ចូលចិត្តទំនើប

តោះ! មកស្គាល់ ឧបករណ៍ Gadgets ច្នៃប្រឌិតទាំង 10 ដែលនាំអ្នក ទៅដល់ឆ្នាំ 3019

ដោយ: ភារុន 8 AM, Monday, 29 Jul, 2019

កាលពី 10 ឆ្នាំមុន យើងបានប្រើប្រាស់ទូរសព្ទដ៏សាមញ្ញទាំងស្រុង ហើយយើងអាចសរសេសំបុត្រ ផ្ញើឱ្យគ្នា ត្រឹមតែនៅលើក្រដាសសៀវភៅប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ យើងមាន Apps, Digital Wallet (កាបូបឌីជីថល), និងកាមេរ៉ានៅលើស្មាន ហ្វូន…ជាដើម។ ទោះបីជាយ៉ាងនេះក្តី អ្នកវិទ្យាសាស្រ្ត និងវិស្វករផ្នែកកុំព្យូទ័រ ក៏មិនបញ្ឈប់ការអភិវឌ្ឍរបស់ខ្លួនត្រឹមតែប៉ុណ្ណឹងផងដែរ នោះដើម្បីធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជានិច្ច ជាមួយនឹងការបង្កើតអ្វីៗចុងក្រោយបង្អស់។ សម្រាប់ឧបករណ៍មួយចំនួន ត្រូវបានប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ ហើយឧបករណ៍មួយចំនួនផ្សេងទៀត គ្រាន់តែស្ថិតនៅក្នុងគម្រោងនៅឡើយ នៅក្នុងពេលនេះ។ ដូច្នេះថ្ងៃនេះគេហទំព័រ ទំនើប សូមណែនាំឧបករណ៍អេឡិចត្រូនិចដ៏ឆ្លាតវៃចំនួន 10 ជូនប្រិយមិត្តអ្នកអាន បានស្គាល់៖
1. បង្គន់ឆ្លាតវៃ សម្រាប់សត្វឆ្មារ មានមុខងារសម្អាតដោយស្វ័យប្រវត្តិ
ម្ចាស់សត្វចិញ្ចឹម (សត្វឆ្មារ) ដែលជាអ្នកមានៗ បានទិញបង្គន់ឆ្លាតវៃ សម្រាប់សត្វចិញ្ចឹមរបស់ខ្លួន ហើយបង្គន់នេះមានមុខងារសម្អាតដោយស្វ័យប្រវត្តិ ដែលនេះគឺជាមុខងារមួយ ដែលអាចដឹងនូវរបៀបទម្លាក់កាកសំណល់ពីសត្វចិញ្ចឹម ទៅកាន់ថ្នាក់ដាច់ដោយឡែកពីគ្នា តាមរយៈប្រអប់សំរាមយន្ត។ ហើយម្ចាស់គ្រាន់តែយកវាចេញ ហើយយកទៅបោះចោល ជាការស្រេច។

2. The Smartest Hoop
វាគឺជាការលំបាកក្នុងការស្រមៃមើលថា បុគ្គលម្នាក់ៗនឹងហ្វឹកហាត់កាយសម្បទា នាក្នុងស.វទី21 ដោយគ្មានឧបករណ៍ ពិសេសៗជំនួយ។ អ្នកចូលចិត្តហាត់បង្វិលកង ឬ Hula Hoop ពីសហរដ្ឋអាមេរិក បានតំឡើងឧបករណ៍ចាប់សញ្ញា នៅលើកងបង្វិលនេះ ហើយមើលទៅដូចជាកងរង្វង់ដ៏ឆ្លាតវៃ ឬ (VHOOP)។ សម្រាប់កងបង្វិល Hula Hoop ដែលបំពាក់ Sensor នឹងអាចតាមដានអាំងតង់ស៊ីតេនៅក្នុងរាងកាយរបស់មនុស្ស ខណៈពេលបង្វិលកង ហើយក៏បញ្ជូនទិន្នន័យទាំងនេះទៅកាន់ស្មានហ្វូនរបស់អ្នក។

3. វ៉ាលី ដែលអាចធ្វើចលនាបានដោយខ្លួនឯង
វ៉ាលីនេះ គឺសក្តិសមបំផុត សម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយជាញឹកញាប់។ ការបង្កើតវ៉ាលីឆ្លាតវៃនេះឡើងមក គឺជាការបំផុសគំនិតរបស់ក្រុមហ៊ុន ForwardX ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរទៅបរទេសជាញឹកញាប់។ វ៉ាលីដ៏ឆ្លាតវៃនេះ នឹងធ្វើដំណើរដោយស្វ័យប្រវត្តិ ទៅតាមអ្នកនៅគ្រប់ទីកន្លែង ដោយសារតែវាមានបំពាក់ Sensor ដែលភ្ជាប់ទំនាក់ទំនងជាមួយនឹងខ្សៃដៃឆ្លាតវៃ ហើយក៏ធ្វើដំណើរតាមអ្នកពាក់ខ្សែដៃឆ្លាតវៃនេះ នៅគ្រប់ទីកន្លែង។

4. សត្វឃ្មុំយន្ត
ក្រុមហ៊ុន Walmart បានដាក់ពាក្យសុំប៉ាតង់ ដើម្បីផលិតសត្វឃ្មុំយន្ត ដូចជានៅក្នុងខ្សែភាពយន្តបច្ចេកវិទ្យាអញ្ចឹងដែរ។ យោងទៅតាមវិស្វករ បានឱ្យដឹងថាឃ្មុំយន្តនេះ អាចធ្វើសកម្មភាពដូចគ្នានឹងសត្វឃ្មុំពិតៗបាន លើកលែងតែការផលិតទឹកឃ្មុំប៉ុណ្ណោះ។

5. សំបុកឃ្មុំឆ្លាតវៃ
កាលពីប៉ុន្មានឆ្នាំមុននេះ អ្នកជំនួញមួយចំនួន មកពីប្រទេសអូស្រ្តាលី បានដាក់ស្នើសម្រាប់ប៉ាតង់សំបុកឃ្មុំដ៏ពិសេសមួយ ដែលងាយស្រួលក្នុងការប្រើប្រាស់ ហើយសំបុកឃ្មុំនេះមានឈ្មោះថា Modular ដែលត្រូវបានស្ថាបនាឡើងហាក់បីដូចជាផ្ទះរបស់សត្វបក្សី ហើយវានឹងអនុញ្ញាតឱ្យអ្នក មិនត្រឹមតែអាចចិញ្ចឹមសត្វឃ្មុំបានប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកអាចញុំាទឹកឃ្មុំ បានជារៀងរាល់ថ្ងៃផងដែរ។

6. អំពូលភ្លើងពេលយប់ សម្រាប់បង្គន់

7. ម៉ាស៊ីនស្កេនកញ្ចប់ Spectrometer

8. របាំងភ្នែក ដែលជួយការពារអ្នក ពីការដេកស្រមុក

9. ម៉ាស ដែលអនុញ្ញាតឱ្យអ្នកធ្វើការសន្ទនា ជារឿងសម្ងាត់

10. Antigadget
កាលពី 2-3ឆ្នាំមុន លោក Graham Dugoni បានចូលរួមនៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយ។ គាត់ត្រូវបានគេធ្វើឱ្យភ្ញាក់ផ្អើល ដោយអាកប្បកិរិយារបស់មនុស្សមួយចំនួន នោះគឺពួកគេបានធ្វើវីដេអូរបស់មិត្តរួមការងាររបស់ពួកគេ ហើយបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណិត ដោយគិតថាវីដេអូនេះ គួរឱ្យអស់សំណើច។ ខណៈពេលនោះ លោក Dugoni ក៏ចាប់ផ្តើមគិតអំពីរបៀប ដែលមនុស្សម្នាក់ៗគួរ គោរពភាពសម្ងាត់របស់អ្នកដទៃ ហើយជាមួយនឹងគំនិតនេះ បានធ្វើឱ្យលោកចាប់ផ្តើមផលិត Case ទូរសព្ទថ្មីមួយ ដែលមានឈ្មោះថា «Yondr» ។ សម្រាប់គំនិតរបស់លោក Dugoni គឺថាមនុស្សគ្រប់គ្នា អាចរស់នៅបានដោយមិនប្រើប្រាស់ទូរសព្ទស្មានហ្វូន រយៈពេលពីរទៅបីម៉ោង។ ឧទាហរណ៍៖ នៅពេលពួកគេកំពុងអង្គុយមើលការប្រគុំតន្ត្រី ឬ និយាយជាមួយនឹងមិត្តភក្តិ នៅរឿងដ៏សំខាន់ ឬ នៅក្នុងសាលារៀន…ជាដើម។ ដូច្នេះ Yondr គឺជា Case ទូរសព្ទដ៏ពិសេស ដែលអាចចាក់សោទូរសព្ទ និងមិនអាចដោះសោវិញបាន ដោយគ្មានអ្នកប្រើប្រាស់នោះទេ៕

ប្រភព: brightside ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

5 ចំណុច ដែល iPhone X ជាមិត្តដ៏ល្អ សម្រាប់ដំណើរកំសាន្ត

ដោយ: ដួងច័ន្ទ 3 PM, Monday, 25 Sep, 2017

ទំនើប សូមលើកយកអត្ថបទមួយមកបរិយាយ លើប្រធានបទទូរសព្ទ iPhone X បន្ថែមជាមួយគុណសម្បត្តិរបស់វា ទាក់ទងនឹងដំណើរកំសាន្តទៀតផង ព្រោះ iPhone X គឺជាទូរសព្ទដៃ ដែល...

តើនាឡិកា Apple Watch ភ្ជាប់ជាមួយនឹងបណ្តាញ LTE អាចក្លាយជម្រើសនាឡិកាដ៏ល្អបំផុត សម្រាប់កូនៗរបស់អ្នកពាក់ដែរឬទេ?

ដោយ: ភារុន 9 AM, Thursday, 25 Jul, 2019

ជាធម្មតា នាឡិការបស់ក្រុមហ៊ុន Apple ប្រាកដណាស់ វាគឺត្រូវតែភ្ជាប់ជាមួយនឹងទូរសព្ទ iPhone ។ បើទោះបីជា វាដំណើរការឆ្ងាយពីទូរសព្ទ iPhone ក្តី ក៏អ្នកត្រូវត...

កំពូល Laptop សម្រាប់ការលេងហ្គេម

ដោយ: ដួងច័ន្ទ 9 AM, Saturday, 21 Oct, 2017

កុំព្យូទ័រ Laptop ល្អបំផុត មិនមែនមានន័យថា វាសក្តិសមសម្រាប់ការលេងហ្គេមទេ។ កុំព្យូទ័រ Laptop ដែលប្រើប្រាស់សម្រាប់ការលេងហ្គេមល្អបំផុត គឺសម្តៅលើកម្លាំង...

Facebook កំពុងសាកល្បងមុខងារថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 16 Jul, 2018

Facebook បច្ចុប្បន្ននេះកំពុងដាក់សាកល្បងមុខងារថ្មីសម្រាប់ Messenger ដែលអាចកំណត់អត្តសញ្ញាណគណនេយ្យសង្ស័យ ដែលផ្ញើសារមិនសមរម្យ ដោយផ្ទាល់ទៅកាន់អ្នកប្រើប្...

Tomnerb.Com - YouTube Channel