្រាស់ ដ៏ល្អប្រសើរ
កម្មវិធី ដែលហួសសម័យ ទំនងជាធ្វើឱ្យដំណើរការរបស់ស្មាតហ្វូនមានសភាពយឺតយ៉ាវ។ បន្ថែមពីលើនេះ វាក៏អាចប៉ះពាល់ដល់ស្វាតហ្វូនរបស់អ្នកទាំងមូល និងបន្ថយល្បឿនក្នុងការប្រើប្រាស់លក្ខណៈពិសេសៗរបស់ស្វាតហ្វូនផងដែរ។ ប្រសិនបើអ្នកកត់សម្គាល់ឃើញបែបនេះ អ្នកគួរធ្វើការអាប់ឌែតភ្លាម នៅលើស្វាតហ្វូនរបស់អ្នកហើយ បន្ទាប់ពីអាប់ឌែតរួច អ្នកនឹងសង្កេតឃើញថាមានភាពខុសប្លែកគ្នា ទៅលើការប្រើប្រាស់នៅក្នុងស្មាតហ្វូនរបស់អ្នកភ្លាមៗ។

5. ទទួលបានលក្ខណៈពិសេសៗថ្មីបន្ថែម

ការធ្វើបច្ចប្បន្នភាពឱ្យទាន់សម័យ គឺនាំមកនូវលក្ខណៈពិសេសៗថ្មីបន្ថែមនៅលើស្មាតហ្វូនរបស់អ្នក។ លក្ខណៈពិសេសទាំងនេះ អ្នកក៏អាចរំពឹងថា នឹងមានសុវត្ថិភាពកាន់តែប្រសើរឡើងផងដែរ។ ឧទាហរណ៍៖ កម្មវិធី Instagram នៅពេលអ្នកធ្វើបច្ចុប្បន្នភាពនៅលើវាហើយ អ្នកនឹងមើលឃើញនៅក្នុង Filters នឹងមាន Option បន្ថែមថ្មី ដ៏គួរឱ្យចាប់អារម្មណ៍ ដើម្បីផ្តល់ការកម្សាន្តផ្សេងៗបន្ថែមទៀតដល់អ្នកប្រើប្រាស់ផងដែរ។

អត្ថបទអ្នកចង់អាន

តោះមកដឹង! របៀបជួសជុល Apple Watch មិនសាកថ្ម

ដោយ: ភារុន 10 AM, Wednesday, 20 Feb, 2019

តើ Apple Watch មិនសាកថ្មមែនទេ? ជាធម្មតា នៅក្នុងសៀវភៅណែនាំរបស់ក្រុមហ៊ុន Apple បានពន្យល់យ៉ាងលម្អិតអំពីការប្រើប្រាស់ថាមពលថ្ម «អាយុកាលពេញមួយថ្ងៃ» របស់ ...

Soundbars ថ្មីពី LG កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 04 Mar, 2019

ក្រុមហ៊ុន LG បានបង្ហាញផលិតផល Soundbars ម៉ូដែលចុងក្រោយបង្អស់ មុនពេលព្រឹត្តិការណ៍ប្រចាំឆ្នាំ CES មកដល់នាឆ្នាំក្រោយនេះ។ ផលិតផលថ្មីទាំងនោះរួមមានម៉ូដែល ...

Oppo N3 កាមេរ៉ាឡូយជាង iPhone 6

ដោយ: ដាលីស 10 AM, Monday, 13 Apr, 2015

កាលពីពេលថ្មីៗនេះ Oppo N3 បានបង្ហាញខ្លួនជាផ្លូវការហើយ ដែលខាង CEO របស់ Oppo លោក Tony Chen បានចេញមកបង្ហាញប្រាប់ដោយខ្លួនឯងថា Oppo N3 ត្រូវបានផលិតឡើងព្រ...

លក្ខណៈពិសេសទាំង 5 ដែលមិនត្រូវបានរកឃើញ នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ដែលអ្នកគួរតែចាប់ផ្តើមប្រើប្រាស់វាឥឡូវនេះ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់ទូរស័ព្ទប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេល 2-3 ឆ្នាំមកហើយនោះ វាអាចមានភាពងាយស្រួលនៅក្នុងការភ្លេច ថាតើភាពទាន់សម័យរបស...

Tomnerb.Com - YouTube Channel