ចូលចិត្តទំនើប

15 វត្ថុបង្កើតថ្មី ដែលអ្នកត្រូវការ សម្រាប់ការរស់នៅ ដ៏ល្អឥតខ្ចោះ!!

ដោយ: ភារុន 8 AM, Friday, 31 May, 2019

យើងម្នាក់ៗតែងជំពប់ជួប ទៅលើវត្ថុច្នៃប្រឌិតថ្មីៗសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពដ៏អស្ចារ្យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់យើងគ្រប់គ្នា កាន់តែមានភាពងាយស្រួលឡើង ទោះបីជា វាមិនទាន់គ្រប់គ្រាន់ សម្រាប់តម្រូវការរបស់មនុស្សនៅជុំវិញពិភពលោកក្តី។ ខាងក្រោមនេះ គឺជាវត្ថុច្នៃប្រឌិតចំនួន 15 យ៉ាង ដែលយើងចង់បង្ហាញ និងចែករំលែកជូនប្រិយមិត្តអ្នកអាន ឱ្យបានស្គាល់ទាំងអស់គ្នា។ ចង់ដឹងមានអ្វីខ្លះ? តោះ! មកមើលរូបភាពជាមួយនឹងយើង ទាំងអស់គ្នា៖
1. ខ្នើយ ដែលអាចឱ្យអ្នកគេង ទាំងពាក់វ៉ែនតា ឬក៏ ដាក់កាសស្តាប់នៅនឹងត្រចៀកបាន

2. ឧបករណ៍ សម្រាប់ដាក់កែវស្រា អំឡុងពេលអ្នកត្រាំទឹកនៅក្នុងអាងទឹក

3. ក្តារ ដែលអាចបត់បែនបាន ងាយស្រួលសម្រាប់ដាក់បន្លែ ដែលហាន់រួចចូលទៅក្នុងឆ្នាំង

4. កន្រ្តៃ សម្រាប់កាត់នំភីហ្សា ឱ្យមានទំហំស្មើរគ្នា

5. ឧបករណ៍ដ៏តូច ធ្វើឱ្យភេសជ្ជៈកំប៉ុង ឆាប់ត្រជាក់

6. ឆ័ត្រ ដែលផ្តល់ភាពងាយស្រួល ក្នុងការរក្សាកែវកាហ្វេរបស់អ្នក ដោយមិនចាំបាច់កាន់នឹងដៃ

7. ឧបករណ៍ការពារម្រាមដៃ ខណៈពេលហាន់សាច់ និងបន្លែ

8. វ៉ាលីអូស ភ្ជាប់ស្កុតទ័រ ដែលផ្តល់ភាពងាយស្រួល ក្នុងការដើរនៅក្នុងព្រលានយន្តហោះធំទូលាយ

9. ឧបករណ៍ជំនួយ សម្រាប់ការយួរថង់ឥវ៉ាន់ បានច្រើន ដែលផ្តល់ភាពងាយស្រួលខណៈពេលដើរទិញឥវ៉ាន់

10. មួកងូតទឹករបស់ក្មេង ការពារមិនឱ្យទឹកចូលត្រចៀកក្មេង ខណៈពេលងូតទឹកផ្កាឈូក

11. ឧបករណ៍ជំនួយ សម្រាប់ញែកចេញស៊ុតក្រហម ពីស៊ុត-ស

12. វាំងនន នៅក្នុងបន្ទប់ទឹក មានភ្ជាប់ហោប៉ៅ ផ្តល់ភាពងាយស្រួល ក្នុងការដាក់សម្ភារៈងូតទឹក (សាប៊ូ,សាប៊ូកក់សក់, សាប៊ូបន្ទន់សក់, កន្សែងតូចសម្រាប់ជូតមុខ…ជាដើម)

13. ធ្នើរភ្ជាប់ជញ្ជាំងដ៏ឆ្លាតវៃ សម្រាប់រៀបចំទុកដាក់របស់របរសំខាន់ៗ ខណៈពេលអ្នកគេង

14. កូនជ្រូកសន្សំលុយដ៏ឆ្លាតវៃ ផ្តល់ភាពងាយស្រួលនៅក្នុងការសន្សំលុយកាក់ ដោយសារតែវាអាចជួយរាប់ចំនួនលុយឱ្យអ្នកបាន

15. ខ្សែអំពូលភ្លើងពាក់នឹងក ដើម្បីផ្តល់ភាពងាយស្រួល ខណៈពេលកំពុងអានសៀវភៅនៅពេលយប់

ប្រភព: brightside ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

កង់ GI BIKE ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 11 PM, Thursday, 12 Oct, 2017

តើអ្នកនឹងទទួលបានអ្វី បើសិនជាអ្នករួមបញ្ចូលគំនិតច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាទោចក្រយាន ដូចជា កង់បត់ កង់អគ្គិសនី កម្មវិធីទោចក្រយានឆ្លាតវៃចម្រុះ និងកាំ...

Power Bank ស្តើងបំផុតលើពិភពលោក!

ដោយ: ដាលីស 1 PM, Monday, 13 Apr, 2015

ក្រុមហ៊ុន Lion House តំណាងចែកចាយ Power Bank ដែលស្តើងជាងគេបំផុតលើពិភពលោក និងដែល​មានទំហំ​ប៉ុន​នាមប័ណ្ណមួយ​​សន្លឹកប៉ុណ្ណោះនោះ ត្រូវបានផលិត និងដាក់លក់ក...

ក្នុងនាមជាអ្នកដឹកនាំ តើអ្នកបានដឹងអ្វីខ្លះពីបច្ចេកវិទ្យា?

ដោយ: ដួងច័ន្ទ 8 PM, Sunday, 17 Dec, 2017

អ្នកដឹកនាំភាគច្រើនគិតថាបច្ចេកវិទ្យា គឺជាឧបករណ៍សម្រាប់ជួយដល់បុគ្គលិក ធ្វើការងារបានកាន់តែ ប្រសើរ ដូច្នេះពួកគេធ្វើការវិនិយោគ លើផលិតផល Hardware/Softwar...

ប៉ាតង់ថ្មីរបស់ Apple តម្រូវពន្លឺទូរសព្ទតាមស្ថានភាព

ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018

ថ្មីៗនេះក្រុមហ៊ុន Apple ទើបតែទទួលបានប័ណ្ណប៉ាតង់ថ្មី ដែលជាប័ណ្ណប៉ាតង់ផ្តោតជាពិសេសលើបច្ចេកវិទ្យា ដែលឧបករណ៍ដូចជា iPhone អាចគ្រប់គ្រងពន្លឺអេក្រង់ ជាពិស...

Tomnerb.Com - YouTube Channel