ចូលចិត្តទំនើប

ណែនាំឈុត 3D Blue Ray Home Theater ពី LG

ដោយ: ដួងច័ន្ទ 9 AM, Thursday, 03 Jan, 2019

ថ្ងៃនេះ ទំនើប សូមណែនាំផលិតផល Home Theater ម៉ូដែល 3D Blue Ray ពីក្រុមហ៊ុន LG ជូនមិត្តអ្នកអានដែលកំពុងស្វែងរកផលិតផលដែលផ្តល់ឱ្យនូវបទពិសោធន៍ស្តាប់តន្រ្តី និងទស្សនាវីដេអូដ៏អស្ចារ្យ។ ចង់ដឹងថាផលិតផលឈុត 3D Blue Ray របស់ LG ពិសេសយ៉ាងណា សូមធ្វើការស្វែងយល់ទាំងអស់គ្នា។
ប្រព័ន្ធសម្លេង 9.1 Ch. Immersive Sound
ឈុត Home Theater មួយនេះបំពាក់នូវប្រព័ន្ធសម្លេង 9.1 Channel Immersive Sound ដែលបន្ថែមនូវឧបករណ៍បំពងសម្លេងបញ្ឈរចំនួន 4 គ្រឿងព័ទ្ធជុំវិញ បន្ថែមលើប្រព័ន្ធសម្លេង Home Theater ប្រភេទ 5.1 Channel ទូទៅរបស់អ្នក។ ឧបករណ៍បំពងសម្លេងទាំង 9 គ្រឿងនេះ បញ្ជូនសម្លេង 9 ប្រភេទខុសៗគ្នា ចេញពីទិសដៅ 9 ខុសៗគ្នា ផ្តល់ឱ្យអ្នកនូវសម្លេងលឺច្បាស់ និងកាន់តែពិរោះ ធ្វើឱ្យអ្នកទទួលអារម្មណ៍ថាខ្លួនរបស់អ្នកដូចជាកំពុងស្ថិតនៅចំកណ្តាលសកម្មភាពដ៏សកម្មមួយ។

ប្រតិបត្តិការ 3D Surround
ជាមួយបច្ចេកវិទ្យាកម្រិតសម្លេងដ៏ពិសេសពី LG ដែលជាមុខងារប្រតិបត្តិការសម្លេងមានឈ្មោះថា 3D Surround Processor ធ្វើឱ្យឈុត Home Theater មួយនេះ អាចនាំមកជូនអ្នកប្រើប្រាស់នូវសម្លេងកាន់តែស៊ីជម្រៅ និងជាប្រភេទសម្លេងហ៊ុំព័ទ្ធជុំវិញ ប្រៀបបាននឹងជីវិតរស់នៅជាក់ ស្តែង។

ឧបករណ៍បំពងសម្លេងធ្វើពីសរសៃ Aramid
សរសៃ Aramid ជារូបធាតុផ្សំដែលមានភាពរឹងមាំខ្លាំង ធន់នឹងរំញោចពីខាងក្រៅ។ វាត្រូវបានបំពាក់នៅក្នុងឈុត Home Theater មួយនេះ ដែលអាចធ្វើឱ្យកំហូចទ្រង់ទ្រាយសម្លេង ត្រូវបានកាត់បន្ថយមកនៅក្នុងកម្រិតកាន់តែទាប និងបញ្ជូនចេញនូវសម្លេងច្បាស់ និងលឺខ្លាំង។

មុខងារ 3D Playback
បទពិសោធន៍នៃការទស្សនាវីដេអូប្រភេទ 3D ពោរពេញដោយផាសុកភាពបំផុត នាពេលនេះអាចដំណើរការបានជាមួយប្រព័ន្ធ LG 3D Blu-Ray Home Theater ហើយ។ វាត្រូវបានផលិតឡើងកាន់តែឥតខ្ចោះ ដោយបច្ចេកវិទ្យា 3D ទំនើប ដែលក្រុមហ៊ុន LG ផ្តល់ឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ទស្សនារូបភាព 3D កាន់តែច្បាស់ ជាមួយនឹងកម្រិតពន្លឺកាន់តែខ្លាំង ហើយរូបភាព 3D កាន់តែច្បាស់ ដោយមិនភាពភាពស្រវាំង ឬព្រិលឡើយ។
បច្ចេកវិទ្យា ULTRA HD Upscaler
អ្នកនឹងរីករាយជាមួយរូបភាពមានគុណភាពខ្ពស់បំផុត សម្រាប់ការទស្សនាកំសាន្តនៅក្នុងគេហដ្ឋាន។ បច្ចេកវិទ្យា ULTRA HD Upscaler មានសមត្ថភាពធ្វើការពង្រឹងគុណភាពរូបភាពធម្មតា ទៅជារូបភាពបែប ULTRA HD ដែលជារូបភាពកម្រិត Full HD Resolution គុណនឹង 4 ដង។
កម្មវិធី LG Smart TV
អ្នកអាចទទួលបាននូវបទពិសោធន៍នៃការកំសាន្តដ៏ពេញនិយម និងការប្រើប្រាស់ App ល្បីៗមួយចំនួន ជាមួយមុខងារ LG Smart TV។ គ្រប់កម្មវិធីស្តីអំពីបែបបទនៃការរស់នៅ ការលេងហ្គេមកំសាន្ត និងកម្មវិធី VOD ជាសេវាកម្មចម្រុះដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់កំសាន្តជាលក្ខណៈបុគ្គល និងលក្ខណៈគ្រួសារ ស្របតាមចំណង់ចំណូលចិត្តរបស់អ្នក។

មុខងារ Private Sound
ជាមួយនឹងមុខងារដ៏ពិសេសនេះ អ្នកមិនចាំបាច់ចំណាយប្រាក់ទិញកាស Bluetooth ដ៏ថ្លៃយកមកប្រើប្រាស់នោះទេ។ មុខងារបញ្ជូនសម្លេងដោយគ្មានខ្សែ ចេញពីកម្មវិធីទូរទស្សន៍ និង App នានា ទៅកាន់ទូរសព្ទដៃ ឬឧបករណ៍ចល័តរបស់អ្នក អាចឱ្យអ្នកស្តាប់សម្លេងតាមរយៈកាសស្តាប់ធម្មតា ក្នុងពេលដែលសមាជិកគ្រួសាររបស់អ្នកនៅលង់លក់ក្នុងដំណេកនៅឡើយ។

បច្ចេកវិទ្យា MIRACAST
បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យអេក្រង់ ឆ្លុះបញ្ចាំងរូបភាពចេញពីឧបករណ៍ចល័ត ឬទូរសព្ទដៃ ទៅក្នុងទូរទស្សន៍។ អ្នកគ្រាន់តែបញ្ចាំងអេក្រង់របស់ឧបករណ៍ចល័ត ឬទូរសព្ទដៃ នោះអ្នកអាចរីករាយមាតិកានៅលើទូរសព្ទដៃ ដែលមានដូចជា រូបភាព វីដេអូ ហ្គេម។ល។ បានដោយផ្ទាល់ភ្លាមៗនៅលើអេក្រង់ទូរទស្សន៍។

បច្ចេកវិទ្យា Wi-Fi Direct
អ្នកអាចរីករាយជាមួយការចែករំលែកឯកសារ ដោយពុំមានវត្តមានខ្សែភ្ជាប់ ជាមួយបច្ចេកវិទ្យា Wi-Fi Direct។ ឧបករណ៍ LG Audio គាំទ្រជាមួយបច្ចេកវិទ្យា Wi-Fi Direct អនុញ្ញាតឱ្យអ្នកធ្វើការតភ្ជាប់បានកាន់តែទូលំទូលាយ ងាយស្រួលប្រើប្រាស់ និងអនុវត្តមុខងារបញ្ចាំងវីដេអូដោយគ្មានខ្សែភ្ជាប់បាន ជាមួយឧបករណ៍ឌីជីថលដទៃទៀត៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

កង់ GI BIKE ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 11 PM, Thursday, 12 Oct, 2017

តើអ្នកនឹងទទួលបានអ្វី បើសិនជាអ្នករួមបញ្ចូលគំនិតច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាទោចក្រយាន ដូចជា កង់បត់ កង់អគ្គិសនី កម្មវិធីទោចក្រយានឆ្លាតវៃចម្រុះ និងកាំ...

កាមេរ៉ា Huawei Mate 10 Pro ជាក្តីបារម្ភរបស់ Samsung?

ដោយ: ដួងច័ន្ទ 10 AM, Monday, 21 May, 2018

មុនពេលក្រុមហ៊ុន Samsung បញ្ចេញទូរសព្ទម៉ូដែលថ្មី Galaxy S9 ក្រុមហ៊ុន​ Huawei បានកំណត់ថានឹងនាំមកជូននូវម៉ូដែលទូរសព្ទថ្មី Mate 10 Pro Stateside។ ទូរសព្...

ឧបករណ៍ដាក់ទឹក សម្រាប់សត្វចិញ្ចឹម

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 19 Dec, 2017

អ្នកកំពុងត្រូវការវិធីសាស្រ្តងាយស្រួល ក្នុងការផ្តល់ទឹកដល់សត្វចិញ្ចឹមរបស់អ្នកមែនទេ? ចំពោះសត្វចិញ្ចឹម ដូចជាឆ្កែ និងឆ្មា វាអាចនឹងពិបាកក្នុងការ ឱ្យទឹកវា...

Apple កំពុងស្រាវជ្រាវមុខងារថ្មី សម្រាប់ iPhone 2019

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ទូរសព្ទ iPhone X ទើបនឹងមានវត្តមាននៅលើទីផ្សារ ហើយមនុស្សជាច្រើនកំពុងជក់ចិត្តដិតអារម្មណ៍ជាមួយ Animoji Novelty ប៉ុន្តែព័ត៌មានលេចឡើងពីទូរសព្ទ iPhone ឆ្ន...

Tomnerb.Com - YouTube Channel