ចូលចិត្តទំនើប

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយទាំង 7 សក្តិសមសម្រាប់គេហដ្ឋានខ្នាតតូច

ដោយ: ភារុន 8 AM, Monday, 20 Aug, 2018

នៅលើពិភពលោកដ៏ធំទូលាយនេះ អ្នកប្រាកដជាស្រមៃថាអ្នកនឹងមានគេហដ្ឋានធំទូលាយ និងមានផ្ទះបាយដែលអាចដាក់ឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់
សម្រាប់ចម្អិនម្ហូបអាហារដ៏សម្បូរបែប។ ប៉ុន្តែនៅក្នុងការពិត ផ្ទះបាយរបស់អ្នកមានទំហំតូច ដូច្នេះមានការពិបាកក្នុងការចម្អិនម្ហូបអាហារ។ ខាងក្រោមនេះ
ជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយសំខាន់ៗទាំង 7 សក្តិសមនឹងគេហដ្ឋានខ្នាតតូច។ ឧបករណ៍ទាំងនេះមានដូចជា៖

1. ឧបករណ៍ Lekue Omelette Maker
ឧបករណ៍មួយនេះតូចតែអ្នកអាចចម្អិនម្ហូបប្រភេទស៊ុតបានក្នុងរយះពេលត្រឹមតែប៉ុន្មាននាទី។ ដោយគ្រាន់តែអ្នកបំបែកស៊ុត បន្ថែមគ្រឿងផ្សំ និង
ស្លឹកខ្ទឹមដាក់ចូលទៅក្នុង Lekue Omelette Maker រួចយកចំហុយក្នុងឆ្នាំងជាការស្រេច។

2. ឆ្នាំង Lekue Microwave Grill
ឆ្នាំងមួយនេះអាចអាំងសាច់មាន់ សាច់ត្រី និងសាច់គោ លើសពីនេះវាអាចអាំងនំបុ័ង និងបន្លែត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។

3. ម៉ាស៊ីនឆុងកាហ្វេ Keurig Compact K-Cup Pod
ម៉ាស៊ីនឆុងកាហ្វេមួយនេះមានទំហំតូចល្មមនឹងអាចឆុងកាហ្វេបានលឿនរហ័ស ដូច្នេះអ្នកអាចផឹកកាហ្វេនៅផ្ទះបានគ្រប់ពេលវេលា។

4. ឈុត Joseph Joseph Nesting Bowls
ឧបករណ៍មួយនេះហាក់ដូចជាចានក្រលូមជ័រដែលមានច្រើនតម្រួតតៗគ្នា ដូច្នេះអ្នកអាចចំណេញទីតាំងសម្រាប់ទុកដាក់ឧបករណ៍មួយនេះ។

5. ឧបករណ៍ OXO Good Grips One Stop Chop Manual Food Processor
នេះគឺជាឧបករណ៍ហាន់សាច់ បន្លែ ឫ ផ្លែឈើដោយប្រើដៃបង្វិល។ វាមានកាំបិត 3 ដែលធ្វើពីដែកអ៊ីណុកដ៏រឹងមាំនៅក្នុងឧបករណ៍ ដូច្នេះវាងាយស្រួលហាន់
និង ងាយស្រួលដោះចេញមកលាងសម្អាត។

6. ម៉ាស៊ីនក្រឡុក NutriBullet 12-Piece High-Speed
ប្រសិនបើអ្នកគ្មានកន្លែងសម្រាប់ទុកម៉ាស៊ីនក្រឡុកខ្នាតធំនោះទេ ម៉ាស៊ីនក្រឡុកមួយនេះពិតជាសក្តិសមបំផុត ពីព្រោះវាមានរូបរាងតូចល្មម ហើយសមត្ថភាពប្រើប្រាស់មិនចាញ់នឹងម៉ាស៊ីនក្រឡុកខ្នាតធំឡើយ។

7. ម៉ាស៊ីនដុតនំ Dash Mini Waffle Maker
ម៉ាស៊ីនមួយនេះមានរូបរាងតូចល្មម ដូច្នេះអ្នកមិនចាំបាច់ចំណាយទីកន្លែងធំសម្រាប់ទុកដាក់វាទេ ហើយអ្នកក៏អាចដុតនំពុម្ពដែលមានទំហំតូចៗ
ដ៏គួរឲ្យស្រឡាញ់ព្រមទាំងមានរសជាតិឆ្ងាញ់បានថែមទៀត។

ប្រភព: thekitchn ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

រថយន្តប្រើថាមពលអុីដ្រូសែន មានទម្ងន់ស្រាលនឹងធ្វើតេស្ត លើវិថីក្នុងចក្រភពអង់គ្លេស

ដោយ: ដួងច័ន្ទ 9 PM, Thursday, 20 Apr, 2017

រថយន្តម៉ូដែល Rasa នឹងត្រូវធ្វើតេស្តសាកល្បង នៅក្នុងឆ្នាំ ២០១៧នេះហើយ។ ក្រុមហ៊ុនរបស់ប្រទេសវេល ត្រូវបានផ្តល់ការអនុញ្ញាតឱ្យធ្វើតេស្ត សាកល្បងរថយន្តប្រើថា...

ហ្គេមថ្មីពីអ្នកផលិត Pokémon

ដោយ: ដួងច័ន្ទ 10 AM, Monday, 24 Sep, 2018

ក្រុមហ៊ុន Game Freak ជាក្រុមហ៊ុនផលិតវីដេអូហ្គេមរបស់ប្រទេសជប៉ុន ដែលជាក្រុមហ៊ុននៅពីក្រោយហ្គេម Pokémon។ ពេលនេះក្រុមហ៊ុនមួយនេះកំពុងដំណើរការផលិតហ្គេម RP...

Gaming Mice ថ្មីពី Logitech

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Jun, 2019

ក្រុមហ៊ុន Logitech បាននឹងកំពុងរួមចំណែកក្នុងទំនោរផលិតផលហ្គេមអេឡិចត្រូនិច នៅក្នុងព្រឹត្តិការណ៍ E3 ជាមួយនឹងផលិតផលចំនួន 3 ចេញពីក្រុមហ៊ុនផ្ទាល់។ ក្រុមហ...

Laptop ថ្មីរបស់ HP មានថាមពលថ្មរហូតដល់ 22 ម៉ោង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ជាថ្មីម្តងទៀតក្រុមហ៊ុន HP បានបញ្ចេញលក់ផលិតផលកុំព្យូទ័រយួរដៃម៉ូដែល Spectre x360 ប្រភេទ Convertible Laptop ប៉ុន្តែពេលនេះមានផ្តល់នូវការសន្យាបំលាស់ប្តូ...

Tomnerb.Com - YouTube Channel