ចូលចិត្តទំនើប

ឧបករណ៍សាកថ្ម Nomad Wireless ថ្មី មានរន្ធ USB ចំនួន 4

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 Jan, 2018

ឧបករណ៍សាកថ្ម Nomad Wireless Hub គឺជាឧបករណ៍សាកថ្ម Wireless Pad ជំនាន់ថ្មី ដែលរួមបញ្ចូលគ្នារវាងឧបករណ៍សាកថ្ម Qi Charger នៅខាងលើ ជាមួយនឹងរន្ធដោត USB ចំនួន 4 រន្ធ បង្កប់នៅផ្នែកខាងក្រោម សម្រាប់ប្រើប្រាស់ជាដំណោះស្រាយបាន គ្រប់តម្រូវការបញ្ចូលថាមពលដល់ ឧបករណ៍អេឡិចត្រូនិចរហូតដល់ 5 គ្រឿងក្នុងពេលតែមួយ។
ចំណុចដំបូងដែលអ្នកកត់សម្គាល់ លើឧបករណ៍សាកថ្មគ្មានខ្សែមួយនេះ គឺទំហំដ៏ធំ។ ប្រៀបធៀបជាមួយឧបករណ៍សាកថ្មគ្មានខ្សែដទៃទៀត ដែលមានកម្រាស់ស្តើង ផលិតផលរបស់ Nomad ផ្តល់នូវកម្រាស់រហូតដល់ 1 inch។ វាក៏មានប្រវែងទទឹងធំ ដែលជាចំណុចល្អសម្រាប់អ្នកប្រើប្រាស់ ដែលបារម្ភពីការរអិលជ្រុះទូរសព្ទធ្លាក់ ក្នុងកម្ពស់ខ្ពស់បែបនេះ។ វាក៏មានសល់កន្លែងមួយចំនួនទៀតសម្រាប់ទុកដាក់ឧបករណ៍នៅចំកណ្តាល នៃឧបករណ៍សាកថ្មនេះផងដែរ។

Nomad-new-wireless-charger-is-also-a-four-port-usb-hub_technology_news_cambodia_tomnerb_02
នៅផ្នែកខាងក្រោម មានបង្កប់រន្ធដោត USB ចំនួន 4 រន្ធ ដែលជាកត្តាធ្វើឱ្យឧបករណ៍សាកថ្មគ្មានខ្សែ មួយប្រភេទនេះមានទំហំដ៏ធំ។ នៅក្នុងនោះមានរន្ធ USB-C មួយដែលដំណើរការជាមួយថាមពល 3A Output ដែលក្រុមហ៊ុន Nomad អះអាងថាជាថាមពលគ្រប់គ្រាន់ សម្រាប់ដំណើរការជាមួយមុខងារសាកថ្មល្បឿនលឿននៅលើទូរសព្ទ iPhone X។ ក្នុងនោះក៏មានរន្ធដោត USB Type A ចំនួនមួយ ដំណើរការជាមួយថាមពល 2.4A Output រន្ធដោត USB Type A ដំណើរការជាមួយថាម ពល 1A Output ចំនួន 2 រន្ធ និងរន្ធសម្រាប់ដោតបន្ថែម Power Adapter មួយបន្ថែមទៀត។
ឧបករណ៍សាកថ្មគ្មានខ្សែប្រភេទនេះ ប្រើប្រាស់កម្លាំងអគ្គីសនីរហូតដល់ 7.5W ដែលជាកម្លាំងអគ្គិសនីគ្រប់គ្រាន់ សម្រាប់ការបញ្ចូលថាមពលល្បឿនលឿន សម្រាប់ទូរសព្ទ iPhone X និង iPhone 8 ប៉ុន្តែមិនអាចគ្រប់គ្រាន់ សម្រាប់ទូរសព្ទម៉ូដែលថ្មីរបស់ Samsung ដែលត្រូវការថាមពលរហូតដល់ 9W សម្រាប់ការបញ្ចូលថ្មល្បឿនលឿន។

Nomad-new-wireless-charger-is-also-a-four-port-usb-hub_technology_news_cambodia_tomnerb_03
នៅក្នុងតម្លៃរហូតដល់ $79.95 វាពិតជាតម្លៃដ៏ខ្ពស់មួយ ជាពិសេសបើសិនជាអ្នកពិចារណាថា នៅក្នុងទីផ្សាមានឧបករណ៍សាកថ្មតម្លៃទាប ជាងនេះជាច្រើនទៀត។ ប៉ុន្តែបើសិនជាអ្នកចង់ឱ្យតុធ្វើការ ឬតុការិយាល័យរបស់អ្នក មានសណ្តាប់ធ្នាប់ ជាមួយនឹងការប្រើប្រាស់ឧបករណ៍សាកថ្មគ្មានខ្សែ រួម បញ្ចូលគ្នាជាមួយរន្ធដោត USB នៅលើឧបករណ៍តែមួយ អ្នកនឹងអាចធ្វើការគណនាតម្លៃដ៏សមស្របមួយបាន។
ក្រៅពីទំហំដ៏ធំ ឧបករណ៍សាកថ្មគ្មានខ្សែមួយនេះ ត្រូវបានតំឡើងរួមគ្នាយ៉ាងប្រសើរ ជាមួយនឹងទម្ងន់ ដ៏សមស្រប ងាយស្រួលសម្រាប់ការប្រើប្រាស់។ ចំណុចពិសេសផ្សេងទៀតរួមមាន ការប្រើប្រាស់ពន្លឺ Sensor ដើម្បីតម្រូវពន្លឺ LED ដោយស្វ័យប្រវត្តិ។ អំពូល LED នៅលើឧបករណ៍សាកថ្មគ្មានខ្សែថ្មី នេះបញ្ចេញពន្លឺពណ៌ទឹកក្រូច នៅពេលបញ្ចូលថាមពល និងបញ្ចេញពន្លឺពណ៌ស នៅពេលការបញ្ចូល ថាមពលបានពេញលេញ។ ឧបករណ៍ Nomad Wireless Hub មានលក់ចាប់ពីពេលនេះតទៅ នៅលើគេហទំព័ររបស់ក្រុមហ៊ុន Nomad ផ្ទាល់។

Nomad-new-wireless-charger-is-also-a-four-port-usb-hub_technology_news_cambodia_tomnerb_04

អត្ថបទអ្នកចង់អាន

Samsung អាចនឹងផលិត Foldable Phone ទី 2

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

ក្រុមហ៊ុន Samsung នៅតែមិនទាន់បញ្ចេញទូរសព្ទកាច់បត់ (Foldable Phone) ដំបូង ម៉ូដែល Galaxy Fold នៅឡើយទេ ទោះបីជាទូរសព្ទដៃជំនាន់ថ្មីនេះ ដំបូងឡើយត្រូវបានក...

Intel’s Vaunt Glasses បច្ចេកវិទ្យាឡូយកប់!

ដោយ: Belle 8 PM, Tuesday, 20 Mar, 2018

ខណៈដែល Smart Glasses បានបាត់មុខពីពិភពបច្ចេកវិទ្យាមួយរយៈ ក្រុមហ៊ុន Intel កំពុងផ្ដួចផ្ដើមផលិត Smart Glasses ជំនាន់ថ្មី ជាមួយនឹងមុខងារអស្ចារ្យ ដែលមិនធ...

ក្រុមហ៊ុនផលិតបន្ទះឈីបកាត់ផ្តាច់ការផ្គត់ផ្គង់ទៅកាន់ Huawei

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 May, 2019

ក្រុមហ៊ុន Huawei មានរឿងរ៉ាវជាច្រើនដែលត្រូវព្រួយបារម្ភលើសពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Google ក្នុងការផ្អាកការគាំទ្រប្រព័ន្ធ Android។ ប្រភពចេញពីសារព...

ធ្វើដូចម្តេចដើម្បីធ្វើឲ្យ Google Home របស់អ្នកមានច្រើនភាសា?

ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018

បច្ចុប្បន្ននេះមានឧបករណ៍អេឡិចត្រូនិចជាច្រើនត្រូវបានគេផលិតឡើង      នឹងបានដាក់ឲ្យប្រើប្រាស់ដោយការបញ្ជាដោយ  ​សម្លេង។ ដើម្បីឲ្យឧបករណ៍ប្រតិបត្តិតាមពាក្យប...

Tomnerb.Com - YouTube Channel