ចូលចិត្តទំនើប

៨ ចំណុចធ្វើឲ្យខូចថ្មទូរសព្ទ

ដោយ: ចរិយា 11 PM, Wednesday, 23 Nov, 2016

ទូរសព្ទគ្រប់ប្រភេទ ទោះបីជាស្មាតហ្វូនក៏ដោយ ក៏អាចលោតភ្លើងក្រហមថ្មដែរ នៅពេលដែលយើងប្រើប្រាស់ដោយមិនដឹងឬប្រហែស។

ហ្គេម

ពេលយើងរង់ចាំជួបគ្រូពេទ្យ ពេលយើងនៅក្នុងហាងជួសជុល ឬហាងទំនិញដែលបិទដោយកញ្ចក់យើងតែងតែយកទូរសព្ទ ចេញមកលេងហ្គេមដូចជា Candy Crush ជាដើម។ ការធ្វើបែបនេះជាវិធីល្អ ឲ្យអ្នកបានកម្សាន្ត កុំឲ្យអផ្សុកឬធុញទ្រាន់នឹងការរង់ចាំ តែអ្នកមិនដឹងទេថា អ្នកធ្វើបាប ថ្មទូរសព្ទប៉ុណ្ណា។ ថ្មនោះចំណាយកម្លាំង និងឋាមពលច្រើន ដើមី្បទាញសេវាឲ្យអ្នកបានលេងហ្គេមដ៏ សប្បាយមួយនេះ។ ប្រសិនបើអ្នកចង់រក្សាឋាមពលថ្មទូរសព្ទរបស់អ្នក សូមរក្សាកម្រិតនៃការប្រើប្រាស់ បើមិនដូច្នោះវានឹងខូចជាក់ជាមិនខាន។

ហ្វេសបុក

សម័យនេះ មនុស្សតិចនាក់ណាស់ ដែលមិនលេងហ្វេសបុក។ មួយថ្ងៃៗ ភាគច្រើនរវល់នឹងបង្ហោះរូបថតបង្ហាញអារម្មណ៍ ឲ្យមិត្តភក្តិសាច់ញាតិបានឃើញ។ ជាការពិតណាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមពិតជាល្អ សម្រាប់ការប្រាស្រ័យទាក់ទងជាមួយបងប្អូន មិត្តភក្តិនៅឆ្ងាយ។ ប៉ុន្តែបើអ្នកឆ្លៀតក្រឡេកមើលទៅថ្មទូរសព្ទ អ្នកនឹងឃើញហើយថា ពេលអ្នកលេងហ្វេសបុកកន្លះថ្ងៃ ថ្មនៅសល់តែ២០ភាគរយទេ។ ទោះបីអ្នកបញ្ចូលថ្មពេញក៏ដោយ បើអ្នកប្រើវាមិនឈប់បែបនេះ មិនយូរទេ អ្នកនឹងត្រូវដូរថ្មថ្មីមិនខាន។

ពន្លឺអេក្រង់

សព្វថ្ងៃមានទូរសព្ទដែលមានអេក្រង់ធំ ហើយមានពន្លឺដើមី្បឲ្យអ្នកប្រើប្រាស់ងាយស្រួល ដូចជា មើលខ្សែភាពយន្ត ឬលេងហ្គេមជាដើម។ អេក្រង់ធំ មានពន្លឺធ្វើឲ្យអ្នកមើលឃើញច្បាស់ ជាទីពេញចិត្ត ហើយមិនពិបាកភ្នែកខំប្រឹងសម្លឹងទៀតផង ប៉ុន្តែវាក៏ត្រូវឋាមពលថ្មច្រើនដែរណា៎ ទើបអាចធ្វើឲ្យអ្នកសប្បាយចិត្តបាន។ ពន្លឺអេក្រង់នឹងសម្លាប់ថ្មទូរសព្ទរបស់អ្នកដោយគ្មានត្រាប្រណីឡើយ។

Bluetooth

បើអ្នកត្រូវការប្រើប្រាស់ អ្នកបើកវាចុះ តែបើគ្មានអ្វីត្រូវប្រើ សូមបិទវា កុំបើកចោល។ វាគ្មានអ្វីអាក្រក់ទេតែនេះជាទម្លាប់មិនល្អមួយ គឺខ្ជះខ្ជាយថ្មទូរសព្ទ។

Phone-Battery-Stock-02

សេវាទីតាំង

GPS ជួយអ្នកស្វែងរកទីតាំងដែលអ្នកចង់រក ចង់ទៅ។ ប៉ុន្តែមានមនុស្សមួយចំនួនបើកសេវា GPS ចោល។ នេះជាសកម្មភាពប្រើប្រាស់មិនល្អ។ GPS មិនមែនមិនប្រើឋាមពលថ្មឡើយ។ បើអ្នកមិនយក ចិត្តទុកដាក់ថ្ងៃណាមួយថ្មនឹងអស់ឋាមពល ហើយ ពេលនោះ អ្នកក៏ត្រូវតែចំណាយប្រាក់ដើម្បីដូរថ្មថ្មី។

កម្មវិធីសិល្បៈ Online

មានកម្មវិធីសិល្បៈតន្រ្តី ភាពយន្តមួយចំនួន ដែលអាចបំផ្លាញថ្មរបស់អ្នកលឿន ដូច្នេះចំពោះការប្រើប្រាស់ទូរសព្ទដើមី្បកម្មវិធី Online ជាច្រើន អ្នកគួរតែពិនិត្យនិងយកចិត្តទុកដាក់ឲ្យមែនទែន។

កម្មវិធីផ្ញើសារហ្វេសបុក

Messenger ហ្វេសបុកជាកម្មវិធីមួយជួយដល់ទំនាក់ទំនងរបស់យើងសព្វថ្ងៃ។ មានរូបគួរឲ្យទាក់ទាញផ្ញើឲ្យគ្នាទៅវិញទៅមក អាចផ្ញើសារជាសំឡេងខ្លីៗ។ល។ ប៉ុន្តែសូមប្រយ័ត្ន! សប្បាយពេលណាកើតទុក្ខពេលហ្នឹង! កំពុងផ្ញើសារ ស្រាប់តែរលត់ឈឹង។ រលត់ច្រើនដង បើកលែងចេញ បញ្ចូលថ្មក៏មិនចូល។

Netflix

ក្រុមហ៊ុន Netflix Inc ជាក្រុមហ៊ុនផ្តល់វីដេអូតាមប្រព័ន្ធ WiFi មានវីដេអូ HD ដែលមានគុណភាពឃើញមុខ របស់តារាអន្តរជាតិយ៉ាងច្បាស់ និងស្រស់ស្អាត ធ្វើឲ្យអ្នកបំភ្លេចរឿងសៅហ្មង និងរឿង ធុញទ្រាន់ក្នុងជីវិត។ Netflix Inc បញ្ចូលរឿងថ្មីឲ្យអ្នកទស្សនា តែមិនបានបញ្ចូលថ្មឲ្យអ្នកទេ។ សរុបសេចក្តីមក អ្នកត្រូវប្រើប្រាស់ទូរសព្ទរបស់អ្នក ឲ្យមានកំណត់ ត្រូវឲ្យទូរសព្ទសម្រាកខ្លះ និងត្រូវ ឲ្យចំណីថ្មទូរសព្ទបើមិនដូច្នោះ វានឹងក្ស័យជាមិនខាន។ បើវាក្ស័យ អ្នកនឹងត្រូវអស់ប្រាក់។ សូមពិចារណាផង!

Phone-Battery-Stock-01

អត្ថបទអ្នកចង់អាន

ក្នុងនាមជាអ្នកដឹកនាំ តើអ្នកបានដឹងអ្វីខ្លះពីបច្ចេកវិទ្យា?

ដោយ: ដួងច័ន្ទ 8 PM, Sunday, 17 Dec, 2017

អ្នកដឹកនាំភាគច្រើនគិតថាបច្ចេកវិទ្យា គឺជាឧបករណ៍សម្រាប់ជួយដល់បុគ្គលិក ធ្វើការងារបានកាន់តែ ប្រសើរ ដូច្នេះពួកគេធ្វើការវិនិយោគ លើផលិតផល Hardware/Softwar...

LG G Flex ស្មាតហ្វូនអេក្រង់កោងខុប មិនធម្មតា លុបស្នាមឆ្កូតបានដោយខ្លួនឯង!

ដោយ: ដាលីស 5 PM, Friday, 08 May, 2015

បង្ហាញខ្លួនជាផ្លូវការហើយ សម្រាប់ស្មាតហ្វូនអេក្រង់កោងខុប LG G Flex ដែលមកជាមួយនិងស្ទីលថ្មីអេក្រង់កោង ដូចគ្នានឹងស្មាតធីវី របស់ LG ដែលទើបនឹងបង្ហាញខ្លួន...

តើលេខ N នៅក្នុងរថយន្តចង្កឹះលេខអូតូ ប្រើសម្រាប់ធ្វើអ្វី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 17 Jul, 2018

លេខ N ឬឈ្មោះពេញហៅថា Neutral គឺជាលេខ Gear នៅក្នុងរថយន្ត ដែលប្រើប្រាស់ចង្កឹះលេខអូតូ ឬស្វ័យប្រវត្តិ។ តើអ្នកមានធ្លាប់បានគិតពីតួនាទីរបស់លេខ N នេះដែរឬទេ...

ភ្ញាក់ផ្អើលជាមួយ Laptop ធ្វើពីស្បែករបស់ HP!

ដោយ: ដួងច័ន្ទ 8 AM, Friday, 05 Oct, 2018

យើងគិតថា MacBook ជា Laptop ដ៏ប្រណិតមួយ ប៉ុន្តែតើអ្នកមានធ្លាប់គិតទេថា Laptop ធ្វើពីស្បែក តើប្រណិតយ៉ាងណា? នេះជាអ្វីដែលក្រុមហ៊ុន HP កំពុងនាំមកជូនយើងទា...

Tomnerb.Com - YouTube Channel