ចូលចិត្តទំនើប

ចំណុចនៃទូរទឹកកក ដែលអ្នកគួរតែត្រូវសម្អាត

ដោយ: ភារុន 9 AM, Monday, 21 Jan, 2019

ទូរទឹកកករបស់អ្នកត្រូវការថែទាំយ៉ាងត្រឹមត្រូវ មិនមែនគ្រាន់តែលាងសម្អាតធ្នើរក្នុងទូរទឹកកកលំៗ ឬគ្រវែងវាចោលនោះទេ។ តើអ្នកមិនដែលស្រមៃទេថា មានកន្លែងផ្សេងទៀតនៃទូរទឹកកករបស់អ្នកដែលអ្នកប្រហែលមិនចាប់អារម្មណ៍ សម្អាតវា? ការសម្អាតដ៏ត្រឹមត្រូវគឺអាចពន្យាអាយុទូរទឹកកក នឹងអាចធ្វើឱ្យអ្នកសន្សំសំចៃភ្លើងបានផងដែរ។ ដូច្នេះ ទំនើប សូមណែនាំប្រិយមិត្តអ្នកអានឱ្យមកស្គាល់ចំណុចចំនួន 4 នៃទូរទឹកកកដែលអ្នកគួរសម្អាតវាកុំខាន។ ចំណុចទាំងនេះមានដូចជា៖
1. ម៉ាស៊ីន Condenser coil
ម៉ាស៊ីននេះមានអត្ថប្រយោជន៍ខ្លាំងណាស់ដោយវាបញ្ចេញធាតុត្រជាក់ចេញមកខាងក្រៅ និង ស្រូបកម្តៅចូល បើនិយាយរួមមក ម៉ាស៊ីននេះដើរតួនាទីជាអ្នកផ្លាស់ប្តូរស៊ីតុណ្ហភាពនៅក្នុងទូរទឹកកក។ អ្នកគួរសម្អាតចំណុចនេះយ៉ាងហោចណាស់ 6ខែ ម្តង ប្រសិនបើម៉ាស៊ីននេះត្រូវហ៊ុំព័ន្ធដោយធូលីដី និងភាពកខ្វក់ផ្សេងៗនោះ។ ទូរទឹកកករបស់អ្នកនឹងខំប្រឹងធ្វើការកាន់តែខ្លាំង ដើម្បីរក្សាម្ហូបអាហារនៅក្នុងទូរទឹកកកឱ្យនៅត្រជាក់ និងស្រស់ ម្យ៉ាងទៀតប្រសិនបើអ្នកមិនចាប់អារម្មណ៍សម្អាតវា នៅពេលវាបញ្ចេញស៊ីតុណ្ហភាពគឺមិនមានប្រសិទ្ធភាពឡើយ។

2. ម៉ាស៊ីន Ice maker
ម៉ាស៊ីន Ice maker ក៏ត្រូវការសម្អាតយ៉ាងហោចណាស់មួយដងក្នុងមួយខែផងដែរ ដើម្បីធ្វើឱ្យវាដំណើរការបាន ត្រឹមត្រូវ។

3. តម្រងទឹក ឬ Water Filter
តម្រងទឹករបស់ទូរទឹកកកមានតួនាទីសំខាន់ដើម្បីរក្សាទឹកឱ្យស្អាត មុននឹងធ្លាក់ចូលទៅក្នុងម៉ាស៊ីន Ice maker ដើម្បី ផលិតចេញជាទឹកកក ប៉ុន្តែវាមិនអាចធ្វើឱ្យទឹកស្អាតបានទេប្រសិនបើតម្រងមិនស្អាត។ ដូច្នេះអ្នកត្រូវផ្លាស់ប្តូរវាយ៉ាងហោចណាស់កន្លះឆ្នាំម្តង។

4. រន្ធខ្យល់នៃម៉ាស៊ីនកក
រន្ធខ្យល់ដែលផ្តល់នូវស៊ីតុណ្ហភាពត្រជាក់ដើម្បី បង្កកអាហារនៅក្នុងទូរទឹកកកគឺមានសារៈសំខាន់ណាស់ក្នុងការរក្សាឱ្យម៉ាស៊ីនកកអាចបញេ្ចញស៊ីតុណ្ហភាពត្រឹមត្រូវ។ ប្រសិនបើរន្ធខ្យល់កក អ្នកត្រូវបើកឱ្យវារលាយ ហើយនិងសម្អាតវាចេញ ។ ដូច្នេះអ្នកឧស្សាហន៍ពិនិត្យ និងបើកម៉ាស៊ីនកកមើល មិនត្រូវទុកឱ្យវាកកក្លាយជាទឹកកក ហើយត្រូវប្រាកដថាអ្នកមិនត្រូវដាក់អាហារឱ្យហ៊ុំព័ទ្ធជិតនៅរន្ធនេះឡើយ។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

មុខងារថ្មីៗរបស់ Fossil Smartwatch

ដោយ: ដួងច័ន្ទ 8 AM, Thursday, 09 Aug, 2018

ផលិតផលនាឡិកា Smartwatch របស់ Fossil តែងតែបំពាក់ជាមួយមុខងារដ៏សាមញ្ញ ជាមួយនឹងតម្លៃសមរម្យ។ Fossil ប្រើប្រាស់ Wear OS Software របស់ក្រុមហ៊ុន Google នៅ...

កាសត្រចៀក Freebud 2 pro អាចបញ្ចូលថ្មដោយគ្មានខ្សែនៅលើ Rear Mate 20

ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018

ក្រុមហ៊ុន Huawei បាននឹងកំពុងរៀបចំវេទិកាសម្រាប់ការប្រកាស Huawei Mate 20 របស់ក្រុមហ៊ុននៅខែក្រោយនេះ ហើយក្រុមហ៊ុនក៏នឹងប្រកាសកាសត្រចៀកគ្មានខ្សែថ្មីរបស់ខ...

ហេតុផលបង្ហាញថា អ្នកត្រូវការទូរសព្ទថ្មី

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 07 Feb, 2017

តើទូរសព្ទអ្នក ប្រើការលែងបានទៀតហើយមែនទេ? តើមនុស្សនៅជុំវិញអ្នក តែងតែចំអកឱ្យអ្នក ដោយសារតែអ្នកមិនទាន់សម័យមែនទេ? ទាំងនេះជាសញ្ញាមួយចំនួនបង្ហាញថា អ្នកគួរប...

កម្មវិធីកម្ចាត់មេរោគដ៏ល្អបំផុត សម្រាប់ស្មាតហ្វូន ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 8 AM, Tuesday, 12 Feb, 2019

ក្រៅពីការលេងហ្គេម និងមើលភាពយន្ត ការរុករកព័ត៌មាននានា នៅលើអ៊ីនធឺណិត ក៏ជាភាពទាក់ទាញមួយផ្សេងទៀត ដែលត្រូវបានបង្កើតឱ្យមាននៅក្នុង ស្មាតហ្វូនប្រើប្រាស់ប្រព...

Tomnerb.Com - YouTube Channel