ចូលចិត្តទំនើប

ទូរក្លាស្សេ LG ខ្លាំងមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 15 May, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំជូនមិត្តអ្នកអាននូវផលិតផលទូរក្លាស្សេថ្មី ពីក្រុមហ៊ុន LG ដែលជាជម្រើសដ៏ល្អសម្រាប់ការរក្សាទុកម្ហូបអាហារឱ្យនៅស្រស់បានយូរ។ ចង់ដឹងថាទូរក្លាស្សេ LG Savana ចំណុះ 452 លីត្រ ម៉ូដែល GR-K45DSLBC មានចំណុចពិសេសអ្វីខ្លះ សូមអានអត្ថបទខាងក្រោម។
ធានាគុណភាពរយៈពេល 10 ឆ្នាំ
ទូរក្លាស្សេមួយនេះ ផលិតឡើងជាមួយការបំពាក់ Compressor ផលិតដោយក្រុមហ៊ុន LG ផ្ទាល់ ដែលមានមូលដ្ឋានផ្តោតលើភាពជាប់ធន់បានយូរ និងបច្ចេកវិទ្យាខ្ពស់។ វាមានការធានារយៈពេល 10 ឆ្នាំ ទាំងនៅលើ Inverter Linear Compressor និង Recipro Compressor ជាមួយនឹងបច្ចេកវិទ្យាជឿទុកចិត្តខ្ពស់ពីក្រុមហ៊ុន LG។

រក្សាសីតុណ្ហភាពបាន 5 ថ្ងៃ

អ្នកពុំចាំបាច់មានកង្វល់ឡើយជាមួយផលិតផលទូរក្លាស្សេ Chest Freezer របស់ LG ដោយសារវាមានសមត្ថភាពរក្សាសីតុណ្ហភាពចន្លោះពី -18OC ទៅ -1OC ក្នុងអំឡុងពេលថាមពលអគ្គិសនីត្រូវបានកាត់ផ្តាច់។ អ្នកអាចរក្សាទុកម្ហូបអាហារឱ្យនៅស្រស់ និងរក្សាទុកបានកាន់តែយូរជាមួយបច្ចេកវិទ្យារបស់ LG នៅក្នុងទូរក្លាស្សេមួយនេះ។

លំនឹងចរន្តអគ្គិសនី

បច្ចេកវិទ្យាដែលបំពាក់នៅក្នុងទូរក្លាស្សេមួយនេះអាចគ្រប់គ្រងយ៉ាងពេញលេញលើបម្រែបម្រួលឡើងចុះនៃចរន្តអគ្គិសនី។ ក្រុមហ៊ុន LG ធានាថាបម្រែបម្រួលចរន្តអគ្គិសនីស្ថិតនៅចន្លោះពី 135V ទៅ 290V។ ដូច្នេះអ្នកពុំចាំបាច់បារម្ភទៀតទេពីបញ្ហាទូរក្លាស្សេគាំង មិនប្រក្រតីជាមួយទូរក្លាស្សេរបស់ LG។

មុខងារ Blast Freezing

នេះជាមុខងារដែលជួយឱ្យល្បឿននៃភាពត្រជាក់ដំណើរការបានលឿនជាងម៉ូដែលដទៃទៀតរហូតដល់ 30%។ ចរន្តខ្យល់ត្រជាក់ ដែលកើតឡើងដោយចលនាបង្វិលកង្ហារ ចេញពីគម្របទ្វារខាងលើ ដូច្នេះវាអាចធ្វើឱ្យម្ហូបអាហារនៅក្នុងទូរត្រជាក់កកបានកាន់តែលឿន និងកាន់តែងាយស្រួល។

អំពូល LED

គុណសម្បត្តិរបស់អំពូល LED គឺជួយសន្សំសំចៃថាមពលបានកាន់តែច្រើន។ វាជួយកាត់បន្ថយការចំណាយរបស់អ្នក ដោយសារអំពូល LED អាចប្រើធន់បានយូរ ដែលអ្នកមិនចាំបាច់ត្រូវផ្លាស់ប្តូរវានោះទេ។ ចំណុចពិសេសមួយទៀត គឺវាមានពន្លឺភ្លឺច្បាស់ ដែលអនុញ្ញាតឱ្យអ្នកស្វែងរកម្ហូបអាហារក្នុងទូរបានកាន់តែងាយស្រួល។

ជាប់ធន់ រឹងមាំ

អ្នកប្រើប្រាស់ទូរក្លាស្សេភាគច្រើនតែងរអ៊ូរទាំអំពីដៃទ្វារទូរដែលងាយនឹងបាក់បែក។ ប៉ុន្តែនាពេលនេះ អ្នកអាចទុកចិត្តបានជាមួយដៃទូរក្លាស្សេរបស់ LG ដែលធានាថាជាប់ធន់បានយូរអង្វែង ជួយអ្នកសន្សំសំចៃថវិកាបានកាន់តែច្រើន៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

WonderCube ឡូយប៉ុណ្ណាទៅ?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 14 Sep, 2017

ក្រឡេកមើលមួយភ្លែត អ្នកប្រាកដជាគិតថា វាគ្រាន់តែជាបណ្តោងសោរ ដែលមានរូបរាងដ៏ទាក់ទាញមួយប៉ុណ្ណោះ។ ប៉ុន្តែសូមពិនិត្យឱ្យជាក់លាក់ WonderCube មិនមែនជាបណ្តោងស...

លក្ខណៈពិសេសទាំង10 នេះ បានណែនាំនៅក្នុងទូរស័ព្ទ iPhone X ដែលអ្នករាល់គ្នាគួរតែដឹង!

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

ឥឡូវនេះមានការណែនាំ iOS មួយចំនួន ដែលយើងគិតថា ប្រិយមិត្តអ្នកអានទាំងអស់គួរតែដឹង និងប្រើប្រាស់ ជាមូលដ្នាន ទៀងទាត់។ ខាងក្រោមនេះគឺជា លក្ខណៈពិសេសទាំង 10 ដ...

Huawei បំបែកកំណត់ត្រាលក់ទូរសព្ទបាន 200 លានគ្រឿង

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 02 Jan, 2019

នៅក្នុងឆ្នាំ 2018 នេះក្រុមហ៊ុន Huawei បានបំបែកកំណត់ត្រារបស់ក្រុមហ៊ុន ក្នុងការលក់ដាច់ទូរសព្ទ Smartphone បានចំនួន 200 លានគ្រឿង ដែលនេះជាការអះអាងរបស់ក្...

ទូរស័ព្ទ iPhone 11ស៊េរីថ្មីរបស់ Apple មិនមានប្រព័ន្ធ 5G ពីព្រោះ 5G មិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ទូរស័ព្ទស៊េរីថ្មីទាំងនេះ!!

ដោយ: ភារុន 10 AM, Saturday, 21 Sep, 2019

ដូចដែលអ្នកប្រើប្រាស់បានរំពឹងទុក ទូរស័ព្ទ iPhone ស៊េរីឆ្នាំ 2019 របស់ក្រុមហ៊ុន Apple គឺមិនបានរួមបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា 5G នោះទេ។ ដូច្នេះ ទូរស័ព្...

Tomnerb.Com - YouTube Channel