ចូលចិត្តទំនើប

៣ ចំណុច យល់ដឹងពីការធ្វើដំណើរ តាមរថយន្តដោយសុវត្ថិភាព

ដោយ: ស. លីង 9 PM, Thursday, 22 Jun, 2017

រាល់ថ្ងៃសម្រាកចុងសប្តាហ៍ឬបុណ្យ ក្រុមគ្រួសារនីមួយៗ តែងតែធ្វើដំណើរទៅកាន់ទីរមណីយដ្ឋាននានា។ ដូច្នេះលោកប៉ាអ្នកម៉ាក់ពូមីង ដែលជាអ្នកបើកបរគួរយល់ដឹងពីចំណុចខ្លះៗ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ក្នុងដំណើរកម្សាន្ត។

១. ផ្តោតអារម្មណ៍

ក្នុងចំណោមគ្រោះថ្នាក់ ១៨ លើក មាន ១ លើក បណ្តាលមកពីគ្មានយកចិត្តទុកដាក់ លើការបើកបរ ដូចជា៖

  • និយាយទូរស័ព្ទ
  • សរសេរសារទូរស័ព្ទ
  • បរិភោគអាហារ
  • ចុច GPS ជាដើម។

ដូច្នេះសូមអ្នកបើកបររថយន្ត មេត្តាផ្តោតអារម្មណ៍លើការបើកបរ ព្រោះការប្រហែសតែមួយវិនាទី គឺអាចបង្កើតនូវទុក្ខសោក និងការសោកស្តាយ។

Safe-Drive-Tomnerb-02

២. ដាក់ខ្សែក្រវាត់

អ្នកផលិតរថយន្តដឹងច្បាស់ពីកត្តាគ្រោះថ្នាក់ ដែលអាចកើតឡើងក្នុងពេលបើកបរ ហេតុនេះទើបគេបង្កើត ខ្សែក្រវាត់ ដើមី្បការពារសុវត្ថិភាពរបស់អ្នកនៅក្នុងរថយន្ត។ តើហេតុអីក៏លោកអ្នកមិនព្រមប្រើ? នេះជារឿងសំខាន់ណាស់។

ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ គេរកឃើញថា គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យអ្នកនៅក្នុង រថយន្តរងគ្រោះធ្ងន់ធ្ងរ គឺបណ្តាលមកពីមិនបានដាក់ខ្សែក្រវាត់។ ដូច្នេះសូមលោកអ្នកជាអ្នកបើកបរ មេត្តាដាក់ខ្សែក្រវាត់ និងត្រូវពិនិត្យមុនពេលចេញដំណើរ ឲ្យអ្នកជិះក្នុងរថយន្តទាំងអស់ ទាំងអ្នកជិះខាងមុខ ជិះខាងក្រោយ ទាំងក្មេងទាំងមនុស្សចាស់ ត្រូវតែដាក់ខ្សែក្រវាត់ឲ្យបានមាំ។

៣. ចេញសញ្ញាខ្សោយឋាមពល

អ្នកបើកបរទាំងឡាយគួរស្មានដឹង ពីកម្រិតកម្លាំងរបស់ខ្លួន។ អ្នកគួរកុំបើកបរបន្ត ប្រសិនបើអ្នកឃើញ ខ្លួនអ្នកចេញសញ្ញាដូចខាងក្រោមនេះ៖

  • ស្ងាប
  • បែកញើសបាតដៃ
  • រោយភ្នែក
  • ងងុយ
  • អផ្សុក (អារម្មណ៍នៅមិនស្ងៀម)
  • ប្រតិកម្មយឺត
  • កាន់ចង្កូតលែងនឹង។

ទាំងនេះជាសញ្ញាបង្ហាញថា អ្នកខ្សោយឋាមពល។ ប្រសិនបើអ្នកជំនះចង់បើកបរបន្តទៀត អាចនឹងកើតហេតុមិនល្អ។ ដូចនេះអ្នកគួររកមនុស្សមកជំនួស ឬរកកន្លែងណាមួយសម្រាកឲ្យស្រួលខ្លួន មានកម្លាំងឡើងវិញ សឹមបន្តដំណើរទៅមុខទៀត។ ប្រសិនបើអាច អ្នកគួរប្តូរគោលដៅ ទៅកាន់ទីណាដែលជិត ក៏ជារឿងល្អដែរ។

នេះជាចំណុចទូទៅ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ។ ទំនើបសង្ឃឹមថា អ្នកបើកបរទាំងឡាយ រួមទាំងអ្នកជិះក្នុងរថយន្តនឹងយកចិត្តទុកដាក់ លើសុវត្ថិភាពខ្លួន និងអ្នកដំណើរផ្សេងៗទៀត។ ការការពារប្រសើរជាងការព្យាបាល៕

Safe-Drive-Tomnerb-03

អត្ថបទអ្នកចង់អាន

HP ត្រៀមចាប់ Android OS ដាក់ចូលស្មាតហ្វូន ផលិតលក់ម្តងទៀត!

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

កាលពីចុងឆ្នាំ 2013កន្លងមកនេះ មានលេចឮព័ត៌មានថា HP ក្រុមហ៊ុនផលិតកុំព្យូទ័រល្បីឈ្មោះ កំពុងត្រៀមវិលត្រឡប់ មកហក់ចូលទីផ្សារស្មាតហ្វូនជាថ្មីម្តងទៀត ដោយជ្រ...

វិធីសាស្រ្តគ្រប់គ្រង iCloud

ដោយ: ដួងច័ន្ទ 9 AM, Monday, 08 Jul, 2019

សេវាកម្ម iCloud របស់ក្រុមហ៊ុន Apple គឺជាសេវាកម្មដ៏មានអត្ថប្រយោជន៍មួយសម្រាប់ម្ចាស់ទូរសព្ទ iPhone និង iPad។ ឧបករណ៍អេឡិចត្រូនិចចល័តទាំងនេះអាចបាត់ ឬត្រ...

រថយន្តប្រើថាមពលអុីដ្រូសែន មានទម្ងន់ស្រាលនឹងធ្វើតេស្ត លើវិថីក្នុងចក្រភពអង់គ្លេស

ដោយ: ដួងច័ន្ទ 9 PM, Thursday, 20 Apr, 2017

រថយន្តម៉ូដែល Rasa នឹងត្រូវធ្វើតេស្តសាកល្បង នៅក្នុងឆ្នាំ ២០១៧នេះហើយ។ ក្រុមហ៊ុនរបស់ប្រទេសវេល ត្រូវបានផ្តល់ការអនុញ្ញាតឱ្យធ្វើតេស្ត សាកល្បងរថយន្តប្រើថា...

15 រឿង ពាក់ព័ន្ធនឹង iPhone ដែលអ្នកអាចមិនដែលដឹង

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

មនុស្សជាច្រើន ដែលប្រើប្រាស់ iPhone ទាំងទើបនឹងប្រើ ឬប្រើយូរមកហើយ អាចនៅមិនទាន់ដឹងថា នៅ​លើ iPhone របស់ខ្លួនឯងហ្នឹងមានកម្មវិធី និងសមត្ថភាពផ្សេងៗ ទៀតជាច...

Tomnerb.Com - YouTube Channel