ចូលចិត្តទំនើប

​ទូរសព្ទ LG G6 មានកម្មវិធីថតរូបថ្មី សម្រាប់អ្នកចូលចិត្តប្រើប្រាស់ Instagram

ដោយ: ដួងច័ន្ទ 8 PM, Thursday, 09 Mar, 2017

ក្រុមហ៊ុន LG បានបង្ហាញពីទូរសព្ទម៉ូដែលថ្មី នៅក្នុងព្រឹត្តការណ៍ Mobile World Congress ក្នុងទីក្រុង Barcelona កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ជាការបន្ថែមមុខងារបច្ចេកវិទ្យាថ្មី ទូរសព្ទ LG G6 មានបំពាក់មុខងារថ្មីៗជាច្រើន។ នៅក្នុងចំណោមមុខងារថ្មីៗ ទាំងនោះ មានកម្មវិធីថតរូបថ្មី មានឈ្មោះថា Square Camera ដែលជួយបន្ថែមសមត្ថភាព ដល់ការប្រើប្រាស់បណ្តាញ Instagram។

កម្មវិធីនេះបន្ថែមវិធីសាស្រ្តផ្តិតយករូបភាព ០៤យ៉ាង ដូចជា៖ Snapshot, Grid Shot, Guide Shot និង Match Shot។ អ្នកអាចដំណើរការកម្មវិធី Square Camera តាមរយៈកម្មវិធីដែលមានស្រាប់នៅលើទូរសព្ទ ឬតាមជម្រើសនៃការផ្តិតយករូបភាព នៅក្នុងកម្មវិធីថតរូបធម្មតា។

ខាងក្រោមនេះជាសេចក្តីលម្អិត នៃមុខងារថតរូបថ្មីទាំងនោះ៖

Snapshot

LG-G6-Snapshot-01

មុខងារ Snapshot គឺជាមុខងារផ្តោតលើការថតរូបខ្ពស់បំផុត។ វាចែកអេក្រង់ទូរសព្ទរបស់អ្នកជាពីរ ដោយផ្នែកខាងលើប្រើប្រាស់ជា viewfinder សម្រាប់កាមេរ៉ា និងផ្នែកខាងក្រោមប្រើសម្រាប់បង្ហាញពី រូបភាព បន្ទាប់ពីបានថតរួច។ វាមានសារៈប្រយោជន៍ ព្រោះអ្នកមិនចាំបាច់ចេញចូលក្នុងកម្មវិធីកាមេរ៉ា ថតរូប និងកម្មវិធីអាល់ប៊ុមរូបថត ដើម្បីមើលរូបថតដែលបានថតឡើយ។

Grid Shot

LG-G6-Snapshot-05

មានកម្មវិធីជាច្រើននៅក្នុង Play Store សម្រាប់ការកាត់តរូបថតបញ្ចូលគ្នា ក្នុងស៊ុមតែមួយ (Photo Collages) ប៉ុន្តែ ទូរសព្ទ G6 មានមុខងារនេះរួចជាស្រេចហើយ គឺ Grid Shot។ មុខងារថតរូបមួយនេះ អាចឱ្យអ្នកផ្តិតយករូបភាព ០៤សន្លឹក ហើយបន្ទាប់មករៀបរូបថតទាំងនោះ ក្នុងស៊ុមដែលមានរាង ជ្រុងតូចៗ០៤ និងអាចចែករំលែកទៅក្នុងប្រព័ន្ធបណ្តាញសង្គម ដែលអ្នកចូលចិត្ត។ ស្រដៀងនឹង Snapshot ផ្នែកខាងក្រោមនៃអេក្រង់ មានតួនាទីបង្ហាញពីរូបថតនិមួយៗ នៅក្នុងស៊ុមនោះ។ បើសិន ជាអ្នកចង់ថតរូបមួយណាម្តងទៀត អ្នកគ្រាន់តែចុចលើរូបភាព ដែលបានបង្ហាញនោះ ជាការស្រេច។

Guide Shot

LG-G6-Snapshot-04

វាជាកម្មវិធីថតរូប ដែលអ្នកអាចជ្រើសរើសរូបថត ពីក្នុងអាល់ប៊ុមរបស់អ្នក ហើយបន្ទាប់វានឹងបង្ហាញរូបភាពព្រិលៗ នៃរូបថតណាមួយដែលអ្នកបានរើស ដើម្បីជួយអ្នកក្នុងការថតរូបថ្មី ក្នុងទីតាំងដដែលដូច ក្នុងរូបចាស់។ ក្រុមហ៊ុន LG បាននិយាយថាមុខងារមួយនេះ មានប្រយោជន៍សម្រាប់អ្នកចូលចិត្តថតរូបភាពអាហារ។

Match Shot

LG-G6-Snapshot-06

វាស្រដៀងនឹង Grid Shot។ នៅក្នុងកម្មវិធីមួយនេះ អ្នកអាចថតរូបបានពីរសន្លឹក (១នៅខាងលើ និង១ទៀតនៅខាងក្រោម) ដែលរូបទាំងពីរនេះនឹងកាត់តបញ្ចូលគ្នា ក្នុងស៊ុមតែមួយ ដែលមានមុខងារកែរូបជាច្រើននៅក្នុងនោះ។

LG-G6-Snapshot-07

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ពី របៀបកែតម្រូវ លក្ខណៈពិសេស Adaptive Brightness របស់ប្រព័ន្ធប្រតិបត្តិការ Android Pie

ដោយ: ភារុន 11 AM, Tuesday, 14 May, 2019

នៅពេលខ្លះ លក្ខណៈពិសេសថ្មី ដែលភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ ដែលបានធ្វើការ Update រួច អាចក្លាយជាអ្នកបង្កបញ្ហាច្រើនជាង អ្វីដែលជាតម្លៃនៃការប្រើ...

ទីបំផុត ក្រុមហ៊ុន Apple បានដាក់បញ្ចូលបច្ចេកវិទ្យាបញ្ចូលថ្ម ល្បឿនលឿនបំផុត ទៅក្នុងទូរស័ព្ទ iPhone 11 Pro

ដោយ: ភារុន 8 AM, Monday, 16 Sep, 2019

បន្ទាប់ពី មានពាក្យចចាមអារាមជាច្រើនឆ្នាំ ទីបំផុតក្រុមហ៊ុន Apple បានបញ្ចូលឆ្នាំងសាកថ្ម ដែលមានល្បឿនលឿនទៅក្នុងម៉ូដែលទូរស័ព្ទ iPhone ស៊េរីចុងក្រោយបង្អស់...

មានអ្វីពិសេសពី LG Watch W7?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 16 Oct, 2018

នាឡិកាដៃ Android Wear ថ្មីៗទទួលបានការវិវត្តថ្មីៗជាច្រើន ហើយនាពេលនេះវាក៏ត្រូវការមុខងារថ្មីចេញពី Hardware ដើម្បីដំណើរការផងដែរ។ នេះជាចំណុចដែលនាឡិកា Wa...

Pokémon Go នឹងផ្តល់ការការពារសម្រាប់កុមារ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 22 Aug, 2018

ហ្គេម Pokémon Go នឹងដាក់បញ្ចូលប្រព័ន្ធ Log-In ថ្មី មានឈ្មោះថា Niantic Kids ដែលនឹងផ្តល់ឱ្យមាតាបិតានូវវិធីសាស្រ្តសម្រាប់តាមដាន គណនេយ្យហ្គេមរបស់កូនៗ។ ...

Tomnerb.Com - YouTube Channel