ចូលចិត្តទំនើប

ឧបករណ៍សាកថ្មគ្មានខ្សែថ្មីពី Mophie

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 04 Sep, 2018

ក្នុងសប្តាហ៍ថ្មីនេះ ក្រុមហ៊ុន Mophie បានប្រកាសអំពីផលិតផលសាកថ្មគ្មានខ្សែថ្មីចំនួន 4 ប្រភេទ។ ផលិតផលថ្មីៗទាំងនោះរួមមាន Charge Stream Vent Mount, Charge Stream Desk Stand, Charge Stream Powerstantion Wireless និង Charge Stream Powerstation Wireless XL។ ផលិតលថ្មីទាំងបួននេះ ត្រូវបានបំពាក់ជាមួយតួនាទីចំនួនពីរព្រមគ្នា គឺបន្ទះបញ្ចូលថាមពលគ្មានខ្សែ និង Power Bank។

សម្រាប់ម៉ូដែល Charge Stream Vent Mount គឺជាម៉ូដែលដែលរចនាឡើងសម្រាប់ការដាក់ព្យួរនៅក្នុងយានជំនិះ។ វាមានជម្រើសជើងទម្រចំនួនពីរប្រភេទ ក៏ដូចជា Dash Cup មួយសម្រាប់ដាក់ព្យួរនៅលើ Dashboard ឬនៅលើតួម៉ាស៊ីន។ វាអាចដំណើរការបានទាំងជាមួយ Apple និង Samsung សម្រាប់ការសាកថ្មល្បឿនលឿន និងអាចដាក់ដំណើរការបញ្ឈរជាមួយទូរសព្ទ Smartphone មាន Qi-Enabled ជាមួយមុខងារ One-Handed Removal ដ៏ងាយស្រួល។ វាមានដាក់លក់នៅលើគេហទំព័រ Mophie ក្នុងតម្លៃ $69.95។

រីឯម៉ូដែល Charge Stream Desk Stand មានមុខងារស្រដៀងគ្នានឹងម៉ូដែល Vent Mount ដែរ ទោះបីវាត្រូវបានរចនាសម្រាប់ដាក់នៅលើតុក្តី។ វាអាចទ្រទូរសព្ទរបស់អ្នកទៅនឹងមុំមួយសម្រាប់ការប្រើប្រាស់ និងទស្សនាលើទូរសព្ទបានយ៉ាងងាយស្រួល និងមានមុខងារដោះសោរ Face ID ផងដែរ។ បន្ទះសាកថ្មគ្មានខ្សែអាចដកចេញពីសម្បកធ្វើពីដែកបាន និងអាចប្រើប្រាស់បានជាទូទៅបានផងដែរ។ អ្នកអាចទិញវាយកមកប្រើប្រាស់នៅចុងឆ្នាំនេះក្នុងតម្លៃ $69.95។

ចុងក្រោយនេះគឺម៉ូដែល Charge Stream Powerstation Wireless និង Wireless XL មានមុខងារដូចគ្នាទៅនឹងបន្ទះសាកថ្ម Qi គ្មានខ្សែធម្មតា និង Power Bank ដទៃទៀតដែរ។ សម្រាប់ម៉ូដែលធម្មតាមានថាមពល 6,040mAh ខណៈដែលម៉ូដែល XL មានថាមពលរហូតដល់ 10,000mAh បន្ថែមលើការបញ្ចូលថាមពលទូរសព្ទ Smartphone ប្រមាណ 34 និង 40 ម៉ោង។ ផលិតផលទាំងពីរនេះបំពាក់ជាមួយបច្ចេកវិទ្យា 10W សាកថ្មល្បឿនលឿន ជាមួយនឹងរន្ធ USB-A ដូច្នេះអ្នកក៏អាចសាកថាមពលដល់ឧបករណ៍មួយផ្សេងទៀតផងដែរ។ អ្នកអាចក្លាយជាម្ចាស់ម៉ូដែលថ្មីទាំងពីរនេះពីគេហទំព័រ Mophie សម្រាប់ម៉ូដែលធម្មតាតម្លៃ $79.95 និងម៉ូដែល XL តម្លៃ $99.95៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Google អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទូរសព្ទ Android ជាសោរសុវត្ថិភាព

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Apr, 2019

នៅថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថាគ្រប់ទូរសព្ទទាំងអស់ដែលដំណើរការប្រព័ន្ធ Android 7 ឬខ្ពស់ជាងនេះ នាពេលនេះអាចប្រើប្រាស់ជាសោរសុវត្ថិភាពសម្រាប់បំពេញ...

Windows 10 នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចតំឡើងប្រព័ន្ធប្រតិបត្តិការ OS ពី Cloud បាន!!

ដោយ: ភារុន 9 AM, Tuesday, 03 Sep, 2019

រហូតមកដល់ពេលបច្ចុប្បន្ននេះ ការតំឡើង Window ឡើងវិញ មានន័យថាវាត្រូវប្រើប្រាស់ច្បាប់ថតចម្លងជាមូលដ្ឋាន ទាំងប្រព័ន្ធដំណើរការនៅក្នុងកុំព្យូទ័រ ឬ មកពីខាងក...

ទូរទស្សន៍ 8K របស់ Samsung ថ្លៃកប់ពពក

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 23 Oct, 2018

ទូរទស្សន៍ទំហំយក្ស ប្រភេទ 8K QLED របស់ Samsung ជិតដល់ពេលវេលាចេញលក់យ៉ាងពិតប្រាកដហើយនៅសហរដ្ឋអាមេរិក ហើយអ្នកប្រហែលជាអ្នកខ្ចីបុលគេ បើសិនជាអ្នកចង់ទិញវាយក...

កាស Over-Ear របស់ Apple អាចនឹងចេញលក់ នៅចុងឆ្នាំ 2018 នេះ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 20 Jun, 2018

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងអភិវឌ្ឍន៍កាសត្រចៀកប្រភេទ Over-Ear លំដាប់ខ្ពស់ ដែលអាចនឹងចេញលក់នៅដំណាច់ឆ្នាំ 2018 នេះ។ នេះជាការលើកឡើងរបស់លោ...

Tomnerb.Com - YouTube Channel