ចូលចិត្តទំនើប

13 ភាសាបន្ថែមទៀតនៅលើ Google Translate

ដោយ: ដួងច័ន្ទ 9 AM, Saturday, 20 Oct, 2018

ចាប់ផ្តើមពីសប្តាហ៍នេះទៅ កម្មវិធី Google Translate នឹងមានសមត្ថភាពបកប្រែភាសា 13 បន្ថែមទៀត តាមវិធីសាស្រ្ត Visual ដោយប្រើប្រាស់កាមេរ៉ានៅលើ Smartphone។ នេះជាព័ត៌មានដែល ទំនើប ទទួលបានពីគេហទំព័រ VentureBeat។

កាលពីឆ្នាំ 2015 ក្រុមហ៊ុន Google បានបន្ថែមមុខងារ Visual Translation នៅលើកម្មវិធី Translate ជាមួយនឹងការគាំទ្រភាសាចំនួន 27 ភាសាខុសៗគ្នា។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបកប្រែបញ្ជីរាយមុខម្ហូប និងស្លាកសញ្ញានានាបាន ធ្វើឱ្យការទំនាក់ទំនងនៅតាមប្រទេសនានាកាន់តែមានភាពងាយស្រួល។
ការប្រកាសថ្មីនេះបានបញ្ជាក់ថាក្រុមហ៊ុនបន្ថែមភាសា Punjabi, Bengali វៀតណាម ថៃ Gujarati, Kannada, Nepali, Tamil, Telugu និង Malayalam សរុបរួមចំនួនភាសាដែលកម្មវិធីនេះគាំទ្រការបកប្រែបានមានចំនួន 50 ភាសា។

អ្នកប្រើប្រាស់អាចប្រើប្រាស់មុខងារនេះនៅក្នុងកម្មវិធី Translate ដោយចង្អុលបង្ហាញនៅលើរូបសញ្ញាកាមេរ៉ា នៅលើអេក្រង់ Home។ បន្ទាប់មកកម្មវិធីនេះនឹងបង្ហាញកន្លែងសម្រាប់ឱ្យអ្នកបញ្ជាក់ពីអត្ថបទដែលអ្នកចង់បកប្រែ និងថតរូប។ បន្ទាប់មក កម្មវិធីនេះនឹងធ្វើការ Scan អត្ថបទ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនសម្រាប់ការសិក្សា មានឈ្មោះថា Neural Machine Translation (NMT) ដែលនឹងផ្តល់ឱ្យនូវការបកប្រែភាសាទៅតាមភាសាដែលអ្នកជ្រើសរើស។
ការបន្ថែមថ្មីនេះនឹងមានដាក់ឱ្យដំណើរការទាំងនៅលើ iOS និង Android ហើយវានឹងចាប់ដំណើរការចាប់ពីថ្ងៃនេះតទៅហើយ។

អត្ថបទអ្នកចង់អាន

ព័ត៌មានបែកធ្លាយពីទូរសព្ទ iPhone XI Max ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 17 Jan, 2019

ទោះបីជាមានបញ្ហាចម្រូងចម្រាស់លើការផ្លាស់ប្តូររូបរាង ទូរសព្ទ iPhone ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple ត្រូវបានរងការរិះគន់ជារឿយៗ អំពីកង្វះខាតគំនិតច្នៃប្រ...

LG និង Qualcomm សហការគ្នាបន្ថែមថាមពលដល់ G7

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

ក្រុមហ៊ុន LG Electronic នឹងចេញលក់ទូរសព្ទ ដែលទទួលបានភាពល្បីល្បាញខ្លាំង និងកំពុងទន្ទឹង រងចាំយ៉ាងអន្ទះសារពីសំណាក់អតិថិជន គឺទូរសព្ទ LG G7 ដែលនឹងមានវត្ត...

ប៉ាតង់ Apple Watch ថ្មី បង្ហាញចំណុចពិសេសពីរ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ចំណុចពិសេសៗជាច្រើនអាចនឹងកើតមានឡើង សម្រាប់ផលិតផល Apple Watch។ ក្រុមហ៊ុនដែលនៅពីក្រោយផលិតផលនាឡិកាដៃ Smartwatch ដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក កាលពីពេលថ្...

MEIZU M3 Note Review ដោយ Tomnerb.com

ដោយ: ម៉ូនី 1 AM, Friday, 10 Jun, 2016

ថ្ងៃនេះ ទំនើប សូមធ្វើការបង្ហាញអំពី​ស្មាត​ហ្វូន​ថ្មី​មួយ​ដែល​ទើប​នឹង​ចេញ​លក់​នៅលើ​ទី​ប្រទេស​កម្ពុជា​យើង នោះគឺ Meizu M3 Note ។ និយាយ​ពី​ Meizu មនុស្ស...

Tomnerb.Com - YouTube Channel