ចូលចិត្តទំនើប

លក្ខណៈពិសេសទាំង 5 ដែលមិនត្រូវបានរកឃើញ នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ដែលអ្នកគួរតែចាប់ផ្តើមប្រើប្រាស់វាឥឡូវនេះ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់ទូរស័ព្ទប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេល 2-3 ឆ្នាំមកហើយនោះ វាអាចមានភាពងាយស្រួលនៅក្នុងការភ្លេច ថាតើភាពទាន់សម័យរបស់ទូរស័ព្ទនេះឥឡូវមកដល់កម្រិតណា? ម្យ៉ាងទៀត Google ក៏បានបន្ថែមលក្ខណៈពិសេស និងមានប្រយោជន៍ជាច្រើនដល់ទូរស័ព្ទប្រព័ន្ធ Android ប៉ុន្តែលក្ខណៈពិសេសមួយចំនួន មិនទទួលបានការយកចិត្តទុកដាក់ច្រើន ចំពោះគុណតម្លៃរបស់ពួកវាឡើយ។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេស ដែលមិនត្រូវបានរកឃើញនៅក្នុងទូរស័ព្ទប្រព័ន្ធ Android ចំនួន 5 ដែលបានលាក់ខ្លួននៅក្នុង Version ថ្មីចុងក្រោយបំផុត៖
1. Channel ជូនដំណឹង
ប្រព័ន្ធប្រតិបត្តិការ Android គាំទ្រនូវ Channel ជូនដំណឹង ដែលអនុញ្ញាតឱ្យអ្នកអាចកាត់បន្ថយសម្លេងរំខាន ខណៈពេលកំពុងទទួលការអាប់ឌែនព័ត៌មានថ្មី នៅក្នុងទូរស័ព្ទរបស់អ្នក ហើយទំនងជាព័ត៌មាន ដែលអ្នកយកចិត្តទុកដាក់ផងដែរ។ ជាទូទៅ ប្រព័ន្ធប្រតិបត្តិការ Android Oreo ឬ ប្រព័ន្ធប្រតិបត្តិការថ្មីក្រោយៗទៀត គឺមានលក្ខណៈពិសេស Channel ជូនដំណឹង ដែលអ្នកអាចតំឡើងវាបាន ដោយគ្រាន់តែចូលទៅកាន់ Settings > Notifications បន្ទាប់មកចុចលើឈ្មោះកម្មវិធី ហើយចុចលើពាក្យ Notifications ជាការស្រេច។

2. Customize កម្មវិធី ដើម្បីធ្វើឱ្យការប្រើប្រាស់ កាន់តែប្រសើរឡើង

សេចក្តីណែនាំនៃ Doze Mode នៅក្នុងប្រព័ន្ធ Android 6.0 អាចត្រូវបានធ្វើឱ្យមានការផ្លាស់ប្តូរ ទៅលើអ្វីៗទាំងអស់។ លក្ខណៈពិសេសរបស់វា គឺអាចសន្សំសំចៃថាមពលថ្មឱ្យទូរស័ព្ទរបស់អ្នក ដោយអ្នកមិនចាំបាច់ព្រួយបារម្ភអំពីកម្មវិធីមួយចំនួន ស្ថិតនៅផ្ទៃខាងក្រោយ នឹងកំពុងធ្វើឱ្យថាមពលថ្មនៃទូរស័ព្ទអស់ច្រើនតទៅទៀតឡើយ។ សម្រាប់ប្រព័ន្ធ Android Pie អ្នកអាចកំណត់វាបាន ដោយចូលទៅកាន់ Settings > Apps & Notifications > Advanced > Special App Access > Battery Optimization បន្ទាប់មកគ្រាន់តែស្វែងរក ឱ្យឃើញកម្មវិធីណាមួយ ដែលអ្នកចង់លើកលែង និងប៉ះលើ Switch ពី «Optimize» ទៅ «Don’t optimize» ។

3. Scheduled Do Not Disturb

បញ្ចូលលក្ខណៈពិសេស Scheduled Do Not Disturb របស់ប្រព័ន្ធ Android ដែលរួមទាំងការកំណត់ Schedule នៅក្នុងទូរស័ព្ទរបស់អ្នក ដើម្បីទទួលបទពិសោធន៍មិនរំខាន ខណៈពេលគេង ប្រជុំ ឬអំឡុងពេលសិក្សា…ជាដើម។ ដើម្បីតំឡើងលក្ខណៈពិសេសនេះបានដំបូងចូលទៅកាន់ Settings > Sound > Do Not Disturb ហើយខាងក្រោម «Turns on Automatically» អ្នកអាចជ្រើសរើស Activate «Do Not Disturb» ហើយអាច Shuts off ដោយបង្កើតច្បាប់នៃ «ពេលវេលា» ថ្មី។ នេះជាផ្នែកនៃការកំណត់ប្រព័ន្ធ កម្រិតនៃប្រព័ន្ធប្រតិបត្តិការ Android ដូច្នេះ វានឹងធ្វើសមកាលកម្ម ដោយឆ្លងកាត់ឧបករណ៍ ខណៈពេលអ្នក Set up ទូរស័ព្ទថ្មី។

4. Shortcut កម្មវិធី នៅលើអេក្រង់ Home

Google បានបន្ថែម Shortcut ទៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 7.1 ប៉ុន្តែវាងាយស្រួលក្នុងការភ្លេច ដោយសារតែ លក្ខណៈពិសេសនេះ បានលាក់ខ្លួននៅពីក្រោយរូបតំណាងនៅលើអេក្រង់ Home នៃទូរស័ព្ទរបស់អ្នក។ ការចុចឱ្យយូរ អាចផ្តល់នូវការចូលទៅដំណើរការផ្នែក ដ៏ជាក់លាក់របស់កម្មវិធី ដើម្បីសន្សំសំចៃពេលវេលា។ ទោះជាបែបនេះ អ្នកក៏អាចប្រើ Shortcut ដោយគ្រាន់តែបន្ថែមវានៅលើអេក្រង់ Home ប៉ុណ្ណោះ ដើម្បីបង្កើតវាដំបូងចុចឱ្យយូរ ដើម្បីបើករូបតំណាង Shortcut បន្ទាប់មកចុចឱ្យយូរ និងជ្រើសរើស Shortcut ដែលអ្នកចង់ប្រើ ហើយទម្លាក់វានៅលើអេក្រង់ Home ដូច្នេះ Shortcut នឹងអាចដំណើរការ ដូចទៅនឹងរូបតំណាងកម្មវិធីធម្មតា។

5. Pin នៅក្នុង ម៉ីនុយចែករំលែក

ម៉ីនុយចែករំលែករបស់ប្រព័ន្ធប្រតិបត្តិការ Android គឺវាជាចំណុចប្រទាក់ ហើយអ្នកក៏អាចជ្រើសរើសពីបញ្ជីកម្មវិធី ដើម្បីចែករំលែក Web Pages, រូបភាព និងប្រភេទមាតិកាផ្សេងៗទៀត។ ទាំងនេះអាចមានបញ្ហាខ្លះៗ ប៉ុន្តែក៏នៅមានចំនួនច្រើនទៀតដែលអាចប្រើប្រាស់បានឥឡូវនេះ ហើយអ្នកអាច Pin កម្មវិធី ដែលអ្នកចូលចិត្តប្រើញឹកញាប់ក៏បាន។ ដើម្បី Pin នៅក្នុង ម៉ីនុយចែករំលែក អ្នកត្រូវចុចឱ្យយូរ និងជ្រើសរើស «Pin» ដែលស្ថិតនៅជាប់នឹង Item នៅឯផ្នែកខាងលើនៃម៉ីនុយចែករំលែកអចិន្ត្រៃយ៍។

ប្រភព: greenbot ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តើ 4G VoLTE គឺជាអ្វី? ល្អជាងមុនយ៉ាងណាខ្លះ?

ដោយ: រីកា 11 PM, Sunday, 13 Mar, 2016

មួយរយៈ​នេះ​ មនុស្ស​ជាច្រើន​អាច​បានឮ​ឈ្មោះ​តិច​ណូ​ឡូ​ជី 4G VoLTE ឬ VoLTE ដែល​អ្នកផ្តល់​សេវាកម្ម​ខាង​ទូរស័ព្ទ​បានចាប់ផ្តើម​ ឱ្យ​សាកល្បង​ប្រើការខ្លះៗហ...

Huawei កំពុងធ្វើឱ្យ Smartphone មានភាពបត់បែនដូចជាកុំព្យូទ័រ

ដោយ: ភារុន 8 AM, Saturday, 15 Sep, 2018

ក្រុមហ៊ុន Huawei ប្រហែលជាត្រូវបានគេស្គាល់ជាលើកដំបូងដោយសារ ផលិតផល Smartphone និង ចំណុចទី 2 នោះគឺ networking hardware របស់ក្រុមហ៊ុនផ្ទាល់។ ប៉ុន្តែនៅព...

ខ្លាំង!!! SUV ៦ សម្រាប់ ២០១៨

ដោយ: ស. លីង 10 PM, Friday, 11 Aug, 2017

ក្រុមហ៊ុនផលិតរថយន្ត SUV បានឌីហ្សាញឡាន ២០១៧ ឡើងវិញសម្រាប់ឆ្នាំ ២០១៨។ ហ្វេនរបស់ SUV មិនបាច់និយាយក៏ដឹងដែរថា ម៉ូដប្រាកជាពិសេសហើយ តែតម្លៃវិញម៉េចដែរ? អ៊ី...

ឧបករណ៍ កម្តៅពែងកាហ្វេដ៏ទំនើប និងងាយស្រួល

ដោយ: ដួងច័ន្ទ 10 PM, Saturday, 11 Nov, 2017

បច្ចេកវិទ្យាជឿនលឿន ផ្តល់ឱ្យអ្នកនូវភាពងាយស្រួល សូម្បីតែការទទួលទានកាហ្វេ ក៏អ្នកអាចទទួលទានកាហ្វេក្តៅៗបានគ្រប់ពេល គ្រប់ទីកន្លែងមួយឧបករណ៍កម្តៅពែងកាហ្វេ។...

Tomnerb.Com - YouTube Channel