ចូលចិត្តទំនើប

ឧបករណ៍មួយនេះ ជួយប្រជាជនអាមេរិកប្រមាណ 22 លាននាក់ ទទួលទានដំណេកបានកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 10 PM, Monday, 15 May, 2017

ឧបករណ៍ដ៏តូចច្រលឹងមួយនេះ អាចជំនួសម៉ាស៊ីន Sleep Apnea បាន។ ម៉ាស៊ីន Sleep Apnea ជាឧបករណ៍សម្រាប់ជំនួយដល់ការដកដង្ហើម នៅពេលគេង វាមានទំហំធំ និងមានសម្លេងរំខាន។ ប៉ុន្តែ ឧបករណ៍ជំនាន់ថ្មី Airing ជាឧបករណ៍ដ៏តូចមួយ សម្រាប់ដោតក្នុងរន្ធច្រមុះ ដែលជួយសម្រួល ដល់ការដកដង្ហើម និងការធ្វើចលនា នៅពេលគេងឱ្យកាន់តែងាយស្រួល ព្រមទាំងមានសម្លេងស្ងប់ ស្ងាត់ សមស្របនឹងពេលវេលាត្រូវទទួលទានដំណេក។

ប្រជាជនអាមេរិកប្រមាណ 22 លាននាក់ ជួបប្រទះនឹងបញ្ហាជម្ងឺ Sleep Apnea ដែលបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនប្រភេទដូចជា ជម្ងឺសរសៃឈាមបេះដូង និង ការចងចាំចុះខ្សោយ ជាដើម។

នៅពេលចរន្តខ្យល់ដង្ហើមរាំងស្ទះ នឹងបណ្តាលឱ្យការដកដង្ហើមមានភាពមិនប្រក្រតី។ ម៉ាស៊ីនជំនួយទាំងនេះ ប្រើប្រាស់ ដើម្បីធានាថា រាងកាយទទួលបានខ្យល់អុកស៊ីសែនគ្រប់គ្រាន់។ Airing ប្រើ ប្រាស់ឧបករណ៍ផ្លុំខ្យល់ទំហំតូច បង្កើតជាសម្ពាធលំហូរខ្យល់ ឆ្លងកាត់បន្ទះម៉ាញេទិច។

Airing ត្រូវបានបង្កើតឡើង សម្រាប់ប្រើប្រាស់តែម្តងប៉ុណ្ណោះ រួចបន្ទាប់មកឆ្លងកាត់ការយកទៅកែច្នៃ ឡើងវិញ។ ការបង្រួមទំហំពីធំមកតូច ជាបច្ចេកវិទ្យាដែលផ្តល់នូវការដកដង្ហើម ស្រូបយកខ្យល់បរិសុទ្ធ និងមានភាពងាយស្រួល មិនថាពេលគេង ពេលធ្វើដំណើរ។

អ្នកដែលមានបញ្ហាដង្ហើម នឹងទទួលបានបទពិសោធន៍ នៃការដកដង្ហើមកាន់តែងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេស ពេលទទួលទានដំណេក។ ចាប់ពីពេលនេះតទៅ អ្នកនឹងទទួល បានដំណេកដ៏ស្កប់ស្កល់។

Sleep-Apnea-Tomnerb-03

Sleep-Apnea-Tomnerb-01

ប្រភព: Mashable ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

គុណសម្បត្តិ និង គុណវិបត្តិនៃការធ្វើដំណើរ ដោយរថយន្ត

ដោយ: ដួងច័ន្ទ 10 PM, Friday, 13 Jan, 2017

ដំណើរកំសាន្ត គឺជាវិធីសាស្រ្តមួយ ក្នុងការកាត់បន្ថយភាពស្មុគស្មាញ ពីការបំពេញការងារ ឬការប្រកប របរចិញ្ចឹមជីវិតនានា។ អ្នកតែងតែចង់ដឹងពីមធ្យោបាយល្អបំផុត សម...

Samsung គ្រោងប្រែក្លាយ The Wall ជាទូរទស្សន៍ក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 31 Jul, 2018

នៅក្នុងវេទិកាកម្មវិធី CES ប្រចាំឆ្នាំ 2018 ក្រុមហ៊ុន Samsung បានបង្ហាញម៉ូដែលផលិតផល The Wall ទំហំ 146 inch ដែលជាទូរទស្សន៍ ប្រភេទ 4K TV បំពាក់ជាមួយប...

ណែនាំកាសស្តាប់គ្មានខ្សែពី Grado

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018

បច្ចុប្បន្ននេះពុំទាន់វាអ្វីល្អជាងឧបករណ៍ស្តាប់តន្រ្តីមានខ្សែនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនផលិតកាសស្តាប់ទំនើបៗ បាននឹងកំពុងអនុវត្តអស់ពីសមត្ថភាព ដើម្បីទាញយកផ...

តំហែទាំកាសស្តាប់

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

នៅពេលប្រើប្រាស់កាសស្តាប់ កោសិកាស្បែក ញើស ខ្លាញ់ និងផលិតផលប្រើប្រាស់នៅលើផ្ទៃមុខប៉ះពាល់ជាមួយនឹងកាសស្តាប់ ធ្វើឱ្យវាចាប់យកធូលី និងធាតុកង្វក់នៅគ្រប់ពេលអ...

Tomnerb.Com - YouTube Channel