ចូលចិត្តទំនើប

4 App ដ៏ល្អបំផុត សម្រាប់តាមដានកញ្ចប់ទំនិញ ដែលប្រើជាមួយប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018

ការទិញទំនិញតាមអនឡាញគឺមានភាពងាយស្រួលបំផុត។ អ្នកអាចធ្វើការកុម៉ង់ទិញរបស់របរពីគ្រប់ទីកន្លែងដោយមិនចាំបាច់ទៅហាងលក់ដោយផ្ទាល់។ ប៉ុន្តែការកុម៉ង់ទិញតាមអនឡាញមានគុណវិបត្តិបន្តិចគឺការរង់ចាំ ដែលជាហេតុផលធ្វើឲ្យអតិថិជនមិនពេញចិត្ត ដូច្នេះវាបានធ្វើឲ្យ App តាមអ៊ីនធឺណែតមួយចំនួន ដែលសម្រាប់ធ្វើការតាមដានកញ្ចប់ទំនិញបានខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែឆាប់រហ័ស និង ប្រសើរជាងមុន។ ខាងក្រោមនេះគឺជា App ចំនួន 4 ដែលអ្នកអាចតាមដានកញ្ចប់តម្លៃទំនិញរបស់អ្នកដ៏ល្អបំផុតដែលប្រើប្រាស់ជាមួយប្រព័ន្ធ Android ដែលរួមមាន៖
1. ParcelTrack
ParcelTrack គឺជា App សម្រាប់តាមដានកញ្ចប់ទំនិញ no-nonsense ជាមួយនឹងលក្ខណៈពិសេសដែលមានប្រយោជន៍ដូចជារកលេខ Clipboard ដោយស្វ័យប្រវត្តិ និង លេខសម្ងាត់សម្គាល់ User ID តែមួយគត់ដែលមានអ៊ី ម៉ែល Inbox.ion ។ នៅពេលអ្នកបើកចូលអាស័យដ្ឋាននេះ ParcelTrack នឹងតាមដានលេខ ID របស់អ្នកដោយស័យប្រវត្តិសម្រាប់កញ្ចប់ទំនិញដែលអ្នកបានកុម៉ង់ ហើយបានបង្ហាញយ៉ាងលម្អិតចំពោះទំនិញថាតើទំនិញត្រូវបានផ្ញើរពីទីតាំងណា និង ពេលបច្ចុប្បន្នវាស្ថិតនៅទីតាំងណា ព្រមជាមួយការបង្ហាញទិដ្ឋភាពផែនទីផងដែរ។ លើសពីនេះការប្រើ ParcelTrack គឺឥតគិតថ្លៃ។

2. Slice
Slice គឺជា App ជំនួយដល់អ្នកសម្រាប់ការទិញទំនិញ និង ជួយអ្នកសន្សំថវិកាចំពោះការចំណាយ ហើយនិងផ្តល់ឲ្យអ្នកនូវការតាមដានកញ្ចប់ទំនិញដោយស្វ័យប្រវត្តិ។ អ្នកអាចបន្ថែមគណនី Amazon របស់អ្នកនៅក្នុង Slice ដើម្បីទទួលបានព័ត៌មានបន្ថែមដែលមានប្រយោជន៍ចំពោះការទិញទំនិញរបស់អ្នក។ លើសពីនេះប្រសិនបើមានការបញ្ចុះតម្លៃលើទំនិញដែលអ្នកបានទិញនោះ Slice អាចនឹងទទួលបានការសងប្រាក់វិញដោយស្វ័យប្រវត្តិ និង ធ្វើការទូទាត់ឲ្យអ្នកទៅតាមការតភ្ជាប់របស់អ្នក។ អ្វីដែលល្អបំផុតរបស់ Slice គឺឥតគិតថ្លៃ។

3. 17Track
17Track អនុញ្ញាតឲ្យអ្នកពិនិត្យស្ថានភាពនៃកញ្ចប់ទំនិញរបស់អ្នកពី Browser នៅក្នុង 17Track.net និង Syncs ដោយស្វ័យប្រវត្តិសម្រាប់ធ្វើការជូនដំណឹងនៅក្នុងឧបករណ៍ប្រើប្រាស់របស់អ្នកដូចជា ទូរស័ព្ទ ឬ Tablet ជាដើម។

4. Deliveries Package Tracker
Deliveries Package Tracker គឺជា App តាមដានកញ្ចប់ទំនិញ ដោយរួមបញ្ចូលទាំងវិបសាយក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ចូន ហើយនិងការជូនដំណឹងដោយរុញទៅលើ Notification សម្រាប់ Status ដើម្បី Update ស្ថានភាពកញ្ចប់ទំនិញរបស់អ្នកថាតើវាស្ថិតនៅទីតាំងណានៅពេលបច្ចុប្បន្ន។ លើសពីនេះវាអនុញ្ញាតឲ្យភ្ជាប់គណនី Amazon និង eBay របស់អ្នក automatic sync ជាមួយនឹងការទិញរបស់អ្នក។

អត្ថបទអ្នកចង់អាន

គន្លឹះ ៤ បង្ការជម្លោះ លើដងផ្លូវ

ដោយ: ចរិយា 6 PM, Monday, 16 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា កើតឡើងរាល់ថ្ងៃនៅលើដងផ្លូវ។ សំឡេងឈ្លោះប្រកែក លាន់ឮទ្រហឹងអឺងកង។ ថ្ងៃណាក៏ដូចថ្ងៃណា។ ជម្លោះមិនអាចដោះស្រាយបញ្ហាបានទេ...

ទោចក្រយានអគ្គិសនី សាកថាមពល បានដោយខ្លួនឯង

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 10 Oct, 2017

ក្រុមហ៊ុនច្នៃម៉ូដកង់របស់ប្រទេសអូទ្រីស Vello បានបញ្ជាក់ពីការផលិតកង់ដំបូងបង្អស់ ដែលមានបំពាក់មុខងារបីចម្រុះចូលគ្នាគឺ អគ្គិសនី បញ្ចូលថាមពលដោយស្វ័យប្រវត...

គុណសម្បត្តិ និង គុណវិបត្តិនៃការធ្វើដំណើរ ដោយរថយន្ត

ដោយ: ដួងច័ន្ទ 10 PM, Friday, 13 Jan, 2017

ដំណើរកំសាន្ត គឺជាវិធីសាស្រ្តមួយ ក្នុងការកាត់បន្ថយភាពស្មុគស្មាញ ពីការបំពេញការងារ ឬការប្រកប របរចិញ្ចឹមជីវិតនានា។ អ្នកតែងតែចង់ដឹងពីមធ្យោបាយល្អបំផុត សម...

ដឹងពីពេលវេលា ត្រូវទិញទូរទឹកកកថ្មី

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

វាប្រហែលជាដល់ពេលវេលា ដែលអ្នកត្រូវផ្លាស់ប្តូរទូរទឹកកកហើយ បើសិនជាអ្នកបានឃើញសញ្ញាអាសន្នទាំងនេះ។ ទូរទឹកកកជាសម្ភារៈដ៏សំខាន់មួយ នៅក្នុងគេហដ្ឋាន។ វាជួយរក្...

Tomnerb.Com - YouTube Channel