ចូលចិត្តទំនើប

តោះមកស្គាល់! បញ្ហា 3 របស់ទូរទឹកកក ដែលអ្នកអាចជួសជុល ដោយខ្លួនឯងបាន

ដោយ: ភារុន 9 AM, Tuesday, 12 Feb, 2019

នៅពេលទូរទឹកកករបស់អ្នក ចាប់ផ្តើមបញ្ចេញសម្លេងខ្លាំងពីម៉ូទ័រជាញឹកញាប់ មានលេចទឹកជ្រៀបចេញមកខាងក្រៅ ឬទឹកកកនៅត្រង់តំបន់បង្កកសាច់ កាន់តែរឹងខ្លាំងឡើងៗ ទាំងនេះតែងជាបញ្ហា ដែលកើតមានឡើង នៅពេលអ្នកបានប្រើប្រាស់ ទូរទឹកកកអស់រយៈពេលយូរបន្តិចទៅ។ ប៉ុន្តែសូមអ្នកកុំបារម្ភអំពីបញ្ហាទាំងនេះ ដោយសារតែបញ្ហារបស់ទូរទឹកកក ទូទៅទាំងនេះ អាចត្រូវបានជួសជុលបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ហៅជាងមកជួសជុលនោះទេ ប្រសិនបើអ្នកមិនដឹងពីរបៀបក្នុងការជួសជុលដោយខ្លួនឯង យើង នឹងណែនាំអ្នក ដែលមាននៅក្នុងអត្ថបទខាងក្រោមនេះ៖
1. បញ្ហាការបញ្ចេញសម្លេងខ្លាំង ជាញឹកញាប់
ជាទូទៅ ម៉ាស៊ីនស្រូបកម្តៅ គឺមានទីតាំងស្ថិតនៅបាតខាងក្រោមនៃទូរទឹកកក ដូច្នេះជាធម្មតាវាត្រូវបានដក និងដាក់នៅពីខាងមុខ និងខាងក្រោយ (សម្រាប់ម៉ូដែលជំនាន់ថ្មី ទំនងជាត្រូវបានគេដាក់នៅខាងក្នុងតែម្តង) នៃទូរទឹកកក។ ដំបូងអ្នកត្រូវដកយកម៉ាស៊ីននេះចេញមកខាងក្រៅ ហើយបន្ទាប់មក អ្នកយកម៉ាស៊ីនបូមធូលី មកសម្អាតវាឱ្យអស់ជាតិសំណើម និងធូលីដី ផ្សេងៗ ដែលជាប់នឹងម៉ាស៊ីន។ បន្ទាប់មកត្រូវដាក់ម៉ាស៊ីនចូលត្រឡប់វិញ នឹងត្រូវកំណត់ស៊ីតុណ្ហភាពទូរបង្កកសាច់ សារជាថ្មីម្តងទៀត ឱ្យនៅត្រឹមតែ 2.8 និង 4.4 អង្សារសេ។ ប្រសិនបើធ្វើបែបនេះ មិនអាចដោះស្រាយបញ្ហានេះបានទេ សូមពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ ព្រោះបញ្ហាដែលកើតមានលើទូរទឹកកករបស់អ្នក អាចធ្ងន់ធ្ងរ ដោយមិនអាចជួសជុលដោយខ្លួនឯងបាន។

2. បញ្ហាលេចធ្លាយទឹក ជ្រៀបចេញមកខាងក្រៅ
ដំបូង អ្នកអាចសាកល្បងលាងសម្អាត ដោយការបង្ហូរទឹកចេញពីទូរបង្កក ដូចជាការប្រើទឹកក្តៅ ជាមួយនឹងការប្រើឧបករណ៍ Turkey Baster ឬក៏ បំពង់បង្ហូរទឹកចេញ ដែលមានទំហំតូច។ ប៉ុន្តែប្រសិនបើធ្វើបែបនេះហើយ នៅតែមិនអាចជួសជុលបាន អ្នកអាចបើកមើល ក្រែងល៍មានកម្ទេចកម្ទី កកជាប់នឹងសន្ទះបិទ/បើក នៅចុងបំពង់បង្ហូរនៃទូរបង្កករបស់អ្នក។ មួយវិញទៀតអ្នកអាចទាញទូរទឹកកក ឱ្យឆ្លាតចេញពីជញ្ជាំងបន្តិច បន្ទាប់មករកមើលកន្លែងជ្រៀបទឹកចេញនៅជុំវិញទូរទឹកកក។ នៅពេលអ្នករកឃើញ អ្នកអាចប្រើជ័រកាវ មកបិទកន្លែងជ្រៀបទឹកនេះឱ្យជិត។

3. បញ្ហាទឹកកក ជាប់នឹងម៉ូទ័របង្កកសាច់ច្រើនពេក
ដំបូង អ្នកយកអាហារ ដែលក្លាសេចេញឱ្យអស់ពីទូរបង្កក ក្រោយមកព្យាយាមលាងសម្អាត ម៉ូទ័របង្កកសាច់ ដោយកន្សែងជ្រលក់ទឹកក្តៅ លាយជាមួយនឹងសាប៊ូ មកជូតសម្អាតម៉ូទ័រនេះ ឱ្យស្អាត បន្ទាប់មកប្រើកន្សែងស្ងួត មកជូតនៅជុំវិញម៉ូទ័រនេះ ឱ្យស្ងួត រួចហើយត្រូវកំណត់ស៊ីតុណ្ហភាពសារជាថ្មីម្តងទៀត ឱ្យនៅត្រឹមតែ 2.8 និង 4.4 អង្សារសេ។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ឧបករណ៍ប្រកាសអាសន្នអគ្គីភ័យដ៏ឆ្លាតវៃ Nest Protect Smoke & Carbon Monoxide Alarm

ដោយ: ដួងច័ន្ទ 8 PM, Monday, 06 Mar, 2017

បច្ចុប្បន្នគ្រោះអគ្គីភ័យ ជាបញ្ហាចោទដ៏គួរឱ្យព្រួយបារម្ភ ជាពិសេសនៅក្នុងអាកាសធាតុក្តៅហួតហែង។ អគ្គីភ័យបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង និងវត្ថុមានតម្លៃ...

ក្រុមហ៊ុន Samsung ផលិតអេក្រង់ Monitor ភ្លោះ ដ៏ធំសម្បើម

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ក្រុមហ៊ុន Samsung កំពុងផលិតអេក្រង់ សម្រាប់ការទស្សនាម៉ូដែលថ្មី ដើម្បីជំនួស Monitor ភ្លោះ ដែលហួសសម័យ ហើយវាពិតជាមានទំហំធំអស្ចារ្យ។ ក្រុមហ៊ុនបានរាយការណ...

TriLens ផ្លាស់ប្តូរ Lenses ក្នុងពេលមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 24 May, 2017

ឧបករណ៍ TriLens ការពារសុវត្ថិភាព DSLR lenses របស់អ្នកបានដល់ទៅបីប្រភេទ និងផ្តល់ឱ្យអ្នកផ្លាស់ប្តូរកញ្ចក់កាមេរ៉ាលឿនបំផុត មិនធ្លាប់មានពីមុនមក។ មិនរំលងរ...

មកដឹង តិចនិចក្នុងការជួសជុលទូរស័ព្ទ iPhone ជាប់គាំង Headphones Mode

ដោយ: ភារុន 9 AM, Tuesday, 29 Jan, 2019

អ្នកប្រើប្រាស់ទូរស័ព្ទ iPhone មួយចំនួនធ្លាប់បានជួបបញ្ហាជាប់គាំង Headphone Mode ដែលការជាប់គាំងនេះ នឹងធ្វើឱ្យទូរស័ព្ទរបស់អ្នកមិនមានសម្លេងចេញមកខាងក្រៅ...

Tomnerb.Com - YouTube Channel