ចូលចិត្តទំនើប

ក្លិនអាក្រក់ក្នុងរថយន្ត និងវិធីកម្ចាត់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Dec, 2018

ការធ្វើដំណើរក្នុងរថយន្តទាមទារនូវបរិយាកាសល្អ ដែលជាកត្តាជះឥទ្ធិពលដល់អារម្មណ៍ក្នុងការធ្វើដំណើរ។ ប៉ុន្តែឆ្លងកាត់ការប្រើប្រាស់រយៈពេល រថយន្តរបស់អ្នកអាចនឹងមានក្លិនមិនល្អ។ ដូច្នេះអ្នកពិតជាចង់ដឹងថាតើក្លិនអាក្រក់ក្នុងរថយន្តរបស់អ្នកមានប្រភពមកពីទីណា និងពិតជាចង់ដឹងពីវិធីកម្ចាត់ក្លិនទាំងនោះ ដើម្បីការធ្វើដំណើរក្នុងរថយន្តទទួលបានផាសុកភាព។ ទំនើប មានចម្លើយ សម្រាប់អ្នកនៅក្នុងអត្ថបទខាងក្រោម។
ក្លិនពុលរថយន្ត
វាជារឿងទូទៅ ដែលក្នុងរថយន្តតែងជួបហេតុការណ៍ពុលឡាន ដែលអាចមានជាកំអួតជាដើម ប៉ុន្តែទោះបីជាវាត្រូវបានលាងសម្អាតក្តី ក៏ក្លិនរបស់វានៅដិតជាប់ក្នុងរថយន្តដែរ។ ដើម្បីកំចាត់ក្លិនអាក្រក់មួយប្រភេទនេះអ្នកត្រូវ៖
– ដាក់ធ្យូងថ្ម (Activate Charcoal) នៅក្នុងរថយន្ត ដែលអ្នកអាចស្វែងរកធ្យូងថ្មបាននៅកន្លែងលក់សម្ភារៈសត្វចិញ្ចឹម ហាងលក់អាហារសុខភាព និងផ្សារទំនើបធំៗ។ អ្នកត្រូវដាក់ធ្យូងថ្ម ដែលមានទម្រង់ជាម្សៅនៅក្នុងចាន ឬកែវ ហើយទុកវាចោលក្នុងរថយន្តរយៈពេល 1-2 ថ្ងៃ ដើម្បីឱ្យធ្យូងថ្មបញ្ចេញឥទ្ធិពលស្រូបយកក្លិនកំអួតនៅក្នុងរថយន្ត។
– សាកល្បងដាក់សារធាតុអាម៉ូញាក់បន្តិច ឬទឹកខ្មេះមួយពែងនៅក្នុងរថយន្តមួយយប់។ សារធាតុអាម៉ូញាក់ អាចមានក្លិនឆួលខ្លាំង ប៉ុន្តែវាបំពេញមុខងារបានយ៉ាងប្រសើរក្នុងការបំបាត់ក្លិនអាក្រក់ក្នុងរថយន្ត។ បន្ទាប់ពីយកសារធាតុអាម៉ូញាក់ចេញពីក្នុងរថយន្ត អ្នកត្រូវបើកបង្អួចរថយន្តចំហរពី1-2 ម៉ោង មុនពេលប្រើប្រាស់រថយន្ត ហើយអនុវត្តដូចនេះរៀងរាល់យប់រយៈពេល 1-2 សប្តាហ៍។
– កម្ចាត់ក្លិនអាហារនានានៅក្នុងរថយន្ត ដោយប្រើប្រាស់ឧបករណ៍បន្សុទ្ធខ្យល់គ្រប់ពេល។ បើសិនជាអ្នកធ្វើដំណើរជាមួយក្មេងៗ រថយន្តរបស់អ្នកអាចមានក្លិនទឹកដោះគោ ឬក្លិនអាហារនានា ដែលនៅតោងជាប់ក្នុងរថយន្ត ដែលអាចបណ្តាលឱ្យមានអាការៈពុលឡាន។

ក្លិនផ្សែង
បើសិនជានៅក្នុងរថយន្តមានអ្នកជក់បារី ឬអ្នកទើបនឹងទិញរថយន្ត ដែលមានជាប់ក្លិនផ្សែង ឬក្លិនបារី សូមកុំបារម្ភ អ្នកអាចកម្ចាត់ក្នុងផ្សែងបារីបាន ដោយប្រើប្រាស់វិធីមួយចំនួនដូចខាងក្រោម៖
– បោសសម្អាតក្នុងរថយន្ត ហើយប្រើប្រាស់ល្បាយរួមគ្នានៃឧបករណ៍លាងសម្អាតគីមី និងធម្មជាតិ ដើម្បីជួយកម្ចាត់ក្លិនអាក្រក់ចេញពីក្នុងរថយន្ត បានកាន់តែឆាប់រហ័ស។
– អ្នកអាចសាកល្បងម្សៅ Baking Soda ដែលជាគ្រឿងផ្សំកម្ចាត់ក្លិនអាក្រក់ពីធម្មជាតិ។ អ្នកអាចរោយម្សៅ Baking Soda នៅលើកម្រាលជើង កៅអី ដំបូល និងគ្រប់កន្លែងដែលមានក្លិនតោងជាប់ខ្លាំង។ អ្នកអាចប្រើប្រាស់ក្រណាត់ ច្រាស់ ឬដៃរបស់អ្នកផ្ទាល់ ក្នុងការលាងសម្អាតជាមួយម្សៅ Baking Soda។ អ្នកអាចទុកវាចោលរយៈពេល 30 នាទី ឬរហូតដល់មួយថ្ងៃ ដើម្បីឱ្យសារធាតុម្សៅដំណើរការបំបាត់ក្លិន។ បន្ទាប់មក អ្នកត្រូវប្រើប្រាស់ឧបករណ៍បូមធូលីដើម្បីស្រូបយកម្សៅសូដាដែលនៅសេសសល់ក្នុងរថយន្ត។
– ប្រើប្រាស់ក្រដាសកាសែតចាស់ៗ ដើម្បីកម្ចាត់ក្លិនផ្សែងបារីនៅក្នុងរថយន្ត ព្រោះក្រដាសកាសែត មានសមត្ថភាពស្រូបយកក្លិនអាក្រក់។ អ្នកត្រូវដាក់ក្រដាសកាសែត ដែលត្រូវបានញីឱ្យខ្ទេច ឬទក់ នៅក្នុងរថយន្ត ហើយទុកវាចោលក្នុងរថយន្តរយៈពេល 48 ម៉ោង ជាការស្រេច។

ផ្សិត
រន្ធខ្យល់របស់ម៉ាស៊ីនជាកន្លែងប្រមូលផ្តុំក្លិនអាក្រក់នៅក្នុងរថយន្ត។ វាស្ថិតនៅកន្លែងងងឹត សើម និងមានកម្តៅ ដែលជាឱកាសដ៏ល្អសម្រាប់ផ្សិតកកើតឡើង ដែលបង្កើតជាក្លិនអាក្រក់បាន។ មានផលិតផលជាច្រើននៅក្នុងទីផ្សារ សម្រាប់សម្អាតខ្យល់អាកាស និងកម្ចាត់ក្លិនអាក្រក់ ដែលអ្នកត្រូវយកមកប្រើប្រាស់ផ្ទាល់នៅលើរន្ធខ្យល់របស់ម៉ាស៊ីនត្រជាក់។ ក្នុងករណីនេះ អ្នកអាចទៅរកជាងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ដើម្បីជួយអ្នក។

សត្វ
សត្វកណ្តុរ ឬកំប្រុកតូចៗ តែងតែរត់ចូលទៅសំងំនៅក្នុងម៉ាស៊ីនរថយន្ត។ ក្នុងករណីដែលវាងាប់នៅទីនោះ វាអាចជះក្លិនអាក្រក់ចូលទៅក្នុងរថយន្តរបស់អ្នក។ ដូច្នេះអ្នកត្រូវ៖
– ដំបូងអ្នកត្រូវលាងសម្អាត និងបូមធូលី និងក្លិនអាក្រក់ចេញពីក្នុងរថយន្ត។ លាងសម្អាតផ្ទៃខាងក្នុងរថយន្ត រួមទាំងកញ្ចក់ផងដែរ ដោយប្រើប្រាស់ទឹក និងទឹកខ្មេះ។ អ្នកអាចលាយទឹកខ្មេះ ¼ ពែង ជាមួយទឹក 2 ពែង ហើយចាក់វាចូលក្នុងបំពង់បាញ់ និងក្រឡុកវា។ បាញ់ល្បាញទឹកខ្មេះនៅលើកញ្ចក់ និងនៅលើពូក បន្ទាប់មកជូតសម្អាតវាចេញ។ ក្លិនទឹកខ្មេះនឹងបាត់បន្ទាប់ពីវាស្ងួត
– សាកល្បងដាក់កាហ្វេលីងរួចនៅក្នុងរថយន្ត និងទុកវាចោលមួយថ្ងៃ ក៏អាចជួយបំបាត់ក្លិនអាក្រក់នៅក្នុងរថយន្តផងដែរ ដោយអ្នកដាក់កាហ្វេនៅក្នុងរថយន្ត និងបើកបង្អួចចំហរបន្តិច ដើម្បីឱ្យក្លិនកាហ្វេជះពេញរថយន្ត។

ក្លិនប្រេងឥន្ធនៈ
– វិធីសាស្រ្តមួយក្នុងការកំចាត់ក្លិនប្រេងឥន្ធនៈចេញពីក្នុងរថយន្តគឺការប្រើប្រាស់ឧបករណ៍បន្សុទ្ធខ្យល់ ឬ Ionizer។
– ឧបករណ៍កម្ចាត់ក្លិនអាក្រក់ ក៏ជាឧបករណ៍សំខាន់មួយសម្រាប់លុបបំបាត់ក្លិនហ្គាស ឬប្រេងនៅក្នុងរថយន្តផងដែរ។
– បើសិនជាវិធីសាស្រ្តទាំងពីរខាងលើ នៅតែមិនទទួលបានលទ្ធផល ដល់ពេលវេលាដែលអ្នកត្រូវយករថយន្តទៅរកជាងជួសជុល ព្រោះវាអាចបណ្តាលមកពីការលេចធ្លាយប្រព័ន្ធប្រេងសាំងនៅក្នុងរថយន្ត។

ប្រភព: pouted ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ទូរសព្ទដំបូង ដែលមានមុខងារស្កេនក្រយ៉ៅដៃ ក្នុងអេក្រង់

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

កាលពីពេលថ្មីៗនេះ Synaptics បានប្រកាសថាមានក្រុមហ៊ុនមួយ បានផលិតទូរសព្ទដែលមាន បង្កប់មុខងារស្កេនក្រយ៉ៅដៃ ទៅក្នុងអេក្រង់ទូរសព្ទ ហើយនេះជាការផលិតដ៏ធំមួយនៃ...

ម៉ាស៊ីនត្រជាក់ហូរទឹក និងដំណោះស្រាយ

ដោយ: ចរិយា 9 PM, Sunday, 15 Jan, 2017

ប្រជាជនខ្មែរ សឹងគ្រប់គេហដ្ឋានប្រើប្រាស់ម៉ាស៊ីនត្រជាក់ អ្នកខ្លះដាក់ក្នុងបន្ទប់ដំណេក អ្នកខ្លះដាក់ទាំងក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ល។ មិនមែ...

Android Apps នឹង Update នៅពេលកំពុងប្រើប្រាស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018

ការចាកចេញពីកម្មវិធីមួយ ខណៈដែលវាទាមទារការ Update ប្រហែលជាបញ្ហាមួយដែលអ្នកប្រើប្រាស់ភាគច្រើនកំពុងជួបប្រទះ ប៉ុន្តែក្រុមហ៊ុន Google បាននឹងកំពុងដោះស្រាយប...

មេឃភ្ងៀងរាល់ថ្ងៃចឹង តើអ្នកធុញ និងបោកខោអាវណាស់មែនទេ?

ដោយ: ទំនើប 7 PM, Thursday, 29 Jun, 2017

ដោយសារតែអាកាលធាតុរាល់ថ្ងៃមានការប្រែប្រួល ពីមួយថ្ងៃទៅមួយថ្ងៃឧស្សាហ៏មានភ្លៀងធ្លាក់ជាញឹកញប់ ធ្វើអោយអ្នកមានអារម្មណ៌ខ្ជិល និងបោកសំលៀកបំពាក់ដោយសារការចំណា...

Tomnerb.Com - YouTube Channel