ចូលចិត្តទំនើប

លក្ខណៈពិសេសទាំង10 នេះ បានណែនាំនៅក្នុងទូរស័ព្ទ iPhone X ដែលអ្នករាល់គ្នាគួរតែដឹង!

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

ឥឡូវនេះមានការណែនាំ iOS មួយចំនួន ដែលយើងគិតថា ប្រិយមិត្តអ្នកអានទាំងអស់គួរតែដឹង និងប្រើប្រាស់ ជាមូលដ្នាន ទៀងទាត់។ ខាងក្រោមនេះគឺជា លក្ខណៈពិសេសទាំង 10 ដែលក្រុមហ៊ុន Apple បានបន្ថែមនៅក្នុងទូរស័ព្ទ iPhone៖
1. បិទ/បើក AirDrop និង Personal Hotspot យ៉ាងរហ័ស
លក្ខណៈពិសេសនេះ បានលាក់នៅពីក្រោយ ការចុចសង្កត់ឱ្យយូរ ឬ ប៉ះលើ 3D នៅលើផ្នែកបិទ/បើកនៃមជ្ឈមណ្ឌលបញ្ជា ដូច្នេះអ្នកនឹងរកឃើញវិធី បិទ/បើកសម្រាប់ AirDrop និង Personal Hotspot ហើយ។ ជំនួសឱ្យការចូលទៅក្នុងកម្មវិធី Settings ដើម្បីកែតម្រូវការកំណត់ជាក់លាក់មួយ ទៅនឹងតំបន់ទាំងនេះ ម្យ៉ាងទៀតការប្រើប្រាស់ Shortcuts នៅក្នុងមជ្ឈមណ្ឌលបញ្ជាទាំងនេះ ដើម្បីជួយសន្សំពេលវេលាផងដែរ។

2. បំពេញ Security Code ស្វ័យប្រវត្តិ
Security Code គឺជាផ្នែកធម្មតា នៃការចូលទៅក្នុងគេហទំព័រ កម្មវិធី និងសេវាកម្ម ដែលចូលចិត្ត។ ការបំពេញ Security Code ស្វ័យប្រវត្តិ ធ្វើឱ្យមានទំនាក់ទំនងទៅនឹងលេខកូដទាំងអស់នេះ ដែលផ្តល់ភាពកាន់តែងាយស្រួល ដោយប្រើក្តារចុច iOS QuickType ដើម្បីដាក់លេខកូដ ដោយគ្រាន់តែចុចមួយអក្សរប៉ុណ្ណោះ។

3. Trackpad Mode
Trackpad Mode អនុញ្ញាតឱ្យអ្នកធ្វើការផ្លាស់ទី ទស្សន៍ទ្រនិចអត្ថបទ ទៅកាន់ទីតាំងច្បាស់លាស់នៅពេលអ្នកកំពុងកែសម្រួលអត្ថបទ។ ម្យ៉ាងទៀត Trackpad Mode ក៏ជា 3D Touch-enabled iPhone ដ៏សំខាន់នាពេលឥឡូវនេះ។ ប៉ុន្តែ iOS 12 បានធ្វើឱ្យ គ្រប់ទូរស័ព្ទ iPhone អាចប្រើប្រាស់ Trackpad Mode ដោយគ្រាន់តែអ្នកចុចសង្កត់ឱ្យយូរនៅលើ Space Bar ។

4. ផ្លាស់ប្តូរយ៉ាងរហ័សរវាង កម្មវិធីពីរ
លក្ខណៈនេះផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរ កម្មវិធីពីរ ដោយប្រើអូសពីឆ្វេងទៅស្តាំនៅអេក្រង់ Home នៃទូរស័ព្ទដែលគ្មានប៊ូតុង Home ។ ប៉ុន្តែប្រសិនបើអ្នកធ្វើអន្តរកម្មជាមួយនឹងកម្មវិធី មុនពេលអូសទៅស្តាំនៅអេក្រង់ Home ដូច្នេះអ្នកអាចផ្លាស់ប្តូរយ៉ាងរហ័សរវាង កម្មវិធីពីរបាន។

5. អាចផ្លាស់ទី កម្មវិធីបានច្រើន
ទោះបីជា មានមនុស្សជាច្រើន បានដឹងអំពីសមត្ថភាពផ្លាស់ទី កម្មវិធីបានច្រើនជាងមុនក្តី យើងក៏មានអារម្មណ៍ថាមានអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ជាច្រើន ក៏មិនទាន់បានដឹងពីលក្ខណៈពិសេសនេះដដែល។ លក្ខណៈពិសេសនេះ គឺជាផ្នែកមួយនៃព័ត៌មានជំនួយបន្ថែម ដែលមានប្រយោជន៍សម្រាប់ការប្រើប្រាស់ទូរស័ព្ទ iPhone។

6. ជ្រើសរើស/ដកចេញ រូបភាពបានច្រើន
នៅពេលស្ថិតនៅក្នុង Select Mode ទៅនឹងកម្មវិធី រូបថត ដូច្នេះអ្នកគ្រាន់តែអូសម្រាមដៃរបស់អ្នក នៅលើរូបថតជាច្រើន ដើម្បីជ្រើសរើស/ដកចេញ រូបភាពទាំងនេះបានច្រើន និងឆាប់រហ័សថែមទៀត។

7. លទ្ធភាព ឈានទៅដល់ (Reachability)
ប្រសិនបើទូរស័ព្ទ iPhone របស់អ្នកមានពេលវេលាដ៏លំបាក ក្នុងការឈានទៅដល់តំបន់ផ្នែកខាងលើ នៃទូរស័ព្ទដែលមានអេក្រង់ធំៗ ដូចជាទូរស័ព្ទ iPhone XS Max និង iPhone XR បន្ទាប់ពីអ្នកបាន កំណត់ Reachability Accessibility រួចហើយ ទំនងជាអ្នកអាចប្រើប្រាស់លក្ខណៈពិសេសបានយ៉ាងងាយស្រួល។ លើសពីនេះលក្ខណៈពិសេសនេះ នឹងអាចអនុញ្ញាតឱ្យទូរស័ព្ទរបស់អ្នក ទាញមាតិកាអេក្រង់ចុះក្រោម។

8. Spotlight
ថ្វីបើអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ភាគច្រើនមាន Spotlight ក៏ដោយ យើងមិនគិតថាប្រិយមិត្តទាំងអស់ បានដឹងពីការប្រើប្រាស់របស់វាច្បាស់លាស់ដែរ។ លក្ខណៈពិសេសនេះ គឺអាចធ្វើឱ្យចំនួនច្រើនស្ទើរតែគ្មានព្រំដែនកណត់ រួមទាំងការបម្លែងរូបិយប័ណ្ណនៅពេលដ៏ជាក់លាក់, នព្វន្ធ, ការបម្លែងទម្ងន់, ការស្វែងរកតាមវិបសាយ, និងមានអ្វីផ្សេងៗទៀតជាច្រើន។

9. ព្រីនជា PDF
ទោះបីជា អ្នកមិនមាន ម៉ាស៊ីនព្រីន ប៉ុន្តែដំណើរការកម្មវិធី AirPrint ដែលជាមុខងារ ព្រីននៅក្នុងប្រព័ន្ធ iOS នេះ នឹងអនុញ្ញាតឱ្យអ្នកអាចព្រីនបានយ៉ាងងាយស្រួល ទៅជា PDF ដោយប្រើ Pinch សាមញ្ញ ឬក៏ 3D Touch Gesture។

10. AirDrop Password
តើអ្នកចង់ចែករំលែក លេខសម្ងាត់ ជាមួយនឹងមិត្តភក្តិ ឬ សមាជិកគ្រួសារមែនទេ? ធម្មតាទេ អ្នកគ្រាន់តែចុចសង្កត់ឱ្យយូរ នៅលើទីតាំង លេខសម្ងាត់ នៅក្នុង Settings → Passwords & Accounts បន្ទាប់មកជ្រើសរើស AirDrop Option ដើម្បីផ្ញើលេខសម្ងាត់ ដោយមិនចាំបាច់គ្មានខ្សែភ្ជាប់។

ប្រភព: 9to5mac ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

រថយន្តកំពូលៗទាំង 6 ដែលមានតម្លៃសមរម្យបំផុតក្នុងថ្ងៃនេះ

ដោយ: ភារុន 8 AM, Wednesday, 07 Nov, 2018

ពិភពរថយន្តដែលក្រុមហ៊ុនជាច្រើនផលិតឡើង ដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបំបែកកំណត់ត្រាខ្ពស់បំផុតរបស់ពិភពលោកដូចជារថយន្តម៉ាក Bugatti Ch...

Nintendo គ្រោងនឹងចេញម៉ូដែល មានទំហំតូចជាង និងមានតម្លៃថោកជាងមុន

ដោយ: ភារុន 9 AM, Sunday, 03 Feb, 2019

យោងតាមរបាយការណ៍មួយ ដែលចេញពីសារព័ត៌មានរបស់ជប៉ុន Nikkei បានឱ្យដឹងថា ក្រុមហ៊ុន Nintendo កំពុងតែអភិវឌ្ឍកំណែទម្រង់ម៉ូដែលថ្មី ឱ្យមានទំហំតូចជាងមុន និងតំលៃ...

រីករាយការផ្តល់ជូនយ៉ាងពិសេស ពី LG BrandShop ក្នុងឪកាស បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ 2018

ដោយ: ទំនើប 1 PM, Monday, 02 Apr, 2018

ដើម្បីចូលរួមអបអរសារទរ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាមុខនេះ LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីលក់យ៉ាងពិសេស ដល់អតិថិជនទាំងអស់ដែលមានដូច...

ស្វែងយល់ពី Neo Art Display របស់ LG

ដោយ: ដួងច័ន្ទ 10 AM, Monday, 18 Feb, 2019

ក្រុមហ៊ុន LG Display គឺជាក្រុមហ៊ុនដែលតែងតែនាំមកនូវភាពភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ CES។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុននេះធ្វើដំណើរមកកាន់ទីក្រុង Las Veg...

Tomnerb.Com - YouTube Channel