ចូលចិត្តទំនើប

ទូរស័ព្ទ iPhone 2019 អាចមានអាវុធដ៏សម្ងាត់មួយ! ខណៈពេលក្រុមហ៊ុន Apple កំពុងទន្ទឹងរង់ចាំប្រព័ន្ធ 5G

ដោយ: ភារុន 8 AM, Saturday, 11 May, 2019

ក្រុមហ៊ុន Apple បានធ្វើសេចក្តីរាយការណ៍ថា គ្រោងនឹងតំឡើងអង់តែនសម្រាប់ទូរស័ព្ទ iPhone 2019 ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំសម្បើម នោះគឺការធ្វើឱ្យប្រសើរឡើងចំពោះ Performance សម្រាប់ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗ។ ទោះបីជា នៅឆ្នាំ2019 នេះ យើងមិនរំពឹងថាទូរស័ព្ទ iPhone នឹងមានលក្ខណៈពិសេស ប្រព័ន្ធ 5G ប៉ុន្តែការផ្លាស់ប្តូររបស់ក្រុមហ៊ុន Apple អាចមានន័យថា នាឆ្នាំ 2019 នេះក្រុមហ៊ុនអាចបង្ហាញពីអត្ថប្រយោជន៍កាន់តែប្រសើរឡើង នៅក្នុងរយៈពេលដ៏ខ្លីមួយ។

វាជាការពិត ដែលក្រុមហ៊ុនសេវាកម្មទូរស័ព្ទ, ក្រុមអ្នកផលិតស្មាតហ្វូន និងអ្នកប្រើប្រាស់សុទ្ធតែ ទន្ទឹមរង់ចាំមើលប្រព័ន្ធ 5G ដែលជាប្រព័ន្ធមួយកំពុងរីករាលដាល ដោយសារតែល្បឿនកាន់តែលឿនដោយឥតខ្សែរបស់វា។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Apple ក៏រំពឹងថានឹងបញ្ចេញទូរស័ព្ទ iPhone 5G នាដើមឆ្នាំ 2020 ខាងមុខនេះផងដែរ។

តាមរយៈសេចក្តីរាយការណ៍របស់ MacRumors បានបង្ហាញថា យោងទៅតាមអ្នកវិភាគ Ming-Chi Kuo បានឱ្យដឹងថា នាឆ្នាំ 2019 ទូរស័ព្ទ iPhone នឹងត្រូវបានក្រុមហ៊ុនផ្លាស់ប្តូរពីជួរអង់តែន LCP ជំនួសឱ្យប្តូរទៅជាបច្ចេកវិទ្យាអង់តែន Modified-PI ។ នាបច្ចុប្បន្ននេះ សម្រាប់ទូរស័ព្ទ iPhone XS, iPhone XS Max, និង iPhone XR គឺសុទ្ធតែប្រើប្រាស់ អង់តែន LCP ទាំងអស់។ ប៉ុន្តែយោងទៅតាមអ្នកវិភាគបានលើកឡើងថា វាអាចនឹងមិនទាន់មានភាពរលូននៅឡើយ ចំពោះការរំពឹងទុករបស់ក្រុមហ៊ុន Apple ដោយសារតែបញ្ហារបស់ផលិតកម្ម និងដែនកំណត់នៃបច្ចេកទេស។ ម្យ៉ាងទៀត លោកក៏បានបញ្ជាក់ថា តាមរយៈបទពិសោធន៍របស់ទូរស័ព្ទ iPhone ស៊េរីថ្មី បានបង្ហាញពីដំណើរការ Radio Performance គឺមានដែនកំណត់ ដោយសារតែប្រព័ន្ធ LCP ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវប្រើពេលមួយរយៈ ហើយលោកក៏បានបន្ថែមទៀតថាក្រុមហ៊ុន Apple កំពុងផ្លាស់ប្តូរទៅ Modified-PI នៅក្នុងឆ្នាំ 2019 នេះផងដែរ។ ហើយសម្រាប់ Modified-PI ឬក៏ MPI គឺពិតជាផ្តល់ភាពងាយស្រួលក្នុងការផលិតជាង LCP បើទោះបីជា LCP ត្រូវបានធ្វើឱ្យកាន់តែប្រសើរជាងមុនក្តី ប៉ុន្តែវាហាក់បីដូចជាមិនទាន់ដល់កម្រិត ដែលក្រុមហ៊ុន Apple បានរំពឹងទុក។
ដូច្នេះ ផែនការផ្លាស់ប្តូរនេះ អាចជាវិធានការដ៏ល្អបំផុតមួយរបស់ក្រុមហ៊ុន Apple ហើយលោក Kuo ក៏បានលើកឡើងបន្ថែមថាទូរស័ព្ទ iPhone 5G គឺនឹងនៅតែប្រើប្រាស់ LCP។ នេះក៏ជាព្យាករណ៍ទៅលើដំណើរការផលិតកម្ម នឹងអាចមានកម្រិតខ្ពស់គ្រប់គ្រាន់ ដើម្បីធ្វើឱ្យបច្ចេកវិទ្យានេះកាន់តែមានតម្លៃ និងមានប្រយោជន៍ជាងមុន។ ម្យ៉ាងទៀត ក្រុមហ៊ុន Apple ក៏រំពឹងថានឹងអាចប្រើប្រាស់ LCP នៅក្នុងម៉ូដែល iPad ថ្មី ដែលរំពឹងថានឹងប្រកាសនៅត្រីមាសទី 4 នៅក្នុងឆ្នាំនេះផងដែរ។

ម្យ៉ាងទៀត អង់តែន ប្រហែលជាមិនមែនជាសមាសធាតុដ៏អស្ចារ្យបំផុតសម្រាប់ទូរស័ព្ទ ស្មាតហ្វូនស៊េរីថ្មីនោះទេ ប៉ុន្តែហានីភ័យ ដែលជ្រៀតជ្រែកនៅក្នុងការទទួលបាន Performance ដ៏ល្អបំផុត គឺវាអាចទៅរួច រួមជាមួយនឹងផលប៉ះពាល់ ដែលអាចកើតមានចំពោះអ្នកប្រើប្រាស់ នោះក៏វាសំខាន់។ លើសពីនេះ ប្រព័ន្ធបណ្តាញ ដែលមានល្បឿនដ៏លឿននេះ គឺគ្រាន់តែជាផ្នែកមួយ ប៉ុន្តែប្រសិនបើទូរស័ព្ទរបស់អ្នក មិនអាចទាញយកអត្ថប្រយោជន៍ពីសមត្ថភាពរបស់វាបាន អ្នកប្រើប្រាស់នឹងមិនឃើញភាពខុសគ្នានោះទេ។ ហើយសម្រាប់ក្រុមហ៊ុនសេវាកម្មទូរស័ព្ទផ្ទាល់ ក៏ទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ បណ្តាញ Network ឱ្យកាន់តែមានប្រសិទ្ធភាព ខណៈពេលវានឹងមកដល់ រួមជាមួយនឹងសមត្ថភាពផ្ទុក និងសមត្ថភាព សមតុល្យ។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តិចនិកលាងសម្អាត ម៉ាស៊ីនក្រឡុកទឹកផ្លែឈើ

ដោយ: ដួងច័ន្ទ 9 PM, Monday, 20 Feb, 2017

ទឹកក្រឡុក និងអាហារជាច្រើនប្រភេទ ដែលអ្នកអាចប្រើប្រាស់ ជាមួយម៉ាស៊ីនក្រឡុកទឹកផ្លែឈើ។ ប៉ុន្តែ អ្វីដែលពិបាកបំផុតនោះ គឺការលាងសម្អាតម៉ាស៊ីន។ ទាំងរូបរាង ទា...

Notebook ស្រាលជាងគេ និងស្តើងជាងគេ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ផលិតផល Thinkpad របស់ក្រុមហ៊ុន Lenovo បានផ្តល់ឱ្យអតិថិជននូវដំណោះស្រាយថាមពលដ៏ខ្លាំងអស់ពេលជាយូរណាស់មកហើយ ជាមួយផលិតផល Notebook ជាច្រើនប្រភេទ ដូចជា X1 ...

អ្វីជា BATBAND?

ដោយ: ដួងច័ន្ទ 12 AM, Sunday, 26 Mar, 2017

BATBAND គឺជាឧបករណ៍សម័យថ្មី នៃបច្ចេកវិទ្យាសម្លេង ដែលអនុញ្ញាតឱ្យអ្នកស្តាប់លឺសម្លេងផ្ទាល់ខ្លួន និងសម្លេងនៅជុំវិញខ្លួនអ្នក។ វាជាឧបករណ៍ដែលបង្កើតឡើង ពីគំ...

Samsung បានបំបែកលក្ខណៈពិសេស Bright Night របស់ទូរស័ព្ទ Galaxy S10 ឱ្យចូលទៅក្នុង Night Mode

ដោយ: ភារុន 8 AM, Tuesday, 30 Apr, 2019

ក្រុមហ៊ុន Samsung កំពុងធ្វើការបង្វែរលក្ខណៈពិសេស Bright Night របស់កាមេរ៉ាទូរស័ព្ទ Galaxy S10 ដែលអនុញ្ញាតឱ្យ Night Mode របស់ទូរស័ព្ទ Galaxy S10 ធ្វើស...

Tomnerb.Com - YouTube Channel