ចូលចិត្តទំនើប

ពន្លឺជំនួយសម្រាប់ កាមេរ៉ាទូរសព្ទ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

តើអ្នកធុញទ្រាន់ក្នុងការប្រើប្រាស់ទូរសព្ទដៃថតរូប ឬថតវីដេអូ មិនច្បាស់ ព្រិល ស្រអាប់ ដែលធ្វើឱ្យរូបភាព និងវីដេអូរបស់អ្នកបាត់បង់សោភណ្ឌភាពមែនទេ? បើមែន អ្នកត្រូវស្វែងរកសម្ភារៈជំនួយ ហើយថ្ងៃនេះ ទំនើប មានផលិតផលមួយណែនាំជូនអ្នក នោះគឺផលិតផល 2EYOU Ring Light។ ចង់ដឹងច្បាស់ពីផលិតផលមួយនេះ សូមអានអត្ថបទខាងក្រោម។
ភ្លើង 7 ពណ៌
ឧបករណ៍អំពូលជំនួយនេះផ្តល់នូវភ្លើងសម្រាប់ការថតរូបភាព ឬវីដេអូ Selfie ដែលមានជម្រើសចំនួន 7 ពណ៌ មានដូចជាពណ៌ស ក្រហម លឿងស្រាល បៃតង ខៀវលាយបៃតង ខៀវ និងពណ៌កូឡាបក្រហម។ ជម្រើសភ្លើងពណ៌ទាំង 7 នេះ បំពេញចន្លោះកង្វះខាតភ្លើង នៅពេលអ្នកថតរូប Selfie នៅក្នុងកន្លែងដែលមានពន្លឺខ្សោយ។

ពន្លឺ 3 កម្រិត
ជាមួយកម្រិតពន្លឺខុសៗគ្នា 3 កម្រិត (ពន្លឺខ្សោយ ល្មម និងភ្លឺខ្លាំង) អំពូល LED ចំនួន 7 ពណ៌ និង Light Effect ខុសៗគ្នាចំនួន 21 ប្រភេទ នឹងជួយឱ្យអ្នកទទួលបានរូបភាព និងវីដេអូក្នុងកម្រិតគុណភាពកាន់តែខ្ពស់ និងអាចបំពេញតម្រូវការច្រើនលក្ខខណ្ឌ មិនថានៅក្នុងបន្ទប់ នៅខាងក្រៅ នៅពេលយប់ ឬពេលថ្ងៃឡើយ។

មុខងារបញ្ចូលថាមពលឡើងវិញ
ផលិតផលអំពូល Selfie Ring នេះមានបំពាក់នូវថ្ម ដែលអាចបញ្ចូលថាមពលឡើងវិញបាន ដូច្នេះអ្នកមិនចាំបាច់ប្រើប្រាស់ថ្មជំនួយបន្ថែមឡើយ។ អ្នកអាចបញ្ចូលថាមពលឱ្យវា តាមរយៈការប្រើប្រាស់ខ្សែ USB ដែលមានភ្ជាប់រួចជាស្រេចនៅក្នុងប្រអប់តែមួយ។ ការបញ្ចូលថាមពលចំណាយពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ហើយអ្នកអាចរីករាយប្រើប្រាស់វាបានពី 1-4 ម៉ោង អាស្រ័យលើកម្រិត និងប្រភេទភ្លើងដែលអ្នកជ្រើសរើស។

ការរចនាម៉ូដ
ការរចនាម៉ូដជាដង្កៀបដ៏ពិសេស ជួយលុបបំបាត់បញ្ហា Hazy Effect (ពន្លឺពណ៌ស រាងកោង ឬស្រមោលអព្ទននៅក្នុងរូបថត) ដែលភាគច្រើនកើតមាននៅក្នុងអំពូលជំនួយដទៃទៀត។ ម្យ៉ាងវិញទៀត អំពូលមួយនេះត្រូវបានរចនាឡើងក្នុងទំហំដ៏តូច អនុញ្ញាតឱ្យអ្នកកែតម្រូវជំហ Selfie បានដោយរលូន គ្មានការរំខាន។

ភាពងាយស្រួល
អំពូលភ្លើងជំនួយនេះ ផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់ជាមួយទូរសព្ទ Smartphone ភាគច្រើន Tablet, MacBook និង Laptop ជាដើម។ អ្នកអាចរីករាយជាមួយការថតរូបបានដោយគ្មានឧបសគ្គ។
ជាមួយផលិតផលអំពូលជំនួយដ៏ពិសេសមួយនេះ អ្នកមិនចាំបាច់ពីការបារម្ភថារូបថត និងវីដេអូរបស់អ្នកមានពណ៌ស្រអាប់ មិនស្រស់ស្អាតទៀតឡើយ។ វាជាជំនួយយ៉ាងពិសេសសម្រាប់អ្នកចូលចិត្តថត Selfie អ្នកចូលចិត្ត Live តាម Facebook ជាពិសេសអ្នកលក់ទំនិញអនឡាញ និងជាជំនួយការដ៏ល្អ សម្រាប់ការថតរូប និងវីដេអូនៅពេលអ្នកធ្វើដំណើរ៕

ប្រភព: amazon ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

បែកធ្លាយរូបរាង កាសស្តាប់គ្មានខ្សែថ្មីពី Samsung

ដោយ: ដួងច័ន្ទ 9 AM, Monday, 11 Feb, 2019

រូបភាពបែកធ្លាយមួយសន្លឹក ប្រហែលជាអាចផ្តល់ឱ្យយើងទាំងអស់គ្នានូវរូបរាងដំបូងរបស់ផលិត Earbuds ថ្មីរបស់ Samsung ដែលត្រូវបានពាក្យចចាមអារាមជាច្រើនលើកឡើងថា ន...

បង្ហាញខ្លួន LG G4 BEAT ស្មាតហ្វូនស៊េរីកណ្តាល ឌីហ្សាញស្អាតលើសកម្រិត

ដោយ: ដាលីស 5 AM, Saturday, 29 Aug, 2015

បន្ទាប់ពីបញ្ជូនស្មាតហ្វូន លំដាប់លើគេចេញមក ហក់លោតនៅក្នុងទីផ្សារដូចជា LG G4 រួចមក ឥឡូវក៏មកដល់​ពេល​វេលានៃការកែសម្រួលកលយុទ្ធ ដើម្បីគាំទ្រទីផ្សារលំដាប់ក...

YouTube មានមុខងារ Dark Mode អាថ៌កំបាំងមួយ ហើយនេះជាវិធីប្រើប្រាស់វា

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 03 May, 2017

គេហទំព័រ YouTube មានមុខងារ Dark Mode ដ៏លាក់កំបាំងមួយ ដែលអាចធ្វើឱ្យគេហទំព័រ ទាំងមូលកាន់តែមានអារម្មណ៍ដូចក្នុងរោងកុន។ មុខងារនេះ អាចដំណើរការបានតែនៅលើ C...

កម្មវិធី LG VPINPUT អាចតភា្ជប់ និងបញ្ជាពីទូរស័ព្ទដៃទៅកុំព្យូទ័រ

ដោយ: ម៉ូនី 10 PM, Wednesday, 29 Jun, 2016

កាលពីថ្មីៗនេះ ក្រុមហ៊ុន LG បានណែនាំអំពីកម្មវិធីថ្មី មួយដែលមានឈ្មោះថា VPInput សំរាប់អ្នកប្រើប្រាស់ ទូរស័ព្ទដៃស្មាតហ្វូនLG ដូចជា LG G4 LG G5 និង LG V...

Tomnerb.Com - YouTube Channel