ចូលចិត្តទំនើប

៦ ចំណុច ដែលអ្នកត្រូវដឹង មុនពេលទិញទូរទស្សន៍

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

អ្នកកំពុងចង់ទិញ ទូរទស្សន៍ថ្មីមែនទេ? តែអ្នកមិនអាចសម្រេចចិត្ត ជ្រើសរើសយកទូរទស្សន៍ម៉ាកមួយណានៅឡើយទេ ព្រោះវាមើលទៅស្អាត ប្រណិត និងទាន់សម័យដូចៗគ្នា។ ការទិញទូរទស្សន៍ថ្មីនាពេលបច្ចុប្បន្ន អាចជាបញ្ហាឈឺក្បាលមួយ។ អ្នកត្រូវដឹងពីចំណុចមួយចំនួនអំពីទូរទស្សន៍ ដូចជាទូរទស្សន៍ព្យួរជញ្ជាំង ទូរទស្សន៍ស្តើង។ល។ ពិសេសជាងនេះទៀត វាមានប្រយោជន៍ណាស់ដែលអ្នក ត្រូវដឹងពីភាពខុសគ្នានៃការផ្សព្វផ្សាយ និងសមត្ថភាពពិតប្រាកដរបស់វា ដែលនឹងជួយអ្នកជ្រើសរើស បានទូរទស្សន៍ដែលល្អបំផុត។ ជាជំនួយដល់មិត្តអ្នកអានសម្រាប់ការទិញទូរទស្សន៍ ទំនើប សូមបង្ហាញពីគន្លឹះមួយចំនួន សម្រាប់អ្នកពិចារណា។

ទំហំ

និយាយអំពីទំហំនៃទូរទស្សន៍ អ្នកអាចនឹងធ្វើការសម្រេចចិត្តខុស ចំពោះករណីទំហំទូរទស្សន៍មិនសមស្របនឹងទីតាំង ឬ ដោយសារអ្នកចង់បានទំហំធំ បានធ្វើឱ្យអ្នកភ្លេចគិតពីចំណុចដទៃទៀត ដែលអាចឱ្យអ្នកស្តាយក្រោយក៏ថាបាន។ ទំហំរបស់ទូរទស្សន៍អាចជាជំហានដំបូង ដែលអ្នកគួរពិចារណា។ ការជ្រើសរើសទំហំទូរទស្សន៍ត្រឹមត្រូវ គឺផ្អែកលើចម្ងាយនៃការតាំងទរទស្សន៍។ ជាការណែនាំ អ្នកគួរ ទស្សនាទូរទស្សន៍ក្នុងចម្ងាយ ៣.៨ ទៅ៦.៣ សង់ទីម៉ែត្រ ពីទទឹងអង្កត់ទ្រូងទូរទស្សន៍។ មានន័យថា បើសិនទូរទស្សន៍ទំហំ ៥៥អ៊ីញ វាគួរស្ថិតនៅចម្ងាយ១៧.៥ ទៅ ៣០សង់ទីម៉ែត្រ ពីទីតាំងទស្សនា។ បើសិនជាទូរទស្សន៍របស់អ្នកជាប្រភេទ 4K អ្នកអាចទស្សនាក្នុងចម្ងាយជិតបាន។ សូមចងចាំថាទំហំទទឹងអង្កត់ទ្រូងនៃទូរទស្សន៍ គឺសម្តៅលើទទឹងអង្កត់ទ្រូងនៃអេក្រង់ មិនមែនទទឹងនៃទូរទស្សន៍ទាំងមូលឡើយ។ ទំហំអ៊ីញនៃទូរទស្សន៍អាចខុសៗគ្នាទៅតាមរូបរាង ដូច្នេះសូមដឹងប្រាកដពីទំហំទទឹង និងកម្ពស់របស់ទូរទស្សន៍ មុនពេលអ្នកចាប់ផ្តើមវាស់វែងពីចម្ងាយទីតាំង។ ទំហំទូរទស្សន៍សំខាន់បំផុត សម្រាប់ចម្ងាយនៃការទស្សនា។ អ្នកគួរជ្រើសរើសទំហំកាន់តែជាការប្រសើរ។

ប្រភេទ

ទូរទស្សន៍ Plasmaល្អបំផុតសម្រាប់បន្ទប់ងងឹត ព្រោះវាមានកម្រិតពន្លឺខ្ពស់ និងមានជ្រុងអេក្រង់ធំ ងាយស្រួលទស្សនាពីគ្រប់ជ្រុងនៃបន្ទប់។ ប៉ុន្តែវាអាចមិនសមស្រប សម្រាប់បន្ទប់ទទួលភ្ញៀវ ដែលមានពន្លឺចាំងពីបង្អួច ឬអំពូលភ្លឺ។

ទូរទស្សន៍ LCD វាមានតម្លៃទាបជាងទូរទស្សន៍ LED ឬ OLED។ វាមិនសមស្របសម្រាប់ការទស្សនាដែលមានមនុស្សច្រើនទេ ព្រោះជ្រុងនៃអេក្រង់មានកម្រិត។ សម្រាប់បន្ទប់គេង ជាកន្លែងដែលអ្នកទស្សនាដោយត្រង់ពីគ្រែ ជាទីតាំងដ៏ល្អសម្រាប់ទូរទស្សន៍ប្រភេទនេះ។

ទូរទស្សន៍ LEDជាប្រភេទទូរទស្សន៍ ដែលផ្តល់ជម្រើសអេក្រង់ទូលាយជាងគេ នាពេលបច្ចុប្បន្ន ក្នុងន័យទំហំ និងតម្លៃ។ ជាទូទៅមានតម្លៃថ្លៃជាងទូរទស្សន៍ Plasma ឬ LCD តែទាបជាង OLED។

ទូរទស្សន៍ OLED ជាប្រភេទទូរទស្សន៍ ដែលមានបច្ចេកវិទ្យាខ្ពស់បំផុត ជាបច្ចេកវិទ្យារួមបញ្ចូលគ្នារវាង Plasma និង LED។ វាអាចដំណើរការបានយ៉ាងល្អ ក្នុងបន្ទប់មានពន្លឺខ្លាំង មានរាងស្តើងបំផុត ហើយវាថែមទាំងមានកម្រិតពន្លឺខ្ពស់ និងមានរូបរាងពណ៌ខ្មៅដ៏ស្រស់ស្អាត ដែលបង្កើតបានជាបរិយាកាសរោងភាពយន្តដ៏អស្ចារ្យមួយ។ ទូរទស្សន៍ប្រភេទនេះ មានតម្លៃខ្ពស់ជាងគេ ក្នុងចំណោមប្រភេទទូរទស្សន៍ទំនើបទាំងអស់។

ទូរទស្សន៍កោងជាអ្វី?

ទូរទស្សន៍កោង (Curved TV) នឹងទាក់ទាញអារម្មណ៍អ្នក ដោយសារតែរូបរាងរបស់វា ប៉ុន្តែវាគ្រាន់តែវាជាផលិតផលណែនាំដំបូង។ វាត្រូវបានទទួលស្គាល់ថា ជាទូរទស្សន៍ដែលមានភាពទាក់ទាញខ្លាំងជាងគេ។ វាផ្តល់នូវបទពិសោធន៍ថ្មី សម្រាប់ការទស្សនា ប៉ុន្តែរូបភាពដែលបង្ហាញពុំសូវមានភាពខុសប្លែកពីទូរទស្សន៍ស្តើងប៉ុន្មានទេ ហើយជារឿយៗ ទទួលបានការរិះគន់ពីជ្រុងនៃការទស្សនា ដែលមិនមានភាពទូលំទូលាយ។

ម្យ៉ាងវិញទៀត បើសិនជាអ្នកដាក់ព្យួរវាជាប់ជញ្ជាំង វាហាក់ដូចជាមិនទំនងសោះ។ ទូរទស្សន៍ប្រភេទនេះសក្តិសមនឹងការដាក់បញ្ឈរលើតុជាង ប៉ុន្តែវាមិនមែនជាការនិយម សម្រាប់ការដាក់តាំងទូរទស្សន៍ នាពេលបច្ចុប្បន្នឡើយ។

កម្រិតគុណភាពរូបភាព

បន្ទាប់ពីការជ្រើសរើសទំហំ និងប្រភេទទូរទស្សន៍រួចហើយ អ្នកនឹងចង់ស្វែងយល់ពីគុណភាពរូបភាព។ កម្រិតគុណភាពនៃរូបភាព គឺសម្តៅលើចំនួន ភិចសែល (Pixel) ដែលបង្កើតជារូបភាពនៅលើ រូបភាព។ ចំនួនភិចសែល កាន់តែខ្ពស់ កម្រិតរូបភាពកាន់តែច្បាស់។ អ្វីដែលអ្នកគួរដឹងគឺ កម្រិត ទូរទស្សន៍720p នៅអាចស្វែងរកទិញបាន តែវាជាបច្ចេកវិទ្យាហួសសម័យ។ អ្នកគួរជ្រើសយកទូរទស្សន៍កម្រិត 1080p ដែលអាចហៅថា Full Definition ឬ High Definition ឬទូរទស្សន៍ប្រភេទ 4K ដែលអាចមានឈ្មោះផ្សេងគឺ Ultra High Definition ឬ UHD។ ទូរទស្សន៍ 4K មានកម្រិតភិចសែល ៤ដង ច្រើនជាងទូរទស្សន៍កម្រិត 1080p ប៉ុន្តែនាពេលបច្ចុប្បន្ននេះមិនទាន់មានកម្មវិធីទូរទស្សន៍ ដែលគាំទ្រដល់កម្រិតរូបភាព 4K នៅឡើយ។ ការវិវត្តថ្មីៗ សម្រាប់ជម្រើសបច្ចេកវិទ្យា 4K គឺជាប្រភេទទូរទស្សន៍ HDR (High Dynamic Range)។ វាជាបច្ចេកវិទ្យាដែលផ្តល់ពណ៌រូបភាពកាន់តែច្បាស់ និងផ្តល់បទពិសោធន៍ទស្សនា ដូចក្នុងរោងភាពយន្ត។ ប៉ុន្តែអ្នកនៅតែត្រូវការកម្មវិធី ដែលគាំទ្រដល់បច្ចេកវិទ្យានេះ ដើម្បីទទួលបានរូបភាពកាន់តែច្បាស់។

ការតភ្ជាប់

នេះជាចំណុចងាយស្រួលមួយ ដោយគ្រាន់តែជ្រើសរើសទូរទស្សន៍ ដែលមានមុខងារបំពាក់គ្រប់គ្រាន់ សម្រាប់ការតភ្ជាប់។ ស្តាប់ទៅវាដូចជាងាយស្រួលណាស់ ប៉ុន្តែចំណុចនេះក៏ជារឿងឈឺក្បាលខ្លាំងមួយដែរ។ សព្វថ្ងៃនេះ មុខងារភ្ជាប់ HDMI ឬ DisplayPort គឺជាស្តង់ដាសម្រាប់ការតភ្ជាប់ជាមួយម៉ាស៊ីន Blu-Ray កុំព្យូទ័រ ម៉ាស៊ីនហ្គេម និងប្រអប់ខ្សែកាប។ ប៉ុន្តែបើអ្នកចង់ភ្ជាប់ជាមួយម៉ាស៊ីនចាក់ DVD ស៊េរីចាស់ ឬម៉ាស៊ីន VCR អ្នកត្រូវការរន្ធភ្ជាប់ Analog។ និយាយឱ្យខ្លី អ្នកត្រូវគិតដល់ឧបករណ៍ ដែលអ្នកចង់ភ្ជាប់ជាមួយទូរទស្សន៍ និងស្វែងយល់ពីតម្រូវការនៃការភ្ជាប់។ អ្នកគួរស្វែងយល់ពីបច្ចេកវិទ្យាដែលមាន នៅលើទូរទស្សន៍ប្រភេទនិមួយៗ ដើម្បីស្វែងយល់ពីតម្រូវការដែលអ្នកចង់បាន។

ជម្រើសទូរទស្សន៍ឆ្លាតវៃ ឬ ធម្មតា

នេះគឺជាជម្រើសនៃចំណូលចិត្ត។ Smart TV អាចភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺណេត និងអាចទស្សនាវីដេអូ តាមរយៈកម្មវិធីតំឡើងរួចជាស្រេចដូចជា Netflix, Hulu, YouTube ជាដើម។ កម្មវិធីដែលមានបំពាក់រួចជាស្រេចបែបនេះ អាចត្រូវការការភ្ជាប់ជាមួយសេវាកម្មនានា ដោយគ្មានខ្សែ។ មានជម្រើសទូរទស្សន៍ Smart TV ជាច្រើននាពេលបច្ចុប្បន្ន ប៉ុន្តែអ្នកត្រូវចំណាយកាន់តែច្រើន។ អ្នកក៏អាចធ្វើឱ្យទូរទស្សន៍ធម្មតា ក្លាយជាទូរទស្សន៍ឆ្លាតវៃបាន ដោយភ្ជាប់ជាមួយ HDMI វាអាចមានបញ្ហា តិចតួច តែបើសិនជាវាអាចដំណើរការបាន វាជាជម្រើសដ៏ប្រសើរ។

សម្លេង

ទូរទស្សន៍កាន់តែស្តើង កាន់តែមានឧបករណ៍បំពងសម្លេងតូច ធ្វើឱ្យសម្លេងកាន់តែត្បៀត។ ជាការពិត ទូរទស្សន៍ភាគច្រើនសម័យនេះ មិនមានសម្លេងពិរោះទេ ដោយសារទូរទស្សន៍មានរាងស្តើង។ ដើម្បីឱ្យទូរទស្សន៍របស់អ្នកមានសម្លេងពិរោះ ច្បាស់ល្អ អ្នកត្រូវការឧបករណ៍បំពងសម្លេងជំនួយបន្ថែម។ មានជម្រើសឧបករណ៍បំពងសម្លេងជាច្រើន ប៉ុន្តែអ្នកត្រូវប្រាកដថាវាត្រូវគ្នានឹងទូរទស្សន៍របស់អ្នក។

អត្ថបទអ្នកចង់អាន

Nokia 8 ចេញលក់ នៅឥណ្ឌាហើយ

ដោយ: ស. លីង 11 PM, Tuesday, 24 Oct, 2017

ទូរស័ព្ទដៃ Nokia 8 បានដាក់លក់ជាផ្លូវការ នៅប្រទេសឥណ្ឌាហើយ។ Nokia 8 មានតម្លៃ ៣៦.៩៩៩ រូពី ប្រមាណ ៥៥៥ ដុល្លារសហរដ្ឋអាមេរិក។ អតិថិជនឥណ្ឌាអាចជ្រើសរើស ក្ន...

Huawei P20 Pro អាចជាទូរសព្ទ ពណ៌ស្អាតជាងគេប្រចាំឆ្នាំ

ដោយ: ដួងច័ន្ទ 9 AM, Monday, 21 May, 2018

វាទំនងដូចជាព័ត៌មានលម្អិតគ្រប់យ៉ាង អំពីផលិតផលទូរសព្ទថ្មីរបស់ Huawei ត្រូវបានបែកធ្លាយ ដែលផលិតផលទាំងនោះរួមមានទូរសព្ទ P20, P20 Lite និងទូរសព្ទ P20 Pro។...

Gadget ឡូយៗតម្លៃក្រោម $25

ដោយ: ដួងច័ន្ទ 7 PM, Saturday, 10 Jun, 2017

តើអ្នកចូលចិត្តលេងស្ទាយបែបទាន់សម័យ ដោយប្រើប្រាស់សម្ភារៈទំនើបៗ ប៉ុន្តែបញ្ហាថវិកាជាឧបសគ្គសម្រាប់អ្នកមែនទេ? ទំនើប អាចជួយបាន ព្រោះក្នុងអត្ថបទខាងក្រោម អ្...

ក្រុមហ៊ុន KSLM បានទទួលពានរង្វាន់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Cambodia Successful Branch Alliance Award ប្រចាំឆ្នាំ 2018-2019

ដោយ: ទំនើប 4 PM, Friday, 30 Nov, 2018

ភ្នំពេញយប់ថ្ងៃ សុក្រ ទី 21 ខែ កញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារ Sofitel ភ្នំពេញកន្លងទៅនេះ៖ ក្រុមហ៊ុន Brands Alliance International បានរៀបចំប្រារព្ធកម្មវិ...

Tomnerb.Com - YouTube Channel