ចូលចិត្តទំនើប

4 ស្នាដៃច្នៃប្រឌិតដ៏អស្ចារ្យ ប្រចាំឆ្នាំ ២០១៦

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 23 Nov, 2016

ជារៀងរាល់ឆ្នាំ ទស្សនាវដ្តី Time តែងជ្រើសយកការច្នៃប្រឌិតកំពូលៗ មកផ្សព្វផ្សាយ។ ការច្នៃប្រឌិតទាំងនោះ សុទ្ធសឹងជាស្នាដៃ ដែលជំរុញពិភពលោកទៅកាន់ភាពល្អប្រសើរ កាន់តែឆ្លាតវៃ និងស្នាដៃខ្លះ នាំមកនូវភាពរីករាយដល់មនុស្សជាតិ។

ខាងក្រោមនេះជាស្នាដៃច្នៃប្រឌិតថ្មីចំនួន ៥នៅក្នុងឆ្នាំ ២០១៦ ដែល ទំនើប សូមនាំមកជូនមិត្តអ្នកអាន៖

អំពូលភ្លើងអណ្តែត Flyte

លោក Simon Morris គឺជាអ្នកឈ្លក់វង្វេងនឹងការបង្កើតវត្ថុនានា ដែលអណ្តែតក្នុងលំហតាំងពីក្មេងមក។ លោកធ្លាប់បានកែឆ្នៃក្តាររំអិលឱ្យក្លាយទៅជាក្តារ ដែលអាចអណ្តែតក្នុងលំហ។ បច្ចុប្បន្ន លោក Simon Morris បានបង្កើត Flyte ដែលជាអំពូលភ្លើងដើរដោយឋាមពលអេឡិចត្រូម៉ាញេទិច អាចបណ្តែតខ្លួនក្នុងអាកាស និងបង្វិលខ្លួនបាន។ បើនិយាយក្នុងន័យបច្ចេកទេស គឺសំដៅដល់អំពូលភ្លើងចម្លងចរន្ត ដោយពុំប្រើខ្សែដើម្បីបញ្ចេញពន្លឺ។ ស្នាដៃច្នៃ ប្រឌិតមួយនេះ គឺជាការរួមបញ្ចូលគ្នារវាងវិទ្យាសាស្រ្តនិងសិល្បៈ។ អំពូលភ្លើង Flyte លក់ដាច់ណាស់ចាប់តាំងពីចាប់ផ្តើមដំណើរការ ជាផ្លូវការនៅក្នុងខែមករាកន្លងមក។

The-Best-Creative-2016-01

The-Best-Creative-2016-02

មួកសុវត្ថិភាពដែលអាចបត់បាន Morpher

លោក Jeff Woolf ជាអ្នកជិះកង់ម្នាក់ ហើយធ្លាប់បានជួបប្រទះឧប្បទ្ទវហេតុដ៏អាក្រក់មួយ ដែលស្ទើរតែឆក់ យកជីវិតរបស់គាត់។ លោកអាចរួចផុតពីគ្រោះថ្នាក់ដោយសារលោកពាក់មួកសុវត្ថិភាព។ លោក Woolf ឆ្ងល់ថា ហេតុអ្វីបានជាអ្នកជិះកង់មួយចំនួនមិនចង់ពាក់មួកសុវត្ថិភាព? ចម្លើយគឺ មួកសុវត្ថិភាពភាគច្រើនពិបាក យកតាមខ្លួនដោយសារ វាក្រាស់ និងសំពីងសំពោង ហើយមិនអាចបត់ទុកដាក់ក្នុងកាតាប ឬកាបូបស្ពាយបាន។ ទាំងនេះជាបញ្ហាដែលគាត់ដឹងថាគាត់អាចកែខៃបាន ក្នុងនាមលោកជាវិស្វករម្នាក់។ ជាលទ្ធផល Morpher ជាមួកសុវត្ថិភាពសម្រាប់អ្នកជិះកង់ ដែលបង្កើតឡើងដោយការលាយបញ្ចូលគ្នារវាងសារធាតុប្លាស្ទិក ដែលមាន សភាពរឹងមាំដូចសារធាតុដើមរបស់វា ប៉ុន្តែអាចបត់បែនស្ទើរតែគ្រប់ទម្រង់ សម្រាប់បត់ទុកដាក់កាបូប ឬប្រអប់ផ្សេងៗ ផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើរ។ លោក Woolf រកបានចំណូលប្រមាណ ៣០០,០០០ ដុល្លារ ដោយលក់ Morpher ទៅឱ្យ Indiegogo ដែលជាអ្នកគាំទ្រផលិតផលថ្មីនេះ។ លោក Woolf បាននិយាយថា លោកសង្ឃឹមថា Morpher នឹងជួយសង្គ្រោះជីវិតមនុស្សបានច្រើន។

The-Best-Creative-2016-04

The-Best-Creative-2016-03

ទីលានបាល់ទាត់ ដែលអាចលេងបានគ្រប់ទីកន្លែង

បាល់ទាត់ជាកីឡាពេញនិយម។ គ្រប់ប្រទេសចូលចិត្តបាល់ទាត់ ហើយប្រទេសថៃក៏ដូចគ្នា។ អ្នកជំនួញជាច្រើនបានកសាងទីលានលេងបាល់ទាត់ យកកម្រៃតាមម៉ោង។ នៅសង្កាត់ Khlong Toei ដែលស្ថិតនៅកណ្តាលទីក្រុងបាងកក គឺជាកន្លែងកកកុញដោយអគារ និងមនុស្សជាច្រើន ដូច្នេះពុំមានសល់ទីធ្លាសម្រាប់សាងសង់សួនថ្មីឲ្យក្មេងៗ លេងបាល់ទាត់ឡើយ។ ឃើញដូចនេះ ក្រុមហ៊ុនអចលនទ្រព្យ AP Thailand បានធ្វើគម្រោងទីលានបាល់ទាត់គ្មានព្រំដែន ដោយប្រើប្រាស់រូបភាពពីលើអាកាសស្វែងរកទីតាំង ដែលគ្មានមនុស្ស ឬទីតាំងណាដែលមាន រាងប្លែកៗ និងគ្មានគេប្រើប្រាស់ បន្ទាប់មកពួកគេចាក់ស៊ីម៉ង់ លាបពណ៌ និងដាក់កម្រាលការពារភាពរអិលបង្កើតបាន ជាទីតាំងលេងកីឡាដ៏សមស្របមួយ។ លោក Pattaraphurit Rungjaturapat បានលើកឡើងថាទីលានបាល់ទាត់ ២កន្លែងបានដំណើរការហើយកាលពីដើមឆ្នាំ ហើយពុំមានការជំទាស់ពីប្រជាជនក្នុងតំបន់ទេ។ ក្មេងៗបានមកលេងកម្សាន្ត បន្ទាប់ពីពួកគេចេញពីសាលា។ នៅក្នុងខែធ្នូនេះ ក្រុមហ៊ុន AP Thailand នឹងបង្កើតទីលានកីឡាទី ៣របស់ខ្លួន។

កាសស្តាប់ PlayStation VR

ដើម្បីទទួលបានរូបភាពច្បាស់ និងសំឡេងល្អ ជាទូទៅមនុស្សភាគច្រើនបានចំណាយប្រាក់រាប់ពាន់ដុល្លារលើ កាសស្តាប់ និងកុំព្យូទ័រ។ ផ្ទុយទៅវិញ PlayStation VR ផលិតផលរបស់ក្រុមហ៊ុន Sony បានធ្វើការកែលំអ ម៉ាស៊ីន PlayStation 4 ដែលមនុស្សជាច្រើនបានប្រើប្រាស់រួចមកហើយ។ នេះគឺជាអត្ថប្រយោជន៍ ដែលអ្នកចូលចិត្ត លេងហ្គេមកំពុងស្វែងរកហើយកាសស្តាប់ PlayStation VR គឺអ្វីដែលលោក Richard Marks វិស្វករក្រុមហ៊ុន Sony ហៅថា គឺជាឧបករណ៍ដែលមានកំលាំងខ្លាំង ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មី ពេល ប្រើប្រាស់VR។ for TIME ច្រាសដុសធ្មេញដ៏ឆ្លាតវៃ Quip នៅពេលដែលនិយាយដល់សុខភាពមាត់ធ្មេញ ប្រជាជនអាមេរិកភាគច្រើន គឺខ្ជិលច្រអូស។ ក្នុងមួយថ្ងៃត្រូវដុសធ្មេញ ២ដងហើយ ៣ខែម្តងត្រូវប្តូរច្រាសដុសធ្មេញ ប៉ុន្តែប្រជាជនអាមេរិក ក្នុងចំណោមមនុស្ស ២នាក់ មានម្នាក់ ដុសធ្មេញតែម្តងក្នុងមួយថ្ងៃក្នុងចំណោមមនុស្ស ៤នាក់ មាន៣នាក់លើសពី ៣ខែ ទើបដូរច្រាសដុសធ្មេញម្តង។ ពួកគេត្រូវបានព្រមានពីហានិភ័យមាត់ធ្មេញជាច្រើន (ដោយរួមទាំងជំងឺអញ្ចាញនិងធ្មេញផងដែរ) តែពួកគេនៅតែអ៊ីចឹង។
ដូច្នេះលោក Simon Enever រួមនិងលោក Bill May ជាដៃគូមានគំនិតបង្កើតច្រាសដុសធ្មេញដែលមានអត្ថប្រយោជន៍បន្ថែម។ ជាលទ្ធផល លោកទាំង២ផលិតបាន Quip ដែលជាច្រាសដុសធ្មេញសាមញ្ញ គ្រប់លក្ខណៈ និងដើរដោយឋាមពល ថ្មពិល។ Quip ជាច្រាស់ដុសធ្មេញដែលផ្តល់រំញ័រ រៀងរាល់ ៣០វិនាទីម្តង ដើម្បីប្រាប់ដល់អ្នកប្រើប្រាស់ថា ត្រូវផ្លាស់ប្តូរទីតាំងដុស។ ទាំងនេះសុទ្ធសឹងជាស្នាដៃច្នៃប្រឌិតថ្មីសន្លាងសម្រាប់ឆ្នាំ ២០១៦ ដែល ទស្សនាវដ្តីTime ប្រមូលយកមក ផ្សព្វផ្សាយ។ ស្នាដៃទាំងអស់នេះ មិនបានចាត់ចំណាត់ថ្នាក់ឡើយ។ នៅមានស្នាដៃជាច្រើនទៀត ហើយយើងខ្ញុំនឹង បន្តផ្សព្វផ្សាយជូនលោកអ្នកនៅពេលក្រោយៗទៀត៕

The-Best-Creative-2016-056

អត្ថបទអ្នកចង់អាន

Toyota Vios ២០១៧ នឹងបង្ហាញខ្លួន នៅថៃ ក្នុងខែមករានេះ

ដោយ: ចរិយា 11 PM, Friday, 13 Jan, 2017

ព្រមគ្នានឹងការបង្ហាញខ្លួនរបស់ Suzuki Swift ២០១៧ នៅជប៉ុន ទំនើបក៏បានឮសូរដំណឹងថា រថយន្តតូយ៉ូតា Vios ឆ្នាំ២០១៧ ត្រៀមខ្លួននឹងបង្ហាញមុខ ជាផ្លូវការនៅប្រទេ...

តោះ! មកដឹងពីរបៀបប្រើប្រាស់ Wireless PowerShare នៅលើទូរស័ព្ទ Galaxy S10 ដើម្បីសាកថ្មទៅឱ្យ Galaxy Buds ឬក៏ទូរស័ព្ទផ្សេងទៀត

ដោយ: ភារុន 8 AM, Tuesday, 30 Apr, 2019

ក្រុមហ៊ុន Samsung មានទំនុកចិត្តយ៉ាងខ្លាំង ចំពោះថាមពលថ្មនៅក្នុងទូរស័ព្ទ Galaxy S10 ព្រោះថាឥឡូវនេះ ក្រុមហ៊ុនបានតំឡើងលក្ខណៈពិសេសថ្មីមួយ ដែលមានឈ្មោះថា ...

ម៉ូដែល ឧបករណ៍បញ្ជាហ្គេម (Switch) របស់ Nintendo មានតម្លៃថោកបំផុត នឹងចេញលក់នៅក្នុងខែ មិថុនា ខាងមុខនេះ

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

យោងទៅតាមរបាយការណ៍របស់ Bloomberg បានលើកឡើងថា ក្រុមហ៊ន Nintendo អាចនឹងចេញលក់ម៉ូដែលឧបករណ៍បញ្ជាហ្គេម (Switch) ដែលមានតម្លៃថោកបំផុតនៅខែ មិថុនា ខាងមុខនេះហ...

Logitech បានបង្កើត Keyboard ហ្គេមចុងក្រោយបង្អស់ ជាមួយតួអង្គ Esports

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

ក្រុមហ៊ុន Logitech កំពុងដាក់បង្ហាញពីក្តារចុច Logitech G Pro Mechanical Gaming ដែលវាត្រូវបានបង្កើតឡើង ដោយមានកិច្ចសហការជាមួយតួអង្គ Esport កំពូលៗ។ ក្ត...

Tomnerb.Com - YouTube Channel