ចូលចិត្តទំនើប

ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះទាំង 7 ដ៏ល្អបំផុតដែលសក្តិសមទិញនៅបំណាច់ឆ្នាំនេះ

ដោយ: ភារុន 9 AM, Monday, 03 Dec, 2018

នេះគឺជាព័ត៌មានមួយដ៏គួរឱ្យចាប់អារម្មណ៍ បើអ្នកកំពុងស្វែងរកទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើជាអំណោយដ៏ល្អមួយ សម្រាប់ខ្លួនឯងប្រើប្រាស់នាពេលបំណាច់ឆ្នាំនេះ ដែលវាមានលក្ខណៈគួរឱ្យស្រលាញ់ និង ងាយស្រួលប្រើប្រាស់ជារៀងរាល់ថ្ងៃនោះ ហើយវាថែមទាំងមានតម្លៃសមរម្យដែលសក្តិសមនឹងថវិកាដែលអ្នកមានផងដែរនោះ។ ដូច្នេះអ្នកគួរក្រឡេកមើលវិបសាយព័ត៌មាន Cnet Appliances ដែលនឹងបង្ហាញអ្នកអំពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទាំង 7 ដ៏ល្អបំផុតដែលអ្នកអាចទិញបាននាពេលចុងឆ្នាំនេះដែលមានដូចខាងក្រោម៖
1. ម៉ាស៊ីនឆុងកាហ្វេ Bonavita Metropolitan
បច្ចុប្បន្នម៉ាស៊ីននេះអាចរកទិញបានក្នុងតម្លៃប្រហែល 80$ ដែលវាជាតម្លៃមួយថោកសមរម្យ ពីម៉ាកយីហោល្បីដែលអ្នកនិយមទទួលទានកាហ្វេចូលចិត្តប្រើ ហើយម៉ាស៊ីននេះអាចឆុងកាហ្វេដែលផ្តល់រសជាតិឆ្ងាញ់មួយបែបលេចឡើង នៅពេលអ្នកសាកល្បងភ្លក់កាហ្វេដែលឆុងចេញពីម៉ាស៊ីននេះជាលើកដំបូង។

2. ចង្រ្កានអាំងសាច់ Char-Broil Performance XL
ប្រសិនបើចង់នាំគ្រួសារទៅ ភីកនីក នៅកន្លែងណាមួយដែលមានទេសភាពស្រស់ស្អាត ហើយអ្នកចង់បរិភោគសាច់អាំងបាបីឃ្យូ ជាមួយនឹងការប្រើចង្រ្កានអាំងសាច់ម៉ាកយីហោនេះពិតជាផ្តល់ភាពងាយស្រួលដល់អ្នកខ្លាំងណាស់។ ម្យ៉ាងទៀតចង្រ្កានអាំងសាច់នេះមានតម្លៃត្រឹមតែ 300$ ប៉ុណ្ណោះ។

3. ម៉ាស៊ីនបូមធូលីខ្នាតតូច Eufy RoboVac 30C
ម៉ាស៊ីនបូមធូលីម៉ាកនេះមានរូបរាងតូចគួរឱ្យស្រលាញ់ ហើយអ្នកអាចប្រើប្រាស់វាដោយការបញ្ជាដោយសម្លេងតាមរយះទូរស័ព្ទដោយភ្ជាប់កម្មវិធី Alexa ឬ Google Assistant។ វាមានតម្លៃ 300$ គឺជាតម្លៃមួយដ៏ថោកសមរម្យបើធៀបនឹងផលិតផលម៉ាស៊ីនបូមធូលីខ្នាតតូចៗផ្សេងទៀត។

4. ឈុត ចង្រ្កាន និង ខ្ទះ Paragon
ឈុតនេះគឺរួមមានចង្រ្កាន និង ខ្ទះមកជាមួយគ្នា។ វាមានតម្លៃត្រឹមតែ 300$។ ហើយអ្នកអាចចម្អិនម្ហូបអាហារដោយប្រើអគ្គសនីជាមួយឈុតផលិតផលនេះ ដូច្នេះវាផ្តល់ភាពងាយស្រួលដល់អ្នកខ្លាំងណាស់ ជាពិសេសអ្នកដែលមានការមមាញឹកនឹងការងារ។

5. ម៉ាស៊ីនក្រឡុក Instant Pot Ace 60
ប្រសិនបើចង់ទទួលស៊ុបបន្លែក្តៅៗ ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អនោះ ការប្រើម៉ាស៊ីនក្រឡុកម៉ាកយីហោនេះគឺពិតជាសក្តិសមខ្លាំងណាស់។ ពីព្រោះម៉ាស៊ីននេះទាំងក្រឡុក និង ចម្អិន គឺដំណើរការក្នុងពេលតែមួយ។ អ្វីដែលប្រសើរជាងនេះគឺវាមានតម្លៃត្រឹមតែ 99$ នៅឆ្នាំនេះ។

6. ទូរទឹកកកឆ្លាតវៃ LG LSXC22436S
វាជាទូរទឹកកកបើកផ្នែកចំហៀងដែលដំណើរការល្អបំផុតដែលអ្នកគួរសាកល្បងប្រើ ហើយការរចនាម៉ូតមានលក្ខណៈស្រស់ស្អាតដែលសក្តិសមនឹងផ្ទះដ៏ទាន់សម័យ។ ហើយនាពេលឥឡូវនេះក្រុមហ៊ុន LG បានធ្វើសមកាលកម្មជាមួយ Google Assistant ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទទួលការជូនដំណឹង ប្រសិនបើមានក្មេងៗក្នុងផ្ទះរបស់អ្នកបើកទ្វារទូរទឹកកកទុកចោល។

7. ម៉ាស៊ីនចំរាញ់ស្រាបៀរ PicoBrew Pico ម៉ូដែល C
ម៉ាស៊ីនចំរាញ់ស្រាបៀរ ម៉ូឌែល C នេះគឺជាម៉ាស៊ីនមួយដែលទើបនឹងបាននាំចូលមក ហើយវាផ្តល់ភាពងាយស្រួលដល់អ្នក អាចទទួលទានស្រាបៀរដែលធ្វើដោយខ្លួនឯងបាន ហើយវាត្រូវបានលក់ក្នុងតម្លៃតិចជាង 300$ នាពេលឥឡូវនេះ។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

បញ្ហាលេចឡើងនៅលើ Telegram Desktop

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

កម្មវិធី Telegram ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ការផ្តល់នូវសុវត្ថិភាព និងឯកជនភាព ដែលជាតម្រូវការដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញរ...

Apple កំពុងរងបណ្តឹងទាក់ទងនឹងរឿងឆបោក

ដោយ: ដួងច័ន្ទ 9 AM, Thursday, 20 Dec, 2018

កាលពីថ្ងៃសុក្រ សប្តាហ៍មុន មានពាក្យបណ្តឹងមួយបានចោទប្តឹងក្រុមហ៊ុន Apple ទាក់ទងការឆបោកបន្លំអំពីព័ត៌មានទាក់ទងនឹង Spec នៅក្នុងស៊េរីទូរសព្ទ iPhone X។ ឯកស...

ព័ត៌មានបែកធ្លាយ! កាមេរ៉ាស៊ុមកញ្ចក់ពេញ Canon EOS RP នឹងមានទម្ងន់ស្រាល និងទំហំតូចជាងមុន?

ដោយ: ភារុន 9 AM, Friday, 08 Feb, 2019

មិនយូរប៉ុន្មាន បន្ទាប់ពីការចេញផ្សាយកាមេរ៉ា EOS R ក្រុមហ៊ុន Canon ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ផ្តើមដំណើរការផលិត កាមេរ៉ាស៊ុមកញ្ចក់ពេញ ជំនាន...

Microwave ឆ្លាតវៃ សម្រាប់មេផ្ទះទាន់សម័យ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Feb, 2019

ថ្ងៃនេះ ទំនើប សូមណែនាំស្រ្តីមេផ្ទះនូវផលិតផល Microwave ដ៏ឆ្លាតវៃ ពីក្រុមហ៊ុន LG ម៉ូដែល NeoChef Smart Inverter ដែលនឹងជួយធ្វើឱ្យការចម្អិនម្ហូបអាហាររបស...

Tomnerb.Com - YouTube Channel