ចូលចិត្តទំនើប

មកស្គាល់ 10 Gadgets ដ៏ល្អបំផុត សម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ នៅថ្ងៃនេះ!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

នៅពីក្រោយរូបមន្តចម្អិនម្ហូបអាហារ ប្រចាំគ្រួសារនីមួយៗ សុទ្ធតែមានគ្រឿងផ្សំដ៏សម្ងាត់ ដែលធ្វើឱ្យរសជាតិអាហារកាន់តែមានរសជាតិឆ្ងាញ់ ហើយជាទូទៅក៏ត្រូវបានរួមបញ្ចូលជាមួយនឹង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយដ៏ល្អបំផុតផងដែរ។ ថ្ងៃនេះ ទំនើប ចង់ណែនាំឱ្យស្គាល់នូវ 10 Gadgets ដ៏ល្អបំផុតនាឆ្នាំថ្មីនេះ ដែលផ្តល់ភាពងាយស្រួលដល់ការចម្អិនម្ហូបអាហារ បានកាន់តែឆាប់រហ័ស និងមានរសជាតិឆ្ងាញ់មួយកម្រិតថែមទៀត។
1. ឆ្នាំង Instant Pot
Instant Pot អនុញ្ញាតឱ្យអ្នក ចម្អិនអាហារគ្រប់ប្រភេទ មានទាំងស៊ុបបន្លែ និងស៊ុបសាច់…។ល។ ម្យ៉ាងទៀតជាមួយនឹងការប្រើប្រាស់មុខងារទាំង 7 នៅក្នុងឆ្នាំងនេះ អ្នកក៏នឹងទទួលបានមុខម្ហូបបែបចំហុយ និងកម្តៅម្ហូបបានយ៉ាងឆាប់រហ័សផងដែរ។

2. ឧបករណ៍កូរ ដោយស្វ័យប្រវត្តិ

នៅពេលអ្នកត្រូវចម្អិនអាហារ សម្រាប់ពិធីជប់លៀងលក្ខណៈគ្រួសារធំ ទំនងជាអ្នកត្រូវការធ្វើទឹកជ្រលក់ជាច្រើនហើយ។ ប៉ុន្តែប្រសិនបើអ្នកមាន ឧបករណ៍កូរដោយស្វ័យប្រវត្តិ អ្នកនឹងមិនចាំបាច់ហត់នឿយ នឹងការលាយបញ្ចូលគ្រឿងផ្សំជាច្រើន ចូលគ្នានោះទេ។

3. ឧបករណ៍ ចិញ្ច្រាំបន្លែ ដោយដៃ

ឧបករណ៍នេះ អាចជំនួសកាំបិត ក្នុងការចិញ្រ្ចាំបន្លែឱ្យល្អិតៗបានល្អ សម្រាប់ធ្វើជាគ្រឿងផ្សំដ៏ល្អបំផុត នៅពេលអ្នកចង់ចម្អិនម្ហូបអាហារ ប្រភេទស៊ុបខាប់…ជាដើម។

4. Palm Peeler

ប្រសិនបើអ្នកមើលរូបភាពទៅ ហាក់ដូចជា ឧបករណ៍ដ៏សាមញ្ញមួយ ប៉ុន្តែវាពិតជាមានប្រយោជន៍ខ្លាំង នៅពេលអ្នកចង់ចិតសម្រកបន្លែ និងផ្លែឈើ ឱ្យបានកាន់តែឆាប់រហ័ស និងងាយស្រួល។

5. ឧបករណ៍ បើកគម្របស្រាក្រហម អេឡិចត្រូនិក

តើអ្នកធ្លាប់ពិបាក បើកគម្របស្រាក្រហមមែនទេ? ជួនកាលនៅពេលអ្នកបើកគម្របម្តងៗ អាចធ្វើឱ្យស្រាខ្ទាតខ្ជាយចេញមកខាងក្រៅដប…ជាដើម។ ដូច្នេះអ្នកប្រហែលជាត្រូវការ ឧបករណ៍ជំនួយក្នុងការបើកគម្របស្រាក្រហមនេះហើយ ពីព្រោះឧបករណ៍នេះប្រើពេលមិនប៉ុន្មានវិនាទីផង ក៏អាចបើកគម្របស្រាក្រហមដ៏ពិបាកនេះបានភ្លាមៗ។

6. ខ្ទះឆា Divided Skillet

តើអ្នកចង់ចម្អិនម្ហូបអាហារ ខុសៗគ្នាក្នុងពេលតែមួយមែនទេ? ឥឡូវនេះអ្នកអាចធ្វើបាន ដោយការប្រើប្រាស់ខ្ទះឆា Divided Skillet ដោយសារតែខ្ទះឆានេះត្រូវបានរចនាឡើង ឱ្យមានចន្លោះចែក 3 ផ្នែក ដើម្បីផ្តល់ភាពងាយស្រួលក្នុងចម្អិនម្ហូបអាហារខុសៗគ្នា ក្នុងពេលដំណាលគ្នា។

7. ឆ្នាំង T-Fal OptiGrill

ឆ្នាំងដ៏ឆ្លាតវៃនេះ ត្រូវបានផលិតឡើងពីដែកអ៊ីណុក និងមានភាពរលោង ងាយស្រួលក្នុងការអាំងសាច់បន្ទះ ដោយមិនធ្វើឱ្យសាច់នេះជាប់នឹងបន្ទះរបស់ឆ្នាំង។ ដូច្នេះអ្នកអាចញុំាសាច់គោបន្ទះអាំង ដ៏សែនឈ្ងុយឆ្ងាញ់បានក្នុងរយៈដ៏ខ្លី។ ក្រៅពីអាំងសាច់គោបន្ទះ អ្នកក៏អាចអាំងសាច់ក្រក សាច់ជ្រូក សាច់ត្រី និងបន្លែផ្សេងៗ។ លើសពីនេះសម្រាប់ការសម្អាត គឺផ្តល់ភាពងាយស្រួលផងដែរ។

8. ឧបករណ៍កិន អំបិល ឬ ម្រេច អេឡិចត្រូនិក
ឧបករណ៍នេះគឺមានភាពងាយស្រួលខ្លាំង ជាមួយនឹងការកិនអំបិល ឬ ម្រេច ឱ្យបានម៉ត់ល្អ និងឆាប់រហ័ស។ ពន្លឺ LED ពណ៌ខៀវនឹងលេចឡើង នៅពេលអ្នកចុចប៊ូតុងបើក ហើយវាក៏ដំណើរការកិនអំបិល ឬ ម្រេចដោយស្វ័យប្រវត្តិ។

9. តង្កៀបថង់សំរាម

អ្នកប្រហែលជាធ្លាប់បានឮ ពីឧបករណ៍ច្នៃប្រឌិតនេះហើយ តង្កៀបថង់សំរាមនេះពិតជាផ្តល់ភាពងាយស្រួលខ្លាំង ក្នុងការរក្សាថង់សំរាម ដែលផ្ទុកកាកសំណល់ផ្សេងៗ ឱ្យនៅក្បែរដៃរបស់ជានិច្ច នៅពេលអ្នករៀបចំចម្អិនម្ហូបអាហារ ឬខណៈពេលលាងសម្អាតចាន ឆ្នាំង និងគ្រឿងបរិក្ខារផ្ទះបាយផ្សេងៗ…ជាដើម ។

10. បន្ទះការពារ ចង្រ្កានហ្គាស

នៅក្នុងរូបភាព អ្នកប្រាកដជាបានឃើញនៅពីលើចង្រ្កានហ្គាស មានបន្ទះការពារពណ៌ខ្មៅមួយគូរ ដែលគេបានបិទជាប់ហើយមែនទេ។ នេះគឺជាបន្ទះការពារចង្រ្កានហ្គាសដ៏ល្អបំផុត ដែលអាចការពារចង្រ្កានហ្គាសរបស់អ្នក មិនឱ្យមានភាពរញ៉េរញ៉ៃ និងកខ្វក់ ព្រមទាំងជួយពន្លឿននៃការសម្អាតចង្រ្កានហ្គាស ឱ្យកាន់តែងាយស្រួល និងរហ័សជាងមុន។

ប្រភព: bobvila ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

អំណោយសម័យ បច្ចេកវិទ្យាទំនើប

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Nov, 2017

ថ្ងៃនេះ ទំនើប សូមណែនាំអំណោយបែបបច្ចេវិទ្យាទំនើប សម្រាប់អ្នកធ្វើការពិចារណាទិញជូនមិត្តភក្តិ ជាពិសេសមិត្តភក្តិដែលចូលចិត្តភាពហ៊ឺហារ ដើរទាន់សម័យកាលជឿនលឿន...

ទូរសព្ទ Gionee M2017 មានថាមពលថ្ម 7000 mAh

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Sep, 2017

ទូរសព្ទ Smartphone លំដាប់ខ្ពស់ មិនមែនជាទូរសព្ទ ដែលមានសមត្ថភាពខ្ពស់ ឬ មានប្រសិទ្ធ ភាពខ្ពស់ ឬសមត្ថភាពកំពូលនានា ដែលយើងគិតថាអ្នកមានទ្រព្យស្តុកស្តម្ភ តែ...

កម្មវិធីប្រើប្រាស់ ដ៏មានអត្ថប្រយោជន៍សម្រាប់ Android

ដោយ: ដួងច័ន្ទ 10 PM, Friday, 16 Mar, 2018

យើងទាំងអស់គ្នាប្រើប្រាស់ Smartphone សម្រាប់បម្រើមុខងារជាច្រើន ដូចជាស្តាប់តន្រ្តី លេងហ្គេម មើលវីដេអូ និងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនានា ជាដើម។ ម...

រថយន្ត មានសុវត្ថិភាពបំផុត សម្រាប់កុមារ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 03 May, 2017

មានម៉ូដែលរថយន្ត លក្ខណៈគ្រួសារជាច្រើន សម្រាប់អ្នកធ្វើការជ្រើសរើស។ អត្ថបទខាងក្រោមនេះជា បញ្ជីរាយម៉ូដែលរថយន្ត មិនតាមលំដាប់លំដោយ និងមានបង្ហាញតែម៉ូដែល ដែ...

Tomnerb.Com - YouTube Channel