ចូលចិត្តទំនើប

ឧបករណ៍សាកថ្មគ្មានខ្សែ ដ៏ស្រស់ស្អាត និងមានតម្លៃថ្លៃ

ដោយ: ដួងច័ន្ទ 4 PM, Sunday, 28 Jan, 2018

Bourge Design គឺជាក្រុមហ៊ុនដែលនៅពីក្រោយឧបករណ៍ Arc Hub ជារន្ធដោត USB-C ដ៏ល្អ បំផុត ដែលមានលក់នៅលើទីផ្សា។ នៅពេលនេះក្រុមហ៊ុន បានត្រឡប់មកកាន់ទីផ្សាប្រកួតប្រជែងជា ថ្មីម្តង ទៀតជាមួយឧបករណ៍សាកថ្មគ្មានខ្សែ ដែលមានឈ្មោះថា Venus។
ឧបករណ៍ថ្មីនេះ មានលក្ខណៈស្រដៀងគ្នានឹង Arc Hub ដោយ Venus ជាឧបករណ៍ដែលផលិត ឡើង ពីគំនិតដ៏សាមញ្ញ រួមជាមួយរូបធាតុមានគុណភាពខ្ពស់។ វាផលិតពីកញ្ចក់ និងអាលុយមីញ៉ូម និងមានបំពាក់បច្ចេកវិទ្យា ដែលអាចជួយឱ្យការសាកថ្មទូរសព្ទ Smartphone របស់អ្នកកាន់តែងាយស្រួល។
Venus មានបច្ចេកវិទ្យាដ៏ឆ្លាតវៃ ដែលតម្រូវបានគ្រប់ទម្រង់។ វាជាប្រភេទឧបករណ៍សាកថ្ម 10W Qi ដែលគាំទ្រថាមពលដោយ USB-C។ នេះមានន័យថា វាអាចផ្តល់នូវការបញ្ចូលថាមពលថ្មក្នុងល្បឿនលឿន។ ឧបករណ៍នេះ មានបំពាក់បន្ថែមនូវរន្ធដោត USB-C នៅផ្នែកខាងមុខ និងមានរន្ធដោត USB 3.0 សម្រាប់ការសាកថ្មល្បឿនលឿន នៅផ្នែកខាងលើនៃតួឧបករណ៍ ដែលអាចនឹងមិនដំណើរការដោយគ្មានខ្សែបានទេ។

Bourge-Design-arc-hub_accessories_news_phnom_penh_cambodia_tomnerb-05
ក្រុមហ៊ុនបាននិយាយថា ការរចនារូបរាងជារាងត្រីកោណ ត្រូវបានរចនាឡើងនៅលើ Venus ដូច្នេះវា អាចដំណើរការបានជាមួយទូរសព្ទដៃ ដែលមានកាមេរ៉ាលៀនចេញមកក្រៅ ដែលអាចបញ្ចៀសការដាច់ការតភ្ជាប់បាន។ នៅលើតួឧបករណ៍នេះ មានរបាអាលុយមីញ៉ូមមួយ នៅក្បែរបាតខាងក្រោម ដែលអាចជួយទប់ទូរសព្ទរបស់អ្នក មិនឱ្យជ្រុះធ្លាក់ពីលើផ្ទៃកញ្ចក់ ហើយវាក៏មានបំពាក់អំពូល LED ដើម្បីជាសញ្ញាបង្ហាញអ្នកអំពីការភ្ជាប់ឧបករណ៍ និងទូរសព្ទរបស់អ្នក។ Venus អាចដំណើរការបានទាំងក្នុងទម្រង់សាកថ្មបញ្ឈរ និងផ្តេក។
អ្នកក៏អាចប្រើប្រាស់ឧបករណ៍ Venus មួយគូ ដើម្បីបង្កើតជាឧបករណ៍សាកថ្ម សម្រាប់ឧបករណ៍ច្រើនប្រភេទបានទៀតផង។ ខណៈដែលការរចនារូបរាងដ៏អស្ចារ្យ និងស្រស់ស្អាត ហើយលក្ខណៈបច្ចេកវិទ្យាទំនងជាអាចទទួលបានប្រជាប្រិយខ្លាំង តែបញ្ហាដែលមនុស្សភាគច្រើនជួបប្រទះ គឺតម្លៃ។ បច្ចុប្បន្ន Venus មានតម្លៃ $89 បើសិនជាអ្នកធ្វើការកុម៉្មងទុកមុន ហើយវានឹងមានតម្លៃរហូតដល់ $99 នៅពេលដែលផលិតផលនេះ ត្រូវបានដាក់លក់ជាផ្លូវការ នៅក្នុងត្រីមាសទី 2 ឆ្នាំ 2018 នេះហើយ។ អ្នកអាចធ្វើការកុម្ម៉ង់ទិញដោយផ្ទាល់ នៅលើគេហទំព័រ Bourge Design។

Bourge-Design-arc-hub_accessories_news_phnom_penh_cambodia_tomnerb-01

អត្ថបទអ្នកចង់អាន

XBOOM ពី LG ធ្វើឱ្យពិធីជប់លៀង កាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 10 AM, Friday, 01 Mar, 2019

ថ្ងៃនេះ ទំនើប សូមណែនាំផលិតផលឧបករណ៍បំពងសម្លេង XBOOM ម៉ូដែល OK99 ពីក្រុមហ៊ុន LG ដែលជួយធ្វើឱ្យពិធីជប់លៀងរបស់អ្នកកាន់តែរីករាយ និងរំភើប។ ចង់ដឹងថាវាមានលក...

នេះជាទង្វើដែលអ្នក មិនគួរធ្វើនៅពេលទូរសព្ទដៃ ឡើងកម្តៅ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

បើសិនជាទូរសព្ទ ឬកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នកប៉ោង ឬឡើងកម្តៅ អ្នកត្រូវដឹងពីអ្វី ដែលត្រូវធ្វើ និងអ្វីដែលត្រូវជៀសវាង។ បើសិនជាយើងបានសិក្សារឿងម...

ទោចក្រយាន ផលិតខ្យល់បរិសុទ្ធ

ដោយ: ដួងច័ន្ទ 6 AM, Friday, 22 Sep, 2017

លោក Daan Roosegaarde បានបង្ហាញពីទស្សនទានគម្រោងថ្មីរបស់លោក គឺគម្រោង Smog Free Project (គម្រោងគ្មានផ្សែងបំពុល) ដែលគម្រោងនេះ គឺជាការផលិតកង់ដែលនឹងស្រូប...

Asus យកគន្លឹះច្នៃម៉ូដ តាមម៉ូដរថយន្ត BMW

ដោយ: ដួងច័ន្ទ 7 AM, Wednesday, 15 May, 2019

ជាមួយនឹងផលិតផល Notebook ម៉ូដែល ROG Strix II ក្រុមហ៊ុន Asus នៅទីបញ្ចប់បានផ្តល់ឱ្យយើងនូវអេក្រង់ដែលមានទំហំ Bezel ដ៏ស្តើង។ នាពេលនេះ ក្រុមហ៊ុនមួយនេះបានយ...

Tomnerb.Com - YouTube Channel