ចូលចិត្តទំនើប

មកដឹង គន្លឹះទាំង 10 ដើម្បីការពារកុំឱ្យថ្ម ទូរស័ព្ទផ្ទុះ

ដោយ: ភារុន 10 AM, Thursday, 10 Jan, 2019

ឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទដូចជា កុំព្យូរទ័រយួរដៃ (Taptop) Tablet និងស្មាតហ្វូន ជាទូទៅតម្រូវឱ្យមានបរិមាណថាមពលថ្មច្រើន ដើម្បីផ្គូរផ្គងល្បឿននៃឧបករណ៍ ដែលជាលទ្ធផលបង្កើតជាកម្តៅ។ ទោះបីជាការផលិតកម្តៅថេរ ក៏វាអាចបណ្តាលឱ្យខូចខាតជាអចិន្ត្រៃយ៍ទៅលើ Motherboard ឬ Chipset core ដែរ។ ស៊ីតុណ្ហភាពខ្ពស់អាចរំលាយស្នូលប្លាស្ទិច និងមានបញ្ហាមិនល្អ គឺនាំឱ្យមានការប្រែប្រួលតង់ស្យុង ។ ជាពិសេសថ្មបំពាក់នៅក្នុងស្មាតហ្វូន ត្បិតតែវាធានាការប្រើប្រាស់បានយូរអង្វែងក្តី។ ប៉ុន្តែចំណុចមិនល្អត្រង់ថា នៅពេលថ្មផលិតខុសបច្ចេកទេស ឬដំណើរការខុសប្រក្រតី ដោយសារសកម្មភាពប្រើប្រាស់ទូទៅរបស់អ្នក អាចបង្កហានិភ័យដូចជាការផ្ទុះថ្មជាដើម។ ការផ្ទុះថ្មស្មាតហ្វូន ជាធម្មតា កើតមកពីការឆ្លងចរន្តដោយសមាសធាតុខាងក្នុងដូចដែរបានរៀបរាប់ពីខាងដើម មានការកើនកម្តៅខ្លាំងមិនថមថយ។ ខាងក្រោមនេះគន្លឹះទាំង 10 ដើម្បីការពារកុំឱ្យថ្ម ស្មាតហ្វូនរបស់អ្នកផ្ទុះ៖
1. ព្យាយាមកុំប្រើប្រាស់ទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរ៖ បញ្ចូលថ្មផងប្រើប្រាស់ផង វាជាការបញ្ចេញកម្តៅទ្វេរដងក្នុងពេលតែមួយ ដែលនេះបង្កឱ្យមានការផ្ទុះថ្មទូរស័ព្ទបាន។
2. ប្រើតែឆ្នាំងសាក ដែលមានភ្ជាប់មកជាមួយឧបករណ៍ប៉ុណ្ណោះ៖ ក្រុមហ៊ុនផលិតឧបករណ៍តែងតែផលិតឆ្នាំងសាកថ្ម ដែលគាំទ្រដល់ឧបករណ៍របស់ក្រុមហ៊ុនខ្លួនផ្ទាល់ជានិច្ច។ ប៉ុន្តែប្រសិនបើអ្នកចង់សាកថ្មជាមួយនឹងឆ្នាំងសាកផ្សេងទៀត អ្នកត្រូវប្រាកដថាឆ្នាំងសាកនោះចេញមកពីប្រភពក្រុមហ៊ុនដូចគ្នា។
3. កុំប្រើឆ្នាំងសាករួមជាមួយឆ្នាំងសាក Tablet៖ កម្រិតថាមពលបញ្ចេញមកមានលក្ខណៈខុសគ្នា ដូច្នេះវាអាចនឹងធ្វើឲ្យថ្មនៅក្នុងស្មាតហ្វូនកើនកម្តៅ ឬបណ្តាលឱ្យខូចថ្មថែមទៀត។
4. កុំសាកថ្មយូរពេក៖ ការសាកថ្មទុកចោលយូរពេក វាអាចនឹងធ្វើឲ្យថមថយនូវគុណភាពថ្ម។ ដូច្នេះ នៅពេលសាកថ្មពេញ 100% អ្នកគួរតែដកទូរស័ព្ទចេញពីឆ្នាំងសាកថ្មភ្លាម។
5. ប្រើតែថ្មស៊្រីន៖ ជាទូទៅនៅលើទីផ្សារតែងតែមានលក់គ្រប់ប្រភេទនៃថ្មទូរស័ព្ទទាំងអស់មិនថាថ្មស៊្រីន ឬថ្មអាយ។ ម្យ៉ាងទៀត ថ្មអាយមួយចំនួន អាចធ្វើឱ្យស្មាតហ្វូនរបស់អ្នកឆាប់ខូច ដូច្នេះអ្នកគួរប្រើថ្មស៊្រីនទើបជាការប្រសើរ។
6. កុំប្រើថ្មខូចទ្រង់ទ្រាយ៖ ជាធម្មតាថ្មនៅក្នុងទូរស័ព្ទស្មាតហ្វូន នៅពេលប្រើប្រាស់រយៈពេលយូរទៅ នឹងអាចធ្វើឱ្យថ្មទូរស័ព្ទឡើងប៉ោង ដែលអ្នកអាចកត់សម្គាល់បាននៅផ្នែកខាងក្រោយនៃស្មាតហ្វូនរបស់អ្នក។ ប្រសិនបើអ្នកមើលឃើញបែបនេះហើយ អ្នកត្រូវតែប្រញាប់ប្តូរវាចេញភ្លាម ពីព្រោះវាអាចធ្វើឱ្យផ្ទុះថ្មទូរស័ព្ទបាននៅពេលណាមួយ។
7. ព្យាយាមកុំប្រើឆ្នាំងសាកថ្មជំនួយ ដែលមានប្រភពមិនច្បាស់លាស់៖ ឆ្នាំងសាកថ្មជំនួយដូចជា Power Bank គឺអាចជួយយើងបណ្តោះអាសន្ននៅពេលយើងអស់ថ្ម ចំកន្លែងដែលគ្មានភ្លើងដើម្បីសាកថ្មទូរស័ព្ទ។ ប៉ុន្តែមានបញ្ហាមួយគឺ Power Bank ដែលអ្នកយកមកប្រើមិនមានប្រភពច្បាស់លាស់ វាអាចធ្វើឱ្យទូរស័ព្ទរបស់អ្នកឆាប់ខូចថ្មជាដើម។
8. ពិនិត្យមើលប្រ៊ីភ្លើងមុននឹងដោតឆ្នាំងសាកថ្ម៖ ប្រសិនបើប្រ៊ីភ្លើងរបស់អ្នកធ្លាប់ឆេះ ឬផ្ទុះសេ អ្នកមិនគួរយកឆ្នាំងសាកទៅដោតជាមួយវាឡើយ។ ពីព្រោះវាអាចធ្វើឱ្យផ្ទុះសេម្តងទៀត ដែលធ្វើឱ្យខូចឆ្នាំងសាក, ថ្មទូរស័ព្ទ ឬទូរស័ព្ទទាំងមូលផងដែរ។
9. ពេលសាកថ្ម មិនគួរដាក់ទូរស័ព្ទក្បែរខ្លួនឡើយ៖ នៅពេលសាកថ្ម មិនថាពេលយប់ឬថ្ងៃ អ្នកមិនត្រូវដាក់ទូរស័ព្ទនៅក្បែរខ្លួននោះទេ អ្នកគួរតែដាក់វាឱ្យនៅឆ្ងាយៗពីខ្លួនអ្នក យ៉ាងហោចណាស់ក៏ជាង 3ម៉ែត្រដែរ។
10. ព្យាយាមកុំឱ្យទូរស័ព្ទចូលទឹក៖ ប្រសិនបើទូរស័ព្ទរបស់អ្នកធ្លាក់ចូលទៅក្នុងទឹក ឬមានទឹកជ្រៀបចូល អ្នកត្រូវតែដោះថ្មចេញពីទូរស័ព្ទភ្លាមៗ ហើយរង់ចាំរហូតដល់វាស្ងួត បន្ទាប់មកដាក់ថ្មបញ្ចូលវិញ ហើយអ្នកគួរតែរង់ចាំយ៉ាងហោចណាស់រយៈពេល 24ម៉ោង មុនពេលបើកដំណើរការទូរស័ព្ទឡើងវិញ។

ប្រភព: timesnownews ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Acer ចេញលក់ Tablet ប្រើប្រាស់ Chrome OS ដំបូងយ៉ាងអាថ៌កំបាំង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

ក្រុមហ៊ុន Acer មិនបានប្រកាសអំពីផលិតផល Tablet ដំណើរការដោយ Chrome OS ដំបូងបង្អស់នៅក្នុងពិភពលោកជាផ្លូវការទេ ប៉ុន្តែក្រុមហ៊ុនបានធ្វើការបង្ហាញផលិតផលថ្មី...

iPhone ថ្មី សន្យារក្សាការសម្ងាត់ របស់អ្នក

ដោយ: ដួងច័ន្ទ 9 AM, Sunday, 17 Mar, 2019

នៅក្នុងការអនុវត្តបន្តពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ CES កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Apple ទើបនឹងបញ្ចេញវីដេអូផ្សព្វផ...

LG ចេញលក់ទូរសព្ទម៉ូដែល X Venture

ដោយ: ដួងច័ន្ទ 10 PM, Thursday, 25 May, 2017

ក្រុមហ៊ុន LG Electronic នឹងចេញលក់ទូរសព្ទ X Venture ដែលជាទូរសព្ទថ្នាក់កណ្តាលចុងក្រោយបង្អស់នៃស៊េរី X សម្រាប់ការប្រើប្រាស់នៅខាងក្រៅ ដែលនឹងចាប់ផ្តើមលក់...

កុំព្យូទ័រ Dell Inspiron 27 7000 ភ្ជាប់ជាមួយ VR រួចជាស្រេច

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

ដំណឹងល្អបានមកដល់ហើយ សម្រាប់អ្នកដែលទន្ទឹងរងចាំ ជាពិសេសអ្វីដែលអ្នករងចាំយ៉ាងអន្ទះសារភ្ជាប់មកជាមួយ VR។ ក្រុមហ៊ុន Dell កំពុងបញ្ចេញវត្តមានទម្រង់ម៉ាស៊ីនមួ...

Tomnerb.Com - YouTube Channel