ចូលចិត្តទំនើប

ឧបករណ៍ Smart Home ល្អបំផុត ប្រចាំឆ្នាំ២០១៧

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 15 Feb, 2017

បច្ចេកវិទ្យា Internet of Things បានអនុញ្ញាតឱ្យអ្នកបញ្ជារ និងតាមដានពិនិត្យគេហដ្ឋានរបស់អ្នក ពីចម្ងាយ។

តើនឹងមានអ្វីកើតឡើង បើគ្រប់ឧបករណ៍ទាំងអស់ នៅក្នុងជីវិតរបស់អ្នកត្រូវបានភ្ជាប់ជាមួយអ៊ីនធឺណេត? មិនត្រឹមតែជាកុំព្យូទ័រ ឬទូរសព្ទ Smartphone ប៉ុណ្ណោះទេ ប៉ុន្តែគឺគ្រប់យ៉ាង នាឡិកា ឧបករណ៍បំពងសម្លេង អំពូលភ្លើង ទ្វារ កាមេរ៉ា បង្អួច ម៉ាស៊ីនទឹកក្តៅ សម្ភារៈប្រើប្រាស់ សម្ភារៈផ្ទះបាយ និងឧបករណ៍ជាច្រើនទៀត។ ចុះប្រសិនបើឧបករណ៍ទាំងនោះ អាចភ្ជាប់ទំនាក់ទំនង ផ្តល់ដំណឹង និងស្តាប់តាមបញ្ជាររបស់អ្នក? វាមិនមែនជាការប្រឌិត នៃវិទ្យាសាស្រ្តទេ វាជាបច្ចេកវិទ្យា Internet of Things (IoT) ហើយវាជាសមាសភាពចម្បង នៃការគ្រប់គ្រងផ្ទះដោយស្វ័យប្រវត្តិ និងគេហដ្ឋានដ៏ឆ្លាតវៃ។

ការគ្រប់គ្រងផ្ទះដោយស្វ័យប្រវត្តិ (Home Automation) ជាសមត្ថភាពដោយស្វ័យប្រវត្តិលើឧបករណ៍ និងសម្ភារៈនៅក្នុងផ្ទះ ដោយគ្រាន់តែការចុចប៊ូតុងធម្មតា (ឬការបញ្ជារដោយសម្លេង)។ សកម្មភាពខ្លះ ដូចជាការកំណត់ការបិទ/បើកភ្លើង គឺងាយស្រួល និងមានតម្លៃសមរម្យ។ សកម្មភាព ផ្សេងទៀត ដូចជាការដាក់កាមេរ៉ាតាមដាន អាចទាមទារការចំណាយពេលវេលា និងថវិកាច្រើន។

ខាងក្រោមនេះគឺជាផលិតផលល្អបំផុត សម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់អ្នក។

១. ឧបករណ៍ភ្ជាប់ និងបញ្ជារ

Amazon Echo និង Echo Dot

Echo គឺជាឧបករណ៍បំពងសម្លេងប្រើ Bluetooth ប្រើប្រាស់បច្ចេកវិទ្យា Alexa របស់ក្រុមហ៊ុន Amazon ជាឧបករណ៍ជំនួយសម្លេងដ៏ប្រពៃ។ បច្ចេកវិទ្យា Alexa ដំណើរការដោយផ្ទាល់ជាមួយឧបករណ៍ Smart home ជាច្រើន។ អ្នកអាចប្រើវា ដើម្បីបញ្ជារឧបករណ៍នៅក្នុងផ្ទះរបស់អ្នក ដោយ ប្រើប្រាស់សម្លេងរបស់អ្នក។ បើសិនជាអ្នកមានឧបករណ៍បំពងសម្លេង ជាទីពេញចិត្តរួចហើយ Echo Dot អាចភ្ជាប់ជាមួយវា និងបន្ថែមមុខងារ Alexa។

Smart-Home-Wink-Hub-01

Wink Hub 2

វាជាឧបករណ៍ សម្រាប់ប្រើប្រាស់ជាមួយ Z-Wave, ZigBee, Lutron Clear Connect, Kidde, Bluetooth និង Wi-Fi។ វារួមបញ្ចូលឧបករណ៍គ្រប់យ៉ាង នៅក្នុងគេហដ្ឋានដ៏ឆ្លាតវៃ ចាប់ពីអំពូលភ្លើង Philipe Hue និង កាមេរ៉ា Netgear Arlo ទៅ Google Home។ វាជាឧបករណ៍ភ្ជាប់ដ៏មាន ទំនុកចិត្ត និងប្រើប្រាស់យ៉ាងទូលំទូលាយមួយ។

Smart-Home-Logitech-Harmony-Elite-01

Logitech Harmony Elite

អ្នកមិនចូលចិត្តការនិយាយ ហើយចង់បានការបញ្ជារឧបករណ៍បែបចាស់ ដោយការចុចប៊ូតុងមែនទេ? ឧបករណ៍ Logitech Harmony Elite គឺជាឧបករណ៍បញ្ជារ ដែលមានប្រជាប្រិយភាពជាសកល។ វាបញ្ជារឧបករណ៍ជាច្រើន លើសពីទូរទស្សន៍ និងម៉ាញ៉េ។ ភ្ជាប់ឧបករណ៍ផ្សេងៗជាមួយ Harmony Home Hub ដើម្បីបញ្ជារឧបករណ៍តាមរយៈ Bluetooth, Wi-Fi, ZigBee, Z-Wave, ឬ ឧបករណ៍ប្រើប្រាស់ Infrared នៅក្នុងគេហដ្ឋានរបស់អ្នក។

២. កាមេរ៉ាតាមដាន

Smart-Home-Icontrol-Networks-Piper

Icontrol Networks Piper

Piper ជាកាមេរ៉ាតាមដានក្នុងផ្ទះតែមួយគត់ ដែលអ្នកអាចមើលឃើញ តាមរយៈឧបករណ៍ប្រើប្រាស់ប្រព័ន្ធ Android ឬ iOS ល្អបំផុតសម្រាប់ការតាមដានផ្ទះ សត្វចិញ្ចឹម ឬក៏ក្មេងតូចៗ។ ប៉ុន្តែវានៅមានច្រើនជាងនេះ។ វាក៏ជាឧបករណ៍បញ្ជារដោយប្រព័ន្ធ Z-Wave ដែលមានសមត្ថភាពផ្តល់នូវការ បញ្ជារសម្ភារៈនៅក្នុងផ្ទះ មិនថាអ្នកនៅទីណានោះទេ។ ហើយកាមេរ៉ានេះផងដែរ មានសមត្ថភាពតាម ថត ផ្អៀងផ្អង និងពង្រីក ជាមួយនឹងរូបភាពច្បាស់នៅពេលយប់ និងមាន Two-Way Audio ដូច្នេះអ្នកអាចឆ្លើយឆ្លងជាមួយនរណាម្នាក់ ក្រោមការតាមដានរបស់អ្នក។

Smart-Home-Nest-Cam-Outdoor-01

Nest Cam Outdoor

វាជាកាមេរ៉ាដាក់នៅខាងក្រៅផ្ទះ ដែលមិនជ្រាបទឹក និងមានរន្ធដោតថាមពល។ វាជាឧបករណ៍ដ៏ មានសារៈសំខាន់ និងមានមុខងារពិសេសៗ ដូចជា ប្រើប្រាស់ Wi-Fi ក្នុងការផ្ញើសញ្ញាវីដេអូ ដែលអ្នកអាចតាមដានតាមរយៈគេហទំព័រ ឬទូរសព្ទ។ វាក៏អាចផ្តល់សញ្ញាតាស់តឿន សម្រាប់ជាសកម្មភាព ឬសម្លេង។

៣. សោរ និងប្រព័ន្ធសុវត្ថិភាពគេហដ្ឋាន

Smart-Home-August-Smart-Lock-Homekit-Enabled

August Smart Lock Homekit Enabled

ជាសោរទ្វារដ៏ល្បីឈ្មោះ សម្រាប់ជម្រើសនៃគេហដ្ឋានដ៏ឆ្លាតវៃ។ វាងាយស្រួលតំឡើង ប្រើប្រាស់ប្រព័ន្ធ Apple HomeKit-Enabled ដែលអ្នកអាចដាក់ព្យួរនៅលើច្រកចេញ ដោយផ្លាស់ប្តូរជាមួយសោរចាស់ ដើម្បីផ្តល់នូវការភ្ជាប់ទំនាក់ទំនង។ វានិយាយតាមរយៈ Bluetooth ទៅកាន់ទូរសព្ទ Smartphone របស់អ្នក ដែលផ្តល់ដំណើរការរហ័សទៅកាន់អ្នក ឬភ្ញៀវ។ ឧបករណ៍ជំនាន់ចុងក្រោយ រួមបញ្ចូលជាមួយឧបករណ៍ Apple ប៉ុន្តែមានការគាំទ្រពីសេវាកម្មផ្សេងៗ។

Smart-Home-Vivint

Vivint

ជាឧបរណ៍ផ្តល់សញ្ញាអាសន្នសុវត្ថិភាព ប៉ុន្តែពេលនេះមានឈ្មោះថ្មី រួមនឹងការបន្ថែមមុខងារលើសពី ឧបករណ៍បញ្ជារក្នុងផ្ទះ។ វាផ្តល់នូវការតាមដាន ដោយភ្ជាប់ជាមួយសេវាផ្គត់ផ្គង់របស់ក្រុមហ៊ុនសន្តិសុខ ហើយវាក៏អាចបញ្ជារជាមួយឧបករណ៍ Amazon Echo បានផងដែរ។

Smart-Home-SimpliSafe-Home-Security-System

SimpliSafe Home Security System

បើអ្នកចង់បានការតំឡើងដោយខ្លួនឯង ដើម្បីផ្តល់ភាពឆ្លាតវៃ ដល់សុវត្ថិភាពគេហដ្ឋានរបស់អ្នក សូម ជ្រើសយក SimpliSafe System។ ទោះជាវាគ្មានកាមេរ៉ា តែវាមានតម្លៃសមរម្យ និងផ្តល់ការតាមដានជាប្រចាំខែ ជាមួយនឹងប្រព័ន្ធសញ្ញាដ៏ទូលំទូលាយ។ វាមានច្រើនប្រភេទ ឬអ្នកអាចជ្រើសយក ដោយខ្លួនអ្នក ដូច្នេះអ្នកអាចទិញបានឧបករណ៍ ដែលសមស្របនឹងគេហដ្ឋានរបស់អ្នក។

៣. ឧបករណ៍ក្តៅ និងត្រជាក់

Smart-Home-Nest-Learning-Thermostat

Nest Learning Thermostat (3rd Generation)

វាមានភ្ជាប់ជាមួយ Wi-Fi រួចជាស្រេច ដូច្នេះអ្នកអាចបញ្ជារសីតុណ្ហភាពពី Tablet ឬ កុំព្យូរទ័រ។ ឧបករណ៍ជំនាន់ចុងក្រោយនេះ ក៏មានអេក្រង់ធំ និងមានមុខងារបន្ថែមកាន់តែច្រើន ដើម្បីគាំទ្រដល់បច្ចេកវិទ្យា Geofencing និងតាមដានឡភ្លើងក្នុងផ្ទះ។

Ecobee3 Smart Wifi Thermostat

វាជាឧបករណ៍ សម្រាប់ធ្វើការគ្រប់គ្រងពីចម្ងាយ។ វាមិនផ្អែកលើការតាមដានសីតុណ្ហភាព ក្នុងផ្ទះ ពីចំណុច តែមួយទេ វាពិនិត្យ និងតាមដានសីតុណ្ហភាពគ្រប់ទីកន្លែង គ្រប់បន្ទប់នៅក្នុងផ្ទះ។

៤. អំពូលភ្លើង

Philips Hue Bulbs

តើអ្នកចង់បានអំពូលភ្លើងគ្មានខ្សែដែរឬទេ? អំពូល Philips Hue ផ្តល់នូវអំពូលពងមាន់ ដែលអ្នកអាចគ្រប់គ្រង មិនត្រឹមតែអាំងតង់ស៊ីតេអំពូល ហើយថែមទាំងពណ៌ទៀតផង។ វាអាចមានតម្លៃថ្លៃ ប៉ុន្តែប្រព័ន្ធ Hue Ecosystem ដែលបានបង្កើតជាយូរមកហើយ អាចដំណើរជាមួយប្រព័ន្ធផ្សេងៗ ទៀតដូចជា IFTTT, Siri ជាដើម។ អ្នកមិនចូលចិត្តអំពូលចម្រុះពណ៌ តែអ្នកនៅតែចង់បានអំពូលតូចៗដ៏អស្ចារ្យទាំងនោះ មកគ្រប់គ្រងលើអំពូលពងមាន់ពណ៌សមែនទេ? អំពូល Philip មានពណ៌ Heu White ដែលមានតម្លៃសមរម្យ សក្តិសមជាអំពូលភ្លើងឆ្លាតវៃ។

៥. ការចម្អិនអាហារ

Smart-Home-anova-wi-fi

Anova Culinary Precision Cooker Wi-Fi

បើអ្នកចូមចិត្តការចម្អិនអាហារបែបគ្រប ហើយរំងាស់ក្នុងឆ្នាំងជិត អ្នកត្រូវការផ្ទៀងពេលវេលានៃការរំងាស់នោះ។ Anova Culinary Precision Cooker ប្រើប្រាស់ការភ្ជាប់Wi-Fi ដូច្នេះអ្នកអាចគ្រប់គ្រងឆ្នាំងរំងាស់របស់អ្នក ពីគ្រប់ទីកន្លែង ទោះបីអ្នកមិននៅផ្ទះក៏ដោយ។ រង្វាស់ក្រិត អាចឱ្យអ្នកកំណត់កម្តៅតាមដែលអ្នកប្រាថ្នា ពី១ដល់១០ ដឺក្រេ បង្ហាញអំពីការកំណត់ និងសីតុណ្ហភាពទឹក ហើយវាមានកម្មវិធីផ្តល់សញ្ញា ដល់អ្នកអំពីដំណើរការចម្អិនម្ហូប ពីមួយជំហានទៅមួយជំហាន។ វាធ្វើឱ្យឆ្នាំងរំងាស់ស៊ុប ឬម្ហូបរបស់អ្នកកាន់តែមានភាពងាយស្រួល។

Smart-Home-char-broil-digital-electric-smoker-with-smartchef-technology

Char-Broil Digital Electric Smoker with SmartChef

បើនិយាយពីឆ្អឹងជំនីអាំង ឬសាច់អាំង អ្នកមានជម្រើសចម្អិនពីរបែប គឺធ្យូង ឬហ្គាស ប៉ុន្តែវាមិនទាន់ល្អគ្រប់គ្រាន់ទេ។ ចំណែកឯចង្ក្រាន Char-Broil Digital Electric Smoker អាចផ្តល់ឱ្យអ្នកនូវការ បញ្ជារការគ្រប់គ្រងកម្តៅពីចម្ងាយ ដោយប្រើប្រាស់កម្មវិធីរបស់ iOS ឬ Android។ អ្នកគ្រាន់តែរងចាំ ឱ្យកម្មវិធីនោះប្រាប់អ្នកនៅពេល ដែលម្ហូបត្រូវបានចម្អិនរួចរាល់ ជាការស្រេច។ នៅក្នុងចង្រ្កានដែលមានទំហំ០.៤ ម៉ែត្រការ៉េ ដែលមាន៤ធ្នាក់ ផ្តល់នូវភាពងាយស្រួល សម្រាប់ការសម្អាត។ ដោយគ្រាន់ តែដាក់បន្ទះឈើនៅក្នុងប្រអប់ដាក់អុស ហើយវានឹងដំណើរការ ប្រហែល ៧ម៉ោង ដោយមិនចាំបាច់ ដាក់បញ្ចូលអុសម្តងទៀត។

Smart-Home-perfect-bake-pro

Perfect Bake Pro

ជាចង្ក្រាន ដែលជួយសម្រួលការប៉ាន់ប្រមាណកម្រិតគ្រឿងផ្សំ និងហានិភ័យសម្រាប់ការដុតនំ។ រង្វាស់កម្រិតដុតកម្តៅ ភ្ជាប់ជាមួយកម្មវិធី ជួយដល់ចុងភៅវ័យក្មេង ឬអ្នកចម្អិនម្ហូបមិនសូវប្រសព្វ អនុវត្ត ការចម្អិនម្ហូបអាហារបានដោយងាយស្រួល។ គ្រាន់តែធ្វើតាមកម្មវិធីចង្អុលបង្ហាញ នៅលើអេក្រង់ដែលបង្ហាញពីកម្រិតរង្វាស់ប៉ាន់ប្រមាណ ពីគ្រឿងផ្សំដែលអ្នកត្រូវលាយបញ្ចូល។ យ៉ាងណាឱ្យតែអ្នកច្បាស់ពីគ្រឿងផ្សំ នៃម្ហូប ការចំអិនមាន់ដុតរបស់អ្នកនឹងក្លាយជារឿងងាយស្រួល។

៦. ការសម្អាត

Smart-Home-neato-botvac-connected

Neato Botvac Connected

ជាម៉ាស៊ីនប៉ូមធូលីដោយស្វ័យប្រវត្តិ ដែលឆ្លាតវៃបំផុត។ វាមានប្រើប្រព័ន្ធបញ្ជារដោយកាំរស្មីឡាស៊ែរ ដើម្បីស្កេនទីតាំង ហើយការរចនាជារាងអក្សរ U មានន័យថា វាអាចបំលាស់ទី និងធ្វើការនៅតាមជ្រុងចង្អៀត និងទល់ជាមួយជញ្ជាំង តាមវិធីដែលម៉ាស៊ីនរាងមូលមិនអាចធ្វើបាន។ វាក៏មាន Wi-Fi ភ្ជាប់ក្នុងម៉ាស៊ីនរួចជាស្រេច សម្រាប់ប្រើប្រាស់កម្មវិធីបញ្ជារ ជាមួយទូរសព្ទ Smartphone។ ដូច្នេះអ្នក អាចបើកវាដំណើរការ មិនថាអ្នកនៅទីណា ពេលអ្នកត្រឡប់មកវិញ អ្នកនឹងទទួលបានគេហដ្ឋាន ដែលសម្អាតបានយ៉ាងស្អាត។

iRobot Braava Jet 240

ម៉ាស៊ីនបូមធូលីដោយស្វ័យប្រវត្តិ នាពេលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់នឹងតម្រូវការទេ។ តើអ្នកមិនចង់បានម៉ាស៊ីនជូតសម្អាតឥដ្ឋទេឬ? iRobot Braava Jet 240 នឹងបំពេញកាតព្វកិច្ចនេះ។ វាមានរាងតូច ស្ងាត់ ហើយសក្តិសមបំផុតជាមួយគេហដ្ឋានដែលមិនសូវទូលាយ ឬមានចន្លោះប្រហោងទំនេរ ឬមិនមានពេលសម្អាតផ្ទះ នៅពេលត្រឡប់មកពីធ្វើការ។

៧. សុខភាព និងភាពរឹងមាំ

Smart-Home-qardiobase

QardioBase Smart Scale

ពង្រីកភាពឆ្លាតវៃនៃផ្ទះ ដោយធ្វើឱ្យវាកាន់តែមានផាសុកភាព។ ជញ្ជីង QardioBase Smart Scale

សម្រាប់ធ្វើការតាមដានជាតិខ្លាញ់ ទម្ងន់ខ្លួនប្រាណ កម្រិតទឹក ទម្ងន់សាច់ដុំ សមាសធាតុឆ្អឹង និង តាមដានទម្ងន់សម្រាប់ស្រ្តីមានផ្ទៃ ពោះ អ្នកគួរស្វែងរកជញ្ជីងបែបទំនើប។ វាចែករំលែកព័ត៌មានតាមរយៈទូរសព្ទ Smartphone ដើម្បីផ្តល់នូវការដំណើរការងាយស្រួល ហើយវាថែមទាំងមានរូបរាងទាក់ទាញទៀតផង។

៨. ឧបករណ៍ខាងក្រៅ

Smart-Home-rachio-smart-sprinkler-generation-2

Smart Sprinkler Controller Generation 2

ជំនាន់ទី២នៃឧបករណ៍ស្រោចទឹកស្វ័យប្រវត្តិ Smart Sprikler Controller ផ្តល់នូវការគ្រប់គ្រងក្នុងបរិវេណ ពី៨ ទៅ១៦ផ្នែក ហើយមានសមត្ថភាពគ្រប់គ្រង ប្រព័ន្ធសន្ទះខាងក្នុង។ វាមិនជ្រាបទឹកទេ ទោះបីជាវាកំពុងភ្លៀង ហើយអ្នកអាចបញ្ជារបើក ឬបិទម៉ាស៊ីន។ បន្ថែមលើនេះ វារួមបញ្ចូលសេវាកម្ម និងឧបករណ៍របស់ Amazon’s Alexa, IFTTT និងផលិតផលរបស់Nest។

Smart-Home-robomow-rs622-profile

Robomow RS622

ម៉ាស៊ីនកាត់ស្មៅអូតូម៉ាទិច មិនមានតម្លៃទាបទេ តែវាបានផ្តល់អត្ថប្រយោជន៍ជាច្រើន។ Robomow RS622 ជាម៉ាស៊ីនកាត់ស្មៅអូតូម៉ាទិច ដែលអាចប្រើប្រាស់ក្នុងបរិវេណ ២១៤ម៉ែត្រក្រឡា បន្ទាប់ពីអ្នកបានកំណត់ពីបរិវេណសម្រាប់ម៉ាស៊ីនដំណើរការដោយស្វ័យប្រវត្តិ។ កាំបិតមុខពីររបស់ម៉ាស៊ីននេះបង្វិលបាន ៤០០ជុំក្នុងពេលមួយនាទី ដែលមានសមត្ថភាពក្រាលស្មៅ នៅលើដីរួចជាស្រេច ដូច្នេះអ្នកមិនចាំបាច់សម្អាត ឬប្រមូលកំទេចស្មៅបន្ទាប់ពីកាត់រួចទេ។

អត្ថបទអ្នកចង់អាន

ម៉ូដែលទូរទស្សន៍ LG ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 May, 2018

LG ជាក្រុមហ៊ុនអេឡិចត្រូនិចធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក។ ផលិត​ផលទូរទស្សន៍របស់ LG តែងទាក់ទាញចំណែកទីផ្សារបានយ៉ាងច្រើន និងតែងផ្តល់នូវបច្...

កាមេរ៉ា Huawei Mate 10 Pro ជាក្តីបារម្ភរបស់ Samsung?

ដោយ: ដួងច័ន្ទ 10 AM, Monday, 21 May, 2018

មុនពេលក្រុមហ៊ុន Samsung បញ្ចេញទូរសព្ទម៉ូដែលថ្មី Galaxy S9 ក្រុមហ៊ុន​ Huawei បានកំណត់ថានឹងនាំមកជូននូវម៉ូដែលទូរសព្ទថ្មី Mate 10 Pro Stateside។ ទូរសព្...

Apple អនុញ្ញាតឱ្យក្រុមហ៊ុនដទៃ ផលិតខ្សែ Lightning

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានធ្វើការ​ update បច្ចេកវិទ្យាថ្មីៗជាច្រើន សម្រាប់កម្មវិធីផលិតឧបករណ៍ជំនួយ MFi របស់ក្រុមហ៊ុន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដទៃនាពេលនេះអាចដ...

រីករាយជាមួយទូរសព្ទ LG G6 របស់អ្នកឱ្យបានដល់កម្រិតកំពូល

ដោយ: ដួងច័ន្ទ 10 PM, Thursday, 01 Jun, 2017

ទូរសព្ទ LG G6 គឺជាទូរសព្ទ Smartphone កម្រិតខ្ពស់ដែលផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់តាមបែបផែនថ្មីមួយ។ ទូរសព្ទនេះផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្...

Tomnerb.Com - YouTube Channel