ចូលចិត្តទំនើប

៣ តិចនិចជួយឱ្យអ្នកកាន់ទូរសព្ទ ក្នុងដៃបានកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 02 Feb, 2017

តើអ្នកពិបាក ក្នុងការប្រើប្រាស់ទូរសព្ទដៃ ដែលមានអេក្រង់ធំ ជាមួយនឹងដៃតែម្ខាងមែនទេ?

ទូរសព្ទស៊េរីចាស់ៗ មានអេក្រង់តូចល្មមនឹងបាតដៃរបស់អ្នក ហើយម្រាមមេដៃរបស់អ្នកអាចប្រើប្រាស់បានគ្រប់ជ្រុងនៃទូរសព្ទ ដោយគ្មានបញ្ហា។ ប៉ុន្តែសព្វថ្ងៃ ទូរសព្ទម៉ូដែលថ្មីៗ ដែលមានអេក្រង់ទំហំពី ៥ ទៅ៦ អ៊ីញ មិនអាចឱ្យអ្នកប្រើប្រាស់ដោយម្រាមដៃ ដោយស្រួលដូចមុនឡើយ។

គេហទំព័រ ទំនើប សូមណែនាំ ឧបករណ៍ជំនួយបន្ថែម ដែលអាចជួយដោះស្រាយទាំងនេះបាន និងជួយកាត់បន្ថយហានិយភ័យ នៃការជ្រុះធ្លាក់ផងដែរ។

យ៉ាងហោចណាស់ក៏មានផលិតផលបីប្រភេទ ដែលរចនាឡើងក្នុងគោលបំណង ជួយឱ្យអ្នកកាន់ ទូរសព្ទបានជាប់ល្អ ជួយថ្ពក់ម្រាមដៃរបស់អ្នកភ្ជាប់នឹងតួទូរសព្ទ ដែលនាំឱ្យម្រាមមេដៃរបស់អ្នកធ្វើ ការបានកាន់តែឆ្ងាយ។ ឧបករណ៍ទាំងនោះ ក៏ជួយសម្រាលហានិភ័យ នៃការជ្រុះទូរសព្ទចេញពីដៃរបស់អ្នក ដែលជាប្រការជួយឱ្យទូរសព្ទរបស់អ្នក កាន់តែមានសុវត្ថិភាព។ ចំពោះខ្ញុំយល់ថា លើសពីអត្ថប្រយោជន៍ខាងលើ វាជួយរក្សាលំនឹង និងជំហរសម្រាប់ការថត Selfie ផងដែរ។ យ៉ាងណាមិញ ជាទូទៅ ការប្រើប្រាស់ឧបករណ៍ជំនួយបែបនេះ នឹងមានកត្តាអវិជ្ជមានមួយចំនួន ដូចជាពិបាករក្សាទុកក្នុងហោប៉ៅ និងហាក់ដូចជាសម្ញែងពីទូរសព្ទរបស់អ្នកពេក។ ប៉ុន្តែ បើសិនជាអ្នកកាន់ទូរសព្ទ ក្នុងដៃរយៈពេលយូរ វាជាគំនិតល្អដែលអ្នកប្រើប្រាស់ទូរសព្ទកាន់តែឆ្លាតវៃ និងកាន់តែមានសុវត្ថិភាព។

១. ម៉ូដែល Lazy-Hands

វាជាឧបករណ៍ សម្រាប់ស៊កម្រាមដៃរបស់អ្នកទៅនឹងទូរសព្ទ ដោយអ្នកបិទវានៅខាងក្រោយតួទូរសព្ទ (វាក៏អាចប្រើសម្រាប់ Tablet ផងដែរ)។ ប៉ុន្តែនិយាយតាមត្រង់ ក្នុងចំណោមផលិតផលទាំងបី ដែលនឹងបង្ហាញជូនថ្ងៃនេះ វាជាផលិតផល ដែលមិនសូវសមជាងគេ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំ នឹងប្រើវា ជាមួយស្រោមទូរសព្ទដែលមានតម្លៃទាប។

គុណវិបត្តិរបស់ Lazy-Hands គឺប្រសិនបើអ្នកបកវាចេញ ផ្នែកខាងក្រោយនៃទូរសព្ទនឹងជាប់ស្នាមស្អិត ដែលធ្វើឱ្យបាត់បង់សោភណ្ឌភាពរបស់ទូរសព្ទ ហើយអាចនឹងធ្វើឱ្យភាពយឺតនៃទំពក់ រលារ ហើយមិនអាចប្រើការបានទៀត។ យ៉ាងណា វានៅតែជាសម្ភារៈជំនួយដ៏ល្អមួយ សម្រាប់ការកាន់ទូរសព្ទ។

២. ម៉ូដែល Ninja Loop

វាទទួលបានប្រជាប្រិយភាពគួរសម ព្រោះវាជួយដោះស្រាយបញ្ហាកាន់ក្តាប់ទូរសព្ទ ដោយមិនចាំ បាច់បន្ថែមទម្ងន់ ឬកម្លាំងទប់។ ចំណុចសំខាន់ គឺខ្សែដែលមានភាពរឹងមាំ។ អ្នកត្រូវតំឡើងវាដោយ បិទចុងខ្សែម្ខាងទៅនឹងផ្នែកខាងក្នុង នៃស្រោមទូរសព្ទ នឹងយកចុងខ្សែចេញតាមប្រឡោះកាមេរ៉ា។ ទម្លាក់ខ្សែមកផ្នែកខាងក្រោម និងដាក់វាចូលទៅក្នុងស្រោមទូរសព្ទវិញ តាមចន្លោះណាមួយនៃផ្នែក ខាងក្រោម។ ចុងខ្សែម្ខាងទៀត ចងភ្ជាប់នឹងចុងម្ខាងទៀត នៅខាងក្នុងស្រោមទូរសព្ទ។

បន្ទាប់ពីចងភ្ជាប់ខ្សែទាំងសងខាងហើយ អ្នកអាចស៊កម្រាមដៃចូលទៅក្នុងចន្លោះនៃខ្សែ និងស្រោមទូរសព្ទ ហើយអ្នកនឹងអាចប្រើប្រាស់ទូរសព្ទដៃជាមួយដៃតែម្ខាង។

៣. ម៉ូដែល Spigen Style Ring

ជាកងរង្វង់ ដែលត្រូវការស្រោមទូរសព្ទ។ Spigen Style Ring ជាឧបករណ៍បន្ថែមរបស់ទូរសព្ទ ដែលមានរូបរាងទាក់ទាញ និងផ្តល់សោភណ្ឌភាពបន្ថែមដល់ទូរសព្ទ។ វាជួយឱ្យអ្នកកាន់ទូរសព្ទ បានកាន់តែស្និទ្ធ មានសុវត្ថិភាព និងងាយស្រួល។ ជាងនេះទៅទៀត វាផ្តល់ភាពងាយស្រួលបំផុត សម្រាប់អ្នកដែលចូលចិត្ត អានអត្ថបទ ឬទស្សនាវីដេអូលើទូរសព្ទ ដោយកងទាំងពីរអាចធ្វើជាជើង ទំរ ដូច្នេះអ្នកអាចប្រើប្រាស់ទូរសព្ទ ដោយពុំចាំបាច់ប្រើដៃកាន់ទេ។ វាក៏បានបង្កើតឡើងជាមួយទំពក់ ដូច្នេះអ្នកក៏អាចព្យួរទូរសព្ទបានដែរ។ ប៉ុន្តែនៅពេលដែលអ្នកដាក់ទូរសព្ទផ្តេករាបស្មើ វានឹងមិនឱ្យទូរសព្ទរបស់អ្នករាបស្មើបាន ១០០%ទេ។ ក្នុងចំណោមឧបករណ៍ទាំងបី ដែលបានរៀបរាប់នៅទីនេះ Spigen មានតម្លៃថ្លៃជាងគេ។

តើអ្នករើសបានឧបករណ៍ សម្រាប់បន្ថែមភាពងាយស្រួលដល់ ការប្រើប្រាស់ទូរសព្ទរបស់អ្នកបាន ឬនៅ? ឬក៏អ្នកមានជម្រើសល្អជាងនេះ? បើពិតមែនសូមជួយចែករំលែកដល់ ទំនើប ផង!

Phone-Stand-Accessories-02

អត្ថបទអ្នកចង់អាន

តោះ! មកតាមដានតម្លៃហាងឆេងទូរស័ព្ទដៃក្រោយថ្ងៃចូលឆ្នាំខ្មែរ

ដោយ: ម៉ូនី 12 AM, Monday, 18 Apr, 2016

នៅក្នុងឳកាសបុណ្យចូលឆ្នាំខ្មែកន្លងផុតយ៉ាងរហ័ស ស្របពេលនេះដែរលោកអ្នកពិតជាចង់ដឹងនូវតម្លៃហាងឆេងទូរស័ព្ទដៃ ក្រោយថ្ងៃចូលឆ្នាំខ្មែរមានការប្រែប្រួល​យ៉ាងណា​ម...

ជម្រើសស្រោម ការពារទូរសព្ទ iPhone 8

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 07 Nov, 2017

នៅពេលអ្នកសម្រេចចិត្តទិញទូរសព្ទ iPhone 8 ចំណុចបន្ទាប់ដែលអ្នកត្រូវពិចារណា គឺប្រភេទស្រោមការពារ។ ជាមួយនឹងតម្លៃប្រមាណជាង $700 និងមានការរចនាម៉ូដជាផ្ទាំងក...

ឥលូវ Microsoft Word ក៏ប្រើ AI ដែរ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 May, 2019

ក្រុមហ៊ុន Microsoft កំពុងត្រៀមខ្លួនប្រកួតប្រជែងជាមួយក្រុមហ៊ុន Grammarly នៅលើកម្មវិធីផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុននេះកំពុងអភិវឌ្ឍន៍មុខងារមួយដែ...

វិធីសាស្រ្តផ្ទេរទិន្នន័យ ទៅកាន់ទូរសព្ទថ្មី

ដោយ: ដួងច័ន្ទ 4 PM, Thursday, 25 Apr, 2019

តើអ្នកបានដឹងពីវិធីក្នុងការផ្ទេរទិន្នន័យពីទូរសព្ទចាស់ ទៅទូរសព្ទថ្មីឬទេ? បើសិនជាអ្នកមិនទាន់មានចម្លើយទេ អ្នកអាចអានអត្ថបទខាងក្រោម ដែល ទំនើប នឹងធ្វើការប...

Tomnerb.Com - YouTube Channel