ចូលចិត្តទំនើប

ឧបករណ៍សាកថ្មគ្មានខ្សែ Qi សម្រាប់ AirPod

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018

នេះមិនគ្រាន់តែជាឧបករណ៍សាកថ្មគ្មានខ្សែប៉ុណ្ណោះទេ ប៉ុន្តែនេះជាឧបករណ៍ Adapter សាកថ្ម Qi គ្មានខ្សែ របស់ក្រុមហ៊ុន Hyper។ វាមានឈ្មោះថា HyperJuice Wireless Charger។ វាអាចធ្វើឱ្យ AirPod របស់អ្នកទទួលបានថាមពល ជាមួយនឹងឧបករណ៍សាកថ្ម Qi ស្តង់ដាមានថាមពល 5W។

យ៉ាងណាមិញផលិតផលថ្មិនេះមិនមានតម្លៃទាបឡើយ។ វាមានតម្លៃដំបូង $50 ប៉ុន្តែវាបន្ថែមមុខងារថ្មី ដែលក្រុមហ៊ុន Apple មិនទាន់បានផ្តល់ជូនអ្នកប្រើប្រាស់នៅឡើយទេ ក្នុងរយៈពេលកន្លងមកនេះ។
ការប្រើប្រាស់ HyperJuice Wireless Charger គឺជាដំណើរការត្រង់ៗតែម្តង។ អ្នកត្រូវដោត Adapter នៅក្នុងរន្ធ Lightning នៃសម្បក AirPod របស់អ្នក បន្ទាប់មកដាក់វានៅលើឧបករណ៍សាកថ្ម Qi គ្មានខ្សែ ជាការស្រេច។ យោងតាមឯកសារព័ត៌មានលម្អិតរបស់ HyperJuice វាអាចបញ្ចូលថាមពលដល់ AirPod បានរហូតដល់ 100% ក្នុងរយៈពេលមួយម៉ោងកន្លះ។

ថ្វីត្បិតនេះមិនមែនជាដំណោះស្រាយគាប់ប្រសើរមួយ ដែល AirPower គួរតែមាន ប៉ុន្តែដោយមិនមានព័ត៌មានផ្លូវការអំពីដំណោះស្រាយឧបករណ៍សាកថ្មគ្មានខ្សែពីក្រុមហ៊ុន Apple ដូច្នេះនេះជាផលិតផលធំមួយនៅក្នុងទីផ្សារ ប្រើប្រាស់ជាគូនឹង AirPod។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត, Accessories

អត្ថបទអ្នកចង់អាន

មកដឹង! របៀបប្រើប្រាស់ Group FaceTime នៅលើទូរស័ព្ទ iPhone និង iPad

ដោយ: ភារុន 9 AM, Monday, 04 Feb, 2019

ការហៅទូរស័ព្ទ នៅក្នុង Group FaceTime គឺជាលក្ខណៈពិសេសមួយ ដែលអ្នកគាំទ្ររបស់ផលិតផលរបស់ក្រុមហ៊ុន Apple ចង់បាន។ ដំបូងក្រុមហ៊ុន Apple បានពន្យាពេលបញ្ចេញនូ...

ចង់ទិញវ៉ែនតាកុំព្យូទ័រមែនទេ? អានអត្ថបទនេះសិនទៅ!

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

អ្នកធ្វើការក្នុងការិយាល័យភាពច្រើន ចំណាយពេល 1,700 ម៉ោង ក្នុងមួយឆ្នាំ អង្គុយនៅពីមុខអេក្រង់កុំព្យូទ័រ។ លើសពីនេះ យើងតែងចំណាយពេលច្រើនម៉ោងនៅចំពោះមុខអេក្រ...

កាសស្តាប់ Bose ថ្មីនឹងចេញលក់ចុងខែមិថុនានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Monday, 03 Jun, 2019

ក្រុមហ៊ុន Bose បានទទួលភាពជោគជ័យយ៉ាងខ្លាំងសម្រាប់ផលិតផលកាសស្តាប់ជាច្រើនប្រភេទ ជាពិសេសគឺម៉ូដែល QC35 ដែលជាប្រភេទ Wireless Headphone។ នាពេលនេះក្រុមហ៊ុន...

Vertu ត្រឡប់មកវិញជាមួយម៉ូដែល Aster P

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Oct, 2018

Vertu ជាក្រុមហ៊ុនផលិតទូរសព្ទដ៏ល្បីល្បាញមួយ ជំនាញក្នុងការផលិតទូរសព្ទ Smartphone ធ្វើពីដៃ យ៉ាងប្រណិត មានតម្លៃរាប់ពាន់ដុល្លារ បានត្រឡប់មកវាយលុកទីផ្សាវ...

Tomnerb.Com - YouTube Channel