ចូលចិត្តទំនើប

ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand
ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្នុងទីផ្សានៅចុងខែនេះ ក្នុងតម្លៃ $69.99។

យោងតាមក្រុមហ៊ុន Logitech បានឱ្យដឹងថាក្រុមហ៊ុនបានរចនាផលិតផល Powered Wireless Charging Stand ជាមួយក្រុមហ៊ុន Apple
ហើយលទ្ធផលចុងក្រោយ វាគឺជាឧបករណ៍សាកថ្មគ្មានខ្សែម្យ៉ាងដែលក្រុមហ៊ុន Apple គួរតែបានបញ្ចេញព្រមគ្នាជាមួយនឹងទូរសព្ទ iPhone X
កាលពីឆ្នាំមុន។ ជាមួយនឹងឱកាសសាកល្បងប្រើប្រាស់ Powered Wireless Charging Stand យើងអាចដឹងបានថាវាជាឧបករណ៍សាកថ្មដ៏ល្អមួយ។ ឧបករណ៍ទាំងមូលត្រូវបានផលិតឡើងមានលក្ខណៈរឹងមាំ ជាមួយដង្កៀបផ្លាស្ទិចដែលអាចចាប់តួទូរសព្ទបានតឹងណែនល្អ និងមិនអនុញ្ញាតឱ្យវារអិលឡើយ
ទោះបីជាទូរសព្ទកំពុងញ័រក្តី។

ដូចជាឧបករណ៍សាកថ្ម ប្រភេទជាជើងទម្រដទៃទៀតដែរ ម៉ូដែលថ្មីនេះក៏មានមុំដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់ក្នុងទម្រង់ Quick Glance to Unlock
និងការពិនិត្យមើលការជូនដំណឹងនានានៅលើទូរសព្ទ iPhone X ជាមួយការប្រើប្រាស់មុខងារ Face ID។ លើសពីនេះទៀត វាអនុញ្ញាតឱ្យអ្នកបញ្ចូល
ថាមពលទូរសព្ទទាំងក្នុងទម្រង់ផ្តេក និងបញ្ឈរ។ មិនថាក្នុងលក្ខខណ្ឌណា ឧបករណ៍សាកថ្មរបស់ Logitech មួយនេះ ទំនងជារចនាឡើងជាពិសេស
សម្រាប់ម៉ូដែលទូរសព្ទ iPhone ជំនាន់ចុងក្រោយបង្អស់។ តែប្រាកដណាស់ថាវាក៏អាចប្រើប្រាស់សម្រាប់បញ្ចូលថាមពលដល់ឧបករណ៍ Qi-Compatible
ដទៃទៀតដែរ។

យ៉ាងណាមិញ ការរចនាពណ៌បែប Apple-White Color Scheme ពិតជាសក្តិសមជាឧបករណ៍គូនឹងឧបករណ៍របស់ក្រុមហ៊ុន Apple ដែលមានតម្លៃខ្ពស់
មានស្តង់ដាបញ្ចូលថាមពលយឺតត្រឹមតែ 7.5W ដែលប្រើប្រាស់តែសម្រាប់ក្រុមហ៊ុន Apple។

ពិចារណាលើតម្លៃ $69.99 នៅក្នុងទីផ្សារមានផលិតផលឧបករណ៍សាកថ្មជាច្រើនទៀត ដែលប្រើប្រាស់ខ្សែ USB-C និង microUSB ដែលអ្នកមិន
ចាំបាច់បារម្ភពីការខូចខាត ឬបាត់បង់ ជាមួយនឹងការបញ្ចូលថាមពលល្បឿនលឿន និងមានតម្លៃទាបជាងនេះ។

ប៉ុន្តែបើសិនជាអ្នកចង់ស្វែងរកឧបករណ៍សាកថ្មដ៏ល្អមួយគ្រឿង និងមិនខ្វល់ពីតម្លៃ នោះឧបករណ៍ Powered Wireless Charging Stand
ជាជម្រើសដ៏ល្អសម្រាប់ពិចារណា។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ, Accessories

អត្ថបទអ្នកចង់អាន

ការលាងសម្អាតហ្វ្រាំងរបស់រថយន្ត ពិតជាចាំបាច់មែន?

ដោយ: ភារុន 9 AM, Friday, 08 Feb, 2019

អ្នកបើកបររថយន្តមួយចំនួន មិនសូវបានគិតពីហ្រ្វាំងរថយន្តរបស់ខ្លួនទេ រហូតដល់ហ្វ្រាំងឈប់ដំណើរការក៏មានដែរ។ ប៉ុន្តែប្រសិនបើអ្នកគឺជាអ្នកបើកបរដ៏ឆ្លាតវៃ អ្នកគ...

ជម្រើសម៉ាស៊ីនបោកគក់ All-In-One ពី LG

ដោយ: ដួងច័ន្ទ 9 AM, Thursday, 27 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានអំពីម៉ាស៊ីនបោកគក់ប្រភេទ Ventless Washer/Dryer Combo សម្រាប់គេហដ្ឋានដ៏ទំនើប និងទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនបោកគក់មួយប...

ហ្គេម Double Dragon នឹងមាននៅលើ Super NES ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

វាប្រហែលជាដល់ពេលវេលាបោសសម្អាតធូលីចេញពីប្រព័ន្ធហ្គេមចំណាស់ Super NES (Nintendo Entertainment System) ជាពិសេស បើសិនជាអ្នកជាប្រិយមិត្តរបស់ហ្គេម Doubl...

13 ភាសាបន្ថែមទៀតនៅលើ Google Translate

ដោយ: ដួងច័ន្ទ 9 AM, Saturday, 20 Oct, 2018

ចាប់ផ្តើមពីសប្តាហ៍នេះទៅ កម្មវិធី Google Translate នឹងមានសមត្ថភាពបកប្រែភាសា 13 បន្ថែមទៀត តាមវិធីសាស្រ្ត Visual ដោយប្រើប្រាស់កាមេរ៉ានៅលើ Smartphone។ ...

Tomnerb.Com - YouTube Channel