ចូលចិត្តទំនើប

៤ ចំណុច អ្នកគួរប្រយ័ត្ន ពេលទៅលាងរថយន្ត

ដោយ: ស. លីង 8 PM, Monday, 27 Feb, 2017

ប្រជាជនរស់នៅក្នុងទីក្រុង មមាញឹកណាស់ ដូច្នេះអ្នកមានរថយន្តតែងតែយកយានយន្តរបស់ខ្លួនទៅ លាងសម្អាតនៅសេវាកម្មលាងរថយន្ត។

ទំនើបយល់ពីស្ថានភាពរបស់ម្ចាស់រថយន្តគ្រប់គ្នា ប៉ុន្តែទំនើបសូមផ្តល់យោបល់ និងព័ត៌មានបន្តិចទាក់ទងនឹងការលាងរថយន្ត គឺចំណុច ដែលអ្នកគួរប្រយ័ត្នប្រយែងពេលទៅលាង៖

Car-Washing-02

១. ទឹកលាងរថយន្ត

នៅកម្ពុជា ការលាងរថយន្តគឺប្រើដោយទឹកម៉ាស៊ីន។ បើជាទឹកម៉ាស៊ីនមែន នោះមិនមានបញ្ហាទេ ប៉ុន្តែអ្នកក៏គួរតែពិនិត្យមើលឲ្យច្បាស់ថាតើទឹកម៉ាស៊ីននោះចេញពីបំពង់សាធារណៈ (រដ្ខ) មែនឬយ៉ាងណា។ បើចេញពីបំពង់ទឹកសាធារណៈពិត រថយន្តរបស់អ្នកមិនរងផលប៉ះពាល់ទេ ខ្លាចតែសេវាកម្មប្រើប្រាស់ទឹកថ្នាំលាងសម្អាត។ ប្រសិនបើអ្នកឃើញគេប្រើទឹកថ្នាំលាងសម្អាតរថយន្តអ្នក អ្នកគួរសុំទឹកថ្នាំនោះមកពិនិត្យដើមី្បឲ្យច្បាស់។ ទឹកថ្នាំលាងរថយន្តអាចធ្វើឲ្យសាកពណ៌ថ្នាំ ឬធ្វើឲ្យខូចផ្នែកខ្លះរបស់រថយន្ត។ ហេតុនេះ អ្នកត្រូវប្រយ័ត្នចំពោះទឹកលាងសម្អាតរថយន្ត។

Car-Washing-03

២. ការលាងសាប៊ូ

ក្រោយពីបាញ់ទឹកហើយ សេវាកម្មនឹងប្រើប្រាស់សាប៊ូដុសសម្អាតរថយន្តរបស់អ្នក។ ចំណុចដែលអ្នកត្រូវប្រយ័ត្ន គឺពួកគេមានលាងសម្អាតសាប៊ូចេញ ពីតួរថយន្តរបស់អ្នកស្អាតហើយឬនៅ។ ក្នុងករណីនៅសល់ជាតិសាប៊ូឬពពុះសាប៊ូ សារជាតិក្នុងសាប៊ូនឹងធ្វើខូចថ្នាំពណ៌រថយន្ត។ ប្រសិនបើជាប់សាប៊ូនៅគ្រឿង ឬផ្នែកផ្សេងៗនៃរថយន្ត នោះបណ្តាលឲ្យកើតច្រែះ ដែលនេះនាំឲ្យខូចខាតធ្ងន់ធ្ងរដល់យានយន្តរបស់អ្នក។ ហេតុនេះ អ្នកគួរពិនិត្យមើលពេលគេលាងសម្អាត ហើយយកល្អពេលមកដល់ផ្ទះវិញ អ្នកគួរចំណាយពេលវេលាមួយម៉ោងជូតសម្អាតបន្ថែម ដើមី្បឲ្យច្បាស់ថា សាប៊ូ និងជាតិស៊ីទាំងឡាយបានសម្អាតអស់ពីតួរថយន្តរបស់អ្នក។

Car-Washing-05

៣. ក្រណាត់ជូតរថយន្ត

អ្នកគួរពិនិត្យមើលក្រណាត់ សម្រាប់ជូតរថយន្តដែលសេវាកម្មប្រើប្រាស់ មកសម្អាតយានរបស់អ្នក។ ទីមួយគឺជាប្រភេទក្រណាត់អ្វី? ជូតជ្រះឬទេ? អាចធ្វើឲ្យរលាត់ថ្នាំឬអត់? ទីពីរគឺជាក្រណាត់ស្អាត ឬមិនស្អាត? ក្រណាត់ដែលសេវាកម្ម ប្រើមិនមែនជូតតែរថយន្តអ្នកមួយទេ គឺជូតរថយន្តច្រើនគ្រឿង ដូច្នេះកម្អែល ធូលីដី និងភាពកខ្វក់ផ្សេងៗ ដែលកាន់ជាប់នឹងក្រណាត់ជូត អាចបំផ្លាញថ្នាំពណ៌របស់រថយន្ត។ មួយទៀត ទឹកថ្នាំលាងកញ្ចក់ ឬជូតរថយន្តដើមី្បឲ្យភ្លឺរលោង ដែលនៅជាប់នឹងក្រណាត់ជូត ប្រសិនបើខាងគេមិនបានបោកគក់ជ្រះស្អាតទេ ជាតិថ្នាំនោះនឹងអាចធ្វើឲ្យសឹកតួរថយន្តរបស់អ្នក។ ដូច្នេះ សូមអ្នកប្រយ័ត្នប្រយែង ចំពោះចំណុចនេះ។

Car-Washing-06

៤. ការរៀបរយ និងសណ្តាប់ធ្នាប់

ចំណុចចុងក្រោយ ដែលអ្នកត្រូវពិនិត្យ គឺកម្រិតនៃការលាងសម្អាតរបស់សេវាកម្ម។ មិនថាផ្នែកក្នុងរថយន្តឬក្រៅរថយន្ត អ្នកត្រូវប្រាកដថា ពួកគេសម្អាតបានស្អាតល្អ រៀបរយ និងរៀបចំរបស់របររបស់អ្នកត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និងគ្រប់ចំនួន។

ម្ចាស់រថយន្តទាំងឡាយ សូមប្រុងប្រយ័ត្ន ៤ ចំណុចដែលទំនើបរៀបរាប់ខាងលើនេះ។ ប្រសិនបើអ្នកពិនិត្យឃើញមានចំណុចខ្វះខាតណាមួយ អ្នកគួរប្តូរសេវាកម្ម។ ប្រសិនបើអ្នកមើលថែរថយន្តរបស់អ្នកបានដិតដល់ នោះរថយន្តនឹងនៅតែល្អស្អាតដូចទើបទិញថ្មី ហើយនិងអាចប្រើប្រាស់បានយូរអង្វែង៕

អត្ថបទអ្នកចង់អាន

ថេបប្លេត Honor WaterPlay បង្ហាញមុខនៅចិន ថ្ងៃទី១១

ដោយ: ស. លីង 8 PM, Wednesday, 25 Oct, 2017

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមហ៊ុន Huawei បានចេញលក់ Honor WaterPlay Tablet រួមជាមួយនឹង Honor 7X smartphone។ Huawei Honor WaterPlay...

Spectre កម្មវិធីកាមេរ៉ាថ្មីសម្រាប់ iOS

ដោយ: ដួងច័ន្ទ 8 AM, Thursday, 07 Mar, 2019

ក្រុមហ៊ុនផលិតកម្មវិធី Halide ដែលជាកម្មវិធីកាមេរ៉ា iOS ភាគីទីបីដ៏មានប្រជាប្រិយភាព ដែល ផ្តល់នូការថតរូប RAW ដ៏ទំនើប និងឧបករណ៍មានឥទ្ធិពលដទៃទៀត បច្ចុប្ប...

ជើងទម្រ iPad ឡូយៗ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 07 Sep, 2017

សម័យកាលទំនើប ជាសម័យកាលប្រើប្រាស់សម្ភារៈ អេឡិចត្រូនិចឆ្លាតវៃ មិនថាទូរសព្ទដៃ Smartphone, Tablet និងឧបករណ៍ដទៃទៀតជាច្រើន។ ស្របពេលនេះ អ្នកក៏នឹងត្រូវការស...

កាសត្រចៀកម៉ាក BOSE វិវត្តបច្ចេកវិទ្យាថ្មី

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Oct, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមលើកយកនូវអត្ថបទថ្មីមួយ ទាក់ទងនឹងការរីកចម្រើននៃបច្ចេកវិទ្យាកាស ស្តាប់ចម្រៀង។ BOSE គឺជាម៉ាកសញ្ញាផលិតផលកាសត្រចៀកដ៏ល្បីមួយ នៅក្...

Tomnerb.Com - YouTube Channel