ចូលចិត្តទំនើប

ឧបករណ៍ វាស់សីតុណ្ហភាព សម្រាប់ក្មេងរពឹស

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

Earmo ជាឧបករណ៍វាស់សីតុណ្ហភាពក្នុងខ្លួន ជំនាន់ថ្មី ដែលអាចវាស់ពីកម្រិតកម្តៅបានយ៉ាងលឿន ដោយអ្នកគ្រាន់តែដាក់ Earmo ក្នុងត្រចៀក និងចុចប៊ូតុង ជាការស្រេច។

វាសក្តិសមបំផុត សម្រាប់ក្មេងរពឹស ដែលពិបាកឱ្យពួកគេនៅអង្គុយស្ងៀម វាស់កម្តៅ និងងាយស្រួលប្រើពេលពួកគេគេងលក់។

ត្រឹមរយៈពេលមួយវិនាទី លទ្ធផលនឹងបង្ហាញឡើងលើអេក្រង់។ អ្នកអាចប្រៀបធៀបកម្រិតសីតុណ្ហភាព ដែលបានវាស់កាលពីលើកមុន ដោយអូសកាត់លើអេក្រង់ ចុះ និងឡើង។ អ្នកក៏អាចភ្ជាប់ជាមួយកម្មវិធីលើទូរសព្ទដៃ សម្រាប់ការរក្សាទុកកំណត់ហេតុកម្រិតសីតុណ្ហភាព។ លើសពីនេះទៀត អ្នកអាចស្នើសុំការណែនាំ និងដំបូន្មានអំពី ការព្យាបាល ឬបង្ការជម្ងឺ ពីកម្មវិធីលើទូរសព្ទដៃផងដែរ។ Earmo មានតម្លៃលក់រាយ $99។

ការថែរក្សាសុខភាពរាងកាយ និងការតាមដានកម្រិតសីតុណ្ហភាពក្នុងខ្លួន មិនមែនជារឿងងាយស្រួល ឡើយ ជាពិសេសជាមួយនឹងក្មេងៗតូចៗ ព្រោះពួកគេមិនចូលចិត្តអង្គុយស្ងៀម រងចាំលទ្ធផលពិនិត្យ ហើយការវាស់សីតុណ្ហភាព នៅពេលពួកគេគេងលក់ក៏មិនងាយស្រួលដែរ។

ជាមួយ Earmo មាតាបិតាទាំងឡាយ ដែលមានកូនតូចៗ ដ៏សែនរពឹស អាចធ្វើការវាស់កម្រិតសីតុណ្ហភាពកាន់តែងាយស្រួលជាងមុន ជាមួយមុខងារឆាប់រហ័ស និងឆ្លាតវៃ។

Earmo-Smart-Ear-Thermometer-Tomnerb-04

Earmo-Smart-Ear-Thermometer-Tomnerb-03

Earmo-Smart-Ear-Thermometer-Tomnerb-05

Earmo-Smart-Ear-Thermometer-Tomnerb-02

អត្ថបទអ្នកចង់អាន

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអ្នកនឹងពេញចិត្ត

ដោយ: ដួងច័ន្ទ 10 PM, Sunday, 09 Apr, 2017

បច្ចេកវិទ្យារថយន្ត បញ្ជារដោយស្វ័យប្រវត្តិ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជាច្រើននៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយបច្ចេកវិទ្យា Drone ក៏បានប...

កាមេរ៉ា X-A7 កម្រិត Entry របស់ Fujifilm ភ្ជាប់មកជាមួយនឹងវីដេអូ 4K និងការចង្អុលបង្ហាញមុខ!

ដោយ: ភារុន 9 AM, Tuesday, 17 Sep, 2019

ក្រុមហ៊ុន Fujifilm បានដាក់បង្ហាញកាមេរ៉ា X-A7 កម្រិត Entry ជាមួយនឹងមុខងារថ្មីៗសំខាន់ៗមួយចំនួន ដែលធ្វើឱ្យវាមានភាពប្រសើរឡើងជាងម៉ូដែលកាមេរ៉ា X-A5 ស៊េរី...

ទូរក្លាស្សេ LG ខ្លាំងមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 15 May, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំជូនមិត្តអ្នកអាននូវផលិតផលទូរក្លាស្សេថ្មី ពីក្រុមហ៊ុន LG ដែលជាជម្រើសដ៏ល្អសម្រាប់ការរក្សាទុកម្ហូបអាហារឱ្យនៅស្រស់បានយូរ។ ...

ហាង​ LG Brand Shop មានកម្មវិធីលក់ប្រចាំឆ្នាំដ៏អស្ចារ្យ

ដោយ: ទំនើប 1 PM, Tuesday, 18 Dec, 2018

ដើម្បីចូលរួមអបអរសារទរនៅក្នុងរដូវកាលបុណ្យ ណូអែល និង ឆ្លងឆ្នាំសកល ឆ្នាំ 2019 នាពេលខាងមុខនេះ ហាងលក់ គ្រឿងអេឡិចត្រូចនិច LG Brand Shop បានរៀបចំនូវកម្មវិ...

Tomnerb.Com - YouTube Channel