ចូលចិត្តទំនើប

៣ ចំណុចធំៗ របស់ម៉ាស៊ីនបោកគក់ LG ទ្វារចំហៀង ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក

ដោយ: ទំនើប 8 AM, Thursday, 01 Nov, 2018

តើលោកអ្នកកំពុងតែស្វែងរកទិញម៉ាសុីនបោកគក់ថ្មីមែនទេ? ពិតប្រាកដណាស់ម៉ាសុីនបោកគក់ដែលមានលក់នៅលើទីផ្សារ ជាច្រើនម៉ូដែលដែលផ្តល់ជូននូវការបោកគក់សម្លៀកបំពាក់បានស្អាត ក៏ប៉ុន្តែតើលោកអ្នកជ្រើសម៉ាសុីនបោកគក់បែបណា ដែលអាចជឿទុកចិត្ត ងាយស្រួលប្រើប្រាស់ និងសន្សំ សំចៃអគ្គីសនី?

ដើម្បីងាយស្រួលអោយលោកអ្នកក្នុងការជ្រើសរើសម៉ាសុីនបោកគក់ដែលល្អ យើងសូមធ្វើការនែនាំ
ម៉ាសុីនបោកគក់ LG ទ្វារខាងមុខដែលផ្តល់ជូនលោកអ្នកនូវ ការបោកគក់បានយ៉ាងស្អាតអស្ចារ្យសន្សំសំចៃអគ្គីសនី និងប្រើប្រាស់ធន់បានយូរផងដែរ។
សន្សំសំចៃអគ្គីសនីនិងទឹក
ក្រុមហ៊ុន LG បានប្រកាសថា ម៉ាសុីនបោកគក់ 9 kg 6 Motion Direct Drive របស់ខ្លួនកាត់បន្ថយការប្រើ ប្រាស់អគ្គីសនី ១៥ ភាគរយ និងកាត់បន្ថយការប្រើប្រាស់ទឹករហូតដល់ទៅ ៤០ ភាគរយ។ នេះជាជម្រើសដ៏ល្អប្រសើរបំផុត សំរាប់អ្នកដែលកំពុងស្វែងរកម៉ាសុីនបោកគក់ដែល ថែរក្សាបរិស្ថាន ក៏ដូចជាសន្សំសំចៃថ្លៃអគ្គីសនីផងដែរ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតវាបានបំពាក់ មកជាមួយនូវបច្ចេកវិទ្យាដែលមានឈ្មោះថា TurboWash ដែលម៉៉ាសុីនបោកគក់កាត់បន្ថយ ពេលវេលាបោកគក់ត្រឹមតែ ៥៩ នាទីតែប៉ុណ្ណោះ ដែលអនុញ្ញាតិ្តអោយលោកអ្នកធ្វើការបោកគក់ ក្នុងរយះពេលខ្លីបំផុត។

ងាយស្រួលប្រើប្រាស់
ដំណើរការរបស់ម៉ាសុីនបោកគក់ LG 9 kg 6 Motion Direct Drive គឺងាយស្រួល។ ម៉ាសុីនបោកគក់ ទ្វារខាងមុខផ្តល់ជូនមកជាមួួយកញ្ចក់ LED ដែលបង្ហាញអោយឃើញបានយ៉ាងច្បាស់នូវកម្មវិធីបោក គក់ដែលយើងបានជ្រើសរើស និងអនុញ្ញាតិ្តអោយអ្នកកែតម្រូវ ល្បឿនបង្វិល សីតុណ្ហភាព និង កម្មវិធី ផ្សេងៗជាច្រើនទៀត។ មុខងារ Add items គឺងាយស្រួលបើសិនជាអ្នកភ្លេចដាក់សម្លៀកបំពាក់ចូលម៉ា
សុីនពេលដែលចាប់ផ្តើមដំណើរការបោកគក់ពីដំបូង។ ដោយគ្រាន់តែចុចប៊ូតុង Pause បើកទ្វារ និង ដាក់សំលៀកបំពាក់ចូលមិនបាច់រង់ចាំរហូតដល់ដំណើរការបោកគក់ត្រូវបានបញ្ចាប់។ ម៉ាសុីនបោក គក់ LG មានកម្មវិធី Smart Diagnosis ដើម្បីត្រួតពិនិត្យបញ្ហារបស់ម៉ាសុីនបោក ដែលអាចអោយលោក អ្នកធ្វើការដោះស្រាយនិងជួសជុលខ្លួនឯងបានមុននិងបញ្ចូនទៅជាងជួសជុល។

ដំណើរការបោកគក់បានយ៉ាងស្អាតអស្ចារ្យ
ម៉ាសុីនបោកគក់ LG 9 kg 6 Motion Direct Drive ពិតជាដំណើរការបោកគក់បានយ៉ាងស្អាតអស្ចារ្យ។ ម៉ាស៊ីនបោកគក់មានចំណុះ 9kg ដោយប្រើបច្ចេកវិទ្យា Turbo Wash មិនត្រឹមតែកាត់បន្ថយពេល វេលាបោកគក់នោះទេ ប៉ុន្តែវាធ្វើការបោកគក់បានយ៉ាងស្អាតអស្ចារ្យផងដែរ។ វាបាញ់ទឹកទៅកាន់ សម្លៀកបំពាក់ដោយផ្ទាល់ ធ្វើអោយបច្ចេកវិទ្យា ៦ ចលនាបោកគក់និងពូតកាន់តែមានប្រសិទ្ធិភាព។

លោកអ្នកអាចជ្រើសចលនាបោកគក់មួយក្នុងចំណោមចលនាទាំង ៦ តាមប្រភេទសាច់ក្រណាត់ របស់អ្នកដែលចលនាទាំងនោះមានដូចជា
   1. ស្រាយក្រណាត់មិនអោយរួញចូលគ្នា
   2. សម្អាតក្អែលដែលស្អិតនៅក្នុង
   3. ច្រោះយកសាប៊ូចេញ
   4. ច្រោះយកសាប៊ូចេញ
   5. ក្រវីក្រណាត់ថ្នមៗ
   6. បង្វិលចុះឡើង

អ្វីដែលកាន់តែអស្ចារ្យនិងពិសេសជាងនេះទៅទៀត ម៉ាសុីនបោកគក់ LG មានការធានាទៅលើម៉ូទ័រ រហូតដល់ទៅ ១០ ឆ្នាំ ដើម្បីផ្តល់ជូនអោយអតិថិជនទាំងអស់មានទំនុកចិត្ត និងប្រើប្រាស់បានយូរអង្វែង ជាងគេផងដែរ។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Sony Xperia 1 ជិតចេញលក់ហើយ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 23 May, 2019

ផលិតផលទូរសព្ទម៉ូដែល Xperia 1 របស់ក្រុមហ៊ុន Sony នឹងបង្ហាញវត្តមាននៅក្នុងទីផ្សានៅសហរដ្ឋអាមេរិក នៅថ្ងៃទី 12 ខែកក្កដា ក្នុងតម្លៃ $949។ នេះជាសេចក្តីប្រក...

មុខងារថ្មីៗរបស់ Fossil Smartwatch

ដោយ: ដួងច័ន្ទ 8 AM, Thursday, 09 Aug, 2018

ផលិតផលនាឡិកា Smartwatch របស់ Fossil តែងតែបំពាក់ជាមួយមុខងារដ៏សាមញ្ញ ជាមួយនឹងតម្លៃសមរម្យ។ Fossil ប្រើប្រាស់ Wear OS Software របស់ក្រុមហ៊ុន Google នៅ...

LG បង្ហាញទូរទស្សន៍ 8K OLED ទំហំ 88 inch ដំបូងបង្អស់

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 Jan, 2018

ស្របពេលដែលកម្មវិធីចាក់ផ្សាយ ដំណើរការជាមួយវីដេអូប្រភេទ 4K និង HDR ក្រុមអ្នកផលិតអេក្រង់ទូរទស្សន៍ ដ៏មានមហិច្ឆតាខ្ពស់របស់ក្រុមហ៊ុន LG ក៏បាននឹងកំពុងមមាញ...

ទូរស័ព្ទ iPhone 8 «គ្មានសេវា ឬ សញ្ញា» តើធ្វើដូចម្តេចដើម្បីជួសជុលវា?

ដោយ: ភារុន 10 AM, Wednesday, 03 Apr, 2019

ទាំងទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺតែងតែផ្តល់ភាពរីករាយដ៏ពិតប្រាកដ ជាមួយនឹងលក្ខណៈពិសេសៗដែលក្រុមហ៊ុន Apple បានដាក់បញ្ចូលទៅក្នុងទូរស័ព្ទស៊េរីទំ...

Tomnerb.Com - YouTube Channel