ចូលចិត្តទំនើប

ឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃថ្មី បំលែងកាកសំណល់ឱ្យទៅជាជី

ដោយ: ដួងច័ន្ទ 9 PM, Thursday, 06 Apr, 2017

ទំនើប សូមធ្វើការណែនាំបច្ចេកវិទ្យាថ្មី ដែលជាឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃ អាចបំលែងកាកសំណល់ ក្នុងផ្ទះបាយ ឱ្យទៅជាជី និងជួយថែរក្សាបរិសា្ថន ឱ្យកាន់តែប្រសើរឡើង។

Zera Food Recycler ត្រូវបានបង្កើតឡើងយ៉ាងសមសួន សម្រាប់ដាក់ក្នុងផ្ទះបាយ និងធ្វើឱ្យចំណី អាហារប្រើប្រាស់បានដល់កម្រិតអតិបរមា។ មុខងារចម្បងរបស់ Zera គឺបំលែងកាកសំណល់ចំណីអាហារនៅថ្ងៃនេះ ឱ្យក្លាយជាជី ដែលផលិតដោយខ្លួនឯងនៅថ្ងៃស្អែក។

ជាមធ្យម គ្រួសារមួយផលិតកាកសំណល់អាហារច្រើនជាង ៤០០ផោន ក្នុងមួយឆ្នាំ។ កាកសំណល់ទាំងនោះ ប្រើប្រាស់ទីតាំងចាក់សម្រាមប្រមាណ ២០% ស្អុយរលួយ និងផលិតសារធាតុមេតាន ដែល ជាឧស្ម័នផ្ទះកញ្ចក់ដ៏ខ្លាំងមួយ រួមចំណែកក្នុងបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។

ជាមួយម៉ាស៊ីន Zera Food Recycler អ្នកអាចបំលែងកាកសំណល់ចំណីអាហារ ក្នុងរយៈពេល ២៤ ម៉ោង តាមរយៈដំណើរការស្វ័យប្រវត្តិរបស់ម៉ាស៊ីន។ មានន័យថា អ្នកទទួលបានជីដ៏មានជីវជាតិ សម្រាប់ដំណាំរបស់អ្នក កាត់បន្ថយទំហំរបស់កន្លែងចាក់សម្រាម និងមានបរិស្ថានប្រសើរសម្រាប់អនាគត។

ជាមួយនឹងការច្នៃប្រឌិត ជាពិសេសសម្រាប់ផ្ទះបាយ Zera Food Recycler កាត់បន្ថយបរិមាណកាកសំណល់ចំណីអាហារបាន ២ភាគ៣ នៃចំនួនកាកសំណល់ដើម តាមរយៈដំណើរការដោយស្វ័យប្រវត្តិរបស់ម៉ាស៊ីន។ ជាលទ្ធផល វាផលិតបានជាជី ក្នុងរយៈពេល ២៤ម៉ោង ដែលអ្នកអាចប្រើប្រាស់លើស្មៅក្នុងសួនច្បារ រុក្ខជាតិនៅជុំវិញផ្ទះ និងក្នុងសួនផ្ការបស់អ្នក។ ទាំងនេះជាគុណសម្បត្តិ របស់ Zera Food Recycler ដែលផ្តល់ដំណោះស្រាយដ៏ប្រសើរ ក្នុងការកាត់បន្ថយទំហំនៃទីតាំងចាក់សម្រាម។

រស់នៅប្រកបដោយទំនួលខុសត្រូវ ជាមួយនឹងភាពងាយស្រួល

ខាងក្រោមនេះជាហេតុផលដែលអ្នកនឹងពេញចិត្ត ចំពោះម៉ាស៊ីន Zera Food Recycler។

ប្រៀបធៀបជាមួយដំណើរការធ្វើជីកំប៉ុស Zera ផ្តល់ភាពងាយស្រួលជាង ដូចជា៖

  • ផលិតជីក្នុងពេលត្រឹមតែ ២៤ម៉ោង រីឯដំណើរការជីកំប៉ុស ត្រូវចំណាយពេលជាច្រើនខែ
  • ទាមទារការជួសជុលថែទាំតិចតួច ចំណែកការធ្វើជីកំប៉ុសទាមទារការថែទាំច្រើនយ៉ាង
  • អាចបំលែងកាកសំណល់ម្ហូបអាហារ បានគ្រប់ប្រភេទរួមទាំងសាច់ និងទឹកដោះគោ
  • មានទំហំសមល្មមនឹងផ្ទះបាយ រីឯការធ្វើជីកំប៉ុសត្រូវការទីតាំងខាងក្រៅផ្ទះធំទូលាយ
  • ការធ្វើជីកំប៉ុសអាចនាំឱ្យមានសត្វល្អិតច្រើន តែសម្រាប់ Zera អ្នកមិនចាំបាច់បារម្ភពីសត្វល្អិតឡើយ

Zera-Food-Recycler-04

ជួយថែរក្សាបរិស្ថាន ឱ្យបានកាន់តែប្រសើរឡើង

កាកសំណល់ចំណីអាហារមានប្រមាណ ២០% នៅក្នុងកន្លែងចាក់សម្រាម (គិតតែក្នុងសហរដ្ឋអាមេរិក) ហើយជាមធ្យម គ្រួសារមួយមានសំណល់ចំណីអាហារច្រើនជាង ៤០០ផោន ក្នុងមួយឆ្នាំ។ Zera Food Recycler អាចបំលែង ៩៥%នៃកាកសំណល់ចំណីអាហារក្នុងគ្រួសារមួយ ឱ្យក្លាយជា ជីសម្រាប់ប្រើប្រាស់។ នេះជាកត្តារួមចំណែកមួយ ដើម្បីថែរក្សា និងការពារបរិស្ថាន។

បច្ចេកវិទ្យា ដែលធ្វើឱ្យការកែច្នៃកាកសំណល់មានតម្លៃ

Zera Food Recycler ផ្តល់ឱ្យអ្នកនូវគុណតម្លៃនៃការចូលរួមចំណែក ក្នុងការជួយកាត់បន្ថយទំហំ ទីតាំងចាក់សម្រាម។ វាមិនមែនជារឿងងាយស្រួលឡើយ ក្នុងការបង្កើតកេរ្តិ៍តំណែលពណ៌បៃតងដល់ មនុស្សជំនាន់ក្រោយ ដោយគ្រាន់តែប្រើប្រាស់កាកសំណល់ចំណីអាហារ និងបំលែងវាទៅជាជី ជាមួយនឹងឧបករណ៍តូចមួយ សមល្មមនៅក្នុងផ្ទះបាយ។

ធ្វើជី ដោយខ្លួនអ្នកផ្ទាល់

កាន់តែប្រសើរជាងការកែច្នៃកាកសំណល់អាហារ គឺការតុបតែងទីធ្លាជុំវិញផ្ទះ និងដាំរុក្ខជាតិនៅក្នុងពេលតែមួយ។ ជីដែលផលិតពី Zera អាចប្រើប្រាស់លើស្មៅ សួនច្បារ ឬរុក្ខជាតិជុំវិញផ្ទះ ដើម្បីផ្តល់ជីរជាតិដល់ដី។

វិធីសាស្រ្ត

ជំហានទី១៖ បើកគម្រប ហើយដាក់ Zera Addictive Pack ក្នុងម៉ាស៊ីន ហើយបន្តបន្ថែមកាកសំណល់អាហាររហូតដល់ពេញ។

ជំហានទី២៖ បិទគម្រប ហើយចុចប៊ូតុង Start ឬ ដំណើរការម៉ាស៊ីនពីចម្ងាយតាមរយៈកម្មវិធី Zera Mobile App ដើម្បីចាប់ផ្តើមដំណើរការកែច្នៃ

ជំហានទី៣៖ ជាលទ្ធផលអ្នកទទួលបានជី ដែលធ្វើដោយខ្លួនឯង។ បន្ទាប់មកយកធុងដាក់ជីចេញពី ម៉ាស៊ីន ហើយចាប់ផ្តើមស្រោចស្រពជីទាំងនោះលើសួនច្បារ ផ្កា និងរុក្ខជាតិរបស់អ្នក។

Zera™ App

ធ្វើឱ្យការប្រើប្រាស់ម៉ាស៊ីន កាន់តែងាយស្រួលដោយដំណើរការម៉ាស៊ីន Zera Food Recycler ពីទូរសព្ទដៃ Smartphone Tablet

  • ចាប់ផ្តើម និងបិទម៉ាស៊ីនពីចម្ងាយ
  • ដឹងពីពេលវេលាដែលការកែច្នៃបានបញ្ចប់ និងពេលដែលប្រអប់ក្នុងម៉ាស៊ីនត្រូវការផ្លាស់ប្តូរ
  • ដំណើរការគ្រប់គ្រង និងបិទគម្របជាមួយប៊ូតុងតែមួយ
  • ដឹងពីស្ថានភាពម៉ាស៊ីនបានពីគ្រប់ទីកន្លែង
  • មើលវីដេអូអំពីវិធីប្រើប្រាស់ និងព័ត៌មានផ្សេងៗ

Zera-Food-Recycler-06

Zera-Food-Recycler-05

Zera-Food-Recycler-02

អត្ថបទអ្នកចង់អាន

Zero Motorcycle ស៊េរី 2019 ថាមពលកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 27 Oct, 2018

Zero Motorcycle បានបង្ហាញកិត្តិនាមនៅក្នុងទីផ្សា ដោយធ្វើការណែនាំផលិតផលម៉ូតូអគ្គិសនី ដែលទាក់ទាញអ្នកដែលចូលចិត្តជិះម៉ូតូ ក៏ដូចជាអ្នកដែលចង់បានជម្រើសផ្សេ...

LG សម្ពោធសាខា LG BRANDSHOP ថ្មី សាខាក្រុងតាខ្មៅ

ដោយ: ទំនើប 3 PM, Thursday, 23 May, 2019

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺសាខា LG BRANDSHOP ក្រុងតាខ្មៅ ដែលមានអាសយដ្ឋាន ផ្...

ម៉ូដែល ឧបករណ៍បញ្ជាហ្គេម (Switch) របស់ Nintendo មានតម្លៃថោកបំផុត នឹងចេញលក់នៅក្នុងខែ មិថុនា ខាងមុខនេះ

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

យោងទៅតាមរបាយការណ៍របស់ Bloomberg បានលើកឡើងថា ក្រុមហ៊ន Nintendo អាចនឹងចេញលក់ម៉ូដែលឧបករណ៍បញ្ជាហ្គេម (Switch) ដែលមានតម្លៃថោកបំផុតនៅខែ មិថុនា ខាងមុខនេះហ...

Nokia ត្រឡប់មកវិញហើយ ម្តងនេះសម្បកធ្វើពីលោហៈ!

ដោយ: ដាលីស 12 AM, Wednesday, 16 Mar, 2016

ឆ្នាំ2016 នេះជាឆ្នាំដែល Nokia អតីតជើងឯកលេខមួយ ក្នុងទីផ្សារទូរស័ព្ទដៃ បានសន្យាថា នឹងត្រឡប់មកផលិត​ទូរស័ព្ទ​ដៃជាថ្មីម្តងទៀត បន្ទាប់ពីកាលពីពេលមុននេះត្រ...

Tomnerb.Com - YouTube Channel