ចូលចិត្តទំនើប

មុខងារពិសេសៗទាំង 5 របស់ Galaxy S10

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Apr, 2019

ទូរសព្ទដៃម៉ូដែល Galaxy S10, S10E និងម៉ូដែល S10 Plus គឺជាម៉ូដែលថ្មីទាំង 3 ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារ។ ពួកវាជាប្រភេទទូរសព្ទដៃមានល្បឿនលឿន ខ្លាំង ជាមួយនឹងសមត្ថភាពកាមេរ៉ាដ៏ល្អ និងកម្លាំងថាមពលថ្មរយៈពេលវែង។ ទូរសព្ទទាំងនេះមានសមត្ថភាពធន់នឹងជម្រាបទឹក មានរន្ធសម្រាប់ឱ្យអ្នកភ្ជាប់កាសស្តាប់ និងអាចបញ្ចូលថាមពលដោយគ្មានខ្សែ។
នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប សូមលើកយកគុណសម្បត្តិពិសេសៗរបស់ម៉ូដែល Galaxy S10 មកជូនមិត្តអ្នកអានស្វែងយល់កាន់តែច្បាស់។
គុណភាពផ្ទៃអេក្រង់
អេក្រង់របស់ម៉ូដែល Galaxy S10 មានលំដាប់ចាប់ពី 5.8 inch ទៅដល់ 6.4 inch ជាមួយ Bezel ស្តើងព័ទ្ធជុំវិញ។ ម៉ូដែល S10 និង S10 Plus មានគែមរាងកោង ខណៈដែលម៉ូដែល S10E មានផ្ទៃរាបស្មើ។ អេក្រង់មានគែមរាងកោង បង្កើតបាននូវការប្រើប្រាស់កាន់តែងាយស្រួល ប៉ុន្តែសម្រាប់អេក្រង់ផ្ទៃរាប ជួយឱ្យការប្រើប្រាស់ក្នុងការសរសេរ ឬវាយអត្ថបទកាន់តែជាក់លាក់។ មិនថាក្នុងប្រភេទផ្ទៃអេក្រង់មួយណា ពន្លឺ ភាពច្បាស់ និងការមើលលើផ្ទៃអេក្រង់នៅក្រោមពន្លឺថ្ងៃ ដែលចេញពីទូរសព្ទទាំងបីម៉ូដែលនេះ ធ្វើឱ្យអ្នករីករាយក្នុងការប្រើប្រាស់។ ខណៈដែលម៉ូដែល S10 Plus មានកម្រិត Resolution សរុបចំនួន 3,040 x 1,440 Pixel វាអាចកំណត់នៅកម្រិត 2,280 x 1,080 Pixel ដោយកំណត់ Default សម្រាប់ការសន្សំសំចៃថាមពលថ្ម។

ជម្រើសឃ្លាំងផ្ទុកទិន្នន័យ
ទំហំឃ្លាំងផ្ទុកទិន្នន័យគឺជាចំណុចមួយដែលអ្នកពុំសូវបានគិតគូរដល់ទេ រហូតដល់អ្នកមានកង្វះខាតទើបដឹងថាវាសំខាន់។ ប៉ុន្តែធៀបនឹងទូរសព្ទដទៃ ដូចជា iPhone XS និង Pixel 3 ទូរសព្ទម៉ូដែល S10 ផ្តល់នូវជម្រើសដ៏គាប់ប្រសើរជូនអ្នក។ ម៉ូដែល S10E ចាប់ផ្តើមពីទំហំ 128GB និងមានរន្ធដាក់ microSD Card មួយ សម្រាប់ពង្រីកទំហំរហូតដល់ 512GB។ សម្រាប់អ្នកមានតម្រូវការឃ្លាំងផ្ទុកទិន្នន័យធំៗ នោះម៉ូដែល S10 Plus អាចផ្តល់ឱ្យអ្នករហូតដល់ទំហំ 1TB ជាមួយ RAM ទំហំ 12GB ឬជម្រើស 1.5TB ជាមួយ microSD Card បន្ថែម។

គុណភាពកាមេរ៉ាក្នុងមុខងារ Auto
ចាប់ពីម៉ូដែលទាបជាងគេ Galaxy S10E (មានកាមេរ៉ា 2 គ្រាប់នៅខាងក្រោយ និងមួយគ្រាប់នៅខាងមុខ) រហូតដល់ម៉ូដែល S10 Plus (មានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ និង 2 គ្រាប់នៅខាងមុខ) គុណភាពរូបភាពដែលចេញមកពិតជាស្រស់ស្អាត។ កាមេរ៉ានៅលើទូរសព្ទភាគច្រើនត្រូវការជំនួយពី Ample Lighting ដើម្បីការថតរូបនៅខាងក្រៅបានស្រស់ស្អាត។ កាមេរ៉ាដ៏ខ្លាំងមួយ នឹងធ្វើឱ្យរូបថតដែលចាប់យកនៅក្នុងស្ថានភាពពន្លឺដ៏លំបាក ចេញជាលទ្ធផលដ៏ស្រស់ស្អាត។ កាមេរ៉ារបស់ Samsung ស្ថិតនៅលំដាប់កំពូល ហើយមុខងារ Automatic Scene Optimizer ដែលអ្នកអាចបិទ/បើក ដោយគ្រាន់តែចុចលើអេក្រង់ ជួយធ្វើឱ្យរូបថតរបស់អ្នកកាន់តែស្រស់ស្អាត។ មុខងារថ្មីរបស់កាមេរ៉ាទូរសព្ទថ្មីនេះ គឺជម្រើសក្នុងការផ្លាស់ប្តូររវាង lens កាមេរ៉ានីមួយៗ ចេញពី Lens ធម្មតា ទៅ Ultra-Wide-Angle Lens។ មួយវិញទៀត គឺការប្រើប្រាស់ Spot-Color Mode ដែលជាផ្នែកមួយនេះឧបករណ៍ Portrait Photo។ អ្នកអាចធ្វើការកែរូប និងបន្ថែម Effects មួយចំនួននៅលើរូបថតរបស់អ្នកបានទៀតផង។

ថាមពលថ្ម
ម៉ូដែល Galaxy S10 ទាំងបី មានថាមពលថ្មដ៏ខ្លាំង ដែលអាចឱ្យអ្នកប្រើប្រាស់បានពេញមួយថ្ងៃ។ ម៉ូដែល S10E មានអាយុកាលខ្លីជាងគេ ដោយសារវាមានទំហំថ្មតូចជាងគេ ប៉ុន្តែបើសិនជាអ្នកមិនទស្សនាវីដេអូនៅលើ YouTube និងប្រើប្រាស់ច្រើន អ្នកនឹងទទួលបានថាមពលគួរជាទីគាប់ចិត្ត។ ចំណែកម៉ូដែល S10 Plus អាចឱ្យអ្នកប្រើប្រាស់បានចាប់តាំងពីព្រលឹម ដល់យប់ជ្រៅ។ ទោះបីជាអ្នកប្រើប្រាស់មុខងារ Mobile Hotspot ពេញមួយថ្ងៃក្តី អ្នកនៅតែអាចប្រើប្រាស់ទូរសព្ទបានដល់ពេលយប់ដដែល។

មុខងារ Wireless PowerShare
នេះជាចំណុចពិសេសទាក់ទាញជាងគេ។ Wireless PowerShare គឺជាមុខងារថ្មី ដែលអាចឱ្យអ្នកប្រែក្លាយទូរសព្ទទៅជាឧបករណ៍សាកថ្មគ្មានខ្សែ ដើម្បីផ្តល់ថាមពលដល់ឧបករណ៍ ឬទូរសព្ទដទៃ ដែលមានបច្ចេកវិទ្យា Qi។ Qi ជាស្តង់ដាទូទៅមួយក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះទូរសព្ទនេះអាចដំណើរការជាមួយឧបករណ៍ថ្មីៗជាច្រើនប្រភេទ ដែលដំណើរការជាមួយការបញ្ចូលថាមពលដោយគ្មានខ្សែ និងអាចប្រើប្រាស់បានសូម្បីតែជាមួយ iPhone។ នៅក្នុងនោះមានមុខងារគ្រប់គ្រងការកាត់ផ្តាច់ថាមពល ដែលមានន័យថា នៅពេលទូរសព្ទ S10 មានថាមពលត្រឹម 30% វានឹងបញ្ឈប់ការផ្ទេរថាមពល។ នេះជាចំណុចដ៏ល្អមួយ ដែលអ្នកមិនចាំបាច់បារម្ភថាទូរសព្ទរបស់អ្នកនឹងផ្ទេរថាមពលចេញច្រើនពេក ដែលអាចប៉ះពាល់ដល់ការប្រើប្រាស់របស់អ្នកឡើយ។
Samsung មិនមែនជាក្រុមហ៊ុនដំបូងដែលណែនាំពីមុខងារផ្ទេរថាមពលនេះឡើយ ប៉ុន្តែវាជាមុខងារបន្ថែមដ៏សំខាន់មួយ ដែលក្រុមហ៊ុន Samsung ផ្តល់ជូនអ្នកប្រើប្រាស់ នាំមកនូវការប្រើប្រាស់កាន់តែងាយស្រួល និងទាក់ទាញប្រជាប្រិយភាពបានកាន់តែច្រើន៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរសព្ទ Nokia P1 (ឬ Nokia 8) នឹងចេញលក់ក្នុងត្រីមាសទី២ ឆ្នាំ២០១៧ នេះហើយ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 09 Mar, 2017

ទូរសព្ទ Nokia បានវិលត្រឡប់មកវិញ ជាមួយម៉ូដែលជាច្រើនដូចជា Nokia 3, Nokia 5 និង Nokia 6។ ប៉ុន្តែទូរសព្ទ Nokia 8 គឺជាទូរសព្ទដែលយើងគ្រប់គ្នា កំពុងទន្ទឹង...

ទូរសព្ទ LG X Power 2 ថ្មកាន់បានរហូតដល់ ២ថ្ងៃ

ដោយ: ដួងច័ន្ទ 8 PM, Monday, 06 Mar, 2017

យើងហ៊ានភ្នាល់ថា អ្នកពិតជារីករាយខ្លាំង បើទូរសព្ទរបស់អ្នកអាចកាន់ថ្ម បានមួយថ្ងៃពេញ ជាមួយនឹងការសាកថ្មតែម្តងប៉ុណ្ណោះ។ ចុះបើវាអាចកាន់បានរហូតដល់ ២ថ្ងៃ? ន...

ទាញយកកម្មវិធី iOS 10.2.1 ដើម្បីការពារកុំឱ្យ Hacker ចូលទៅបំផ្លាញ ទិន្នន័យរបស់អ្នក

ដោយ: ដួងច័ន្ទ 1 PM, Sunday, 29 Jan, 2017

ក្រុមហ៊ុន Apple តែងតែរួសរាន់ ក្នុងការអនុវត្តកម្មវិធីសុវត្ថិភាពស្រប ពេលដែលផលិតផលរបស់ក្រុមហ៊ុនដាក់លក់លើទីផ្សា។ ក្រុមហ៊ុននេះនឹងផ្តល់ការជូនដំណឹង ដល់អតិ...

Skype ដំណើរការ HD Video Calls នៅលើ Web

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Mar, 2019

គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីពីគូប្រជែង Google Duo បានបង្ហាញវត្តមានការប្រើប្រាស់នៅលើគេហទំព័រមក ក្រុមហ៊ុន Skype បាននឹងកំពុងធ្វើការជួសជុលឡើងវិ...

Tomnerb.Com - YouTube Channel