ចូលចិត្តទំនើប

៤ ចំណុច ដើមី្បសុវត្ថិភាពកូនតូចរបស់អ្នក ពីរថយន្ត

ដោយ: ស. លីង 9 PM, Thursday, 22 Jun, 2017

ចាស់ៗតែងថា ក្មេងរពឹសជាក្មេងឆ្លាត។ បើនិយាយពីក្មេងសម័យកុំព្យូទ័របច្ចុប្បន្ន គឺឆ្លាតៗណាស់ ដូច្នេះមានន័យថា គេក៏រពឹសមិនធម្មតាដែរ។ ឪពុកម្តាយពិតជាត្រូវការមើលថែនាងតូច បើកាន់តែរពឹស គឺកាន់ត្រូវតែការពារ និងមើលថែខ្លាំង។

ដើមី្បជួយសម្រាលបន្ទុករបស់ឪពុកម្តាយ ទំនើបសូមជូននូវចំណុច ៤ ដែលឪពុកម្តាយគួរយល់ដឹង និងត្រូវប្រុងប្រយ័ត្នការពារកូនតូចរបស់អ្នក ពីគ្រោះថ្នាក់ជាមួយរថយន្ត។

១. ថយរថយន្ត

អ្នកបើករថយន្តដឹកទំនិញ និងអ្នកបើករថយន្ត SUV ពិបាកក្នុងការមើលផ្នែកខាងក្រោយរថយន្ត។ ហេតុនេះគ្រោះថ្នាក់តែងកើតមាន ជាញឹកញយ ជាពិសេសពេលថយរថយន្ត និងពេលចូលចត។

ប្រសិនបើឃើញរថយន្តប្រភេទធំទាំងនេះ អ្នកគួរនាំកូនរបស់អ្នកមកនៅក្បែរអ្នក ឬហៅចូលទៅក្នុងផ្ទះ។ មិនតែប៉ុណ្ណោះ អ្នកត្រូវបង្រៀន និងបង្ហាត់កូនតូចរបស់អ្នកថា «ពេលឃើញរថយន្ត ឬឃើញម៉ូតូ កូនត្រូវនៅឲ្យឆ្ងាយ កុំចូលទៅក្បែរ…» ជាដើម។

ទោះបីអ្នកប្រាប់ច្រើនដងយ៉ាងណាក៏ដោយ ក៏អ្នកមិនត្រូវទុកចិត្តដែរ អ្នកត្រូវនៅមើលថែកូនរបស់អ្នក ព្រោះគេនៅក្មេង មិនទាន់អាចយល់ការច្បាស់នោះទេ។

Safe-Kid-From-Car-Tomnerb-02

២. កុំទុកកូនចោល ក្នុងរថយន្ត

ពេលខ្លះឪពុកម្តាយគិតថា « ចេញពីរថយន្តទៅតែមួយភ្លែត ហើយគ្មានបញ្ហាអីទេព្រោះមានម៉ាស៊ីនត្រជាក់ » ក៏ទុកកូននៅក្នុងរថយន្ត។ អ្នកត្រូវដឹងណា៎ថា ខ្លួនរបស់ក្មេងអាចឡើងកម្តៅលឿនជាងមនុស្សធំ ៥ ដង មិនថានៅក្រោមអាកាសធាតុក្តៅ ឬត្រជាក់ក៏ដោយ។ ហេតុនេះសូមកុំចោលកូនក្នុងរថយន្ត។ ពេលអ្នកចាកចេញពីរថយន្ត មិនថារយៈពេលខ្លី ឬវែង អ្នកគួរនាំគេចេញទៅជាមួយ។

៣. ពិនិត្យមើលរថយន្ត មុនចាក់សោ

នេះជារឿងគ្រោះថ្នាក់ខ្លាំងណាស់។ មុនពេលអ្នកចេញពីរថយន្ត សូមអ្នកពិនិត្យមើលទាំងមុខទាំងក្រោយ។ ធ្លាប់មានករណីបែបនេះកើតឡើងច្រើនមកហើយ.. ឪពុកម្តាយមិនបានចាប់អារម្មណ៍ ក៏ចាក់សោ ចោលកូនទុកក្នុងរថយន្ត។

ភាពភ្លេចភ្លាំងមួយនេះ បណ្តាលឲ្យក្មេងបាត់បង់ជីវិត ប៉ះពាល់ដល់សុខភាពក្មេង និងបង្កភាពភ័យខ្លាច (ផ្លូវចិត្ត) ដល់ក្មេង។ ដូច្នេះសូមឪពុកម្តាយគ្រប់រូប យកចិត្តទុកដាក់ឲ្យមែនទែន។

៤. កុំប្រហែសសោរថយន្ត

សូមលោកអ្នកជាឪពុកម្តាយ មេត្តាទុកសោរថយន្តឲ្យផុតពីដៃកូន។ កូនរបស់អ្នកមិនដឹងអីទេ អ្វីគ្រប់យ៉ាងគេគិតថា ជារបស់លេងរបស់គេ។ រថយន្តមិនមែនជារបស់លេងទេ វាមានគ្រោះថ្នាក់ណាស់ សម្រាប់កូនក្មេង។ ហេតុនេះឪពុកម្តាយត្រូវកុំបណ្តោយឲ្យ កូនលេងសោរថយន្តជាដាច់ខាត។

កូនក្មេងមិនចេះនៅស្ងៀមទេ។ នេះជាសារជាតិរបស់ក្មេង ហើយក៏ជាចំណុចព្រួយបារម្ភ។

មិនថាកូនរពឹសប៉ុណ្ណា មិនថាហត់នឿយកាយ និងចិត្តប៉ុណ្ណា ក្នុងនាមជាឪពុកម្តាយ ត្រូវតែកាន់តួនាទីឲ្យបានខ្ជាប់ខ្ជួន ត្រូវមើលថែកូនឲ្យបានដិតដល់ និងបញ្ចៀសកូនរបស់ខ្លួនពីគ្រោះថ្នាក់ ទាំងឡាយ៕

Safe-Kid-From-Car-Tomnerb-01

អត្ថបទអ្នកចង់អាន

ទូរសព្ទ Smartphone មានតម្លៃថ្លៃបំផុត

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 07 Nov, 2017

បច្ចុប្បន្ននេះ មនុស្សជាទូទៅអាចមាន លទ្ធភាពចំណាយលុយ $1,000 ទិញទូរសព្ទ Smartphone មួយគ្រឿង ដែលមានបច្ចេកវិទ្យាខ្ពស់ និងគុណភាពល្អ។ ចំពោះអ្នកមានលុយច្រើនស...

ម៉ាស៊ីនបោកគក់ ជំនាន់ថ្មី ផ្តល់បទពិសោធន៍ នៃការប្រើប្រាស់ថ្មីដល់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Jan, 2017

សម័យកាលទំនើប សម្ភារៈប្រើប្រាស់ ក៏ត្រូវបន្ថែមមុខងារ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ម៉ាស៊ីនបោកគក់ បា...

វិធីសាស្រ្តប្រែក្លាយនាឡិកា Apple Watch ទៅជាអ្នកតាមដានដំណេក

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Jun, 2017

Fitbit អាចតាមដានដំណេករបស់អ្នក ដូច្នេះ Apple Smartwatch ក៏អាចធ្វើបានដូចគ្នា។ ខាងក្រោម នេះគឺជាវិធីសម្រាប់ប្រើប្រាស់ Apple Smartwatch ជាអ្នកតាមដានការគ...

Laptop HP Envy ថ្មី មានចំណុចពិសេសអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 AM, Saturday, 23 Mar, 2019

ក្រុមហ៊ុន HP បានបញ្ចេញផលិតផលកុំព្យូទ័រយួរដៃស្រឡាយ Envy ថ្មី ជាមួយនឹងកម្លាំងថាមពលថ្មកាន់តែខ្លាំង មានបំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការ Intel និងមានជម្...

Tomnerb.Com - YouTube Channel