ចូលចិត្តទំនើប

ឧបករណ៍ប្រកាសអាសន្នអគ្គីភ័យដ៏ឆ្លាតវៃ Nest Protect Smoke & Carbon Monoxide Alarm

ដោយ: ដួងច័ន្ទ 8 PM, Monday, 06 Mar, 2017

បច្ចុប្បន្នគ្រោះអគ្គីភ័យ ជាបញ្ហាចោទដ៏គួរឱ្យព្រួយបារម្ភ ជាពិសេសនៅក្នុងអាកាសធាតុក្តៅហួតហែង។ អគ្គីភ័យបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង និងវត្ថុមានតម្លៃ ក្នុងពេលតែមួយប៉ព្រិចភ្នែក និងកង្វះខាតការប្រុងប្រយ័ត្ន។ ដើម្បីបង្ការគ្រោះអកុសលនេះ អ្នកវិទ្យាសាស្រ្តបានខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្ការជៀសវាង និងកាត់បន្ថយវិសាលភាពនៃការខូចខាត ជាពិសេសបន្ថែមសុវត្ថិភាព ដល់យើងគ្រប់គ្នា។ ទំនើប សូមណែនាំឧបករណ៍ប្រើប្រាស់ ក្នុងគេហដ្ឋានដ៏ឆ្លាតវៃ Nest Protect Smoke & Carbon Monoxide Alarm ដើម្បីការពារសុវត្ថិភាពរបស់អ្នកពីគ្រោះថ្នាក់អគ្គីភ័យ។

ឧបករណ៍នេះមានមុខងារ ដូចជា៖

  • ផ្តល់សញ្ញាតាស់តឿនលើទូរសព្ទដៃ៖ វាអាចផ្ញើសារទៅកាន់អ្នកនៅពេលមានបញ្ហា ឬពេលថ្ម ខ្សោយ
  • ប្រាប់ពីអ្វីដែលកើតឡើង និងទីកន្លែង៖ វាប្រកាសដំណឹងបើសិនជាមានផ្សែង ឬឧស្ម័នកាបូន ម៉ូណូអុកស៊ីត និងប្រាប់អ្នកពីទីតាំងកើតហេតុ ដូច្នេះអ្នកអាចធដឹងថាគួរធ្វើអ្វី
  • មើលឃើញឧស្ម័នកាបូនម៉ូណូអុកស៊ីត ដែលអ្នកមិនអាចឃើញ៖ ឧស្ម័នកាបូនម៉ូណូអុកស៊ីត ជាឧស្ម័នដែលគ្មានក្លិន គ្មានពណ៌ មិនអាចមើលឃើញដោយភ្នែទទេរ និងជាឧស្ម័នពុល។ Nest Protect ប្រាប់អ្នកពីកន្លែងដែលឧស្ម័នប្រភេទនោះលាក់ខ្លួន
  • ជាអំពូលនៅពេលងងឹត៖ ជាធម្មតាឧបករណ៍នេះមិនបញ្ចេញពន្លឺទេ ប៉ុន្តែនៅពេលអ្នកដើរពីក្រោមវា អំពូលបំភ្លឺនឹងភ្លឺឡើង ដើម្បីបំភ្លឺផ្លូវដល់អ្នក
  • ដំណើរការគ្រប់ពេល៖ មុខងារ Split-Spectrum Sensor ពិនិត្យរកមើលទាំងអគ្គីភ័យលឿន និងយឺត
  • ធ្វើការបញ្ជាពីទូរសព្ទ៖ គ្រាន់តែជាផ្សែងនៃការចម្អិនអាហារមែនទេ? កម្មវិធី App Silence អាចឱ្យអ្នកបិទសញ្ញាអាសន្នពីទូរសព្ទដៃ
  • មានអាយុកាល ១០ឆ្នាំ៖ វាជាឧបករណ៍ដែលមានអាយុកាលវែង ជួយការពារសុវត្ថិភាពអ្នករហូតដល់មួយទសវត្សន៍
  • គ្មានសម្លេងរំខាន៖ មុខងារ Nightly Promise គឺជាភ្លើងពណ៌បៃតងភ្លឹបភ្លែត នៅពេលអ្នកបិទភ្លើងអគ្គិសនី ជាសញ្ញាបង្ហាញថា វាកំពុងបំពេញការងាររបស់វាបានយ៉ាងប្រសើរ។

Nest-Protect-Smoke-Carbon-Monoxide-Alarm-03

បន្ទាប់មកទៀត សូមមកធ្វើការស្វែងយល់កាន់តែច្បាស់ អំពីឧបករណ៍ការពារសុវត្ថិភាពដ៏ឆ្លាតវៃនេះ។

Nest Protect បំពេញមុខងារដោយស្វែងរកភ្លើង ដែលងាយឆាបឆេះ រងើកភ្លើង និងឧស្ម័នកាបូនម៉ូណូអុកស៊ីត។ វាក៏មានមុខងារប្រកាសពីបញ្ហា ដែលអ្នកអាចបិទការប្រកាសនៅលើទូរសព្ទដៃរបស់ អ្នក ហើយវានឹងផ្ញើសារទៅកាន់ទូរសព្ទរបស់អ្នក ក្នុងករណីអ្នកមិននៅផ្ទះ។

អ្នកតែងតែដឹងគ្រប់ស្ថានភាព៖ ឧបករណ៍នេះធ្វើតេស្តដោយខ្លួនឯង ក្នុងចំនួនប្រមាណ ៤០០ដងក្នុងមួយថ្ងៃ ហើយអ្នកអាចពិនិត្យពីទិន្នន័យនៅលើកម្មវិធី Nest App។ ឧបករណ៍នេះអាចឱ្យអ្នកធ្វើតេស្ត ពីគ្រប់ការប្រកាសអាសន្នរបស់អ្នក ហើយនឹងផ្ញើរបាយការណ៍លម្អិតទៅកាន់ទូរសព្ទរបស់អ្នក។

មុខងារប្រកាសអាសន្នជាសម្លេង៖ វាមានសម្លេងប្រកាសអាសន្ន ដែលនឹងប្រាប់អ្នកពីការគម្រាមជំហានដំបូង។ បែបនេះអ្នកអាចរារាំង ឬទប់ស្កាត់រងើកភ្លើងតិចតួច មុនពេលវាឆាបឆេះខ្លាំង។

ប្រាប់ពីទីតាំងគ្រោះថ្នាក់៖ វាអាចប្រាប់អ្នកពីទីតាំងគ្រោះថ្នាក់ ពីគ្រប់ផ្នែកនៃគេហដ្ឋានរបស់អ្នក។

ការដាស់តឿនតាមទូរសព្ទ៖ សមាជិកគ្រួសាររបស់អ្នកទាំងអស់ អាចដឹងពីគ្រោះថ្នាក់គ្រប់ទីកន្លែង។ នៅពេលមានបញ្ហា Nest Protect នឹងផ្ញើសារទៅសមាជិកទាំងអស់ ក្នុងករណីគ្មាននរណាម្នាក់នៅផ្ទះ។

គ្មានសម្លេងរំខាន៖ មុនពេលវាបញ្ចេញសម្លេងរំខានខ្លាំង វានឹងផ្ញើសារទៅកាន់ទូរសព្ទរបស់អ្នកនៅពេលថ្មជិតអស់។

គណនីគ្រួសារ៖ សមាជិកគ្រួសាររបស់អ្នកអាចគ្រប់គ្រង គណនីរបស់ឧបករណ៍បាន។ អ្នកទាំងអស់ គ្នាអាចប្រើប្រាស់ទូរសព្ទដើម្បីបិទសម្លេង និងធ្វើតេស្តសម្លេងបាន។

មើលឃើញពីរងើកភ្លើង និងភ្លើងឆាបឆេះ៖ ក្នុងអំឡុងឆ្នាំ១៩៧០ វាត្រូវការពេល ៣០នាទី សម្រាប់ភ្លើងឆាបឆេះពេញបន្ទប់មួយ តែសព្វថ្ងៃ ត្រឹមតែ ៥នាទីប៉ុណ្ណោះ។ សមាសធាតុភាគច្រើននៅក្នុងគ្រឿងសង្ហារឹមនាពេលបច្ចុប្បន ធ្វើឱ្យភ្លើងឆាបឆេះ កាន់តែលឿន។ មុខងារ Split-Spectrum របស់ Nest Protect ប្រើប្រាស់រលកពន្លឺ ២ ដើម្បីតាម ដានផ្សែងពីរងើកភ្លើង និង ការឆាបឆេះនានា។

មុខងារចាប់យក ឧស្ម័នកាបូនម៉ូណូអុកស៊ីនថ្មី៖ គេហដ្ឋានរាប់ពាន់ខ្នង នៅក្នុងសហរដ្ឋអាមេរិក ជួបប្រទះនឹងកម្រិត ឧស្ម័នកាបូនម៉ូណូអុកស៊ីតខ្ពស់ជា រៀងរាល់ឆ្នាំ។ ឧស្ម័ននេះជាប្រភេទឧស្ម័នពុល ប៉ុន្តែអ្នកមិនអាចឃើញ ឬស្រង់ក្លិនវាបានទេ។ នេះជាហេតុផលដែល Nest Protect មានមុខងារចាប់យកឧស្ម័នពុលនេះយ៉ាងច្បាស់បំផុត។

ឆ្លាតវៃ និងមិនរំខាន៖ អ្នកត្រូវធ្វើតេស្តឧបករណ៍ ពិនិត្យផ្សែងជារៀងរាល់ខែ។ ប៉ុន្តែមានមនុស្ស៩នាក់ ក្នុងចំណោម ១០នាក់ មិនបានធ្វើឡើយ។ ដូច្នេះហើយទើប Nest Protect ពិនិត្យថ្ម និងមុខងាររបស់វាច្រើនជាង ៤០០ដងក្នុងមួយថ្ងៃ។ ហើយវាជាឧបករណ៍ប្រកាសអាសន្នដំបូង ដែលប្រើប្រាស់ការពិនិត្យដោយសម្លេង (Sound Check) ដើម្បីធ្វើតេស្តឧបករណ៍បំពងសម្លេង និងសម្លេងរោទ៍ ដោយស្ងប់ស្ងាត់ ក្នុង ១ខែម្តង។ លើសពីនេះទៀត តើអ្នកធ្លាប់ត្រូវបានប្រកាសអាសន្ន ដោយគ្រាន់តែមានចំហាយទឹកក្តៅទេ? Nest Protect គឺជាឧបករណ៍តែមួយគត់ តែមានសមត្ថភាពបែងចែកចំហាយទឹក និងផ្សែង។

Nest-Protect-Smoke-Carbon-Monoxide-Alarm-02

Nest-Protect-Smoke-Carbon-Monoxide-Alarm-01

Nest-Protect-Smoke-Carbon-Monoxide-Alarm-05

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនត្រជាក់ LG ឈ្នះពាន Top Edison Award

ដោយ: ដួងច័ន្ទ 8 AM, Monday, 06 May, 2019

ក្រុមហ៊ុន LG Electronic ត្រូវបានគេផ្តល់កិត្តិយសជាមួយនឹងការទទួលបានពានរង្វាន់ Gold Edison Award ឆ្នាំ 2019 ដែលជាពានរង្វាន់កិត្តិយសខ្ពស់ជាងគេ នៅក្នុងព...

ជម្រើសកង់ល្អៗទាំង 6 ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

កំណើនបម្រើបម្រាស់កង់ នាពេលបច្ចុប្បន្នមានសន្ទុះកើនឡើងយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ហេតុផល ព្រោះមនុស្សភាគច្រើន ចាប់ផ្តើមគិតគូរពីសុខភាព និងបរិស្ថាន។ នៅល...

ក្រុមហ៊ុន LG សហការជាមួយ LPGA ក្នុងនាមជាអ្នកតំណាងផ្លូវការនៃការប្រកួតជើងឯក EVIAN 2018

ដោយ: ភារុន 9 AM, Tuesday, 02 Oct, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថាគឺជាឆ្នាំទី 2 របស់ខ្លួនហើយ ដែលបានធ្វើជាដៃគូសហការជាលក្ខណៈផ្លូវកា...

របៀប ក្នុងការអាប់ឌែតកម្មវិធីទាំងអស់ នៅលើឧបករណ៍ ប្រើប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលតែមួយ

ដោយ: ភារុន 8 AM, Friday, 22 Mar, 2019

ប្រសិនបើអ្នកទើបតែទិញ ទូរស័ព្ទស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ថ្មី ទំនងជាអ្នកបានកត់សម្គាល់ឃើញថាមានកម្មវិធីមួយចំនួន ដែលបានដំឡើង...

Tomnerb.Com - YouTube Channel